• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 24/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ នយោបាយ - សង្គម

ក្រុមប្រឹក្សាប្រជាជនខេត្តចេញផ្សាយសេចក្តីសម្រេចចិត្ត៖

13/07/2021 07:37

*ចេញផ្សាយសេចក្តីសម្រេចចិត្តគោលការណ៍បង្វែរគោលដៅប្រើប្រាស់ព្រៃឈើរបាំងមកគោលដៅផ្សេង

កាលពីថ្ងៃទី ២៩ មិថុនា ឆ្នាំ ២០២១ លោក គឹមង៉ុកថាយ អនុលេខាប្រចាំការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្តបានចុះហត្ថលេខាចេញផ្សាយសេចក្តីសម្រេចចិត្តលេខ ២៤/ NQ-HĐND ស្តីពីការសម្រេចចិត្តលើគោលការណ៍បង្វែរគោលដៅប្រើប្រាស់ព្រៃ​ឈើរបាំងមកគោលដៅផ្សេងនៅលើភូមិសាស្ត្រខេត្ត។ យោងតាមនោះ ផ្ទៃដីដែលបានបង្វែរគោលដៅប្រើប្រាស់សរុបរួមគឺ ១២,៦៤១ ហិកតា។

រួមមានបង្វែរគោលដៅប្រើប្រាស់ផ្ទៃដីព្រៃឈើរបាំងចំនួន ២,១៣ ហិកតា (ព្រៃឈើដាំកាលពីឆ្នាំ ១៩៩៨) ប្រភេទឈើស្មែ ស នៅភូមិឡាងចៅ ឃុំយឹងថាញ់ ទីផ្សាររួមខេត្តយ្វៀងហាយ ដើម្បីអនុវត្តគម្រោងការកសាងរោងចក្រផលិតក្បឿងឥដ្ឋមិនដុតពិសេសយ្វៀងហាយ អាស្រ័យដោយក្រុមហ៊ុនភាគហ៊ុនឥដ្ឋក្បឿងមិនដុតយ្វៀងហាយធ្វើម្ចាស់វិនិយោគ។ បង្វែរគោលដៅប្រើប្រាស់ផ្ទៃដីព្រៃរបាំង ០,០៥៦ ហិកតា (ដាំពីឆ្នាំ ២០០១) នៅភូមិបៅ ឃុំហ៊ីបថាញ់ ទីផ្សាររួមខេត្តយ្វៀងហាយដើម្បីអនុវត្តគម្រោងការរោងចក្រវាយោអគ្គិសនីលេខ ៣ មានទីតាំង V១-៣។ បង្វែរគោលដៅប្រើប្រាស់ផ្ទៃដីព្រៃរបាំង ០,២ ហិកតា (ព្រៃដាំកាលពីឆ្នាំ ២០០១) នៅភូមិកោងអ៊ុង ឃុំយឹងថាញ់ ទីផ្សាររួមខេត្តយ្វៀងហាយដើម្បីអនុវត្តគម្រោងការរោងចក្រវាយោអគ្គិសនីកូរ៉េខាងត្បូង-ត្រាវិញ។ បង្វែរគោលដៅប្រើប្រាស់ព្រៃរបាំង ០,០៧៥ ហិកតា (ព្រៃឈើដាំកាលពីឆ្នាំ ១៩៩៧ ) នៅភូមិឌិញអាង ឃុំដុងហាយ និងភូមិភឿកធៀង ឃុំឡុងខាញ់ ស្រុកយ្វៀងហាយដើម្បីអនុវត្តគម្រោងការរោងចក្រវាយោអគ្គិសនីយ្វៀងហាយ។ បង្វែរគោលដៅប្រើប្រាស់ព្រៃរបាំង ០,២ ហិកតា​(ព្រៃដាំពីឆ្នាំ ១៩៩៦) នៅភូមិឌិញអាង ឃុំដុងហាយ ស្រុកយ្វៀងហាយដើម្បីអនុវត្តគម្រោងការរោងចក្រវាយោអគ្គិសនីដុងហាយទី ១។ បង្វែរគោលដៅប្រើប្រាស់ព្រៃរបាំង ៩,៩៨ ហិកតា​(ព្រៃដាំពីឆ្នាំ ២០១៣ ឆ្នាំ ២០១៤ ឆ្នាំ ២០១៥ ឆ្នាំ ២០១៦) នៅភូមិញ៉ាម៉ាក និងខ្វងទ្រេវ ឃុំទ្រឿងឡុងហ្វា ទីផ្សាររួមខេត្តយ្វៀងហាយដើម្បីអនុវត្តគម្រោងការផ្លូវរបាំងឆ្នេរសមុទ្រពង្រីកទេសចរណ៍សមុទ្របាដុង៕

 *ចេញផ្សាយសេចក្តីសម្រេចចិត្តស្តីពីការបំពេញបន្ថែមប្រាក់ទុនវិនិយោគសាធារណៈប្រភពទុនថវិកាខេត្តដំណាក់កាល ២០២១-២០២៥

កាលពីថ្ងៃទី ២៩ មិថុនា ឆ្នាំ ២០២១ លោក គឹមង៉ុកថាយ អនុលេខាប្រចាំការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្តបានចុះហត្ថលេខាចេញផ្សាយសេចក្តីសម្រេចចិត្តលេខ ០៨/២០២១/NQ-HĐND ស្តីពីការកំណត់ល័ក្ខការណ៍ សម្បទា និងកម្រិតបែងចែកទុនវិនិយោគសាធារណៈប្រភពថវិការដ្ឋខេត្ត ដំណាក់កាល ២០២១-២០២៥។ មុខសញ្ញាអនុវត្ត រួមមាន៖ គណៈ ផ្នែកខេត្ត បណ្តាស្រុក ទីផ្សាររួមខេត្ត ទីក្រុង អង្គភាពបុព្វហេតុប្រើប្រាស់ទុនវិនិយោគសាធារណៈប្រភពថវិកាខេត្ត អង្គការចាត់តាំង បុគ្គលចូលរួមឬមានការទាក់ទិនដល់ការបង្កើតផែនការវិនិយោគសាធារណៈមធ្យម និងប្រចាំឆ្នាំនៃទុនវិនិយោគសាធារណៈប្រភពថវិកាខេត្ត ដំណាក់កាល ២០២១-២០២៥។

យោងតាមសេចក្តីសម្រេចចិត្តលេខ ០៨ មាន ១២ ផ្នែក វិស័យតាមសេចក្តីកំណត់នៅមាត្រាទី ៣ នៃសេចក្តីសម្រេចចិត្តលេខ ២៦/ ២០២០/QĐ-TTg​ ចុះថ្ងៃទី ១៤ កញ្ញាឆ្នាំ ២០២០  របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល សម្បទា  និងកម្រិតបែងចែកឧបត្ថម្ភមានគោលដៅទុនតុល្យាការថវិកាមូលដ្ឋានសម្រាប់បណ្តាស្រុក ទីផ្សាររួមខេត្ត ទីក្រុងស្ថិតលើមូលដ្ឋានបង់ពិន្ទុតាមបណ្តាសម្បទា ចំនួនប្រជាជន កម្រិតវិជ្ជា ពង្រីកផ្ទៃដីធម្មជាតិរបស់បណ្តាស្រុក ទីផ្សាររួមខេត្ត ទីក្រុង អង្គភាពរដ្ឋបាល (ឃុំ សង្កាត់ ទីប្រជុំជន)។ បណ្តាសម្បទាដែលបានត្រដាងបង្ហាញជក់ស្តែងដោយឆ្លងតាមពិន្ទុវាយតម្លៃ៕

*ផ្តល់សច្ចាប័នថវិកាជួលវាលស្តុកទុកអនុវត្តគម្រោងការជីកស្តារធារាសាស្ត្រវាលស្រែ

កាលពីថ្ងៃទី ២៩ មិថុនា ឆ្នាំ ២០២១ លោក គឹមង៉ុកថាយ ប្រធានក្រុមប្រឹក្សាប្រជាជនខេត្តបានចុះហត្ថលេខាចេញផ្សាយ​សេចក្តីសម្រេចចិត្តលេខ ២៣/NQ-HĐND របស់ក្រុមប្រឹក្សាប្រជាជនខេត្តស្តីពីការផ្តល់សច្ចាប័នថវិកាជួលវាលស្តុកទុកអនុវត្តគម្រោងការជីកស្តារធារាសាស្ត្រវាលស្រែបម្រើការផលិត ១៨ ខ្សែនៅលើភូមិសាស្ត្រខេត្ត។

យោងតាមមាត្រាទី ១ របស់សេចក្តីសម្រេចចិត្តលេខ ២៣ ការផ្តល់សច្ចាប័នថវិកាជួលវាលស្តូកទុកដីក្នុង ០៣ ឆ្នាំមិនលើសពី ១៥០ លានដុង ពីប្រភពថវិការំដោះទីធ្លា ឧបត្ថម្ភរើកន្លែងដោយបានចាត់ចែងក្នុងគម្រោងការ៕

 *តម្រែតម្រង់ បំពេញបន្ថែមបញ្ជីបណ្តាសំណង់ គម្រោងការតម្រូវការដកហូតយកដីមក និងតម្រូវការបង្វែរគោលដៅ

កាលពីថ្ងៃទី ២៩ មិថុនា ឆ្នាំ ២០២១ លោក គឹមង៉ុកថាយ ប្រធានក្រុមប្រឹក្សាប្រជាជនខេត្តបានចុះហត្ថលេខាចេញផ្សាយ​សេចក្តីសម្រេចចិត្តលេខ ២៥/NQ-HĐND ស្តីពីការអនុម័តិឆ្លងតម្រែតម្រង់បំពេញបន្ថែមបញ្ជីបណ្តាសំណង់ គម្រោងការតម្រូវការដកហូតយកដីមក  និងតម្រូវការបង្វែរគោលដៅប្រើប្រាស់ដីផលិតស្រូវ ដីព្រៃរបាំងមកប្រើប្រាស់ទៅគោលដៅផ្សេងក្នុងឆ្នាំ ២០២១ នៅលើភូមិសាស្ត្រខេត្ត។

តម្រែតម្រង់បំពេញបន្ថែមសំណង់ គម្រោងការតម្រូវការដកហូតយកដី និងបង្វែរគោលដៅប្រើប្រាស់ដីផលិតស្រូវ ដីព្រៃរបាំងមកប្រើប្រាស់ទៅក្នុងគោលដៅផ្សេងក្នុងឆ្នាំ ២០២១ ស្ថិតក្នុងខ្ទង់ទី ៣ មាត្រាទី ៦២ ច្បាប់ដីធ្លី។ សរុបរួម ២៥ សំណង់ គម្រោងការជាមួយនឹងផ្ទៃដីផលិតស្រូវ ១០៣,២២ ហិកតា ក្នុងនោះ ផ្ទៃដីផលិតស្រូវ ៤២,៤១ ហិកតា ដីព្រៃរបាំង គឺ ០,០៨ ហិកតា តម្រូវការប្រាក់ទុនសម្រាប់រំដោះទីធ្លាសរុបរួមប្រមាណ ៤៥៧,៩៧៣ ពាន់លានដុង។

សំណង់ គម្រោងការគប្បីបង្វែរគោលដៅប្រើប្រាស់ដីក្នុងឆ្នាំ ២០២១ មិនស្ថិតក្នុងខ្ទង់ទី ៣ មាត្រាទី ៦២ ច្បាប់ដីធ្លីឆ្នាំ ២០១៣ ប៉ុន្តែ អនុប្រយោគ b ខ្ទង់ទី ១ មាត្រាទី ៥៨ ច្បាប់ដីធ្លីចំនួន ០៥ សំណង់ គម្រោងការជាមួយនឹងផ្ទៃដីសរុបរួមគប្បីត្រូវបង្វែរគោលដៅមកប្រើប្រាស់ទៅក្នុងគោលដៅផ្សេងគឺ ៣៣,២១ ហិកតា ក្នុងនោះផ្ទៃដីផលិតស្រូវ ១៤,២១ ហិកតា ផ្ទៃដីព្រៃរបាំង ១៩ ហិកតា៕

 *កែប្រែ បំពេញបន្ថែមមាត្រាមួយចំនួនរបស់សេចក្តីសម្រេចចិត្តលេខ ០៥/២០២០/NQ-HĐND

កាលពីថ្ងៃទី ២៩ មិថុនា ឆ្នាំ ២០២១ ក្រុមប្រឹក្សាប្រជាជនខេត្តបានចុះហត្ថលេខាចេញ​ផ្សាយ​​សេចក្តីសម្រេចចិត្តលេខ ០៩/២០២១ /NQ-HĐND ស្តីពីការកែប្រែ បំពេញបន្ថែមមាត្រាមួយចំនួនរបស់សេចក្តីសម្រេចចិត្តលេខ ០៥/២០២០/NQ-HĐND ចុះថ្ងៃទី ១៧ កក្កដា ឆ្នាំ ២០២០ របស់ក្រុមប្រឹក្សាប្រជាជនខេត្តកំណត់បណ្តាប្រភេទប្រាក់កម្រៃស្ថិតលើវិស័យធនធាន និងបរិស្ថាននៅលើភូមិសាស្ត្រខេត្ត។

យោងតាមនោះ  អនុវត្តការកែប្រែបំពេញបន្ថែមចំណុច c ខ្ទង់ទី ១ មាត្រាទី ១។ កែប្រែ បំពេញបន្ថែមចំណុច c ខ្ទង់ទី ២ មាត្រាទី ១។ កែប្រែបំពេញបន្ថែមចំណុច b ចំណុច c ខ្ទង់ទី ៣ មាត្រាទី ១។ កែប្រែបំពេញបន្ថែមចំណុច b ចំណុច c ខ្ទង់ទី ៤ មាត្រាទី ១។ កែប្រែ បំពេញបន្ថែមសេចក្តីកំណត់អំពីបង់ គ្រប់គ្រង និងប្រើប្រាស់ប្រាក់កម្រៃនៅចំណុច c ខ្ទង់ទី ៧ ខ្ទង់ទី ៨ ខ្ទង់ទី ៩ និងខ្ទង់ទី ១០ មាត្រាទី ១ របស់សេចក្តីសម្រេចចិត្តលេខ ០៩/២០២១ /NQ-HĐND។

លុបចោលមាត្រាទី ៣ សេចក្តីសម្រេចចិត្តលេខ ០៩/២០២១/NQ-HĐND ចុះថ្ងៃទី ១៧ កក្កដាឆ្នាំ ២០២០ របស់ក្រុមប្រឹក្សាប្រជាជនខេត្តកំណត់បណ្តាប្រភេទប្រាក់កម្រៃស្ថិតលើវិស័យធនធាន និងបរិស្ថាននៅលើភូមិសាស្ត្រខេត្ត៕                 

ប្រែសម្រួល៖ រតនា

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន
  • អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)
  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • សមមិត្តគឹមរឿង៖ បន្តជ្រោងខ្ពស់ស្មារតីទទួលបន្ទុករបស់កម្មាភិបាលទទួលបន្ទុកចង្អុលការភូមិសាស្រ្ត
Tin Nổi Bật

Tăng cường công tác chống hàng gian, hàng giả

Ngày 25/6: Diễn ra Kỳ họp thứ 25 - HĐND tỉnh Trà Vinh khóa X

Ý thức phân loại rác - góp phần bảo vệ môi trường, nâng cao ý thức cộng đồng

Đảm bảo công tác bảo mật đề thi trong Kỳ thi tốt nghiệp THPT năm 2025

Đấu tranh, phòng ngừa với tội phạm, tệ nạn ma túy ngay từ cơ sở

LĐLĐ tỉnh công bố các quyết định về giải thể công đoàn cấp trên trực tiếp cơ sở

LĐLĐ tỉnh tặng 05 Cờ thi đua, 29 bằng khen cho các tập thể và cá nhân

Thị xã Duyên Hải - 10 năm xây dựng và phát triển (Bài 2)

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.