06/10/2020 08:20
ទិដ្ឋភពអង្គសន្និបាត។ រូបថត៖ ស៊ើងតៀង
កាលពីថ្ងៃទី ៣០ កញ្ញា គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមចាត់តាំងសន្និ បាតផ្សាយបន្តផ្ទាល់ ផ្សព្វផ្សាយភារកិច្ចសំខាន់ៗនិងការងារមួយចំនួនសម្រាប់ ០៤ ខែចុងឆ្នាំ ២០២០។ លោកស្រីត្រឿងធីង៉ុកអាញ់ អនុប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមធ្វើជាអធិបតីអង្គសន្និបាត។ ចូលរួមសន្និបាតនៅខេត្តត្រាវិញមានលោក ផាមត្វៀកកឿង អនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត លោកគឹមរឿង អនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តរួមជាមួយតំណាងថ្នាក់ដឹកនាំគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមបណ្ដាស្រុក ទីផ្សាររួមខេត្ត ទីក្រុង។
ផ្សព្វផ្សាយក្នុងអង្គសន្និបាត ចាប់តាំងពីពេលនេះដល់ចុងឆ្នាំ គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមផ្ដុំកម្លាំងទៅក្នុងបណ្ដាខ្លឹមសារសំខាន់ៗរួមមាន៖ត្រៀមបម្រុងបំផុស ចលនាជ្រោមជ្រែងខែកំពូល “ដើម្បីជនក្រីក្រ” ឆ្នាំ ២០២០ សំខាន់នៅថ្ងៃទី ១៧ ខែតុលា កសាងផែនការចលនា រៃអង្គាសបណ្ដាអង្គការចាត់តាំង បុគ្គល គបវាល់មូលនិធិ “ដើម្បី ជនក្រីក្រ” ឬគបវាល់តាមរយៈការងារសុខុមាលភាពសង្គម គ្រប់គ្រងនិងលៃលកប្រភពមូលនិធិទាន់ពេលឧបត្ថម្ភផ្ទាល់ដល់អ្នកក្រីក្រ ធានាមូលនិធិ “ដើម្បីជនក្រីក្រ” ធ្វើសកម្មភាពមានប្រសិទ្ធភាព។ ណែនាំខ្លឹមសារសំខាន់ៗមួយចំនួនអំពីចាត់តាំងទិវាមហាសាមគ្គីទូទាំងជនជាតិ ជ្រើសតំណាងឆ្នើមដើម្បីស្ងើចសរសើរនាឱកាសអនុស្សាវរីយ៍ឆ្នាំទី ៩០ ទិវាបង្កើតរណសិរ្សជនជាតិឯកភាពវៀតណាម-ទិវាប្រពៃណីរណសិរ្សមាតុភូមិវៀតណាម (១៨/ ១១/១៩៣០-១៨/១១/២០២០)។ ផ្ដោះប្ដូរយោបល់អនុវត្តភារកិច្ចកសាងជនបទថ្មី របៀបផ្សព្វ ផ្សាយចលនាប្រជាជនអនុវត្តលក្ខឋានបរិស្ថាននិងសន្តិសុខសណ្ដាប់ធ្នាប់ ផ្ដោះប្ដូរយោបល់អំពីការតាមដាន ដោះស្រាយការលំបាកក្នុងការអនុវត្តន៍យកយោបល់ការរីករាយរបស់ប្រ ជាជនអំពីលទ្ធផលកសាងជនបទថ្មី៕
ប្រែសម្រួល៖ ថាច់ហ្វាង