• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 22/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម នយោបាយ - សង្គម

ក្រុមហ៊ុនអគ្គិសនីត្រាវិញចាត់តាំងពិធីជួបជុំមជ្ឈដ្ឋានសារព័ត៌មានឆ្នាំ ២០២២

20/12/2022 13:23

នាយកក្រុមហ៊ុនអគ្គិសនីជូនលិខិតសរសើរដល់សមូហភាព បុគ្គលដែលអនុវត្តឆ្នើមបែបបទសហការផ្សព្វផ្សាយអំពីសុវត្ថិភាព ប្រិតសំចៃអគ្គិសនីឆ្នាំ ២០២២។ រូបថត៖ ក្វឹកត្វឹង

កាលពីថ្ងៃទី ១៦ ខែធ្នូ ក្រុមហ៊ុនអគ្គិសនីត្រាវិញ ចាត់តាំងពិធីជួបជុំជាមួយបណ្ដាស្ថាប័ន សារព័ត៌មានបូកសរុបលទ្ធផលដែលសម្រេច បាន ក្នុងឆ្នាំ ២០២២ និងដាក់ចេញការងារសំខាន់ៗមួយចំនួនសម្រាប់ឆ្នាំ ២០២៣។
អញ្ជើញចូលរួមពិធីនេះ មានតំណាងថ្នាក់ដឹកនាំគណៈឃោសនាអប់រំនៃគណៈកម្មាធិការបក្សខេត្ត ការិយាល័យក្រុមប្រតិភូតំណាងរដ្ឋសភា និងក្រុមប្រឹក្សាប្រជាជនខេត្ត តំណាងថ្នាក់ដឹក នាំមន្ទីរព័ត៌មាន ឃោសនាការ ថ្នាក់ដឹកនាំ អ្នក យកព័ត៌មានបណ្ដាស្ថាប័នសារព័ត៌មានមូលដ្ឋាន និងមជ្ឈិមមានទីតាំងនៅលើភូមិសាស្រ្តខេត្ត។ 
នៅក្នុងពិធីជួបជុំនេះ លោកហ្វិញជីហាយ  នាយកក្រុមហ៊ុនអគ្គិសនីបានជូនជាព័ត៌មានសង្ខេបអំពីស្ថានភាពធ្វើសកម្មភាពផលិត ធ្វើអាជីវកម្មក្នុងឆ្នាំ ២០២២ របស់ក្រុមហ៊ុន និងភារកិច្ចផែនការសម្រាប់ឆ្នាំ ២០២៣។ យោងតាមនោះ ឆ្នាំ ២០២២ ស្ថិតក្នុងស្ថានភាពសេដ្ឋកិច្ចរបស់ខេត្តបន្តរីកចម្រើន និងបានស្ដារឡើង បន្ទាប់ពីមហាសន្នរោគកូវីដ-១៩ ក្រុមហ៊ុនបានចង្អុលការបណ្ដាអគ្គិសនីស្ថិតក្រោមឱវាទបង្កើនការផ្គត់ផ្គង់អគ្គិសនីឲ្យ គ្រប់តាមតម្រូវការពង្រីកសេដ្ឋកិច្ច សង្គមរបស់មូលដ្ឋាន បានរួមចំណែកទៅក្នុងកំណើនប្រភពចំណូលរួមរបស់ខេត្តក្នុង ឆ្នាំ ២០២២ តាមការប៉ាន់ស្មានសម្រេច ៣,៤៦% សម្រេចតាមផែនការដាក់ចេញ (១,៣២%)។ អំពីការងារធ្វើអាជីវកម្ម និងសេវាកម្មអតិថិជន ក្រុមហ៊ុនក៏បានអនុវត្តសម្រេចកម្រិតផែនការ សំខាន់ៗមួយចំនួន៖ អត្រាអតិថិជនទូទាត់ប្រាក់អគ្គិសនីដោយមិនប្រើប្រាក់មុខតាមរយៈធនាគារ និងបណ្ដាអង្គការចាត់តាំងប្រយោល សម្រេច ៩៩,៧២%។ អេឡិចត្រូនិចទាំងស្រុង ក្នុងដំណាក់កាលផ្គត់ផ្គង់សេវាកម្មអគ្គិសនីគឺ អនុវត្តបាន ១៥.៧៩២/១៥.៨៣២ សេវា សម្រេចអត្រា ៩៩,៧៥% (តាមការគ្រោងទុកដល់ចុង ឆ្នាំនឹងសម្រេច ១០០%)។ អត្រាអតិថិជន ប្រើប្រាស់សេវាផ្គត់ផ្គង់អគ្គិសនីបន្តផ្ទាល់កម្រិត ៤ (១០០%) អនុវត្តបាន ១៦.៨៣៩/ ១៦.៨៧៨ សេវាកម្ម សម្រេច ៩៩,៧៧% ទាបជាង ០,២៣% ផែនការប្រគល់ឲ្យតាមការប៉ាន់ស្មានក្នុងទូទាំង ឆ្នាំនឹងអនុវត្តសម្រេចតាមផែនការដែលបាន ប្រគល់ឲ្យ។ អត្រាអតិថិជនទំនាក់ទំនង ១២  សេវាផ្គត់ផ្គង់អគ្គិសនីតាមរយៈមជ្ឈមណ្ឌលថែ ទាំអតិថិជន និងបណ្ដាមជ្ឈមណ្ឌលអនុវត្តបាន ២១.៤៩៦/២១.៤៩៦ សេវា សម្រេច ១០០% ផែនការប្រគល់ឲ្យ។ អត្រាអតិថិជនទំនាក់ទំនងតាមរយៈសេវា សាធារណជាតិ អនុវត្តបាន ១៩.១០៣/១៩.៧៩៧ សេវាសម្រេច ៩៦,៤៩%  ខ្ពស់ ជាង ៣៦,៤៩% ផែនការប្រគល់ឲ្យ។  អត្រាអតិថិជនប្រើប្រាស់សេវាផ្គត់ផ្គង់អគ្គិសនី តាមរយៈអិុនធើណែតបណ្ដាញសង្គមរបស់អគ្គ ក្រុមហ៊ុន មានអតិថិជន ១៥៣.៩៥៤/ ២០០.៧០៥ នាក់ប្រើប្រាស់សម្រេចអត្រា ៧៦,៧១%។ ចំ នួនអតិថិជនបានដោះស្រាយសំណូមពរត្រូវតាមពេលវេលាដែលបានចុះកិច្ចសន្យា។ល។
អំពីការងារសហការផ្សព្វផ្សាយអំពីសុវត្ថិភាព ប្រិតសំចៃអគ្គិសនី ក្រុមហ៊ុនបន្តសហការជាមួយកាសែតត្រាវិញ និងផ្សព្វផ្សាយបែបបទសហការអនុវត្តការងារផ្សព្វផ្សាយអំពីសុវត្ថិភាព ប្រិតសំចៃអគ្គិសនីបោះពុម្ពរាល់សប្ដាហ៍ ទាំងពីរភាសាខ្មែរ-វៀត។ ក្នុងរយៈ ពេល ១១ ខែនៃឆ្នាំ ២០២២ មាន ១៣២ ដំណឹង អត្ថបទ ស្ដីពីការងារ “ សុវត្ថិភាព ប្រិតសំចៃអគ្គិសនី”  និងបទយកការណ៍ស្ដីពីការងារសេវាកម្មអតិថិជន ផ្គត់ផ្គង់អគ្គិសនីដល់ជនជាតិខ្មែរក្នុងខេត្ត បណ្ដាសកម្មភាពស្ដីពីសុខុមាលភាពសង្គម។ល។ បានចុះផ្សាយលើទំព័រកាសែតត្រាវិញ ស្ថានីយវិទ្យុ ទូរទស្សន៍ត្រាវិញ និងកាសែតវិទ្យុ ទូរទស្សន៍ មជ្ឈិមបោះទីតាំងនៅលើភូមិសាស្រ្តខេត្តត្រាវិញ៕          ក្វឹកត្វឹង-ថាច់ហ្វាង

 

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • គោលនយោបាយជនជាតិ ជួយឱ្យជនរួមជាតិខ្មែរលើកកម្ពស់ចំណេះដឹង
  • ហ្វាតឹង៖ ពង្រីកស្មារតីសាមគ្គីក្នុងការកសាងសំណង់រដ្ឋ និងប្រជាជនរួមគ្នាធ្វើ
  • ដាំដូងតាមបែបសរីរាង្គផ្ដល់ប្រាក់ចំណូលខ្ពស់
Tin Nổi Bật

Hội thảo lần 2 quyển sách “Chân dung Bí thư Tỉnh ủy Trà Vinh qua các thời kỳ”

Tiếng nói của Đảng trong lòng Phum sóc

Nghề báo tôi yêu!

Báo Trà Vinh - 65 năm phát huy truyền thống ANH DŨNG

Chuyển đổi số hướng đến xây dựng báo chí chuyên nghiệp, hiện đại

Báo chí và các nhà báo tỉnh Trà Vinh giữ vững và phát huy vai trò của báo chí và người làm báo cách mạng

Bảo hiểm xã hội Khu vực XXXI chúc mừng ngày Báo chí Cách mạng Việt Nam tại Báo Trà Vinh

Trà Vinh họp mặt kỷ niệm 100 năm ngày Báo chí Cách mạng Việt Nam

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.