• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 09/09/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ នយោបាយ - សង្គម

គណៈចាត់តាំងមជ្ឈិមបក្ស៖ សន្និបាតផ្សាយបន្តផ្ទាល់វាយតម្លៃការងារចាត់តាំងកសាងបក្ស

08/10/2021 10:10

កាលពីថ្ងៃទី ៣០ ខែកញ្ញា គណៈចាត់តាំងមជ្ឈិមបក្សចាត់តាំងសន្និបាតផ្សាយបន្តផ្ទាល់វាយតម្លៃការងារចាត់តាំងកសាងបក្សត្រីមាស ទី ៣ ផ្សព្វផ្សាយភារកិច្ចការងារសម្រាប់ត្រីមាសទី ៤ ឆ្នាំ ២០២១។ លោកស្រីត្រឿងធីម៉ាយ សមាជិកាការិយាល័យនយោបាយ លេខាមជ្ឈិមបក្ស ប្រធានគណៈចាត់តាំងមជ្ឈិមបក្សធ្វើអធិបតីអង្គសន្និបាត។

លោកឡឹមមិញដាំង អនុលេខាបក្សខេត្តធ្វើអធិបតីអង្គប្រជុំនៅខេត្តត្រាវិញ។ អញ្ជើញចូលរួមសន្និបាត មានលោក ង្វៀងវ៉ាំងហ៊ីវសមាជិកគណៈអចិន្រ្តៃយ៍បក្សខេត្ត ប្រធានគណៈចាត់តាំងបក្សខេត្ត ថ្នាក់ដឹកនាំមន្ទីរមហាផ្ទៃ គណៈចាត់តាំងបក្សផែនស្ថាប័ន និងអាជីវកម្មខេត្ត ស្ថាប័នចាត់តាំង-មហាផ្ទៃស្រុក ទីផ្សាររួមខេត្ត ទីក្រុង ប្រធាន អនុប្រធានបណ្ដាការិយាល័យស្ថិតក្រោមឱវាទគណៈចាត់តាំងបក្សខេត្ត។

ទិដ្ឋភាពអង្គសន្និបាត។ រូបថត៖ ហ្វិញណូយ

ក្នុងត្រីមាសទី ៣ គណៈចាត់តាំងមជ្ឈិមបក្សបានសម្រេចចិត្តស្ងើចសរសើររបស់ប្រធានគណៈចាត់តាំងមជ្ឈិមបក្សចំពោះសមូហភាព ០៧ កន្លែង បុគ្គល ២៥ រូបដែលមានស្នាដៃឆ្នើមក្នុងការងារត្រួតពិនិត្យបុគ្គលិកបម្រើមហាសន្និបាតបក្ខភាគគ្រប់លំដាប់ថ្នាក់ អាណត្តិកាល ២០២០-២០២៥ មហាសន្និបាតលើក ទី ១៣ របស់បក្ស បោះឆ្នោតតំណាងរដ្ឋសភា នីតិកាលទី ១៥  និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ អាណត្តិកាល ២០២១-២០២៦។ ណែនាំបូកសរុបសំណុំលិខិតស្នើរបស់មូលដ្ឋាន អង្គភាព ៥៥ កន្លែងពិនិត្យប្រ ទានអនុស្សារិយយស “ព្រោះបុព្វហេតុផ្នែកចាត់តាំងកសាងបក្ស”។ ទូទាំងផ្នែកបានសកម្មសហការឆ្លើយសំណើ យោបល់ ៦៣ យ៉ាងរបស់បណ្ដាមូលដ្ឋាន អង្គភាព អនុវត្តសម្រេ ជាស្ថាពរ ១៩/២៨ គម្រោងការជម្រាបគណៈប្រតិបត្តិការមជ្ឈិមបក្ស ការិយាល័យនយោបាយ គណៈលេខា សម្រេច ៦៧,៨៥%។ ផ្សាយសេចក្ដីណែនាំ ០៩ ច្បាប់ស្ដីពីការងារចាត់តាំងកសាងបក្ស។ ខេត្ត ក្រុងទាំង ៦៣/ ៦៣ សម្រេចការចាត់តាំងសម័យប្រជុំលើកទី ១ ក្រុមប្រឹក្សាប្រជាជន រៀបចំថ្នាក់ដឹកនាំស្នូលតាមកំណត់។ អនុវត្តម៉ឹងម៉ាត់នីតិវិធីការងារកម្មាភិបាល រៀបចំទាន់ពេលបណ្ដាតួនាទី ថ្នាក់ដឹកនាំ គ្រប់គ្រងគ្រប់ថ្នាក់ គ្រប់ផ្នែក។ សន្និបាតជ្រួតជ្រាបសេចក្ដីកំណត់លេខ ២៤-QĐ-TW ចុះថ្ងៃទី ៣០ កក្កដា ឆ្នាំ ២០២១ របស់គណៈប្រតិបត្តិការមជ្ឈិមបក្សស្ដីពីការអនុវត្តលក្ខន្តិកបក្ស  បណ្ដាសេចក្ដីកំណត់ សេចក្ដីណែនាំរបស់គណៈប្រតិបត្តិការមជ្ឈិមបក្សនិងការិយាល័យនយោបាយក្នុងការងារចាត់តាំងកសាងបក្ស។ ក្នុងបណ្ដាទម្រង់ថ្មី របៀបច្នៃប្រតិដ្ឋ ខេត្តត្រាវិញមាន ០២ ទម្រង់។ ចំពោះទម្រង់ការងារមូលដ្ឋានបក្ស បក្ខជន ខេត្តបានផ្សព្វផ្សាយអនុវត្តពិនិត្យអង្កេតដោយខិត្តបណ្ណអំពីគុណភាពប្រជុំជីវភាពសាខាបក្សដើម្បីបក្ខជនក្នុងសាខាបក្សចូលរួមបំពេញយោបល់ក្នុងដំណាក់កាលដឹកនាំ បញ្ជាការ និងចាត់តាំង ប្រជុំជីវភាពសាខាបក្ស (យកយោបល់ក្នុងមួយត្រីមាសម្ដង)។ ចំពោះទម្រង់កសាងផ្នែកចាត់តាំងកសាងបក្ស ខេត្តត្រាវិញផ្សាយបែបបទ ធ្វើការគំរូរបស់គណៈកម្មាធិការបក្សអង្គការមហាជន គណៈកម្មការបក្សស្ថិតក្រោមឱវាទគណៈកម្មាធិការបក្សខេត្តដើម្បីធ្វើជាមូលដ្ឋានកសាងបែបបទធ្វើការឯកភាពចំពោះគណៈកម្មាធិការបក្សផែនអង្គការមហាជន គណៈកម្មការបក្សក្នុងការដឹកនាំ បញ្ជាការនិងអនុវត្តល្អភារកិច្ច សិទ្ធិអំណាចតាមសេចក្ដីកំណត់របស់លក្ខន្តិកបក្ស។

សន្និដ្ឋានសន្និបាត លោកស្រីត្រឿងធីម៉ាយចង្អុលការក្នុងការអនុវត្តភារកិច្ចសំខាន់ត្រីមាសទី ៤ ជាមួយការប្ដេជ្ញា នយោបាយខ្ពស់ ខិតខំសម្រេចកម្មវិធីការងារឆ្នាំ ២០២១ ធានាសម្ទុះ គុណភាព បន្តអនុវត្តមានប្រសិទ្ធភាពបណ្ដាសេចក្ដីសម្រេចចិត្ត សេចក្ដីកំណត់របស់មជ្ឈិមស្ដីពីការងារចាត់តាំងកសាងបក្ស។ ធ្វើសេនាធិការផ្សព្វផ្សាយអនុវត្តសេចក្ដីសន្និដ្ឋានសន្និបាតមជ្ឈិមបក្សលើកទី ៤ (នីតិកាលទី ១៣) ចាត់តាំងត្រួតពិនិត្យអង្កេតបធានបទស្ដីពីការងារចាត់តាំងយន្តការ ក្របខ័ណ្ឌ កម្មាភិបាល តាមសិទ្ធិអំណាច ជ្រោមជ្រែងអនុវត្តចលនាប្រឡងប្រណាំងបធានបទ កសាងផ្នែកចាត់តាំងកសាងបក្សស្អាតស្អំរឹងមាំ មន្តជំរុញមាំអនុវត្តសេចក្ដីសម្រេចចិត្តសន្និបាតមជ្ឈិមបក្សលើក ៤ (នីតិកាលទី ១២) ភ្ជាប់ជាមួយសារាចរណ៍លេខ ០៥ របស់ការិយាល័យនយោ បាយ៕         

ប្រែសម្រួល៖ ថាច់ហ្វាង

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន
  • អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)
  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • សមមិត្តគឹមរឿង៖ បន្តជ្រោងខ្ពស់ស្មារតីទទួលបន្ទុករបស់កម្មាភិបាលទទួលបន្ទុកចង្អុលការភូមិសាស្រ្ត
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.