15/01/2021 07:57
ពិធីប្រគល់ជូនថវិកាឧបត្ថម្ភមូលនិធិ ”ដើម្បីអ្នកក្រីក្រ”ដល់ខេត្តត្រាវិញ។ រូបថត៖ ប៊ូយង៉ុក
កាលពីថ្ងៃទី ០៥ មករា ស្ថិតនៅគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត តំណាងក្រុមហ៊ុនភាគហ៊ុនរថយន្ដទ្រឿងហាយ លោក ផាមភូវិញ នាយកសាខាត្រាវិញបានអញ្ជើញ មកប្រគល់ជូនថវិកា ៣០០ លានដុងឧបត្ថម្ភមូលនិធិ ” ដើម្បីអ្នកក្រីក្រ” ខេត្តត្រាវិញ។
ថវិកានេះនឹងចាត់ចែងជូនអំណោយតេត ២០០ ចំណែក (ក្នុងមួយចំណែកៗ តម្លៃ ៥០០.០០០ ដុង) និងផ្ទះមហាសាមគ្គី ០៥ ខ្នង (ក្នុងមួយខ្នងៗ តម្លៃ ៤០ លានដុងដល់គ្រួសារក្រីក្រ)។
ជំនួសមុខគណៈអចិន្រ្ដៃយ៍នៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តនិងគណៈចលនាមូលនិធិ “ដើម្បីអ្នកក្រីក្រ” ខេត្ត លោកង្វៀងវុាំងត្រៀក ថ្លែងអំណរគុណនិងកត់សម្គាល់ការយកចិត្តទុកដាក់ ឧបត្ថម្ភរបស់កម្មាភិបាល បុគ្គលិករបស់ក្រុមហ៊ុន ទន្ទឹមនឹងនោះ សន្យាថា នឹងប្រើប្រាស់ប្រភពថវិកានេះត្រូវទិសដៅទាន់ពេលជូនអំណោយដល់គ្រួសារក្រីក្រទទួលអំណរបុណ្យតេត ៕
*ថវិកាជិត ៩.៥០០ ពាន់លានដុងសម្រាប់អនុវត្ដបណ្ដាសកម្មភាពកាត់បន្ថយក្រីក្រ
ដំណាក់កាល ២០១៦-២០២០ ខេត្តត្រាវិញកេណ្ឌប្រមូលប្រភពទុនបានជិត ៩.៥០០ ពាន់លានដុង សម្រាប់អនុវត្តបណ្ដាកម្មវិធីគម្រោងការ គោលនយោបាយកាត់បន្ថយភាពក្រីក្រលើភូមិសាស្រ្ដខេត្ត។
ជាក់ស្ដែងគឺវិវិយោគជួសជុលសំណង់ហេដ្ឋារចនាសម្ព័ន្ធជិត ៦០០ សំណង់លើភូមិសាស្រ្ដ ស្រុកក្រីក្រ ឃុំលំបាកពិសេស អនុវត្ត ៤៣២ គម្រោងការពង្រីកការផលិតពហុសណ្ឋានមុខរបររកស៊ីនិងបើកទូលាយទម្រង់កាត់បន្ថយភាពក្រីក្រដល់គ្រួសារជាង ៦.៦០០ គ្រួ ឧបត្ថម្ភគាំពារសុខាពិបាលជាង ០៣ លានប័ណ្ណដល់ អ្នកក្រីក្រ ជិតក្រ ជនរួមជាតិភាគតិច កោះសមុទ្រ ឃុំលំបាកពិសេស ឧបត្ថម្ភគ្រួសារក្រីក្រ ជិតក្រ គ្រួសារជនរួមជាតិភាគតិចជិត ១៨២.០០០ លើកគ្រួបុលទុនអាទិភាពជាមួយប្រាក់ឲ្យបុលរួមជិត ៣.១០០ ពាន់លានដុងសម្រាប់ពង្រីកការផលិត ។ល។
បណ្ដាកម្មវិធីគោលនយោបាយកាត់បន្ថយក្រីក្របានផ្សព្វផ្សាយព្រមៗគ្នា រួមចំណែកអនុវត្តគោលដៅកាត់បន្ថយភាពក្រីក្រ ដល់គោលដៅ មុន ០១ ឆ្នាំប្រៀបជាមួយនឹងកម្រិតផែនការសេចក្ដីសម្រេចចិត្តមហាសន្និបាតបក្ខភាគខេត្តត្រាវិញលើកទី ១០ អាណត្ដិកាល ២០១៥-២០២០ ដាក់ចេញ។ អត្រាគ្រួសារក្រីក្រទូទាំងខេត្តពី ១៣,៣២% ឆ្នាំ ២០១៦ ថយចុះនៅ ៣,២% ចុងឆ្នាំ ២០១៩ ។ ជាពិសេសខេត្ត មិនមាននៅគ្រួសារក្រីក្រស្ថិតក្នុងក្របខ័ណគ្រួសារ គោលនយោបាយអាទិភាពដល់អ្នកមានសគុណចំពោះបដិវត្ដន៍អត្រាគ្រួសារក្រីក្រតាមលក្ខឋានក្រីក្រគិតមកដល់ចុងឆ្នាំ ២០២០ នៅ ១,៦៧% ។
នៅពេលខាងមុខ រួមជាមួយការអនុវត្តគ្រប់គ្រាន់ ទាន់ពេលបណ្ដាគោលនយោបាយជាមួយគ្រួសារក្រីក្រ ជិតក្រ ខេត្តត្រាវិញជំរុញមាំការងារផ្សព្វផ្សាយអំពីការងារកាត់បន្ថយគ្រួសារ ក្រីក្រដើម្បីបង្កឆន្ទះឈានឡើងរួចផុតពីភាពក្រីក្រស្ថិរភាពដោយខ្លួនឯងរបស់ប្រជាជន។ ខេត្តគួបផ្សំបណ្ដាកម្មវិធី គម្រោងការ ផែនការ បន្ថយគ្រួសារក្រីក្រសមស្របជាមួយផែនការ ពង្រីកសេដ្ឋកិច្ច-សង្គមនៅមូលដ្ឋានខិតខំកេណ្ឌប្រមូលបណ្ដាប្រភពឧបត្ថម្ភពីបណ្ដាអង្គការចាត់តាំងក្រៅរដ្ឋាភិបាលវិនិយោគទៅក្នុងការងារកាត់បន្ថយគ្រួសារក្រីក្រ។ គ្រួសារក្រីក្រ ជិតក្រអាចបានបណ្ដុះបណ្ដាលវិជ្ជាជីវៈបង្កការងារធ្វើ បានបុលទុនអាទិភាពសម្រាប់ពង្រីកការផលិត កែលម្អសេដ្ឋកិច្ចគ្រួសារបង្កើនប្រភពចំណូលលំនឹងបើកទូលាយបណ្ដាទម្រង់បន្ថយគ្រួសារក្រីក្រ ទម្រង់រកស៊ីមានប្រសិទ្ធភាព បណ្ដាទម្រង់សហការរវាងបណ្ដាគ្រួសារក្រីក្រជាមួយអាជីវកម្មក្នុងការផលិតប្រមូលទិញផលិតផល៕ ប្រែសម្រួល៖ លឺវវូ
ការងារអប់រំ និងបណ្ដុះបណ្ដាលក្នុងជនរួមជាតិខ្មែរ តែងបានគណៈ កម្មាធិការបក្ស រដ្ឋអំណាចលើភូមិសាស្រ្តស្រុកកូវង៉ាងយកចិត្តទុកដាក់ជានិច្ច។ ជាពិសេសគឺកម្មវិធីគោលដៅជាតិពង្រីកសេដ្ឋកិច្ច-សង្គម តំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំដំណាក់កាល ២០២១-២០២៥ បានផ្សព្វផ្សាយត្រូវតាមមុខសញ្ញាទទួលផល និងតំបន់ជនរួមជាតិខ្មែរ។