• Tiếng Việt
  • ភាសាខ្មែរ
Thứ Sáu, ngày 25/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម នយោបាយ - សង្គម

ក្រុមប្រតិភូតំណាងរដ្ឋសភានីតិកាលទី ១៤ អង្គភាពខេត្តត្រាវិញ៖ ជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតជាង ២០០ នាក់នៅស្រុកថ្កូវនិងកូវង៉ាង

04/05/2021 08:52

លោក ង៉ូជីកឿងលេខាបក្សខេត្តសំណេះសំណាលជាមួយម្ចាស់ឆ្នោត។ រូបថត៖ ម៉ីញ៉ឹង

​​     កាលពីថ្ងៃទី ២៧ មេសា ក្រុមប្រតិភូតំណាងរដ្ឋសភានីតិកាលទី ១៤ អង្គភាពខេត្តត្រាវិញ អាស្រ័យដោយលោក ង៉ូជីកឿង សមាជិកគណៈ ប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សខេត្តធ្វើជាប្រធានក្រុមរួមជាមួយលោក ហឿវុាំងងឿ មេបញ្ជាការរងគណៈបញ្ជាការដ្ឋានយោធាខេត្ត លោកស្រី ត្រឹងធីហ្វៀងត្រឹង អនុប្រធានសភាត្រួតពិនិត្យប្រជាជន លោកឡេថាញ់បិញ សមាជិកគណៈប្រតិបត្តិការបក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តនិងថ្នាក់ដឹកនាំបណ្ដាមន្ទីរ ផ្នែក ខេត្ត អញ្ជើញទៅជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតជាង ១០០ នាក់នៅឃុំហ៊ីបហ្វា ញីទ្រឿង ទ្រឿងទ័រ ស្រុកកូវង៉ាង។
     ម្ចាស់ឆ្នោតឃុំហ៊ីបហ្វាស្នើក្រុមប្រតិភូតំណាង រដ្ឋសភាវិនិយោគកសាងថ្មីលូបាវកាកដើម្បីរាំងស្កាត់ទឹកប្រៃ រក្សាទឹកសាបបម្រើការផលិតកសិកម្ម បង្កើនកម្រិតភោគសោធនឲ្យសមស្របចំពោះអ្នកធ្វើសកម្មភាពមិនជំនាញការនៅភូមិដែល មានគ្រួសារប្រជាជនក្រោមពី ៣៥០ គ្រួ។ ម្ចាស់ ឆ្នោតឃុំញីទ្រឿងសំណូមពរឲ្យបានផ្ដល់សិទ្ធិប្រើប្រាស់ដីធ្លី ចំពោះគ្រួសារដែលរុះរើពីផ្សារចាស់ មកផ្សារថ្មី ពិនិត្យរបបឧបត្ថម្ភបុណ្យសពដល់អ្នកមានសគុណចំពោះបដិវត្តន៍ ស្ថានភាពសន្តិសុខ សណ្ដាប់ធ្នាប់លើភូមិសាស្រ្តឃុំនៅប្រែប្រួលស្មុគស្មាញបំផុតគឺការជួញដូរគ្រឿងញៀន ជាអំពើបណ្ដាលឲ្យអុកឡុកសណ្ដាប់ធ្នាប់សង្គម មុខសញ្ញា  បំពានគឺយុវជន ដូច្នោះហើយ សង្ឃឹមថារដ្ឋសភា មានវិធីសាស្រ្តជម្នះទាន់ពេល វិនិច្ឆ័យម៉ឹងម៉ាត់ចំពោះមុខសញ្ញាទាំងនោះ។         ស្នើឲ្យកសាងបង្កើន កម្រិតបណ្ដាសំណង់រឹងមាំ ដោះស្រាយជ្រះស្រឡះស្ថានភាពកម្មាភិបាលប្រព្រឹត្តអំពើពុករលួយ ឆ្លងតាមរយៈនោះបង្កើនសីលធម៌សង្គម។ ស្នើក្រុមប្រតិភូតំណាងរដ្ឋសភាបន្តរក្សាកម្មវិធីលេខ ១៣៥ និងមានគោលនយោបាយដទៃទៀតទាក់ទងដល់តំបន់ ជនរួមជាតិភាគតិច តំបន់ជនជាតិ ខ្មែរដើម្បីជួយតំបន់ខ្មែរឲ្យរីកចម្រើនគ្រប់វិស័យ រួមចំណែកជំរុញសេដ្ឋកិច្ចសង្គម របស់ប្រទេស ទាំងមូលនិយាយរួមរបស់ខេត្ត និយាយដោយឡែករីកចម្រើនស្ថិរភាព។ ម្ចាស់ឆ្នោតឃុំទ្រឿងទ័រ ស្នើឲ្យកសាងលូបង្ខាំងទឹកប្រៃ ដើម្បីធានាការផលិតកសិកម្មរបស់ប្រជាជនក្នុងឃុំ។ ទន្ទឹមនឹងនោះ បច្ចុប្បន្ន  អាស្រ័យជះឥទ្ធិពលពីជំងឺកូវីដ ១៩ ម៉្លោះហើយពលករជនបទដាច់អាជីពច្រើនបង្គួរ ស្នើឲ្យក្រុមប្រតិភូតំណាងរដ្ឋសភាយកចិត្តទុកដាក់ដល់បញ្ហាបណ្ដុះបណ្ដាលវិជ្ជាជីវៈនិងដោះស្រាយការងារធ្វើជូនពលករជនបទដើម្បីលំនឹងជីវភាព។
     សំណើរបស់ម្ចាស់ឆ្នោតទាំង ០៣ ឃុំ (ញី ទ្រឿង ទ្រឿងទ័រ ហ៊ីបហ្វា) បានថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនស្រុកកូវង៉ាង បណ្ដាមន្ទីរ ផ្នែក ខេត្តនិងលោកង៉ូជីកឿងអធិប្បាយដោះស្រាយសមហេតុសមផល។ ទន្ទឹមនឹងនោះ លោកលេខាបក្សខេត្តសំណូមពរឲ្យថ្នាក់ដឹកនាំស្រុកនិងបណ្ដាឃុំយកចិត្តទុកដាក់ពិនិត្យអង្កេតការអនុវត្ត បណ្ដាសំណង់ ផ្ដុំកម្លាំងផ្សព្វផ្សាយ ចលនាប្រជាជនឲ្យបង្កើនស្មារតីប្រតិបត្តិបណ្ដាគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ បំផុតគឺស្ថានភាពសន្តិសុខសណ្ដាប់ធ្នាប់ នៅតំបន់ជនបទ អំពើបាបគ្រោះសង្គម ឥណទានងងិត ការឆក់លួច។ល។ រកឃើញរួចរបាយការណ៍ ដើម្បីទប់ស្កាត់ទាន់ពេល។ លោកង៉ូជីកឿងបាន សង្កត់ធ្ងន់ថា៖ បច្ចុប្បន្ននេះ ស្ថានភាពជំងឺកូវីដ ១៩ កំពុងប្រែប្រួលស្មុគស្មាញលើពិភពលោក ថ្នាក់ដឹកនាំមូលដ្ឋាន និងម្ចាស់ឆ្នោតគប្បីអនុវត្តម៉ឹងម៉ាត់ការបង្ការអាសន្នរោគ ប្រសិនបើជួបប្រទះអ្នកចម្លែកនិងសាច់ញាតិមកពីទីឆ្ងាយ របាយ ការណ៍ភ្លាមដល់រដ្ឋអំណាចមូលដ្ឋានដើម្បីមានវិធីសាស្រ្តវិនិច្ឆ័យជម្លៀស។               ចំពោះបណ្ដាយោបល់ ដែលហួសពីសមត្ថកិច្ច ក្រុមប្រតិភូតំណាងរដ្ឋសភាបានទទួលកត់ត្រាយកទៅលាតត្រដាងដល់ រដ្ឋ សភាក្នុងសម័យប្រជុំខាងមុខនេះ៕
      *ក្នុងថ្ងៃដដែលនោះដែរ ក្រុមប្រតិភូតំណា​ង​រដ្ឋសភានីតិកាលទី ១៤ អង្គភាពខេត្តត្រាវិញរួម មានលោក ង៉ូជីកឿង សមាជិកគណៈប្រតិបត្តិការ មជ្ឈិមបក្ស លេខាបក្សខេត្ត ធ្វើជាប្រធានក្រុម រួមជាមួយលោក ហឿវុាំងងៀ មេបញ្ជាការរង គណៈ បញ្ជាការដ្ឋានយោធាខេត្ត លោកស្រី ត្រឹងធីហ្វៀងត្រឹង អនុប្រធានសភាត្រួតពិនិត្យប្រជាជន លោក ង្វៀងក្វិញទៀង សមាជិកគណៈប្រតិបត្តិការបក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តនិងថ្នាក់ដឹកនាំបណ្ដា មន្ទីរ ផ្នែកខេត្តអញ្ជើញទៅជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតជាង ១០០ នាក់នៅឃុំង៉ាយស្វៀង គីមស៊ើង ទីប្រជុំជនថ្កូវ ស្រុកថ្កូវ។
នៅបណ្ដាកន្លែងជួបសំណេះសំណាល មាន ម្ចាស់ឆ្នោត ១១ នាក់ ស្នើជាមួយក្រុមប្រតិភូតំ ណាងរដ្ឋសភាពិនិត្យ ឧបត្ថម្ភភោគសោធនបន្ថែម ដល់លេខា ប្រធានគណៈកម្មការប្រជាជនភូមិ អនុ សង្កាត់និងយុទ្ធជនពិការ។ ស្នើឲ្យរដ្ឋសភានិងមូលដ្ឋានយកចិត្តទុកដាក់ចាត់ឲ្យកម្មាភិបាល ឧស្សាហ៍ទៅជិតដិតប្រជាជនជាងទៀត ដើម្បីដោះស្រាយ បណ្ដាបញ្ហាតប់ប្រមល់របស់ប្រជាជន ឧបត្ថម្ភបន្ថែមរបបគាំពារសង្គម គាំពារសុខាភិបាលដល់កម្មាភិបាលចូលនិវត្តន៍ ចាត់តាំងពិធីចម្រើនជន្មាយុជូនព្រឹទ្ធាចារ្យមានអាយុពី ៩៥ ឆ្នាំឡើងទៅ។ ទន្ទឹមនឹងនោះ បច្ចុប្បន្នស្ថានភាព ផ្គត់ផ្គង់និងបង្ហូតទឹកនៅអនុសង្កាត់លេខ ៤ ទីប្រ ជុំជនថ្កូវនៅកខ្វក់និងបាត់សោភណភាពបរិស្ថាន ដូច្នោះហើយ ស្នើឲ្យរដ្ឋសភាពិនិត្យរួចឆាប់គាស់កាយប្រព័ន្ធបង្ហូតទឹក​ ដើម្បីធានាបរិស្ថានភ្លឺស្អាត ទាំងរដូវប្រាំងនិងរដូវវស្សា។ បន្តជីកស្ដារប្រឡាយ វាលស្រែឧបត្ថម្ភទុនផលិតនិងវិនិយោគកសាង ហេដ្ឋារចនាសម្ព័ន្ធព្រមទាំងបង្កើនកម្រិត បណ្ដាញអគ្គិសនីបម្រើការប្រជុំជីវភាពនិងផលិត បង្កើនកម្រិតទំនប់ព័ទ្ធជុំភូមិបឹងស្នៃ ឃុំគីមស៊ើងបច្ចុប្បន្ន កំពុងទ្រុឌទ្រោមឧបត្ថម្ភកំព្យូទ័រដល់ភូមិ អនុសង្កាត់  ដើម្បីជួយឲ្យប្រធានគណៈកម្មការប្រជាជនភូមិ អនុសង្កាត់ងាយស្រួល ក្នុងការអនុវត្តសារលិខិត របាយការណ៍ ពិនិត្យបណ្ដាសារលិខិតទាក់ទងដល់បញ្ហាបំបែកដីធ្លី ស្នើឲ្យមានវិធីសាស្រ្តពិន័យ ចំពោះបណ្ដាមុខសញ្ញាដែលប្រព្រឹត្តអំពើជួញដូរ និងប្រើប្រាស់គ្រឿងញៀន។ល។

ម្ចាស់ឆ្នោតហាធីញ៉ាញ់ នៅភូមិផ្នោលើ ឃុំញីទ្រឿង សំណើយោបល់។ រូបថត៖ ម៉ីញ៉ឹង
     យោបល់សំណើរបស់ម្ចាស់ឆ្នោតទាំងនោះ បានលោក ង៉ូជីកឿង និងតំណាងថ្នាក់ដឹកនាំបណ្ដា មន្ទីរ ផ្នែកខេត្តនិង មូលដ្ឋានអធិប្បាយដោះស្រាយ ផ្ទាល់ជាមួយម្ចាស់ឆ្នោតអំពីខ្លឹមសារស្ថិតក្នុងវិស័យ គ្រប់គ្រងរបស់ផ្នែកនិងមូលដ្ឋាន។ ទន្ទឹមនឹងនោះ លោកលេខាបក្សខេត្ត បានចង្អុលការឲ្យបណ្ដា មន្ទីរ ផ្នែកខេត្តនិងមូលដ្ឋានបន្តយកចិត្តទុកដាក់ វិនិយោគកសាងហេដ្ឋារចនាសម្ព័ន្ធធារាសាស្រ្ត អគ្គិសនីសម្រាប់បម្រើការផលិតនិងប្រជុំជីវភាព របស់ប្រជាជន វិនិច្ឆ័យល្អការទប់ស្កាត់ទឹកប្រៃរក្សាទឹកសាប​​បម្រើការផលិតស្រូវ ឆ្លៀតយកបណ្ដាប្រ ភពទុនដោះស្រាយជ្រះស្រឡះបញ្ហាគោលនយោបាយ ស្ដីពីលំនៅឋានជូនដល់អ្នកមានសគុណចំពោះបដិវត្តន៍។ មូលដ្ឋានគប្បីពិនិត្យឡើងវិញ និងតាមដានច្បាស់លាស់បណ្ដាមុខសញ្ញាគោល នយោបាយ គាំពារសង្គមដើម្បីឧបត្ថម្ភទាន់ពេល។ ចំពោះការងារ ណាហួសពីសមត្ថកិច្ចស្នើឡើងថ្នាក់ លើដើម្បីមានទិសដៅដោះស្រាយទាន់ពេល៕                     ប្រែសម្រួល៖   ថាច់ហ្វាង

 

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • គោលនយោបាយជនជាតិ ជួយឱ្យជនរួមជាតិខ្មែរលើកកម្ពស់ចំណេះដឹង
  • ហ្វាតឹង៖ ពង្រីកស្មារតីសាមគ្គីក្នុងការកសាងសំណង់រដ្ឋ និងប្រជាជនរួមគ្នាធ្វើ
  • ដាំដូងតាមបែបសរីរាង្គផ្ដល់ប្រាក់ចំណូលខ្ពស់
Tin Nổi Bật

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.