• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 26/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ នយោបាយ - សង្គម

កូវង៉ាង៖ ប្តេជ្ញាចិត្តកសាងសម្រេចស្រុកជនបទថ្មី

17/11/2022 14:30

ឆ្នាំ២០២២ ស្រុកកូវង៉ាងបានគណៈកម្មាធិការប្រជាជនខេត្ត ដាក់បញ្ចូលក្នុងផែនការអនុវត្តសម្រេចលក្ខឋានស្រុកជនបទថ្មី ស្ថិតលើមូលដ្ឋាននោះ ស្រុកបានម្ចាស់ការកសាងផែនការរួចផ្សព្វផ្សាយព្រមៗ គ្នានូវបណ្តាវិធីសាស្រ្តលើកកម្ពស់គុណភាពបណ្តាឃុំជនបទថ្មី ជនបទថ្មីលើកកម្ពស់ ដើម្បីឈានដល់ការកសាងសម្រេចស្រុកជនបទថ្មី។

     បច្ចុប្បន្ន ស្រុកកូវង៉ាង មានឃុំ (១៣/១៣) បានទទួលស្គាល់សម្រេចលក្ខឋានជនបទថ្មី ១០០%  ហើយមានឃុំចំនួន ០៣សម្រេចលក្ខឋានជនបទថ្មីលើកកម្ពស់គឺឃុំហ៊ីបម៉ីដុង ម៉ីឡុងបាក់ មីឡុងណាម ដំណាក់កាលឆ្នាំ ២០១៦-២០២០។ ឆ្លងតាម​ការពិនិត្យផ្ទៀងផ្ទាត់យោងទៅតាមកន្សោមលក្ខឋានជាតិ ស្តីពីការកសាងជនបទថ្មីលើកកម្ពស់ដំណាក់កាលឆ្នាំ ២០២១-២០២៥ ឃុំមីឡុងបាក់ វាយតម្លៃដោយខ្លួនឯង​  សម្រេច ១៥/១៩ ឃុំលក្ខឋាន ឃុំហ៊ីបម៉ីដុងសម្រេច ១៥/១៩​ លក្ខឋាន ឃុំម៉ីឡុងណាម សម្រេច ១១/១៩ លក្ខឋាន បណ្តាលក្ខឋានដែលមិនទាន់សម្រេចដូចជា ផ្លូវគមនាគមន៍ អប់រំ សុខាភិបាល រៀបចំការផលិតកម្មនិងអភិវឌ្ឍសេដ្ឋកិច្ចជនបទ។ល។​​ ចំពោះឃុំជនបទថ្មីក្រៅពីនោះ​ មានឃុំ ០២ អនុវត្ត​សម្រេច ១៩/១៩ លក្ខឋាននិងមាន​ឃុំចំនួន ០៨ មិនទាន់សម្រេចពី ០១-០២លក្ខឋាន។​ បណ្តាឃុំភាគច្រើនមិនទាន់សម្រេចលក្ខឋានដូចជា៖ គ្រួសារក្រីក្រ សុខាភិបាល រៀបចំការផលិត និងពង្រីកសេដ្ឋកិច្ចជនបទ។ ល។

ច្រកចូលកាន់ស្រុកកូវង៉ាងបានកសាងសមរម្យ។

      ដើម្បីកសាងសម្រេចស្រុកជនបទថ្មីនៅចុងឆ្នាំ ២០២២ សមមិត្ត ត្រឹងធីគឹមជុង សមាជិកាគណៈកម្មាធិការបក្សខេត្ត លេខាគណៈកម្មាធិការបក្សស្រុកកូវង៉ាង បានឲ្យដឹង៖ តាមសេចក្តីចង្អុលការរបស់គណៈកម្មាធិការប្រជាជនខេត្ត ស្រុកកូវង៉ាង កំពុងផ្តុំកម្លាំងចង្អុលការឃុំឲ្យផ្សព្វផ្សាយព្រមៗគ្នាបណ្តាវិធីសាស្រ្ត ដើម្បីអភិវឌ្ឍទាំងស្រុងវិស័យសេដ្ឋកិច្ច សង្គមកិច្ច យកចិត្តទុកដាក់តម្លាភាពរបស់មូលដ្ឋាន ឆ្លៀតយកប្រភពទុនរបស់ខេត្ត មជ្ឈិមកសាងសម្រេចប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ពិនិត្យជានិច្ច វាយតម្លៃ និងពិនិត្យវាយតម្លៃ លើកកម្ពស់សកម្មភាពចង្អុលការ បញ្ជាការ។ ដើម្បីអនុវត្តសម្រេចគោលដៅដាក់ចេញចាប់ពីពេលនេះដល់ចុងឆ្នាំ ២០២២ ស្រុកកូវង៉ាងចង្អុលការឲ្យការិយាល័យ គណៈ ផ្នែក ស្ថាប័ន និងមូលដ្ឋានក្នុងស្រុក ម្ចាស់ការ​ប្តេជ្ញាចិត្ត ច្នៃប្រតិដ្ឋ ផ្តុំកម្លាំងទៅលើវិធីសាស្រ្ត៖ បន្តជំរុញសកម្មភាពផ្សព្វផ្សាយ ចលនាដោយបណ្តារូបភាពសម្បូរបែប ជំរុញមាំការផ្លាស់ប្ដូររចនាសម្ព័ន្ធផ្នែកកសិកម្មតាមទិសដៅទាន់សម័យ ដើម្បីលើកកម្ពស់ តម្លៃផលិតផលកសិកម្ម ជំរុញ ការអនុវត្តវិទ្យាសាស្រ្តបច្ចេកវិជ្ជានិងអភិវឌ្ឍឆាប់រហ័ស អនុវត្តបែបបទផលិតកម្ម VietGAP ទំនាក់ទំនងជាមួយគ្នានិងកសិកម្មអនុវត្តមានប្រសិទ្ធភាពកម្មវិធី ឃុំនីមួយៗត្រូវមានផលិតផល(OCOP)​មួយប្រភេទ ប្រមូលប្រភពកម្លាំង ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធ សង្គមកិច្ចតំបន់ជនបទ ពិសេសគឺប្រព័ន្ធផ្លូវគមនាគមន៍ ធារាសាស្រ្ត អគ្គិសនី ទឹកប្រើប្រាស់និងអនាម័យបរិស្ថានជនបទ អភិវឌ្ឍបណ្តាញសាលារៀន ដំណាក់សុខាភិបាល ប្រព័ន្ធប្រៃសណីយ៍ទូរគមនាគមន៍ ។

      ពិសេស ​ស្រុកប្រមូលផ្តុំអនុវត្តលក្ខឋានចំនួន៥/៩ដែលមិនទាន់កសាងសម្រេចដូចជា លក្ខឋានស្ដីពីផ្លូវគមនាគមន៍ សុខាភិបាល វប្បធម៌ អប់រំ សេដ្ឋកិច្ច​ បរិស្ថាន។ ចំពោះលក្ខឋានស្ដីពីផ្លូវគមនាគមន៍បច្ចុប្បន្ន ស្រុកបានដេញថ្លៃ ដើម្បីជម្រើសអង្គភាពដំណើរការសាងសង់។​ លក្ខឋានអំពីសុខាភិបាល វប្បធម៌ អប់រំ មជ្ឈមណ្ឌលវប្បធម៌ កីឡាសម្រេចបទដ្ឋាន មានសកម្មភាពវប្បធម៌ កីឡាជាច្រើនបានតភ្ជាប់ជាមួយឃុំនានា មជ្ឈមណ្ឌលវប្បធម៌ ព័ត៌មាននិងកីឡាស្រុកដំណើរការសាងសង់បាន៤០%។​​ កន្លែងសកម្មភាពវប្បធម៌កីឡាដំណើរការសាងសង់បាន១០% វិសាលដ្ឋានស្រុកកសាងបាន៣០%។​ លក្ខឋានអំពីសេដ្ឋកិច្ច​មានតំបន់ឧស្សាហកម្ម ឬកន្សោមឧស្សាហកម្មបានវិនិយោគហេដ្ឋានរចនាសម្ព័ន្ធបច្ចេកទេស ឬកន្សោមផ្នែកជនបទ ស្រុកកំពុងបន្តការដាស់តឿនអ្នកវិនិយោគផ្សព្វផ្សាយដំណើរការអនុវត្តវិនិយោគហេដ្ឋាកន្សោមឧស្សាហកម្ម។

     ទន្ទឹមនឹងនោះ​ ស្រុកនៅទាំងប្រមូលផ្តុំផ្សព្វផ្សាយកម្មវិធីទឹកស្អាត និងអនាម័យបរិស្ថានជនបទទៀតផង។ រៀបចំបានល្អការប្រមូលរួចវិនិច្ឆ័យសំរាម ទឹកប្រើប្រាស់​និងចិញ្ចឹមសត្វ គ្រប់គ្រងនិងការពារនិរន្តរភាពធនធានដី ទឹក បង្កើនបណ្តាសកម្មភាពការពារបរិស្ថាន បៃតង ស្អាតល្អ។ មានគោលនយោបាយទាក់ទាញ អំពាវនាវបណ្ដាអាជីវកម្ម វិនិយោគទុនទៅក្នុងវិស័យច្នៃកសិផល ​វិស័យក្រៅកសិកម្ម ដើម្បីបង្កការងារធ្វើជូនពលករជនបទ។​  យកចិត្តទុក​បណ្តុះបណ្តាលបំពាក់បំប៉នជូនកងជួរកម្មាភិបាលដែលបំពេញការងារកសាងជនបទថ្មី តាមលំដាប់ថ្នាក់។ ពិសេស គឺនៅថ្នាក់ឃុំ ភូមិ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពសកម្មភាពធ្វើសេនាធិការ ស្នើបណ្តាបែបបទ គោលនយោបាយច្នៃប្រតិដ្ឋ ភាពទម្លុះទម្លាយសមស្របជាមួយនឹងលក្ខណពិសេស​របស់មូលដ្ឋាន៕

អត្ថបទ ‑រូបថត៖ សុខា

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន
  • អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)
  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • សមមិត្តគឹមរឿង៖ បន្តជ្រោងខ្ពស់ស្មារតីទទួលបន្ទុករបស់កម្មាភិបាលទទួលបន្ទុកចង្អុលការភូមិសាស្រ្ត
Tin Nổi Bật

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.