• Tiếng Việt
  • ភាសាខ្មែរ
Thứ Tư, ngày 25/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ នយោបាយ - សង្គម

គណៈកម្មាធិការប្រជាជនខេត្តត្រាវិញ៖ បូកសរុបលទ្ធផលបណ្ដាសកម្មភាពបុណ្យតេតកងទ័ពប្រជាជនឆ្នាំ ២០២១ នៅស្រុកថ្កូវ

02/04/2021 09:55

កាលពីថ្ងៃទី ២៩ មីនា គណៈចង្អុលការបុណ្យតេតកងទ័ពប្រជាជនខេត្តត្រាវិញចាត់តាំងសន្និបាតបូកសរុបលទ្ធផល បណ្ដាសកម្មភាពតេតកងទ័ពប្រជាជននៅលើភូមិសាស្រ្តស្រុកថ្កូវ។ លោកឡេថាញ់បិញ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ប្រធានគណៈចង្អុលការខេត្តអញ្ជើញចូលរួមនិងចង្អុលការសន្និបាត។

           

លោកឡេថាញ់បិញ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ជូនបណ្ណសរសើរដល់សមូហភាពនិងបុគ្គល។​

រូបថត៖ ហ៊ឺវហ៊ីប

​​            តាមរបាយការណ៍ក្នុងអង្គសន្និបាតបុណ្យតេត​កងទ័ពប្រជាជនឆ្នាំ ២០២១ បានគណៈចង្អុលការខេត្តជ្រើសឃុំឡុងហ៊ីប ស្រុកថ្កូវសម្រាប់ចាត់តាំងបណ្ដាសកម្មភាពសំខាន់ៗចាប់ពីថ្ងៃទី ០១-០៣ ខែកុម្ភៈឆ្នាំ ២០២១។ លេចធ្លោ បំផុតគឺបានចលនាកម្មាភិបាល បុគ្គលិក និយោជិត កងកម្លាំងប្រដាប់អាវុធ បណ្ដាក្រុមហ៊ុន អាជីវកម្ម សប្បុរសជនក្នុង និងក្រៅខេត្តឧបត្ថម្ភប្រាក់ជាង ២១ ពាន់លានដុងសម្រាប់បម្រើ ឲ្យបណ្ដាសកម្មភាពដូចជា៖ កសាងផ្ទះឧបការគុណ ផ្ទះមិត្តរួមអាវុធ ផ្ទះមហាសាមគ្គី ផ្ទះមេត្តាធម៌ ២៣៣ ខ្នងជូនបណ្ដាមុខសញ្ញាដែលមានស្ថានភាពលំបាកអំពីលំនៅឋានជាមួយទឹកប្រាក់ជាង ១០ ពាន់លានដុង កសាងស្ពានជនបទ ០៨ ជូនអំណោយនិងព្យាបាលជំងឺរួចជូនថ្នាំដោយមិនគិតថ្លៃជាង ១៥ ចំណែកដល់ គ្រួសារគោលនយោបាយគ្រួសារក្រីក្រ សិស្សក្រីក្រជាមួយទឹកប្រាក់ជាង ០៦ ពាន់លានដុង កសាងផ្លូវកៅស៊ូ ០១ ខ្សែ ឧបត្ថម្ភសំណង់ផ្គត់ផ្គង់ទឹកស្អាតជាមួយទឹកប្រាក់ជាង ១,២ ពាន់លានដុង។ល។ ផ្ដើមពីបណ្ដាលទ្ធផលសម្រេចបានតាមរយៈតេតកងទ័ពប្រជាជនឆ្នាំ ២០២១ លើភូមិសាស្រ្តស្រុកថ្កូវពង្រីកបានល្អនូវប្រវេណីផឹកទឹកនឹកប្រភព ស្មារតីជួយគ្នាទៅវិញទៅមក អនុវត្តល្អគោលនយោបាយសុខុមាលភាពសង្គម រឹតបន្តឹងចំណងសាមគ្គីរវាងកងទ័ពនិងប្រជាជន។

             នាឱកាសនេះ គណៈចង្អុលការបុណ្យតេតកងទ័ពប្រជាជនខេត្តឆ្នាំ ២០២២ ប្រកាសសេចក្ដីសម្រេចរបស់គណៈកម្មាធិការប្រជាជនខេត្តស្ដីពីការជ្រើសឃុំឡុងឌឹក ទីក្រុងត្រាវិញធ្វើជាកន្លែងចាត់តាំងបុណ្យតេតកងទ័ពប្រជាជនឆ្នាំ ២០២២ ប្រធានគណៈកម្មាធិការប្រជាជនខេត្តបានជូនបណ្ណសរសើរដល់សមូហភាព ១៨ កន្លែង និងបុគ្គល ២៥ រូបដែលមានស្នាដៃឆ្នើមក្នុងការចាត់តាំងបណ្ដាសកម្មភាពបុណ្យតេតកងទ័ពប្រជាជនឆ្នាំ២០២១៕

ហ៊ឺវហ៊ីប-ថាច់ហ្វាង

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន
  • អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)
  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • សមមិត្តគឹមរឿង៖ បន្តជ្រោងខ្ពស់ស្មារតីទទួលបន្ទុករបស់កម្មាភិបាលទទួលបន្ទុកចង្អុលការភូមិសាស្រ្ត
Tin Nổi Bật

Thị xã Duyên Hải - 10 năm xây dựng và phát triển - (Bài cuối)

Tập trung thu ngân sách, vốn đầu tư công và phát triển doanh nghiệp

Tiếp tục đẩy mạnh các giải pháp thực hiện Đề án 06

Hội LHPN tỉnh biểu dương 45 tập thể, 21 cá nhân tiêu biểu trong phong trào thi đua yêu nước

Cầu Kè phát huy nội lực phát triển kinh tế

Tăng cường công tác chống hàng gian, hàng giả

Ngày 25/6: Diễn ra Kỳ họp thứ 25 - HĐND tỉnh Trà Vinh khóa X

Ý thức phân loại rác - góp phần bảo vệ môi trường, nâng cao ý thức cộng đồng

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.