02/02/2021 10:01
ពិធីចេញបង្ហាញមុខក្រុមប្រឹក្សាពិគ្រោះ ។ រូបថត៖ ស៊ើងតៀង
ក្នុងនោះ ក្រុមប្រឹក្សាពិគ្រោះអំពីសេដ្ឋកិច្ចរួមមានសមាជិក ០៤ រូប អាស្រ័យលោក ហ្វាងថាញ់តឹម អតីតប្រធានគណៈសេដ្ឋកិច្ច-ថវិកាក្រុមប្រឹក្សាប្រជាជនខេត្តធ្វើជាអធិការ។ ក្រុមប្រឹក្សាពិគ្រោះអំពីវប្បធម៌-សង្គមមានសមាជិក ០៥ រូប អាស្រ័យលោកត្រឹងបិញត្រុង អតីតសមាជិកគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈឃោសនាអប់រំនៃគណៈកម្មាធិការបក្សខេត្តធ្វើអធិការ។
ចំពោះក្រុមប្រឹក្សាពិគ្រោះ ០២ ក្រុមអំពីសេដ្ឋកិច្ច វប្បធម៌-សង្គមមានភារកិច្ចពិគ្រោះជួយឲ្យគណៈអចិន្រ្តៃយ៍នៃគណៈកម្មា ធិការរណសិរ្សមាតុភូមិវៀតណាមខេត្តអំពីការងារត្រួតពិនិត្យធ្វើវិវេចនាសង្គម រួមចំណែកកសាងបក្ស កសាងរដ្ឋអំណាចជា មួយបណ្តាខ្លឹមសារមានពាក់ព័ន្ធដល់វិស័យសេដ្ឋកិច្ច-វប្បធម៌-សង្គម។ គណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការរណសិរ្សមាតុភូមិ វៀតណាមខេត្តបង្កើតបាន ០៤ ក្រុមប្រឹក្សាពិគ្រោះរួមមាន៖ ក្រុមប្រឹក្សាពិគ្រោះអំពីជនជាតិ-សាសនា ប្រជាធិបតេយ្យ-ក្រឹត្យច្បាប់ និងឃោសនាអប់រំសេដ្ឋកិច្ច-វប្បធម៌-សង្គម ដោយមានសមាជិក ២៦ រូប៕
ប្រែសម្រួល៖ តឹងង៉ុក