27/11/2020 08:36
អគ្គិសនីបម្រើក្នុងការចិញ្ចឹមជលផល។ រូបថត៖ ថាច់ហ្វាង
កាលពីថ្ងៃទី ៣០ តុលាឆ្នាំ ២០២០ លោក ង្វៀងទ្រុងហ្វាង អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តចុះហត្ថលេខាផ្សាយផែនការលេខ ៦០/KH-UBND ស្ដីពីការផ្សព្វផ្សាយអនុវត្តសារាចរលេខ ២០/CT-TTg ចុះថ្ងៃទី ០៧ មិថុនា ឆ្នាំ ២០២០ របស់នាយករដ្ឋមន្រ្ដីនៃរដ្ឋាភិបាលស្ដីពីការបង្កើនប្រិតសំចៃអគ្គិសនីដំណាក់កាល ២០២០-២០២៥ លើភូមិសាស្រ្ដខេត្តត្រាវិញ។
ផែនការលេខ ៦០ ដាក់ចេញបណ្ដាគោលដៅរួម៖ ផ្សព្វផ្សាយព្រមៗគ្នាបណ្ដាសកម្មភាពអំពីការប្រើប្រាស់អគ្គិសនីប្រិតសំចៃ និងមាន ប្រសិទ្ធភាព អនុវត្តម៉ឹងម៉ាត់សារាចរលេខ ២០ ក្នុងមួយឆ្នាំប្រិតសំចៃតិចបំផុត ០២% ក្នុង បរិមាណអគ្គិសនីប្រើប្រាស់ក្នុងបណ្ដាវិស័យនៃទូទាំងខេត្ត ធានាការបញ្ជូនអគ្គិសនីបម្រើការ ពង្រីកសេដ្ឋកិច្ច-សង្គមរបស់មូលដ្ឋាន។ អំពី គោលដៅជាក់ស្ដែង៖ រៀងរាល់ឆ្នាំ ខិតខំប្រិត សំចៃអគ្គិសនីប្រមាណ ៤,៥% (ប្រហាក់ប្រហែល ២៥ លានគីឡូវ៉ាត) ដល់ឆ្នាំ ២០២៥ ប្រិតសំចៃប្រមាណ ០៥% ក្នុងបរិមាណអគ្គិសនី ប្រើប្រាស់ក្នុងដំណាក់កាល ២០២០-២០២៥ (ប្រហាក់ប្រហែល ៦៥ លានគីឡូវ៉ាត)។ ជាក់ ស្ដែង ឆ្នាំ ២០២០ និងបណ្ដាឆ្នាំបន្តបន្ទាប់ សម្រាប់វិស័យនីមួយៗ៖ ប្រិតសំចៃចំពោះតំបន់ផលិតឧស្សាហកម្ម-សាងសង់ ៥.៤៩០.៤០៤ គីឡូវ៉ាត ស្មើ ២២,៣៣% ចំពោះតំបន់ផលិតកសិកម្ម រុក្ខាកម្ម នេសាទកម្ម ៤.១៦០.២១៧ គីឡូវ៉ាតស្មើ ១៦,៩២% តំបន់គមនាគមន៍ដឹកជញ្ជូន ៥០១.៥៨៦ គីឡូវ៉ាត ស្មើ ២,០៤% តំបន់ពាណិជ្ជកម្ម សេវាកម្មទេសចរណ៍ ៩០៩.៧៤០ គីឡូវ៉ាត ស្មើ ៣,៧% តំបន់ប្រជាជនប្រើប្រាស់ ១៣.៥២៨.០៨១ គីឡូវ៉ាត ស្មើ ៥៥,០២%។
ផែនការកំណត់បណ្ដាខ្លឹមសារភារកិច្ចជាក់ ស្ដែងអំពីប្រិតសំចៃអគ្គិសនីនៅតាមបណ្ដាស្ថាប័ន ទីស្នាក់ការរដ្ឋ អាគារ ការិយាល័យសាលារៀន មន្ទីរពេទ្យ។ល។ មានទីតាំងនៅលើភូមិ សាស្រ្ដខេត្ត ក្នុងការអុជបំភ្លឺនៅទីសាធារណៈ បំ ភ្លឺសម្រាប់គោលដៅផ្សាយពាណិជ្ជកម្ម តុបតែង ក្រៅផ្ទះ បំភ្លឺគមនាគមន៍ ក្នុងបណ្ដាគ្រួសារ បណ្ដាស្ថាប័នអាជីវកម្មពាណិជ្ជកម្ម និងសេវាកម្ម បណ្ដាប្រភេទមូលដ្ឋានផលិត។ល។ ការផ្សាយផែនការគឺសំដៅធានាផ្គត់ផ្គង់អគ្គិសនី គ្រប់ គ្រាន់ លំនឹងការផលិត ធ្វើអាជីវកម្មនិងប្រជុំជី វភាពរបស់ប្រជាជន រួមចំណែកជម្នះកង្វះខាតប្រភពអគ្គិសនីជាតិ និងប្រិតសំចៃប្រាក់ចំណាយឲ្យអង្គការចាត់តាំងបុគ្គលប្រើប្រាស់អគ្គិសនី។
តាមផែនការ គណៈកម្មាធិការប្រជាជនខេត្ត សំណូមពរឲ្យបណ្ដាមន្ទីរ គណៈ ផ្នែក គណៈកម្មា ធិការប្រជាជន បណ្ដាស្រុក ទីផ្សាររួមខេត្ត ទីក្រុងកសាងផែនការជាក់ស្ដែង សមស្រមជាមួយ នឹងសមត្ថកិច្ចភារកិច្ចរបស់ផ្នែក អង្គភាពរបស់ខ្លួនរួចចាត់តាំងផ្សព្វផ្សាយអនុវត្តធានាសម្រេចលទ្ធផលខ្ពស់៕ ប្រែសម្រួល៖ ថាច់ហ្វាង
ការងារអប់រំ និងបណ្ដុះបណ្ដាលក្នុងជនរួមជាតិខ្មែរ តែងបានគណៈ កម្មាធិការបក្ស រដ្ឋអំណាចលើភូមិសាស្រ្តស្រុកកូវង៉ាងយកចិត្តទុកដាក់ជានិច្ច។ ជាពិសេសគឺកម្មវិធីគោលដៅជាតិពង្រីកសេដ្ឋកិច្ច-សង្គម តំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំដំណាក់កាល ២០២១-២០២៥ បានផ្សព្វផ្សាយត្រូវតាមមុខសញ្ញាទទួលផល និងតំបន់ជនរួមជាតិខ្មែរ។