30/07/2021 08:58
នាឱកាសអនុស្សាវរីយ៍ឆ្នាំទី ៧៤ ទិវាយុទ្ធជនពលី-ពិការ (២៧/៧/១៩៤៧-២៧/៧/២០២១) កាលពីថ្ងៃទី ២២ កក្កដា ក្រុមហ៊ុនអគ្គិសនីត្រាវិញសហការជាមួយគណៈកម្មាធិការប្រជាជនឃុំដុងហាយ និងដូងចូវ ស្រុកយ្វៀងហាយ ចាត់តាំងជូនអំណោយ ៤០ ចំណែក (ក្នុងមួយចំណែកតម្លៃ ៤០០.០០០ ដុង)សរុបតម្លៃ ១៦ លានដុងដល់គ្រួសារគោលនយោបាយមានស្ថានភាពលំបាកនៅលើភូមិសាស្រ្តឃុំទាំងពីរ (ឃុំនីមួយៗ បានទទួល ២០ ចំណែក សរុបតម្លៃ ០៨ លានដុង)។
ក្រុមហ៊ុនអគ្គិសនីខេត្តត្រាវិញជូនអំណោយដល់បណ្ដាគ្រួសារគោលនយោបាយ ។ រូបថត៖ ក្វឹកត្វឹង
បានដឹងថា បណ្ដាឆ្នាំកន្លង ក្រុមហ៊ុនអគ្គិសនីត្រាវិញតែងយកចិត្តទុកដាក់ដល់ឃុំដុងហាយ និងដូងចូវ (ឃុំដែលក្រុមហ៊ុនទទួលទំនុកបម្រុង) ក្នុងការងារពង្រីកបណ្ដាញអគ្គិសនីដើម្បីអនុវត្តសម្រេច លក្ខឋានលេខ ៤ ស្ដីពីអគ្គិសនី ក្នុងការកសាងជនបទថ្មី។ ជាងនោះទៅទៀត ក្រុមហ៊ុនបានចំណាយថវិកាជូនអំណោយដល់បណ្ដាគ្រួសារគោលនយោបាយ នាឱកាសអនុស្សាវរីយ៍ទិវាយុទ្ធជនពលី ពិការ ជូនអំណោយដល់គ្រួសារក្រីក្រនាឱកាសបុណ្យតេត ជូនសិក្ខូបករណ៍ដល់សិស្សក្រីក្រនាឱកាស បវេសនកាលរៀងរាល់ឆ្នាំ៕ ក្វឹកត្វឹង-ថាច់ហ្វាង