• Tiếng Việt
  • ភាសាខ្មែរ
Thứ Hai, ngày 23/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ នយោបាយ - សង្គម

ក្រសួងសុខាភិបាលអញ្ជើញមកធ្វើការជាមួយខេត្តត្រាវិញអំពីការងារបង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩

12/10/2021 08:18

សប្តាហ៍កន្លង អនុរដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ ង្វៀងទ្រឿងស៊ើងអញ្ជើញ​មកធ្វើ​ការ​​ត្រួត​ ពិនិត្យ​​ការងារ​បង្ការ ទប់​ស្កាត់អាសន្នរោគ​ជំងឺ​កូវីដ-១៩ នៅខេត្តត្រាវិញ។ទទួល​បដិ​សណ្ឋារ​​កិច្ច និង​ធ្វើការជាមួយ​ក្រុមប្រតិភូការងារមានលោក ឡេវ៉ាំង​ហាំង ប្រធានគណៈកម្មា​ធិការប្រជាជនខេត្ត ប្រធានគណៈ​ចង្អុលការបង្ការ ទប់​ស្កាត់អាសន្នរោគ​ជំងឺ​កូវីដ-១៩ ខេត្ត លោកឡេថាញ់បិញ អនុប្រធានគណៈ​កម្មាធិ​ការប្រជាជនខេត្ត ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ ស្ថាប័នខេត្តមួយចំនួន។

រ​បាយការណ៍ជូនក្រុមប្រតិភូការងារ​លោក  ឡេវ៉ាំងហាំងបាន​ឲ្យ​ដឹងថា៖ គិត​ដល់ម៉ោង​ ៧ ព្រឹក​ ថ្ងៃទី​ ០៤ តុលា ឆ្នាំ ​២០២១ នៅលើភូមិសាស្រ្ត​ ខេត្ត​ត្រាវិញ​មាន​ចំនួនករណីជ្រាប​ជំងឺសរុប​រួម ១.៥២៣​ ​ នាក់ ក្នុងនោះ ករណីអន្តោប្រវេសន៍​ ៤២ នាក់ ករណី​ក្រៅ​ខេត្ត​ ១១ នាក់ ក្នុង​ខេត្ត ១.៤៧០ នាក់​ ករណីបានព្យាបាលជា​សះស្បើយ​ ១.៣៩៩ នាក់ ករណី​កំពុង​ព្យាបាល ១០៣ នាក់ កំណត់ត្រាករណី​ស្លាប់ ២១ នាក់។ ស្ថាន​ភាព​អាសន្ន​រោគជំ​ងឺ​នៅលើភូមិសាស្រ្តខេត្ត​​បានត្រួត​ពិនិត្យ​គ្រប់​គ្រង​គណៈមាន​ ៩/៩ អង្គភាព​សម្រេច​បាន​ធម្មតាថ្មី។

កងជួរគ្រូពេទ្យត្រួតដៃគ្នារុញច្រានថយក្រោយអាសន្នរោគជំងឺកូវីដ-១៩។ រូបថត៖ រតនា

គិកមក​ដល់ពេលនេះ នៅលើភូមិសាស្រ្ត​ខេត្ត​ បាន​បង្កើត​មណ្ឌល​​ធ្វើ​ចត្តាឡីស័កសុខាភិ​បាល​​ ដើម្បីបង្ការទប់​ស្កាត់ជំងឺ ១០៤​ កន្លែង​ (រំសាយចោល​ ១០៣ ​មណ្ឌល នៅ​ ០១ មណ្ឌល​) កំពុងធ្វើចត្តាឡីស័ក​ប្រមូលផ្តុំ ៨១៩​ ករណី កំពុងធ្វើចត្តា​ឡីស័ក​នៅផ្ទះ ទីប្រជុំ​ជនស្នាក់នៅ ៩០៤ ករណី។

អំពី​ការងារ​ចាក់​វ៉ាក់សាំង​ការពារជំងឺកូវីដ-១៩  គិតចាប់​តាំង​ពីថ្ងៃទី ​២៧ មេសាដល់​ថ្ងៃទី​ ៣០ កញ្ញា ឆ្នាំ​ ២០២១ ខេត្តទទួលវ៉ាក់​សាំង​​ពីក្រសួងសុខាភិបាលបែងចែក​សរុបរួម​បាន ២០១.៤៨០ ម្ជុល ​ផ្សព្វផ្សាយ​ចាក់​បាន ១៧៥.៥៤៩​ ម្ជុល (ក្នុងនោះ​ម្ជុលទី ០១ បាន ១២៥.០០១ ម្ជុល និងចាក់ម្ជុលទី ០២ បាន ៥០.៥៤៨ ម្ជុល)។ ចំនួន​វ៉ាក់​សាំង​បាន​ប្រើប្រាស់ ១៦៣.៧៥៤ ម្ជុល អត្រាចាក់សម្រេច​បាន ​៨១,៣%។

អំពីការងារតេស្ត គិតមក​ដល់ពេលនេះ​ខេត្ត​បាន​ផ្សព្វផ្សាយយកសំណាកតេស្តកូវីដ-១៩ ដោយ​ទ្រង់​ទ្រាយធំ​នៅ​ស្រុក ទីផ្សារ​រួមខេត្ត ទីក្រុង​ តេស្តរហ័ស​​​​បាន​ ៩៣៨.៥១៨​ នាក់ មាន​ ២៥៨​ នាក់​វិជ្ជមាន តេស្តបញ្ជាក់ឡើងវិញ​ដោយ PCR មាន​ ៧០ ករណីវិជ្ជមាន​ក្នុង​សហ​គមន៍។

សំណើស្នើជា​មួយ​​ក្រុម​ប្រតិភូការងារ​ ខេត្តត្រាវិញសំណូមពរក្រសួងសុខាភិ​បាល៖ ចាប់​តាំ​ង​ពីថ្ងៃទី ០១ តុលា ឆ្នាំ​ ២០២១ ទីក្រុងហូជីមិញ និង​ខេត្តមួយចំនួនអនុវត្ត​ការបន្ធូរ​បន្ថយ គម្លាតសង្គម​ ប្រជាជន​មាន​តម្រូវការវិលត្រឡប់មកស្រុក​ច្រើន បង្កើត​ជាសម្ពាធ​យ៉ាង​ធំដល់ខេត្ត​ក្នុងការទទួល​ធ្វើចត្តាឡីស័ក​មនុស្សក្រៅខេត្ត និងហានិភ័យអាសន្នរោគ​ឆ្លងចូលខេត្ត។ អត្រា​ប្រជាជន​បាន​ចាក់​វ៉ាក់​សាំងម្ជុលទី ០១ នៅលើភូមិសាស្រ្ត​ខេត្តទើប​សម្រេចបានតែ ​១៧% នៃចំនួនប្រជាជនស្ថិតក្នុងអាយុ ទាបជាងច្រើន​បើប្រៀប​ធៀបជាមួយនឹងភាគមធ្យម​រួមរបស់ទូទាំង​ប្រទេស ខណៈ​ពេលនោះ​តម្រូវការពេលខាង​មុខ​​ត្រូវចាក់​ម្ជុលទី ០២ ជូនប្រជាជន ប្រ មាណ​ ៥៧.០០០ នាក់ មិនទាន់គិតដល់ការ​ឆ្លើយ​តបតាម​ផែនការ គ្រប់វ៉ាក់សាំងចាក់​ដល់ចុង​ឆ្នាំ ​២០២១ ដើម្បី​ចាក់ឲ្យប្រជាជន​ចំនួន ៥០% ដែលត្រូវតម្រូវការវ៉ាក់សាំងប្រមាណ ៥៦៧.០៤០ ម្ជុល។

អនុរដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ង្វៀងទ្រឿងស៊ើង វាយតម្លៃខ្ពស់ លទ្ធផលដែលខេត្ត​ត្រាវិញ​សម្រេចបានក្នុងការងារ​បង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ នារយៈ​ពេ​ល​កន្លង។ ទន្ទឹមនឹងនោះ​ កំណត់ត្រា​បណ្តាមតិសំណើស្នើរបស់ខេត្តដើម្បីបំភ្លឺជូន​ក្រុម​ប្រតិភូ​ការ​​ងារ​​របស់​ក្រសួង​សុខាភិបាល។

មុននោះ ក្រុមប្រតិភូការងាររបស់​ក្រសួង សុខាភិបាល​បាន​អញ្ជើញទៅ​ត្រួតពិនិត្យ​ការងារ​​បង្ការ ទប់​ស្កាត់អាសន្នរោគជំងឺ​នៅ​មណ្ឌល​ធ្វើ​ចត្តាឡីស័ក​ប្រមូល​ផ្តុំនៅអន្តេវាសិកដ្ឋាន​មហា​វិ​ទ្យាល័យត្រាវិញ៕                    

រតនា

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន
  • អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)
  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • សមមិត្តគឹមរឿង៖ បន្តជ្រោងខ្ពស់ស្មារតីទទួលបន្ទុករបស់កម្មាភិបាលទទួលបន្ទុកចង្អុលការភូមិសាស្រ្ត
Tin Nổi Bật

Thị xã Duyên Hải - 10 năm xây dựng và phát triển (Bài 2)

Trường THPT Phong Phú sẵn sàng cho kỳ thi tốt nghiệp THPT năm 2025

Công tác chuẩn bị vận hành mô hình chính quyền cấp xã mới tại Càng Long

Hội nghị góp ý dự thảo báo cáo chuẩn bị Hội nghị Tỉnh ủy lần thứ 22

Vận hành thử nghiệm hoạt động của Trung tâm Phục vụ hành chính công xã Trà Cú (mới)

Sẵn sàng bước vào Kỳ thi tốt nghiệp trung học phổ thông

Hoạt động nổi bật trong tuần (từ ngày 16 - 22/6/2025)

Phát huy hiệu quả hoạt động hỗ trợ phụ nữ khởi nghiệp

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.