23/07/2021 08:07
ទី ១ អំពីការងារកសាងច្បាប់ និងត្រួតពិនិត្យជាន់ខ្ពស់៖
រដ្ឋសភានឹងស្តាប់អគ្គលេខាគណៈប្រតិបត្តិការមជ្ឈិមបក្ស ង្វៀងភូត្រុង ថ្លែងការណ៍។ រដ្ឋសភានឹងសង្កេត ពិភាក្សា និងអនុម័តិឆ្លងបណ្តាសេចក្តីសម្រេចចិត្តរបស់រដ្ឋសភាស្តីពីកម្មវិធីកសាងច្បាប់ បទបញ្ញាត្តិឆ្នាំ ២០២២។ កម្មវិធិត្រួតពិនិត្យរបស់រដ្ឋសភា ឆ្នាំ ២០២២ និងការបង្កើត ក្រុមប្រតិភូការងារស៊ើបអង្កេតឯកទេសបទទៅតាមការស្នើរបស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា។ ពិនិត្យបណ្តាសេចក្តីរបាយការណ៍ អំពីៈការវាយតម្លៃលទ្ធផលអនុវត្តផែនការពង្រីកសេដ្ឋកិច្ច- សង្គម ថវិការដ្ឋ ៦ ខែដើមឆ្នាំ និងបណ្តាដំណោះស្រាយអនុវត្តផែនការពង្រីកសេដ្ឋកិច្ច -សង្គម ថវិការរដ្ឋ ៦ ខែចុងឆ្នាំ ២០២១ ការងារអនុវត្តការប្រិតសំចៃ ប្រឆាំងនឹងអំពើខ្ជះខ្ជាយឆ្នាំ ២០២០។ ផ្តល់សច្ចាប័នទូទាត់ជម្រះ ថវិការដ្ឋឆ្នាំ ២០១៩។
ទី ២ ស្តីពីការត្រួតពិនិត្យ សេចក្តីសម្រេចចិត្តលើការងារចាត់តាំងបេក្ខភាព៖
រដ្ឋសភាត្រួតពិនិត្យ សម្រេចចិត្តការងារចាត់តាំង បេក្ខភាព ដើម្បីសុក្រឹតបណ្តាមុខដំណែងស្នូលរបស់យន្តការរដ្ឋការក្រោយពីមហាសន្និបាតលើកទី ១៣ របស់បក្ស។ យោងតាមនោះ រដ្ឋសភានឹងពិនិត្យសម្រេចចិត្តលើចំនួនអនុប្រធានរដ្ឋសភា ចំនួនសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ រដ្ឋសភា បោះឆ្នោតតែងតាំងប្រធានរដ្ឋសភា បោះឆ្នោតតែងតាំងបណ្តាអនុប្រធានរដ្ឋសភា បណ្តាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បោះឆ្នោតជ្រើសតាំងអគ្គលេខាធិការរដ្ឋសភា ប្រធានក្រុមប្រឹក្សាជនជាតិ ប្រធានបណ្តាគណៈកម្មាធិការនៃរដ្ឋសភា អគ្គសវនកម្មរដ្ឋ។ បោះឆ្នោត ជ្រើសតាំងប្រធានរដ្ឋ បោះឆ្នោតជ្រើសតាំងនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល បោះឆ្នោតជ្រើសតាំងអនុប្រធានរដ្ឋ ប្រធានតុលាការប្រជាជនកំពូល ប្រធានសភាត្រួតពិនិត្យប្រជាជនកំពូល។
សម្រេចចិត្តលើរចនាសម្ព័ន្ធរបស់អង្គការចាត់តាំង ចំនួនសមាជិករដ្ឋាភិបាល ផ្តល់សច្ចាប័នតែងតាំងបណ្តាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី និងបណ្តាសមាជិកផ្សេងៗទៀតរបស់រដ្ឋាភិបាល។ ផ្តល់សច្ចាប័នលើបញ្ជីអនុប្រធាន និងសមាជិកក្រុមប្រឹក្សាការពារជាតិ (អានតទៅទំព័រ ៨) និងសន្តិសុខ។ ផ្តល់សច្ចាប័នលើបញ្ជីចៅក្រមតុលាការប្រជាជនកំពូល។ ទន្ទឹមនឹងនោះ រដ្ឋ សភានឹងស្តាប់ក្រុមប្រឹក្សាបោះឆ្នោតជាតិរបាយការណ៍ពីលទ្ធផលបូកសរុបការងារបោះឆ្នោះតំ ណាងរដ្ឋសភា នីតិកាលទី ១៥ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ អាណត្តិកាល ២០២១-២០២៦ និងលទ្ធផលបញ្ជាក់លក្ខណៈតំណាងរដ្ឋសភា នីតិកាលទី ១៥។
ទី ៣ ស្តីពីត្រួតពិនិត្យ ពិភាក្សា និងសម្រេចចិត្តលើបណ្តាបញ្ហាសំខាន់ៗ៖
ពិនិត្យ សម្រេចចិត្តៈ ផែនការពង្រីកសេដ្ឋកិច្ច-សង្គម ០៥ ឆ្នាំ ២០២១-២០២៥។ ផែនការ ហិរញ្ញវត្ថុ ០៥ ឆ្នាំរបស់ជាតិ ដំណាក់កាល ២០២១-២០២៥។ ផែនការបុលសងបំណុលសា ធារណៈដំណាក់កាល ២០២១-២០២៥។ ផែនការវិនិយោគមានរយៈពេលមធ្យមដំណាក់ កាល ២០២១-២០២៥។ គោលការណ៍វិនិយោគកម្មវិធីគោលដៅជាតិកសាងជនបទថ្មី កាត់ បន្ថយភាពក្រីក្រនិងសុខុមាលភាពសង្គមចីរភាព ដំណាក់កាល ២០២១-២០២៥។ ពិនិត្យ អនុម័តិឆ្លងសេចក្តីសម្រេចចិត្តស្តីពីវិនិច្ឆ័យហិរញ្ញវត្ថុជូនសម្ព័ន្ធប្រេងឧស្ម័នវៀតណាមទូទាត់ ជម្រះខ្ទង់ចំនួនទឹកប្រាក់សំណង់តម្លៃក្នុងការម៉ៅទិញផលិតផលរបស់គម្រោងចម្រាញ់ប្រេងង៉ីសឺន។
រដ្ឋសភាស្រាវជ្រាវពិនិត្យ អនុម័តិឆ្លងបណ្តាសេចក្តីរបាការណ៍របស់រដ្ឋាភិបាលអំពីលទ្ធផល វិនិច្ឆ័យបំណុលសេចក្តីសម្រេចចិត្តលេខ ៩៤/២០១៩/QH១៤ ចុះថ្ងៃទី ២៦ វិច្ឆិកា ឆ្នាំ ២០១៩ អំពីបង្កបំណុលព័ន្ធដារ លើកលែងបំណុលពិន័យយឹត បំណុលបង់យឺតចំពោះអ្នកបង់ពន្ធដែលគ្មាននៅគ្រប់លទ្ធភាពបង់ថវិការរដ្ឋ។ ស្ថានភាពអនុវត្តគោលនយោបាយ របបគោលនយោ បាយគាំពារសង្គម គ្រប់គ្រង និងការប្រើប្រាស់មូលនិធិគាំពារសង្គមឆ្នាំ ២០២០។ ហិរញ្ញវត្ថុរដ្ឋ ឆ្នាំ ២០១៩។ សេចក្តីរបាយការណ៍របស់សវនកម្មរដ្ឋស្តីពីបូកសរុបលទ្ធផលសវនកម្មឆ្នាំ ២០២០។ ក្រៅពីនោះ សម័យប្រជុំលើកនេះ រដ្ឋសភានឹងស្តាប់គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិ វៀតណាមរបាយការណ៍បូកសរុបយោបល់ សំណើរបស់ម្ចាស់ឆ្នោតបញ្ជូនឡើង សម័យប្រជុំលើកទី ១ រដ្ឋសភា នីតិកាលទី ១៥។
ដើម្បីទុកឱ្យសម័យប្រជុំសម្រេចបានលទ្ធផលល្អប្រសើរ និងយោងតាមបណ្តាសេចក្តីការ កំណត់របស់ច្បាប់ ស្ថិតលើមូលដ្ឋានពិនិត្យអង្កេតសំណូមពររបស់ស្ថាប័នមានសមត្ថកិច្ចនិងស្ថានភាពរៀបចំហ្មត់ចត់ជាក់ស្តែង គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាក៏បានឯកភាពអំពីការ រំពឹងកម្មវិធីសម័យប្រជុំទី ១ រដ្ឋសភា នីតិកាលទី ១៥ ហើយចង្អុលការដល់បណ្តាស្ថាប័នមាន សមត្ថកិច្ចប្រញាប់បង្ហើយឯកសារខ្លឹមសារសម័យប្រជុំ ដើម្បីផ្ញើដល់តំណាងរដ្ឋសភាគ្រប់រូបត្រូវតាមការកំណត់របស់ច្បាប់។ ខណៈនាពេលបច្ចុប្បន្ននេះ ជំងឺកូវីដ-១៩ នៅតែមានការប្រែ ប្រួលយ៉ាងស្មុគស្មាញ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាសំណូមពរខុទ្ទការល័យរដ្ឋសភា ផ្សព្វផ្សាយជាច្រើនវិធានការបង្ការ ទប់ស្កាត់ជំងឺ ក្នុងនោះ មានការចាក់វ៉ាក់សាំងជូនចំពោះបេក្ខភាពជាប់ឆ្នោតតំណាងរដ្ឋសភា នីតិកាលទី ១៥៕ ស៊ើងហុង (ដកស្រង់)
ការងារអប់រំ និងបណ្ដុះបណ្ដាលក្នុងជនរួមជាតិខ្មែរ តែងបានគណៈ កម្មាធិការបក្ស រដ្ឋអំណាចលើភូមិសាស្រ្តស្រុកកូវង៉ាងយកចិត្តទុកដាក់ជានិច្ច។ ជាពិសេសគឺកម្មវិធីគោលដៅជាតិពង្រីកសេដ្ឋកិច្ច-សង្គម តំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំដំណាក់កាល ២០២១-២០២៥ បានផ្សព្វផ្សាយត្រូវតាមមុខសញ្ញាទទួលផល និងតំបន់ជនរួមជាតិខ្មែរ។