09/07/2021 08:24
កាលពីថ្ងៃទី ៣០ ឧសភា កន្លងហើយ អចិន្ត្រៃយ៍នៃក្រុមប្រឹក្សាប្រជាជនខេត្តចាត់តាំងអង្គប្រជុំប្រកាសសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាប្រជាជនខេត្តស្តីពីតែងតាំងមានរយៈពេលចំពោះបុគ្គលិក ០៤ រូបរួមមាន៖ (១) សេចក្តីសម្រេចចិត្តលេខ ១៣៦/QĐ-HĐND ស្តីពីតែងតាំងមានរយៈពេលចំពោះលោកគឹមយូយ ប្រធានការិយាល័យតំណាងរដ្ឋសភាអង្គភាពខេត្តត្រាវិញរក្សាតួនាទីប្រធានការិយាល័យតំណាងរដ្ឋសភា និងក្រុមប្រឹក្សាប្រជាជនខេត្តត្រាវិញចាប់ពីថ្ងៃទី ០១ កក្កដាឆ្នាំ ២០២១។ (២) សេចក្តីសម្រេចចិត្តលេខ ១៤១/QĐ-HĐND ស្តីពីតែងតាំងមានរយៈពេលចំពោះលោកង្វៀងវ៉ាំងត្វឹងអនុប្រធានការិយាល័យក្រុមប្រឹក្សាប្រជាជនខេត្តត្រាវិញ រក្សាតួនាទីអនុប្រធានការិយាល័យតំណាងរដ្ឋសភា និងក្រុមប្រឹក្សាប្រជាជនខេត្តត្រាវិញ។ (៣) សេចក្តីសម្រេចចិត្តលេខ ១៤២/QĐ-HĐND ស្តីពីតែងតាំងមានរយៈពេលចំពោះអ្នកស្រីង្វៀងធីថាញ់ថ្វង អនុប្រធានការិយាល័យតំណាងរដ្ឋសភាអង្គភាពខេត្តត្រាវិញរក្សាតួនាទីអនុប្រធានការិយាល័យតំណាងរដ្ឋសភា និងក្រុមប្រឹក្សាប្រជាជនខេត្តត្រាវិញ។ (៤) សេចក្តីសម្រេចចិត្តលេខ ១៤៣/QĐ-HĐND ស្តីពីតែងតាំងមានរយៈពេលចំពោះអ្នកស្រីត្រឹងធីក្វៀងអនុប្រធានការិយាល័យក្រុមប្រឹក្សាប្រជាជនខេត្តត្រាវិញ រក្សាតួនាទីអនុប្រធានការិយាល័យតំណាងរដ្ឋសភា និងក្រុមប្រឹក្សាប្រជាជនខេត្តត្រាវិញ។ ភារកិច្ចជាក់ស្តែងរបស់បណ្តាអនុប្រធានការិយាល័យតំណាងរដ្ឋសភា និងក្រុមប្រឹក្សាប្រជាជនខេត្តត្រាវិញ។ អាស្រ័យដោយប្រធានការិយាល័យតំណាងរដ្ឋសភា និងក្រុមប្រឹក្សាប្រជាជនខេត្តត្រាវិញប្រគល់ការងារ។
ជូនសេចក្តីសម្រេចចិត្តដល់កម្មាភិបាល ៤០ រូប។ រូបថត៖ កីមឡង
សេចក្តីសម្រេចចិត្តលេខ ០៤/QĐ-HĐND ចុះថ្ងៃទី ១៩ មីនាឆ្នាំ ២០២១ របស់ក្រុមប្រឹក្សាប្រជាជនខេត្តត្រាវិញ (បានអនុម័តិឆ្លងនៅក្នុងសម័យប្រជុំលើកទី ១៩-ក្រុមប្រឹក្សាប្រជាជនខេត្តនីតិកាលទី ៩ អាណត្តិកាល ២០១៦-២០២១) ស្តីពីការបង្កើតការិយាល័យតំណាងរដ្ឋសភា និងក្រុមប្រឹក្សាប្រជាជនខេត្តត្រាវិញ ការបង្កើតការិយាល័យតំណាងរដ្ឋសភា និងក្រុមប្រឹក្សាប្រជាជនខេត្តត្រាវិញបានអនុវត្តលើមូលដ្ឋានឯកូបនីយកម្មការិយាល័យតំណាងរដ្ឋសភាត្រាវិញ និងការិយាល័យក្រុមប្រឹក្សាប្រជាជនខេត្តត្រាវិញ។ ការិយាល័យតំណាងរដ្ឋសភាត្រាវិញ និងការិយាល័យក្រុមប្រឹក្សាប្រជាជនខេត្តត្រាវិញគឺជាស្ថាប័នប្រហាក់ប្រហែលមន្ទីរ ស្ថិតក្រោមការដឹកនាំ ចង្អុលការរបស់ប្រធាន អនុប្រធានក្រុមប្រតិភូតំណាងរដ្ឋសភាខេត្តត្រាវិញ និងរបស់អចិន្ត្រៃយ៍នៃក្រុមប្រឹក្សាប្រជាជនខេត្ត មានសមត្ថកិច្ចធ្វើសេនាធិការ ជំនួយកិច្ចការ បម្រើសកម្មភាពរបស់ក្រុមប្រតិភូតំណាងរដ្ឋសភា តំណាងរដ្ឋសភា និងក្រុមប្រឹក្សាប្រជាជនខេត្ត អចិន្ត្រៃយ៍នៃក្រុមប្រឹក្សាប្រជាជនខេត្ត បណ្តាគណៈរបស់ក្រុមប្រឹក្សាប្រជាជនខេត្ត តំណាងក្រុមប្រឹក្សាប្រជាជនខេត្តដែលមានលក្ខណៈនីតិបុគ្គល មានត្រា និងបានបើកគណនេយ្យនៅនឹងឃាំងប្រាក់រដ្ឋតាមសេចក្តីកំណត់របស់ច្បាប់។ ភារកិច្ចសិទ្ធិអំណាចរបស់ការិយាល័យតំណាងរដ្ឋសភា និងការិយាល័យក្រុមប្រឹក្សាប្រជាជនខេត្តត្រាវិញបានអនុវត្តតាមសេចក្តីកំណត់នៅនឹងមាត្រាទី ២ សេចក្តីសម្រេចចិត្តលេខ ១០០៤/២០២០/UBTVQH១៤ ចុះថ្ងៃទី ១៨ កញ្ញាឆ្នាំ ២០២០ របស់គណៈអចន្ត្រៃយ៍នៃរដ្ឋសភា និងបណ្តាឯកសារច្បាប់មានការទាក់ទិន។
រចនាសម្ព័ន្ធអង្គការចាត់តាំងរបស់ការិយាល័យតំណាងរដ្ឋសភា និងការិយាល័យក្រុមប្រឹក្សាប្រជាជនខេត្តត្រាវិញបានអនុវត្តតាមសេចក្តីកំណត់នៅមាត្រាទី ៣ សេចក្តីសម្រេចចិត្តលេខ ១០០៤/២០២០/UBTVQH១៤ ចុះថ្ងៃទី ១៨ កញ្ញាឆ្នាំ ២០២០ របស់គណៈ អចន្ត្រៃយ៍នៃរដ្ឋសភា រួមមាន៖ ដឹកនាំការិយាល័យ (មានប្រធាន និងអនុប្រធាន ០៣ រូប) និងបន្ទប់ជំនាញការ ០៣ បន្ទប់ (ការិយាល័យ កិច្ចការរដ្ឋសភា ការិយាល័យកិច្ចក្រុមប្រឹក្សាប្រជាជន ការិយាល័យរដ្ឋបាល-ចាត់តាំង-គ្រប់គ្រង)។ ក្របខ័ណ្ឌបុគ្គលិករបស់ការិយាល័យតំណាងរដ្ឋសភា និងការិយាល័យក្រុមប្រឹក្សាប្រជាជនខេត្តត្រាវិញស្ថិតក្នុងចំនួនក្របខ័ណ្ឌរដ្ឋបាលរបស់ខេត្តអាស្រ័យដោយក្រុមប្រឹក្សាប្រជាជនខេត្តសម្រេចចិត្ត។ ក្របខ័ណ្ឌតំណាងរដ្ឋសភាធ្វើសកម្មភាពជំនាញការនៅនឹងក្រុមតំណាងរដ្ឋសភា និងក្របខ័ណ្ឌតំណាងក្រុមប្រឹក្សាប្រជាជនថ្នាក់ខេត្តធ្វើសកម្មភាពជំនាញការមិនស្ថិតក្នុងក្របខ័ណ្ឌបុគ្គលិករបស់ការិយាល័យតំណាងរដ្ឋសភា និងការិយាល័យក្រុមប្រឹក្សាប្រជាជនខេត្តត្រាវិញ ប៉ុន្តែស្ថិតក្នុងក្របខ័ណ្ឌផែនថ្នាក់ដឹកនាំបណ្តាស្ថាប័នប្រជាជនបោះឆ្នោតក្នុងចំនួនក្របខ័ណ្ឌកម្មាភិបាល បុគ្គលិករបស់ខេត្ត។
ការិយាល័យតំណាងរដ្ឋសភា និងការិយាល័យក្រុមប្រឹក្សាប្រជាជនខេត្តត្រាវិញចាប់ផ្តើមធ្វើសកម្មភាពចាប់ពីថ្ងៃទី ០១ កក្កដាឆ្នាំ ២០២១៕
ប្រែសម្រួល៖ រតនា