30/05/2022 15:53
តំណាងក្រុមប្រឹក្សាប្រជាជនខេត្តជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោត នៅឃុំង៉ាយស្វៀង។ រូបថត៖ ហុងភុក
កាលពីថ្ងៃទី ២៥ ឧសភា ក្រុមប្រតិភូតំណាងក្រុមប្រឹក្សាប្រជាជនខេត្ត នីតិកាលទី ១០ អង្គ ភាពស្រុកថ្កូវ រួមមាន៖ លោកគាងក្វឹង សមាជិកគណៈប្រតិបត្តិការបក្សខេត្ត អនុប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត លោក យឿងវុាំងត្រេវ សមាជិក គណៈប្រតិបត្តិការបក្សខេត្ត លេខាបក្សស្រុកថ្កូវ ប្រធានក្រុមតំណាងក្រុមប្រឹក្សាប្រជាជនខេត្ត អង្គភាពស្រុកថ្កូវ លោក ត្រឹងវុាំងផុង ប្រធានគណៈច្បាប់នៃក្រុមប្រឹក្សាប្រជាជនខេត្ត អ្នកស្រីង្វៀងធីកេវ អនុប្រធាន គណៈវប្បធម៌-សង្គមនៃក្រុម ប្រឹក្សាប្រជាជនខេត្តអញ្ជើញទៅជួបសំណេះ សំណាលជាមួយម្ចាស់ឆ្នោត ៧០ នាក់នៅឃុំង៉ាយស្វៀង។ អញ្ជើញចូលរួមក្នុងពិធីនេះ មានតំណាង បណ្ដាមន្ទីរ ផ្នែកខេត្ត គណៈកម្មាធិការប្រជាជន ស្រុកថ្កូវ បណ្ដាការិយាល័យ គណៈជំនាញរបស់ ស្រុក។
ម្ចាស់ឆ្នោតឃុំង៉ាយស្វៀងស្នើឲ្យរដ្ឋ គប្បីលៃតម្រង់តម្លៃជី តម្លៃស្រូវដើម្បីអ្នកផលិតមានប្រាក់ចំណេញ ៣០% ដូចគោលដៅរបស់រដ្ឋាភិបាល ដាក់ចេញ។ មានគោលនយោបាយបង្កើនកម្រិតប្រាក់ខែឲ្យបណ្ដាកម្មាភិបាលដែលចូលនិវត្តន៍ មុនឆ្នាំ ២០១០ ដើម្បីអ្នកទាំងនោះធានាជីវភាព។ គប្បីមានគោលនយោបាយបំពេញបន្ថែម ក្របខ័ណ្ឌម្នាក់ទៀតទទួលនាទីជាអនុប្រធានគណៈ កម្មការប្រជាជនភូមិចំពោះភូមិដែលមានចំនួន គ្រួសារប្រជាជនលើសពី ៨០០ គ្រួសារ (ភូមិជ្រៃធំ និងភូមិស្វាយសៀម)។ បង្កើនប្រាក់ ឧបត្ថម្ភ ប្រាក់ខែចំពោះប្រធានគណៈកម្មការប្រជាជនភូមិ ដែលមានគ្រួសារប្រជាជនក្រោម ៣៥០ គ្រួសារ ព្រោះសេចក្ដីកំណត់បច្ចុប្បន្នទាបពេក។ ក្រៅពីនោះ ម្ចាស់ឆ្នោតស្នើគប្បីប្រញាប់កសាងសម្រេច គមនាគមន៍ជនបទតភ្ជាប់ភូមិទួលតាថុក-កូវហាញ់ ផ្លូវពីភូមិកូវហាញ់ភ្ជាប់ជាមួយភូមិពាមបួនដើម្បី ជួយ ឲ្យការដឹកជញ្ជូនមុខទំនិញ ធ្វើដំណើរទៅមករបស់ប្រជាជនបានងាយស្រួល ហើយជួយឲ្យឃុំង៉ាយស្វៀ ងអនុវត្តសម្រេចលក្ខឋានគមនាគមន៍ក្នុងការកសាងជនបទថ្មី។ ម្ចាស់ឆ្នោតស្នើឲ្យគប្បីពិនិត្យឡើងវិញ សេចក្ដីកំណត់ស្ដីពីការបំបែកក្បាលដីកសិកម្ម ដីដាំឈើយូរឆ្នាំបច្ចុប្បន្ន ព្រោះនៅជួបការលំបាកច្រើន បំផុតចំពោះគ្រួសារ ដែលទន់ខ្សោយ។ល។
បណ្ដាយោបល់ស្នើរបស់ម្ចាស់ឆ្នោតបានបណ្ដាស្ថាប័នជំនាញរបស់ស្រុក របស់ខេត្តបកស្រាយ រួចឆ្លើយក្នុងពេលជួបសំណេះសំណាល។ ដោយឡែកបណ្ដាបញ្ហាដែលទាក់ទងដល់គោលនយោបាយបានកត់ ត្រាទុកយកទៅលាតត្រដាងដល់ បណ្ដាស្ថាប័នជំនាញ និងក្រុមប្រឹក្សាប្រជាជនខេត្ត រដ្ឋសភា រដ្ឋាភិបាលពិនិត្យ។
ថ្លែងយោបល់សន្និដ្ឋានក្នុងពិធីជួបុំ លោកយឿង វុាំងត្រេវ សមាជិកគណៈប្រតិបត្តិការបក្សខេត្ត លេខាបក្សស្រុកថ្កូវបានវាយតម្លៃខ្ពស់ចំពោះបណ្ដា យោបល់គបវាល់របស់ម្ចាស់ឆ្នោតឃុំង៉ាយស្វៀង។ ទន្ទឹមនឹ ងនោះ លោកបានជូនព័ត៌មានបន្ថែមអំពីបណ្ដា គោលការណ៍ គោលនយោបាយរបស់បក្ស រដ្ឋ ការបញ្ជាការ របស់ខេត្ត របស់ស្រុកឧបត្ថម្ភដើម្បី ឃុំង៉ាយស្វៀងកសាងសម្រេចជោគជ័យឃុំជន បទថ្មីក្នុងឆ្នាំ ២០២២ នេះ។ ក្នុងនោះ សង្កត់ធ្ងន់ ដល់តួនាទីធ្វើជាម្ចាស់របស់ម្ចាស់ឆ្នោតនៅមូល ដ្ឋានក្នុងការរួមដៃកសាងទិដ្ឋ ភាពបរិស្ថានឲ្យស្អាត ស្អំ ស្រស់បំព្រង រួមកម្លាំងកសាងឃុំង៉ាយស្វៀង ពោរពេញទៅដោយប្រពៃណីបដិវត្តន៍ឈានឡើង ទៅកាន់ភាពសម្បូរ រុងរឿង៕ ហុងភុក-ថាច់ហ្វាង
ការងារអប់រំ និងបណ្ដុះបណ្ដាលក្នុងជនរួមជាតិខ្មែរ តែងបានគណៈ កម្មាធិការបក្ស រដ្ឋអំណាចលើភូមិសាស្រ្តស្រុកកូវង៉ាងយកចិត្តទុកដាក់ជានិច្ច។ ជាពិសេសគឺកម្មវិធីគោលដៅជាតិពង្រីកសេដ្ឋកិច្ច-សង្គម តំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំដំណាក់កាល ២០២១-២០២៥ បានផ្សព្វផ្សាយត្រូវតាមមុខសញ្ញាទទួលផល និងតំបន់ជនរួមជាតិខ្មែរ។