• Tiếng Việt
  • ភាសាខ្មែរ
Thứ Sáu, ngày 27/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ នយោបាយ - សង្គម

គណៈកម្មាធិការសាមគ្គីគ្រឹះសាសនាវៀតណាមខេត្តត្រាវិញ៖ មានសមូហភាព បុគ្គល ៣១ កន្លែងនិងរូបបានស្ងើចសរសើរជូនរង្វាន់

18/12/2020 13:42

ជូនប័ណ្ណសរសើរដល់សមូហភាព និង បុគ្គលមានស្នាដៃឆ្នើម​ ។  រូបថត៖ ហុងញុង

ក្នុងឆ្នាំ ២០២០ បណ្ដាព្រះចៅអធិការបព្វជិត បរិស័ទនិងសប្បុរសជនក្នុងបណ្ដាត្រកូលអ្នកកាន់សាសនាគ្រឹះបានរួមវិភាគទាន ឧបត្ថម្ភដល់អ្នកអភ័ព្វក្នុងបណ្ដាចលនា “តបស្នង សងគុណ” “អ្នកមានរក្សាខ្សត់” តាមរយៈបណ្ដាចលនាមនុស្សធម៌សប្បុរសធម៌។ បណ្ដាព្រះចៅអធិការចលនាបណ្ដាសប្បុរសជនក្នុងនិងក្រៅខេត្ត មាមីងបរិស័ទឧបត្ថម្ភប្រាក់ ផ្ទះមហាសាមគ្គី អណ្ដូងទឹក កសាងផ្លូវ ស្ពានជូងរបាំងមុខ។ល។ គិតជាតម្លៃជិត ៧,៣ ពាន់លានដុង។ តួយ៉ាងដូចស្រុកកូវង៉ាងបានឧបត្ថម្ភថវិកាជាង ១,៣ ពាន់លានដុងនិង ៥០០ Euro ស្រុកយ្វៀងហាយចលនាបានជិត ៩០០ លាន ដុងស្រុកកាងឡុងឧបត្ថម្ភជាង ៩៦០ លានដុង ស្រុកចូវថាញ់ឧបត្ថម្ភជាង ៧០០ លានដុង ស្រុកទីវកឹងឧបត្ថម្ភ ៦០០ លានដុង។
អំពីវិស័យអប់រំបណ្ដាព្រះចៅអធិការ បព្វជិត និងបរិស័ទលើភូមិសាស្រ្ដខេត្តបានសកម្មជ្រោមជ្រែងគោលការណ៍អំពីវិស័យអប់រំរបស់រដ្ឋ។ ត្រកូលបព្វជិតជាច្រើនបានបើកបណ្ដាថ្នាក់ពន្លកដោយមានកងជួរគ្រូបង្រៀនបានបណ្ដុះបណ្ដាលអំពីជំនាញគរុកោសល្យពោរពេញទៅដោយស្មារតីស្រឡាញ់របរស្រឡាញ់កុមារ ម៉្លោះហើយបានអនុវត្តល្អការបង្រៀនកុមារបានឪពុកម្ដាយសិស្សជឿជាក់ គោរពស្រឡាញ់រាប់អាន។ ក្នុងសកម្មភាពជំរុញបញ្ញា គិតគូរដល់កុមារក្រីក្រ មាមីងបរិស័ទបានរួមវិភាគទានព្រម ទាំងចលនាអ្នកឧបត្ថម្ភជូនអាហារូបករណ៍ និងសិក្ខូបករណ៍ដល់កូនចៅអ្នកក្រីក្រលើភូមិសាស្រ្ដខេត្តឲ្យមានលក្ខណៈបានទៅរៀនសូត្រ។ តួយ៉ាងដូចគណៈសាមគ្គីនៃគ្រឹះ សាសនាទីក្រុង ត្រាវិញបានឧបត្ថម្ភប្រាក់និងសិក្ខូបករណ៍ដល់សិស្សក្រីក្រសង្វាតរៀនសូត្រគិតជាទឹកប្រាក់ ២២៧,៥ លានដុង។
ដើម្បីចលនាកសាងជីវភាពវប្បធម៌សាយភាយទូលំទូលាយ ទាក់ទាញមាមីងបរិស័ទចូល រួមកុះករនោះ បណ្ដាសមណស័ក្ដិ អ្នកមុខអ្នកការក្នុងបណ្ដាត្រកូល អ្នកកាន់សាសនាគ្រឹះលើភូមិសាស្រ្ដខេត្តភ្ជាប់ខ្លឹមសារចលនានីមួយៗជាមួយបណ្ដាសកម្មភាពជាក់ស្ដែង ដូចជា៖ ចលនា “ជីដូនជីតាគំរូកូនចៅស្លូតត្រង់” “មនុស្សល្អការងារល្អ” ទូទាំងប្រជាជនការពារសន្តិសុខមាតុប្រទេស” ចលនា “ទូទាំងប្រជាជនសាមគ្គីកសាងជនបទថ្មី ទីក្រុងអារ្យធម៌”  “រស់នៅល្អសាសនា ថ្លៃថ្លាសង្គម”។ល។ ផ្ដើមពី បណ្ដាលទ្ធផលសម្រេចបាននៅពេលខាងមុខ គណៈសាមគ្គីនៃគ្រឹះសាសនាវៀតណាមខេត្ត ត្រាវិញ គណៈសាមគ្គីនៃគ្រឹះសាសនាបណ្ដា ស្រុក ទីក្រុង ត្រកូលអ្នកកាន់គ្រឹះសាសនានឹងផ្ដុំកម្លាំងអនុវត្តកិច្ចការសំខាន់ៗ៖ ជំរុញមាំចលនាប្រឡងប្រណាំងស្នេហាជាតិក្នុងជន រួមជាតិសាសនាគ្រឹះ តាមខ្លឹមសារសមស្របជាមួយនឹងស្ថានភាពថ្មីដែលអាស្រ័យដោយគណៈកម្មាធិការសាមគ្គីនៃគ្រឹះសាសនាវៀតណាមបំផុសចលនាពង្រីកប្រពៃណីជួយគ្នា ទៅវិញទៅមកជំរុញមាំបណ្ដាសកម្មភាពមនុស្សធម៌ សប្បុរសធម៌ ផ្សព្វផ្សាយបណ្ដាចលនា “ទូទាំងប្រជាជនសាមគ្គីកសាងជនបទថ្មី ទី ក្រុងអារ្យធម៌” “ជនជាតិវៀតណាមអាទិភាពប្រើប្រាស់មុខទំនិញវៀតណាម។ល។
នាឱកាសនេះ មានសមូហភាព បុគ្គល ០៨ កន្លែង និងរូបបានទទួលប័ណ្ណសរសើររបស់លោកប្រធានគណៈកម្មាធិការរណសិរ្យមាតុ ភូមិវៀតណាមខេត្ត មានសមូហភាព ០៩ កន្លែង បុគ្គល ១៤ រូបបានទទួលលិខិតសរសើររបស់គណៈកម្មាធិការសាមគ្គីនៃគ្រឹះសាសនាវៀត ណាមខេត្តត្រាវិញ ព្រោះមានស្នាដៃចូលរួមអនុវត្តល្អចលនា “ទូទាំងប្រជាជនសាមគ្គីកសាង ជនបទថ្មី ទីក្រុងអារ្យធម៌” ឆ្នាំ ២០២០៕
                  ​​​​​​​​​​​​​​​​​​​​                                                                   ហុងញុង,ថាច់ហ្វាង 

 

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន
  • អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)
  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • សមមិត្តគឹមរឿង៖ បន្តជ្រោងខ្ពស់ស្មារតីទទួលបន្ទុករបស់កម្មាភិបាលទទួលបន្ទុកចង្អុលការភូមិសាស្រ្ត
Tin Nổi Bật

Trà Vinh kiên cường bứt phá, giành được nhiều thành tựu toàn diện trên các lĩnh vực

Trao quyết định nghỉ hưu cho cán bộ thuộc diện Ban Thường vụ Tỉnh ủy quản lý

Cán bộ tham mưu tiêu biểu

Kỳ thi tốt nghiệp THPT năm 2025: Thí sinh hoàn thành môn thi đầu tiên

Đảng bộ Sở Tư pháp: Xây dựng Đảng bộ trong sạch, vững mạnh, nâng cao hiệu quả phục vụ Nhân dân

Khai mạc Hội nghị Ban Chấp hành Đảng bộ tỉnh Trà Vinh (khóa XI) lần thứ 22

Đồng hành cùng học sinh, sinh viên vượt khó

Sáng nay, trên 10.300 thí sinh Trà Vinh bước vào Kỳ thi tốt nghiệp THPT năm 2025

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.