06/08/2021 08:56
មណ្ឌលឧស្សាហកម្មហ៊ីបម៉ីតី មានទ្រង់ទ្រាយវិនិយោគបណ្តាសំណង់ហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេស៖ ជីកលុបទីធ្លាផ្លូវក្នុងមណ្ឌលឧស្សាហកម្ម ប្រព័ន្ធផ្គត់ផ្គង់អគ្គិសនីប្រព័ន្ធផ្គត់ផ្គង់ទឹក ប្រមូល និងវិនិច្ឆ័យសំរាម បណ្តាសំណង់ធានាសមស្របតាមគម្រោងការលម្អិត និងគម្រោងការវិនិយោគដែលបានផ្ដល់សច្ចាប័ន តាមសេចក្តីកំណត់។ សរុបទុនវិនិយោគប្រមាណ ៣០០ ពាន់លានដុង ក្នុងនោះ ទុនមានស្រាប់របស់ម្ចាស់វិនិយោគជិត ៧០ ពាន់លានដុង ទុនបុលប្រមាណ ២៣០ ពាន់លានដុង។
មណ្ឌលឧស្សហកម្មហ៊ីបម៉ីតីបម្រើផ្នែករបរសកម្មភាពសំខាន់គឺ៖ ឧស្សាហកម្មច្នៃឈើ ផលិតឧបករណ៍ប្រើប្រាស់ពីឈើ គ្រែ តុ កៅអី សម្ភារសាងសង់ ឧស្សហកម្មផលិតស្រោមសំបុត្រ ផ្ដិតពុម្ព ក្រ ដាស ឧស្សាហកម្មច្នៃស្បៀងអាហារ ភេសជ្ជៈ បណ្តាផ្នែកឧស្សាហកម្មកាត់ដេរ បណ្តាផ្នែកឧស្សាហកម្មផលិតស្បែកជើង ឧស្សាហកម្មជាតិគីមីសាស្ត្រ។ល។
តាមការគ្រោងទុក មណ្ឌលឧស្សាហកម្មហ៊ីបម៉ីតី នឹងចាប់ផ្ដើមផ្សព្វផ្សាយអនុវត្តពីត្រីមាសទី ៣ ឆ្នាំ ២០២១ ដល់ត្រីមាសទី ៣ ឆ្នាំ ២០២៣៕ ប្រែសម្រួល៖ សុខា
ការងារអប់រំ និងបណ្ដុះបណ្ដាលក្នុងជនរួមជាតិខ្មែរ តែងបានគណៈ កម្មាធិការបក្ស រដ្ឋអំណាចលើភូមិសាស្រ្តស្រុកកូវង៉ាងយកចិត្តទុកដាក់ជានិច្ច។ ជាពិសេសគឺកម្មវិធីគោលដៅជាតិពង្រីកសេដ្ឋកិច្ច-សង្គម តំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំដំណាក់កាល ២០២១-២០២៥ បានផ្សព្វផ្សាយត្រូវតាមមុខសញ្ញាទទួលផល និងតំបន់ជនរួមជាតិខ្មែរ។