21/09/2020 13:34
កាលពីថ្ងៃទី ០៩ កញ្ញា គណៈឃោសនាអប់រំមជ្ឍិមបក្សចាត់តាំងសន្និបាតផ្សាយបន្តផ្ទាល់ជ្រួតជ្រាបសេចក្តីសន្និដ្ឋានលេខ ១៧៣-TB/TW ចុះថ្ងៃទី ០៦/៤/២០២០ របស់គណៈលេខាមជ្ឍិមបក្ស “ស្តីអំពីបន្តអនុវត្តសារាចរលេខ ១១/CT/TW របស់ការិយល័យនយោ បាយ នីតិកាលទី ៨ ស្តីអំពីការទិញ និងអានកាសែត-ទស្សនាវដ្តីរបស់បក្ស” សារាចរលេខ ៤៣/CT/TW ចុះថ្ងៃទី ០៨/៤/២០២០ ”ស្តីអំពីបង្កើនការដឹកនាំរបស់បក្សចំពោះសកម្មភាពរបស់សមាគមអ្នកកាសែតវៀតណាមក្នុងស្ថានភាពថ្មី” សារាចរលេខ ៤៤/CT/TW ចុះថ្ងៃទី ១៦/៤/២០២០ “ស្តីអំពីការផ្លាស់ប្តូរថ្មី លើកកម្ពស់គុណភាព ប្រសិទ្ធភាពការងារបោះពុម្ភផ្សាយ និងសិក្សាស្រាវជ្រាវ រៀនសូត្រតាមសៀវភៅទ្រឹស្តីនយោបាយ”។ អញ្ជើញចូលរួមនៅមណ្ឌលផ្សាយបន្តផ្ទាល់ខេត្តត្រាវិញមានលោកត្រឹងបិញត្រុង សមាជិកអចិន្រ្តៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈឃោសនាអប់រំបក្សខេត្ត បណ្តាអនុប្រធានគណៈឃោសនាអប់រំបក្សខេត្ត អ្នករបាយការណ៍ថ្នាក់ខេត្ត តំណាងថ្នាក់ដឹកនាំបណ្តាមន្ទីរ គណៈ ផ្នែក ថ្នាក់ដឹកនាំគណៈឃោសនាអប់រំបក្សបណ្តាគណៈកម្មាធិការបក្សស្រុក ទីក្រុង ទីផ្សាររួមខេត្ត គណៈកម្មាធិការបក្សស្ថិតក្រោមឪវាទគណៈកម្មាធិការបក្សខេត្ត។
ស្ថិតនៅនឹងសន្និបាត បណ្តាតំណាងបានស្តាប់ថ្នាក់ដឹកនាំកាសែតប្រជាជន ទស្សនាវដ្តីបក្សកុម្មុយនិស្តវៀតណាម សមាគមអ្នកកាសែតវៀតណាម រោងពុម្ភនយោបាយជាតិពិតប្រាកដ ក្រុមហ៊ុនផ្សាយកាសែត ទស្សនាវដ្តីមជ្ឍិមជូនព័ត៍មានបណ្តាបធានបទ៖ការងារផ្សព្វផ្សាយសេចក្តីសន្និដ្ឋានលេខ ១៧៣ របស់គណៈលេខាមជ្ឍិមបក្ស ទម្រង់អាន អនុវត្តតាមទស្សនាវដ្តីបក្សកុម្មុយនិស្តវៀតណាម-សភាវៈ និងវិធានការដើម្បីអនុវត្តមានប្រសិទ្ធភាពសេចក្តីសន្និដ្ឋានលេខ ១៧៣ របស់គណៈលេខាមជ្ឍិមបក្សក្នុងពេលខាងមុខ។ លទ្ធផល ១៥ ឆ្នាំអនុវត្តសារាចរលេខ ៣៧-TB/TW ចុះថ្ងៃទី ១៨/៣/២០០៤ របស់គណៈលេខាមជ្ឍិមបក្សបណ្តាខ្លឹមសារជាសារវន្តរបស់សារាចរលេខ ៤៣ ផ្លាស់ប្តូរថ្មី លើកកម្ពស់គុណភាព ប្រសិទ្ធភាពការងារបោះពុម្ភផ្សាយ និងសិក្សាស្រាវជ្រាវ រៀនសូត្រតាមសៀវភៅទ្រឹស្តីនយោបាយ វិធានការរក្សា និងបង្កើនបរិមាណផ្សាយកាសែតបក្ស។ល។
មានយោបល់ក្នុងសន្និបាតនេះ លោកឡេម៉ាញ់ហ៊ុង អនុប្រធានគណៈឃោសនាអប់រំមជ្ឍិមបក្សបានចង្អុលការ ខ្លឹមសារសំខាន់ៗជាច្រើន ដើម្បីទុកឲ្យគណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ប្រមូលផ្តុំផ្សព្វផ្សាយជ្រួតជ្រាបសេចក្តីសន្និដ្ឋានលេខ ១៧៣ សារាចរលេខ ៤៣ សារាចរលេខ ៤៤ របស់គណៈលេខាមជ្ឍិមបក្ស បណ្តាស្ថាប័ន ទស្សនាវដ្តីរបស់បក្សប្រមូលផ្តុំលើកកម្ពស់គុណភាព ខ្លឹមសារ រូបភាពបណ្តាផលិតផលបោះពុម្ភផ្សាយដើម្បីបម្រើល្អនៃតម្រូវការរបស់មិត្តអ្នកអានក្នុងពេលខាងមុខ៕រតនា