• Tiếng Việt
  • ភាសាខ្មែរ
Thứ Sáu, ngày 25/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម នយោបាយ - សង្គម

គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមគ្រប់ថ្នាក់៖ លើកកម្ពស់ប្រសិទ្ធភាពសកម្មភាពសាសនាក្នុងស្ថានភាពថ្មី

05/12/2023 13:16

បណ្ដាឆ្នាំកន្លងហើយ ដោយមានការដឹកនាំ ចង្អុលការរបស់គណៈកម្មាធិការបក្ស រដ្ឋអំណាច គ្រប់ថ្នាក់ ការសហការស្អិតល្មួតរបស់គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមគ្រ ប់ថ្នាក់ និងបណ្ដាអង្គការជាសមាជិក ការងារសាសនាលើភូមិសាស្រ្តខេត្តត្រាវិញសម្រចបានលទ្ធផលច្រើន រួមចំណែកពង្រឹងធ្លុងមហាសាមគ្គីទូទាំងជនជាតិ រក្សាសន្ដិសុ ខនយោបាយ សណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គម បំពេញជាក់ស្ដែងទៅក្នុងការអភិវឌ្ឍ ន៍រួមរបស់ខេត្ត។

សមមិត្ត កឹមង៉ុកថាយ អនុលេខាប្រចាំការបក្សខេត្ត ជួបសំណេះសំណាលជាមួយព្រះសង្ឃនៅវត្តកំពង់។ រូបថត៖ ស៊ើងត្វៀង

     បច្ចុប្បន្ន ទូទាំងខេត្តមាន ០៩ សាសនា ដោយមានសមណស័ក្ដិ អ្នកមុខអ្នកការ បព្វជិតនិងបរិស័ទជាង ៥៩៦.០០០ អង្គនិងរូប ស្មើ ៥៩,១៥% ចំនួនប្រជាជនក្នុងខេត្ត។ ការងារសាសនាតែងបានយកចិត្តទុកដាក់ដឹកនាំចង្អុលការពីសំណាក់គណៈកម្មាធិការបក្ស រដ្ឋអំណាចមូលដ្ឋាន។ សកម្មភាពសាសនាក្នុងខេត្តស្ថេរភាព គោរពតាមច្បាប់រដ្ឋស្ដីពីការជំនឿសាសនា។ សមណស័ក្ដិ អ្នកមុខអ្នកការ បព្វជិតនិងបរិស័ទនៃ បណ្ដាសាសនាធ្វើសកម្មភាពតាមច្បាប់លក្ខន្តិកៈរបស់សមាគមសាសនា ស្ងប់ចិត្តក្នុងការរៀនសូត្រ ប្រតិបត្តិធម៌ វិន័យ ជឿជាក់និងប្រតិបត្តិតាមគោលការណ៍ គោលនយោបាយសាសនារបស់បក្សនិងរដ្ឋ។

     សមមិត្តឡេវ៉ាំងតិន ប្រធានគណៈសាសនាស្ថិតក្រោមឱវាទមន្ទីរមហាផ្ទៃឲ្យដឹងថា៖ ខេត្តត្រាវិញតែងយកចិត្តទុកដាក់បញ្ហាសេរីជំនឿ សាសនារបស់ប្រជាជន បង្កលក្ខ ណៈឲ្យបណ្ដាសាសនាធ្វើសកម្មភាពត្រូវតាមច្បាប់។ នៅក្នុងឱកាសបណ្ដាពិធីបុណ្យ សំខាន់ៗរបស់បណ្ដាសាសនា ថ្នាក់ដឹកនាំខេត្តតែងបង្កើតក្រុមប្រតិភូទៅសួរសុខទុក្ខ ប្រសិទ្ធពរនិងបង្កលក្ខណៈងាយស្រួលឲ្យបណ្ដាសាសនាចាត់តាំងបណ្ដាសកម្មភាព។

     ជាក់ស្ដែងក្នុងឆ្នាំ ២០២៣ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមគ្រប់ថ្នាក់និងបណ្ដាអង្គការជាសមាជិកសហការផ្សព្វផ្សាយ ចលនាប្រជាជនគ្រប់ជាន់ស្រទាប់ បណ្ដាសាសនាលើកកម្ពស់ការយល់ដឹងអំពីគោលការណ៍របស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋចំពោះសាសនាក្នុងស្ថានភាពថ្មី បំផុតគឺច្បាប់ជំនឿសាសនា ចូលរួមបណ្ដាចលនា ជំរុញមាំការអប់រំប្រពៃណីស្នេហាជាតិ។

     គណៈអចិន្រ្តៃយ៍គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តចូលរួមជាមួយគណៈប្រតិភូថ្នាក់ដឹកនាំខេត្តទៅប្រសិទ្ធពរគណៈអភិបាលសមាគមពុទ្ធសាសនាវៀតណាមខេត្ត សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តនាឱកាសបុណ្យវិសាខបូជា សួរសុខទុក្ខ ប្រគេនទេយ្យវត្ថុដល់បណ្ដាវត្តខ្មែរនាឱកាសបុណ្យចូលឆ្នាំថ្មី បុណ្យសែនដូនតា។ល។ គណៈអចិន្រ្តៃយ៍គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមគ្រប់ថ្នាក់ ធ្វើអធិបតី ធ្វើសេនាធិការជូនគណៈកម្មាធិការបក្ស សហការជាមួយបណ្ដាផ្នែកសមត្ថកិច្ចចាត់តាំងជួបសំណេះសំណាលជាមួយសមណស័ក្ដិ អ្នកមុខអ្នកការ បព្វជិតនៃបណ្ដាសាសនាដើម្បីក្ដាប់បំណងប្រាថ្នាស្របច្បាប់របស់សាសនា។

     សមមិត្តង្វៀងហ៊ុងកឿង អនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមស្រុក ទីវកឹងឲ្យដឹងថា៖ ដើម្បីអនុវត្តល្អគោលនយោបាយសាសនា បណ្ដាសាសនាធ្វើការប្រជុំជីវភាពធម្មតាក្នុងក្របខ័ណ្ឌច្បាប់នោះ ក្នុងឆ្នាំ ២០២៣ នាឱកាសបុណ្យទានធំៗនៃបណ្ដាសាសនា គណៈអចិន្រ្តៃយ៍គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមស្រុករួមជាមួយបណ្ដាអង្គភាពប្រមុខបណ្ដាសាសនាដទៃបង្កើតគណៈប្រតិភូទៅកាន់បណ្ដាមូលដ្ឋានសាសនាប្រសិទ្ធពរ ជូនទេយ្យវត្ថុដើម្បីបង្កសាមគ្គីភាព ផ្សារភ្ជាប់រវាងបណ្ដាសា សនា។ ឆ្លងតាមរយៈនោះ លើកទឹកចិត្តសមណស័ក្ដិ អ្នកមុខអ្នកការ បព្វជិត បរិស័ទ អនុវត្តល្អគោលលំនាំរស់គោរពល្អសាសនា ថ្លៃថ្លាសង្គម។

     ផ្ដើមពីការលើកកម្ពស់ប្រសិទ្ធភាពសកម្មភាពសាសនាក៏ពង្រីកបានស្មារតីសាមគ្គីជន រួមជាតិបណ្ដាសាសនា។ ភាពវិវឌ្ឍន៍ដែលងាយឃើញបំផុតក្នុងបណ្ដាឆ្នាំកន្លងនោះជនរួមជាតិនៃបណ្ដាសាសនាបានចូលរួមយ៉ាងសកម្មបណ្ដាចលនាប្រឡងប្រណាំងស្នេហាជាតិ រួមបំពេញយ៉ាងច្រើនក្នុងការងារសប្បុរសធម៌សង្គម បន្ថយភាពក្រីក្រស្ថិរភាព គិតជាថវិកាសរុបជាង ៩២ ពាន់លានដុង។ តួយ៉ាងដូចជាវត្តលៀងបូវ (នៅស្រុកចូវ ថាញ់) និងវត្តឡុងហ្វា (នៅស្រុកថ្កូវ) ចិញ្ចឹមកុមារកំសត់ ពិការ កំព្រា អនាថា។ សកម្មភាពបើកបន្ទប់ពិនិត្យជំងឺជូនថ្នាំផ្នោរសប្បុរសធម៌របស់បណ្ដាមូលដ្ឋានសាសនាដើម្បីសម្រាលក្នុងការព្យាបាលជំងឺ។ល។ ជាពិសេស ជារៀងរាល់ឆ្នាំ បណ្ដាមូលដ្ឋានសាសនាតែងចូលរួមសកម្មភាពការពារបរិស្ថាន សង់ផ្ទះសាមគ្គីធម៌ ជូនអំណោយដល់គ្រួសា រក្រីក្រ សិស្សក្រីក្រសង្វាតរៀនសូត្រ។

     ជាមួយការយកចិត្តទុកដាក់របស់គណៈកម្មាធិការបក្ស រដ្ឋអំណាចអំពីការងារសាសនា ជនជាតិសកម្មភាពបណ្ដាសាសនាលើភូមិសាស្រ្តខេត្តតែងមានស្មារតីគោរពតាមច្បាប់ កាន់តែប្រសើរហើយចូលរួមជាមួយគណៈកម្មាធិការបក្ស រដ្ឋអំណាចមូលដ្ឋាននិងប្រជាជនកសាង ពង្រឹងធ្លុងមហាសាមគ្គីទូទាំងជនជាតិ កសាងជនបទថ្មី ទីក្រុងអារ្យធម៌ រួមចំណែកជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម រក្សាខ្ជាប់សន្តិសុខនយោបាយ សណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គមលើភូមិសាស្រ្តខេត្ត៕

ប្រែសម្រួល៖ ថាច់ហ្វាង

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • គោលនយោបាយជនជាតិ ជួយឱ្យជនរួមជាតិខ្មែរលើកកម្ពស់ចំណេះដឹង
  • ហ្វាតឹង៖ ពង្រីកស្មារតីសាមគ្គីក្នុងការកសាងសំណង់រដ្ឋ និងប្រជាជនរួមគ្នាធ្វើ
  • ដាំដូងតាមបែបសរីរាង្គផ្ដល់ប្រាក់ចំណូលខ្ពស់
Tin Nổi Bật

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.