• Tiếng Việt
  • ភាសាខ្មែរ
Thứ Sáu, ngày 25/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម នយោបាយ - សង្គម

ការចាប់អារម្មណ៍យ៉ាងជ្រាលជ្រៅអំពីរបរធ្វើកាសែត

20/06/2022 16:04

ទន្ទឹមជាមួយរបរដែលកំពុង “ក្ដៅ”នាពេលបច្ចុប្បន្ននេះ របរដែលមិនថ្មីប្លែកប៉ុន្តែ បែរជាទទួលបានការយកចិត្តទុកដាក់របស់សិស្សនិស្សិតភាគច្រើនដែរ នោះគឺជា “របរធ្វើកាសែត”។

យុវតីនិស្សិតហ្វិញង៉ុកគីមទឺយ(ក្រៅបង្អស់ខាងស្តាំ) រួមជាមួយបណ្ដាអ្នកយកសារព័ត៌មានកាសែតត្រាវិញ។  រូបថត៖ សុខា

*ហ្វិញង៉ុកគីមទឺយ- យុវតីនិស្សិតឆ្នាំទី ២ សាលាឧត្ដមសិក្សាវិទ្យុ-ទូរទស្សន៍លេខ ២ (ទីក្រុងហូជីមិញ)

     របរកាសែតប្រសព្វជាមួយរូបប្អូនគឺជានិស្ស័យ។  ពីព្រោះកាលពីមុននៅជាសិស្សសាលាសកលជនជាតិអន្តេវាសិកវិទ្យាល័យខេត្តត្រាវិញ ប្អូនមានឱកាសបានជ្រើសធ្វើជាពិធីការិនីក្នុងកម្មវិធីផ្សេងៗរបស់សាលា។ ផ្ដើមពីនោះ ប្អូនមានគំនិត យល់ឃើញថា ក្រោយពេលប្រឡងយកវិញ្ញាបនបត្រវិទ្យាល័យនឹងជ្រើសរបរ ជ្រើសសាលាឧត្ដមសិក្សាវិទ្យុ-ទូរទស្សន៍លេខ ២ ទីក្រុងហូជីមិញដើម្បីរៀនផ្នែកសារព័ត៌មាន ពេលបានរៀនសូត្រ និងផ្ដោះប្ដូរចំណេះដឹង លទ្ធភាពរបស់ខ្លួនច្រើនជាង។ តាមប្អូនយល់ឃើញថា របរធ្វើកាសែត  បើសិនចំពោះស្ត្រីគឺសែនលំបាក  ត្រូវធ្វើដំណើរ ទៅច្រើនទីកន្លែង ជួនកាលនៅទាំងរលឹកយប់យូរ ដើម្បីសរសេរអត្ថបទ។ ប៉ុន្តែជាមួយការជក់ចិត្ត នឹងមុខរបរ ប្អូននៅតែសម្រេចចិត្តរៀនផ្នែកសារព័ត៌មាន។ ក្នុងរយៈកាល ២ ឆ្នាំដែលបានចូល រៀននៅសាលាបានជួយឱ្យប្អូនមានចំណេះបន្ថែម ជាច្រើន យល់បានជ្រាលជ្រៅអំពីភារកិច្ចរបស់អ្នកកាសែតមួយរូប និងសំខាន់ជាងទៀតគឺជួយ ឱ្យប្អូនឥតក្រែងរអែងក្នុងការប្រាស្រ័យទំនាក់ទំ នងរាក់ទាក់ជាមួយអ្នកជិតខាង។
     បច្ចុប្បន្ននេះ ប្អូនសុំមកធ្វើហ្វឹកហាត់នៅការិយា ល័យសេដ្ឋកិច្ច-វប្បធម៌-សង្គមកាសែតត្រាវិញបាន ២ សប្ដាហ៍ ប្អូនបានបងៗស្រីអ្នកយកសារព័ត៌មានណែនាំអស់ពីចិត្ត និងឆ្លងកាត់ការងារជាក់ស្ដែង។ ឆ្លងតាមរយៈនោះ ប្អូនយល់ឃើញថា ចំ ណេះរៀនសូត្រនៅសាលាគឺជាគ្រឹះធារភាពជាក់ ស្ដែងពេលប៉ះជាមួយមុខរបរទើបកំណត់បានថា របរធ្វើកាសែតជារបរមួយក្នុងបណ្ដារបរលំបាក  ប៉ុន្តែរុងរឿង។ អ្នកប្រកបរបរកាសែតតែងមានមោទនភាពជាមួយបណ្ដាភាពរុងរឿងនៃមុខរបរ ដើម្បីឆ្លងកាត់ការលំបាក។ ប្អូនសែនចូលចិត្ត និងមានមោទនភាពជាមួយមុខរបររបស់ខ្លួនដែលបាន ជ្រើសរើស និងប្ដេជ្ញាប្រដេញតាមក្ដីប្រាថ្នាធ្វើជា អ្នកយកសារព័ត៌មាន។ បានធ្វើដំណើរទៅមូល ដ្ឋាន បានសរសេរ បានរៀនសូត្របទពិសោធន៍  និងរៀបរាប់ជូនមិត្តអ្នកស្ដាប់ពីបណ្ដារឿងនិទាន លើបណ្ដាទំព័រកាសែត។ គិតតែប៉ុណ្ណោះ បណ្ដា ភាពនឿយហត់ក្នុងរបរមិនអាចរាំងស្ទះដល់ការ អនុវត្តន៍នូវបំណងរបស់ប្អូនឡើយ។

*ធីជ្វៀង យុវតីនិស្សិតផ្នែកភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ

យុវតីនិស្សិតធីជ្វៀង(ឆ្វេង) ស្វែងយល់បទពិសោធន៍ធ្វើអ្នកយកព័ត៌មាននៅសាលាសកលជនជាតិអន្តេ វាសិកអនុវិទ្យាល័យយ្វៀងហាយ។ រូបថត៖ សុខា

     មនុស្សម្នាក់ៗ តែងមានការសម្លឹងមើលកត់ សម្គាល់ពីរបរធ្វើកាសែតខុសប្លែកពីគ្នា ទោះជារូបខ្ញុំមិនបានបណ្ដុះបណ្ដាស៊ីជម្រៅអំពីរបរធ្វើកាសែតក្ដី ប៉ុន្តែឆ្លងតាមបណ្ដាដំណើរបទពិសោធន៍ ជាមួយរបរកាសែត ខ្ញុំកំណត់បានថា ធ្វើកាសែត នឹងជួបការលំបាកយ៉ាងច្រើន ប៉ុន្តែឱ្យតែមានភាព ជក់ចិត្តនោះ នឹងក្លាយជាថាមពលដើម្បីឆ្លងកាត់ រាល់ការលំបាក។ ខ្ញុំនៅចាំបានពីលើកដំបូងសុំទៅតាមបងស្រីអ្នកយកសារព័ត៌មាននៅសាលា សកលជនជាតិអន្តេ វាសិកអនុវិទ្យាល័យយ្វៀង ហាយ ពេលនោះខ្ញុំហាក់ដូចជាមានការភាន់ភាំងយ៉ាងច្រើន។ ខ្ញុំបានប្រគល់ភារៈឲ្យសម្ភាស កត់ត្រាដើម្បីក្ដាប់ព័ត៌មានមកសរសេរជាអត្ថបទ។ ទោះជាបានសាកសួរជាច្រើន កត់ត្រាយ៉ាងច្រើនក៏ ដោយ ប៉ុន្តែពេលមកសរសេរជាអត្ថបទ ទើបពិនិត្យ ឃើញថាបណ្ដាព័ត៌មានដែលខ្លួនបានក្តាប់នោះ មិនសូវទាក់ទងដល់ខ្លឹមសារដែលត្រូវសរសេរ អត្ថបទឡើយ។ “កុំភ្លេចសុំលេខទូរស័ព្ទ” ឃ្លានិ យាយនេះបានបងៗអ្នកយកព័ត៌មានរំលឹកជាច្រើនដង។ ក៏អាស្រ័យឃ្លានិយាយនោះ បណ្ដាព័ត៌មាននៅខ្វះចន្លោះអំពីតួលេខលទ្ធផលរៀនសូត្រ ស្ថាន ភាពគ្រួសាររបស់សិស្សបានទាញយកផលមានប្រសិទ្ធភាព និងគ្មានក្ដីរីករាយណាស្មើនឹងពេល សម្លឹងឃើញឈ្មោះរបស់ខ្លួនលើទំព័រកាសែតត្រា វិញឡើយ។ នោះក៏ជាថាមពលសម្រាប់ធ្វើឱ្យខ្ញុំ ជក់ចិត្តជាមួយរបរកាសែត។

*ថាច់ធីម៉ីហាញ់ - យុវតីនិស្សិតផ្នែកភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ (សាកល វិទ្យាល័យត្រាវិញ)

យុវតីនិស្សិត ម៉ីហាញ់ (ឆ្វេង) ស្វែងយល់ពីរបៀបថតរូប។ រូបថត៖ សុខា

     ទោះជាធ្វើដំណើរទៅកាន់ទីណាក៏ដោយ គង់មានទីបញ្ចប់ ដំណើរទៅទីណាក៏មានកន្លែងសំ ចត។ ចំពោះរូបខ្ញុំ ម៉ោងរៀនចំនួន ៤៥ ម៉ោង និងបទពិសោធន៍អំពីរបរធ្វើកាសែតនៅផ្នែកភាសា -វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ បាននាំ មកនូវភាពជក់ចិត្តយ៉ាងច្រើន។ ម៉ោងរៀនរាប់ សិបម៉ោង មិនច្រើនប៉ុន្មានឡើយ ប៉ុន្តែគ្រប់គ្រាន់ សម្រាប់រូបខ្ញុំកត់សម្គាល់បានពីចំណែកណាមួយអំពីរបរធ្វើកាសែត និងបានឆ្លងកាត់បទពិសោធន៍ ជាក់ស្ដែង ហើយមានឱកាសសាកល្បងកម្លាំងធ្វើជាអ្នកយកសារព័ត៌មានផងដែរ។ គ្រាដំបូង ខ្ញុំ ចេះតែគិតឃើញថាជារបរងាយស្រួលបង្គួរ។ ប៉ុន្តែ ក្រោយមក ទើបដឹងថា ធ្វើកាសែតមិនត្រឹមតែកាន់ ដងស្លាបប៉ាកកា កាន់ម៉ាស៊ីនថតរូប កាន់ម៉ាស៊ីន ថតសំឡេង  ប្រចាំថ្ងៃ ប្រសព្វជាមួយនឹងបន្ទៈឃី បតកំព្យុទ័រឡើយនេះនៅទាំងជារបរនៃភាពជក់ ចិត្ត នៃការច្នៃប្រតិដ្ឋ ជាពិសេសគឺការបរិច្ចាគ។
    ក្នុងសម័យកាលផុលផុសព័ត៌មានដូចសព្វថ្ងៃ អ្នកធ្វើកាសែតត្រូវរងកម្លាំងសម្ពាធយ៉ាងខ្លាំងអំពីល្បឿនក៏ដូចជាភាពថ្មីថ្មោងរបស់ព័ត៌មាន គ្រប់ យ៉ាងអាចក្លាយទៅជាចាស់ជាបន្ទាន់បើសិនយើង យឺតបន្តិច។ នោះក៏ជាលក្ខណៈពិសេសនៃការ ងាររបស់អ្នកធ្វើកាសែត។ របរកាសែតនៅទាំងប្រឈមមុខជាមួយភាពលំបាក គ្រោះថ្នាក់ជួនកាលមិនអាចស្មានទុកជាមុនបាន។ គាប់ជួនមានអារម្មណ៍គិតថាស្រឡាញ់របរកាសែត គោរព កោតក្រែងអ្នកធ្វើកាសែតច្រើនជាង និងគោរពទាំងផលិតផលឈ្លាសវៃដែលពួកគាត់បាននាំមក ជូនអ្នកអាន។ ប្រឈមមុខជាមួយភាពលំបាកសាកល្បង ប៉ុន្តែពេលណាក៏ដោយ បបូរមាត់តែង រក្សានូវភាពញញឹម មានរបៀបរស់នៅប្រកបដោយ សុទិដ្ឋិនិយម ។ ពិតជារបរមួយទាមទារការខិតខំដោយកម្លាំងកាយ កម្លាំងបញ្ញាការពលី និងពេលខ្លះនៅទាំងត្រូវប្ដូរទាំងឈាម និងទឹកភ្នែក។

*ថាច់ធីញី-យុវតីនិស្សិតផ្នែកភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ

យុវតីនិស្សិត ថាច់ធីញី។ រូបថត៖ ធីជ្វៀង

     ក្រោយពេលបានប្រសព្វ និងរៀនភាសាសាព័ត៌មានសាកលវិទ្យាល័យត្រាវិញ ខ្ញុំយល់បានមួយចំណែកណាពីបណ្ដាចំណេះដឹងសារវន្តសម្រាប់ សរសេរជាអត្ថបទកាសែតមួយ ដំណឹងមួយធ្វើយ៉ាងណាឱ្យត្រូវ ឱ្យមានខ្លឹមសារពីរោះក្បោះក្បាយ?  ធ្វើយ៉ាងណាដើម្បីអត្ថបទមានភាពជក់ចិត្តចំពោះមហាជន និងមានខ្លឹមសារសង្គម? ក្រៅពីនោះ ខ្ញុំនៅទាំងរៀនបានចំណេះដឹងពីរបៀបក្ដាប់ និងវិនិច្ឆ័យព័ត៌មានក៏ដូចជាវិធានការការងារមួយចំនួនរបស់អ្នកធ្វើកាសែត។ នេះជាវិញ្ញាសាមួយមានប្រយោជន៍ពេលដែលដាក់បញ្ចូលទៅក្នុងកម្ម វិធីបណ្ដុះបណ្ដាលផ្នែកជំនាញភាសាខ្មែរ ឬក៏ផ្នែក ជំនាញណាមួយដទៃទៀត។
     ទន្ទឹមជាមួយចំណេះដឹងដែលខ្ញុំបានរៀនសូត្រ ខ្ញុំនៅទាំងយល់បានពីការលំបាក គាប់ជួនមានគ្រោះថ្នាក់ច្រើនប៉ុន្តែសែនមានកិត្តិយសចំពោះអ្នកធ្វើកាសែត។ ដើម្បីមានវណ្ណកម្មចុះផ្សាយ បានអ្នកអានទទួលយក ឬក៏អត្ថបទមានលក្ខណៈព្រឹត្តិ ការណ៍ បញ្ចូលព័ត៌មានថ្មី។ល។ ពីព្រោះប្រការ ថ្មីបំផុតទាំងអស់សុទ្ធតែអាចក្លាយជាចាស់យ៉ាង ឆាប់រហ័សម៉្លោះហើយទាមទារអ្នកកាសែតត្រូវធ្វើ ការមមាញឹក និងច្នៃប្រតិដ្ឋដើម្បីដងប៉ាកការបស់ ខ្លួនក្លាយជាកម្លាំងទាក់ទាញទឹកចិត្តមហាជន។ ទន្ទឹមជាមួយក្ដីរីករាយ មោទនភាព និងក្ដីរីករាយ ធំបំផុតរបស់បណ្ដាអ្នកធ្វើកាសែតគឺពេលអត្ថបទ របស់ពួកគាត់បានមហាជនទទួលយក មានអត្ថ បទស៊ីជម្រៅទៅក្នុងសង្គម។ នោះជាភាពរុងរឿង ចម្បងរបស់បណ្ដាអ្នកធ្វើកាសែត។
    នាឱកាសអនុស្សាវរីយ៍ឆ្នាំទី ៩៧ ទិវាសារព័ត៌ មានបដិវត្តន៍វៀតណាម (២១ មិថុនា ឆ្នាំ ១៩២៥ - ២១ មិថុនា ឆ្នាំ ២០២២) ខ្ញុំសូមផ្ញើវាចាប្រសិទ្ធ ពរដល់អ្នកកាសែត អ្នកយកសារព័ត៌មាន គណៈ រៀបរៀង បណ្ដាអ្នកបំពេញកិច្ចការក្នុងផ្នែកឃោ សនាការ សារព័ត៌មានមានសុខភាពមាំមួន បំពេញ ការងារបានល្អ បន្តរក្សាភាពជក់ចិត្តជាមួយរបរ  និងទទួលបានក្ដីរីករាយ សុភមង្គលច្រើនជាងទៀត ក្នុងមនោសញ្ចេតនាស្រឡាញ់រាប់អានរបស់មិត្ត អ្នកអានគ្រប់រូប។

*គឹមធីណាវី - យុវតីនិស្សិតផ្នែកភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ (សាកលវិទ្យាល័យត្រាវិញ)

យុវតីនិស្សិត គឹមធីណាវី។ រូបថត៖ ម៉ីហាញ់

      នាងខ្ញុំជានិស្សិតមួយរូបទើបបញ្ចប់ការសិក្សា ផ្នែកភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ ទោះជារៀនមិនបានច្រើនអំពីវិស័យសារព័ត៌មានក៏ដោយ ប៉ុន្តែឆ្លងកាត់ពេលវេលារៀនសូត្រឥរិយាបថភាសាសារព័ត៌មាន និងឆ្លងកាត់ ៦ សប្ដាហ៍ ធ្វើកម្មសិក្សានៅស្ថានីយវិទ្យុ និងទូរទស្សន៍ត្រាវិញ ខ្ញុំក៏អាចជ្រាបច្បាស់ពីចំណុចខ្លះៗអំពីការលំបាក របស់អ្នកធ្វើកាសែត។ ពួកគាត់ត្រូវឆ្លងកាត់បណ្ដាឧបសគ្គដើម្បីផ្ដល់ព័ត៌មានទាន់ពេលដល់អ្នកស្ដាប់ អ្នកអាន និងទស្សនិកជន។ របរកាសែតទាមទារ បណ្ដាអ្នកប្រកបរបរត្រូវស្រឡាញ់មុខរបរពិតប្រាកដ រួចស៊ូទ្រាំបានជាមួយនឹងកម្លាំងសម្ពាធ។
     ដោយឡែកចំពោះអ្នកកាសែតនារី ពួកគាត់ត្រូវខិតខំច្រើនជាងទៀត ពីព្រោះពួកគាត់នៅទាំងត្រូវ អនុវត្តភារកិច្ចទន្ទឹមគ្នាគឺ៖ ធ្វើជាប្រពន្ធ ធ្វើជាអ្នកម្ដាយ ធ្វើជាមេផ្ទះក្នុងគ្រួសារផង ត្រូវធ្វើការងារជំនាញឲ្យបានពេញលេញផង។ ពួកគាត់ជាបណ្ដា នារីពលីស្ងៀមស្ងាត់ បម្រុងពេលវេលាទាំងអស់ សម្រាប់គ្រួសារ និងកិច្ចការ។ ទោះជាអាកាសធាតុភ្លៀងឬក្ដៅ ទោះជាពេលថ្ងៃឬពេលយប់ ទីជិតឬទីឆ្ងាយ ពេលមានកិច្ចការបណ្ដាអ្នកកាសែត នារីតែងមិនជិនឆ្អន់ មានមុខនៅកន្លែងដែលមាន តម្រូវការដល់ពួកគាត់។ ការពលីរបស់អ្នកកាសែត នារីគឺដូច្នោះឯង ប៉ុន្តែពេលដែលអត្ថបទកាសែតរបស់ពួកគាត់បានចុះផ្សាយ រួចបានអ្នកអានទទួល យកនោះ ភាពលំបាករបស់ពួកគាត់ហាក់ដូចជា រសាយបាត់ទៅ។ ពេលបានសម្លឹងឃើញពីភាព លំបាករបស់បណ្ដាអ្នកធ្វើកាសែត ខ្ញុំមានការយល់ដល់អ្នកធ្វើកាសែត និងមានអារម្មណ៍ស្រឡាញ់ របរកាសែតច្រើនជាង៕       អត្ថបទ-រូបថត៖ សុខា

 

 

 

 

 

 

 

 

 

 

 

 

 

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • គោលនយោបាយជនជាតិ ជួយឱ្យជនរួមជាតិខ្មែរលើកកម្ពស់ចំណេះដឹង
  • ហ្វាតឹង៖ ពង្រីកស្មារតីសាមគ្គីក្នុងការកសាងសំណង់រដ្ឋ និងប្រជាជនរួមគ្នាធ្វើ
  • ដាំដូងតាមបែបសរីរាង្គផ្ដល់ប្រាក់ចំណូលខ្ពស់
Tin Nổi Bật

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.