16/03/2021 09:02
ទិដ្ឋភាពអង្គសន្និបាត។ រូបថត៖ មិញទ្រី
តាមសេចក្តីរបាយការណ៍របស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីផ្សាររួមខេត្តយ្វៀងហាយបានបង្កើតគណៈចង្អុលការ និងអនុកម្មការជំនួយការងារដើម្បីដឹកនាំអនុវត្តការបោះឆ្នោតនៅលើភូមិសាស្ត្រ។ គណៈកម្មាធិការប្រជាជនទីផ្សាររួមខេត្តយ្វៀងហាយ ឃុំ សង្កាត់ក្រោយបានឯកភាពជាមួយនឹងអចិន្ត្រៃយ៍ក្រុមប្រឹក្សាប្រជាជន និងគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមរួមថ្នាក់សម្រេចចិត្តបង្កើតបណ្តាគណៈកម្មការបោះឆ្នោតថ្នាក់ទីផ្សាររួមខេត្ត និងថ្នាក់ឃុំ សង្គាត់ បង្កើតតំបន់បោះឆ្នោតត្រឹមត្រូវតាមសេចក្តីកំណត់។ គិតមកដល់ពេលនេះទីផ្សាររួមខេត្តយ្វៀងហាយកសាង និងចេញផ្សាយបណ្តាឯកសារបង្អុលការ ណែនាំផ្សព្វផ្សាយអនុវត្តការងារបោះឆ្នោតក្នុងប្រព័ន្ធរណសិរ្សមាតុភូមិវៀតណាម និងផ្តោះប្តូរយោបល់ជាមួយនឹងបណ្តាផ្នែកមានការទាក់ទិន។ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីផ្សាររួមខេត្តបានសហការជាមួយនឹងគណៈកម្មការបោះឆ្នោតទីផ្សាររួមខេត្តចាត់តាំងផ្សព្វផ្សាយ ហ្វឹកហាត់ការងារបោះឆ្នោតតំណាងរដ្ឋសភា នីតិកាលទី ១៥ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ អាណត្តិកាល ២០២១-២០២៦ ដល់បណ្តាតំណាង។ ទន្ទឹមនឹងនោះ សហការជាមួយនឹងបណ្តាអង្គភាពចាត់តាំងផ្សព្វផ្សាយគួបផ្សំបាន ២៣៥ លើក ដោយមានមនុស្សចូលរួមជាង ៨.៤៦០ នាក់។
ថ្លែងយោបល់ក្នុងពិធីនេះ អនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តផាមតៀកកឿងបានកត់ត្រា និងវាយតម្លៃខ្ពស់ពីលទ្ធផលអនុវត្តការងារបោះឆ្នោតរបស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីផ្សាររួមខេត្តយ្វៀងហាយ។ សមមិត្តផាមតៀកកឿងសំណូមពរក្នុងពេលខាងមុខនេះគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីផ្សាររួមខេត្តយ្វៀងហាយគប្បីបង្កើនការងារត្រួតពិនិត្យស៊ើបអង្កេតឯកសារ បែបបទរបស់បេក្ខជន បង្កើនចំនួនលើសបេក្ខជន បន្តផ្សព្វផ្សាយអំពីច្បាប់បោះឆ្នោត។ ជំរុញមាំសន្ទុះកំណើនសន្និបាតពិភាក្សាលើកទី ២ ត្រួតពិនិត្យស៊ើបអង្កេតឡើងវិញសម្បទារបស់បណ្តាបេក្ខជន។
ក៏ស្ថិតក្នុងសន្និបាតនេះដែរ ក្រុមប្រតិភូការងារបានកត់ត្រា និងដោះស្រាយអំពីបណ្តាយោបល់សំណើស្នើរបស់ទីផ្សាររួមខេត្តយ្វៀងហាយ បណ្តាឃុំ សង្កាត់។ រីឯថវិកាប្រធានក្រុមប្រតិភូសុំកត់ត្រានឹងសំណើស្នើដល់គណៈកម្មាធិការបោះឆ្នោតខេត្ត៕
មិញទ្រី-រតនា