• Tiếng Việt
  • ភាសាខ្មែរ
Thứ Hai, ngày 28/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ នយោបាយ - សង្គម

កម្មវិធីអប់រំសកលថ្មីសម្រាប់សិស្សថ្នាក់ទី ១០

09/06/2022 15:18

ចុងឆ្នាំ ២០១៨ ក្រសួងអប់រំ និងបណ្ដុះបណ្ដាលបានប្រកាសកម្មវិធីអប់រំសកលថ្មី ក្នុងនោះមានការផ្លាស់ប្ដូរជាច្រើនគួរ កត់ចំណាំប្រៀបជាមួយកម្មវិធីនាពេលបច្ចុប្បន្ន។ ឆ្នាំសិក្សា ២០២២-២០២៣ កម្មវិធីអប់រំសកលថ្មី នឹងបានផ្សព្វផ្សាយ ជាផ្លូវការនៅកម្រិតវិទ្យាល័យចាប់ពីថ្នាក់ទី ១០។

កសាងវិធីសាស្រ្ត និងរវៀសរវៃក្នុងការផ្សព្វផ្សាយ

លោកង្វៀងថាញ់ត្វឹង នាយករងមន្ទីរអប់រំ និងបណ្ដុះបណ្ដាលខេត្តត្រាវិញ។

     តាមសេចក្ដីកំណត់របស់កម្មវិធីអប់រំវិទ្យាល័យឆ្នាំ ២០១៨ ធ្លាប់តែរៀន ១៣ វិញ្ញាសាចាប់បង្ខំដូចជាកម្មវិធីនាពេលសព្វថ្ងៃ កម្មវិធីអប់រំសកលថ្មីថ្នាក់ទី ១០ មានតែ ១២ វិញ្ញាសារួមមាន ៧ វិញ្ញា សាចាប់បង្ខំ និង ០៥ វិញ្ញាសាជ្រើសរើស។ ជាក់ស្ដែង ០៧ វិញ្ញាសា និងសកម្មភាពចាប់បង្ខំគឺ៖ គណិតវិទ្យា អក្សរសាស្រ្ត ភាសាបរទេស អប់រំកាយសម្បទា អប់រំការពារជាតិ និងសន្តិសុខ សកម្ម ភាពឆ្លងកាត់ណែនាំអាជីព ខ្លឹមសារអប់រំរបស់មូលដ្ឋាន។ រួមជាមួយនោះ សិស្សថ្នាក់ទី ១០ ជ្រើសរើសបន្ថែមដោយខ្លួនឯងចំនួន ០៥ វិញ្ញាសាដទៃទៀតពីក្រុមវិញ្ញាសាចំនួនបីគឺ៖ វិទ្យាសាស្រ្តសង្គម វិទ្យាសាស្រ្តធម្មជាតិ និងក្រុមវិញ្ញាសាបច្ចេកវិទ្យា និងបច្ចេកទេស ក្នុងនោះក្រុមនីមួយៗ សិស្សត្រូវ ជ្រើសយកតិចបំផុត ០១ វិញ្ញាសា។
     ក្នុងវគ្គសិក្សាទី ២ ឆ្នាំសិក្សា ២០២១-២០២២ ផ្នែកអប់រំខេត្តត្រាវិញបានរវៀសរវៃ ផ្សព្វផ្សាយ បណ្ដាវិធីសាស្រ្តអនុវត្តកម្មវិធីអប់រំថ្មីសម្រាប់សិស្សថ្នាក់ទី ១០ លើភូមិសាស្រ្តខេត្ត។
     លោកង្វៀងវុាំងទ្វឹង នាយករងមន្ទីរអប់រំ និងបណ្ដុះបណ្ដាលខេត្តត្រាវិញបានឱ្យដឹង៖ ដើម្បី​រវៀសរវៃក្នុងការផ្សព្វផ្សាយកម្មវិធីអប់រំសកលថ្មី​សម្រាប់សិស្សថ្នាក់ទី ១០ មន្ទីរអប់រំ និង បណ្ដុះ​បណ្ដាលខេត្តបានផ្សព្វផ្សាយដល់បណ្ដាសាលាឲ្យកសាងបណ្ដាក្រុមវិញ្ញាសារួមបញ្ចូល។ ទោះ ជាដូច្នោះក៏ដោយ ក្នុងរយៈពេលផ្សព្វផ្សាយដល់ បណ្ដាសាលា ក៏មានការលំបាកមួយចំនួន បើសិន បណ្ដាសាលាកសាងក្រុមវិញ្ញាសារួមបញ្ចូលដោយ ធូរស្រួលនោះ ចំនួនក្រុមវិញ្ញាសារួមបញ្ចូលយ៉ាងច្រើន។ ម៉្លោះហើយ មន្ទីរចង្អុលការឲ្យបណ្ដាសាលាកសាងក្រុមវិញ្ញាសារួមបញ្ចូលសមស្រប និងយោងទៅតាមលក្ខណៈជាក់ស្ដែងរបស់មូលដ្ឋាន របស់សាលា និងរបស់កងជួរគ្រូបង្រៀន។ ផែនការរបស់យើងខ្ញុំគឺចង្អុលការបណ្ដាសាលាកសាងធ្វើយ៉ាងណាធានាបានក្រុមវិញ្ញាសារួមបញ្ចូល នីមួយៗ ដូច្នេះត្រូវមានពី ២ ៣ ការកំណត់ទិសដៅ អាជីព ទិសដៅអាជីពនីមួយៗស្ថិតក្នុងក្រុមរួមបញ្ចូល ០៣ ក្រុម ដើម្បីគោលបំណងឱ្យសិស្សធានាបានការកំណត់ទិសដៅអាជីពរបស់ប្អូនៗ។

ម៉ោងរៀនវិញ្ញាសាគណិតវិទ្យារបស់ស្សសាលាសកលជនជាតិអន្តេវាសិក។
     ជាមួយកម្មវិធីថ្មី សិស្សនឹងមានវិញ្ញាសាតិចជាង រួចបានជ្រើសរើសតាមទេពកោសល្យ ចំណូលចិត្តរបស់ខ្លួន។ កម្មវិធីថ្មីក៏អនុញ្ញាតឱ្យបណ្ដាសាលាវិទ្យាល័យកសាងក្រុមវិញ្ញាសារួមបញ្ចូលចាប់ពីបីក្រុមវិញ្ញាសា និងឯកទេសបទដើម្បីឆ្លើយតបតម្រូវការអ្នករៀនផង ធានាសមស្របជាមួយលក្ខណៈ កងជួរគ្រូបង្រៀន មូលដ្ឋានសម្ភារ ឧបករណ៍បង្រៀន រៀនរបស់សាលាផង។
     ឆ្នាំសិក្សា ២០២១-២០២២ មិនទាន់បញ្ចប់នៅឡើយ សាលាសកលជនជាតិអន្តេវាសិកអនុវិទ្យាល័យ វិទ្យាល័យទីវកឹង បានត្រៀមបម្រុងរួចរាល់បណ្ដាវិធានការផ្សព្វផ្សាយកម្មវិធីអប់រំសកលថ្មី ឱ្យផែនថ្នាក់ទី ១០។ សាលាចាត់ទុកនេះជាភារកិច្ច សំខាន់ក្នុងឆ្នាំសិក្សា ២០២២-២០២៣។
      លោកគ្រូគឹមចន្តនាចាងហ្វាងសាលាសកលជនជាតិអន្តេវាសិកអនុវិទ្យាល័យ វិទ្យាល័យទីវកឹងបានឱ្យដឹង៖ សាលាបានត្រៀមបម្រុងការងារជម្រើសសិស្សថ្នាក់ទី ១០ ក្នុងនោះមានការផ្លាស់ សៀវភៅពុម្ពថ្មីថ្នាក់ទី ១០។ សាលាក៏បម្រុងតម្រូវ កម្មាភិបាលគ្រូបង្រៀនថ្នាក់ទី ៧ និងទី ១០ រួចផ្ញើ បញ្ជីរាយនាមទៅឲ្យមន្ទីរអប់រំ និងបណ្ដុះបណ្ដាល ដើម្បីហ្វឹកហាត់ការបង្ហាត់បង្រៀនកម្មវិធីថ្មី។ សាលាបានអនុវត្តសម្រេចការកសាងវិធីសាស្រ្តសម្រាប់ សិស្សជ្រើសវិញ្ញាសារៀនសូត្រ។
     ឆ្នាំសិក្សា ២០២១-២០២២ ខេត្តត្រាវិញមានមូលដ្ឋានអប់រំ ៤៣៤ កន្លែង ដោយមានសិស្ស ជាង ២០៧.០០០ រូប។ ក្នុងនោះ ខេត្តត្រាវិញមានសាលាជនជាតិអន្តេវាសិក ០៨ កន្លែង រួមមាន៖ សាលាអនុវិទ្យាល័យ ០៥ កន្លែង សាលាអនុវិទ្យាល័យ-វិទ្យាល័យ ០២ កន្លែង និងវិទ្យាល័យ ០១ កន្លែង ដោយមានសិស្សជាង ២.៧០០ រូប។ អនុវត្តកម្មវិធីអប់រំសកលឆ្នាំ ២០១៨ សម្រាប់ សិស្សថ្នាក់ទី ១០ បណ្ដាសាលាវិទ្យាល័យនិយាយ រួម សាលាសកលជនជាតិអន្តេនិយាយដោយ ឡែកបានរវៀសរវៃផ្សព្វផ្សាយដំណោះស្រាយជាច្រើន កសាងបណ្ដាវិធីសាស្រ្តបង្រៀន និងរៀនសមស្របជាមួយអ្វីដែលសាលាមាននាពេល បច្ចុប្បន្ន ធានាអនុវត្តមានប្រសិទ្ធភាពគោលដៅកម្មវិធីដែលបានដាក់ចេញ។
     អ្នកគ្រូឡេធីម៉ីយុង សាលាសកលជនជាតិអន្តេវាសិកអនុវិទ្យាល័យ-វិទ្យាល័យទីវកឹងបានឱ្យដឹងថា៖ ឆ្នាំសិក្សា ២០២២-២០២៣ ពេលអនុវត្តកម្មវិធីអប់រំសកលឆ្នាំ ២០១៨ ពិនិត្យឃើញកម្មវិធីគណិតវិទ្យាថ្នាក់ទី ១០ ក៏មានចំណុចថ្មីជាច្រើន វានឹងនាំឱ្យសិស្សខិតជិត និងតភ្ជាប់វិញ្ញាសាជាមួយបណ្ដាវិញ្ញាសាដូចជា រូបវិទ្យា គីមីសាស្រ្តជីវសាស្រ្ត។ល។ រួចវាក៏ផ្សារភ្ជាប់ជាមួយភាពជាក់ ស្ដែង ជួយឱ្យសិស្សបានប្រសព្វជាមួយព័ត៌មានថ្មី។
     ឆ្នាំសិក្សា ២០២២-២០២៣ សាលាសកល ជនជាតិអន្តេវាសិកវិទ្យាល័យត្រាវិញ ជម្រើសសិស្សផែនថ្នាក់ទី ១០ ចំនួន ១៤០ រូប។ ដើម្បីត្រៀម បម្រុងការងារបង្រៀន និងរៀនថ្នាក់ទី ១០ ឆ្នាំ សិក្សា ២០២២-២០២៣ សាលាបានត្រៀមបម្រុង វិធីសាស្រ្តជាច្រើន កសាងក្រុមរួមបញ្ចូលវិញ្ញាសា ជាច្រើនដើម្បីឱ្យសិស្សអាចជ្រើសយក។
     អ្នកគ្រូថាច់ធីសារ៉ាហ្វី  ចាងហ្វាងសាលាសកលជនជាតិអន្តេវាសិកវិទ្យាល័យត្រាវិញឱ្យដឹងថា៖ ដើម្បីម្ចាស់ការក្នុងការផ្សព្វផ្សាយកម្មវិធីអប់រំសកលឆ្នាំ ២០១៨ សម្រាប់ថ្នាក់ទី ១០ ពេលបញ្ជូនសិស្សថ្មី ឱ្យប្អូនៗចុះឈ្មោះវិញ្ញាសារួមបញ្ចូលជ្រើសរើស។ ទោះជាដូច្នោះក៏ដោយ ដើម្បីមានជំហានត្រៀមបម្រុងមុននោះ ពេលធ្វើសំណុំលិខិត សាលាក៏មានពាក្យពេចន៍ផ្ដាំផ្ញើបណ្ដាវិធីសាស្រ្តរបស់សាលា ហើយក៏ធ្វើលិខិតស្ទាបស្ទង់បំណងប្រាថ្នារបស់ប្អូនៗ ពេលដែលប្អូនៗជាប់ការជ្រើសប្អូនៗ ព្រាងនឹងជ្រើសបណ្ដាវិញ្ញាសារួមបញ្ចូលណាដើម្បីឱ្យសាលាក្ដាប់ស្ថានភាពជាមុន រួចដើម្បីបម្រុង រៀបចំបានល្អជាង៕   អត្ថបទ-រូបថត៖  សម្បត្តិ

សិស្សមានសិទ្ធិជ្រើសរើសតាមទេពកោសល្យ ចំណូលចិត្ត ក៏ដូចជាកំណត់យកមុខរបរសម្រាប់ខ្លួន

លោកគ្រូលីង៉ុកត្រឿង ចាងហ្វាងរងសាលាជនជាតិអន្តេវាសិកស្រុកយ្វៀងហាយ។

     ដោយមានបំណងរៀនជំនាញខាងហិរញ្ញ វត្ថុ-ធនាគារ ប្អូនថាច់ធីគីមជី សិស្សសាលាជនជាតិអន្តេវាសិកស្រុកទីវកឹងទន្ទឹមនឹងការផ្ដុំកម្លាំងរំលឹកមេរៀនបម្រុងចូលរួមសម័យប្រឡងជម្រើស សិស្សថ្នាក់ទី ១០ ប្អូននៅទាំងបានគ្រូបង្រៀនផ្ដល់ព័ត៌មានអំពីកម្មវិធីអប់រំថ្មី កំណត់ទិសដៅរបៀប ជ្រើសក្រុមវិញ្ញាសាដែលសមស្របជាមួយនឹងលទ្ធភាព និងបំណងរបស់ខ្លួន។ អាស្រ័យហេតុនោះ គីមជីជឿជាក់លើខ្លួនឯងក្នុងកំណត់ទិសដៅរៀនសូត្រ នៅកម្រិតវិទ្យាល័យ។
      ប្អូនថាច់ធីគីមជីបានឲ្យដឹងថា៖ ឆ្នាំនេះ នៅរៀនតាមកម្មវិធីចាស់ ប្អូនឃើញថាពិបាកណាស់ទៅហើយ។ ឆ្នាំក្រោយមានការផ្លាស់ថ្មី ប្អូនក៏មិនទាន់ ដឹងថាយ៉ាងណាព្រោះកម្មវិធីរៀនថ្មី ម៉្លោះហើយត្រូវខិតខំច្រើនជាងទៀត។ ឆ្នាំក្រោយប្អូនជ្រើស ផែនធម្មជាតិ ពីព្រោះប្អូនរៀនផែននេះបានល្អជាង។ ភាសាអង់គ្លេស និងអក្សរសាស្រ្តជាវិញ្ញា សាចាប់បង្ខំចំណែក វិញ្ញាសាជ្រើសដោយខ្លួនឯងគឺប្អូនជ្រើសវិញ្ញាសាប្រវត្តិសាស្រ្ត ភូមិសាស្រ្ត និងអប់រំប្រជាពលរដ្ឋ។
      ទន្ទឹមនឹងការជ្រើសរើសក្រុមវិញ្ញាសា បត់បែងកម្មវិធីសម្រាប់ឆ្នាំសិក្សា មានបណ្ដាវិញ្ញាសា ចាប់បង្ខំ សកម្មភាពអប់រំចាប់បង្ខំ។ល។ ជាគ្រឹះធារសម្រាប់ពង្រីកគុណសម្បត្តិ លទ្ធភាព របស់សិស្សឆ្លើយតបតម្រូវការជ្រើសរើសមុខរបរក្នុងពេលអនាគត។ យោងតាមភាពជាក់ស្ដែង បណ្ដាករណីដែលបានគិតគូរវិធីសាស្រ្តនោះមានប្រយោជន៍ សម្រាប់សិស្សក្នុងការជ្រើសសិស្សចូលរៀនមហា វិទ្យាល័យក្នុងពេលអនាគតសមស្របនឹងការពង្រីកលទ្ធភាពរបស់អ្នករៀន។
      ប្អូនផាមធីង៉ុកធឺ សិស្សសាលាសកលជនជាតិ អន្តេវាសិកអនុវិទ្យាល័យស្រុកយ្វៀងហាយ ឲ្យដឹងថា៖ កម្មវិធីថ្មីអាចជួយឲ្យប្អូនៗងាយកំណត់ទិសដៅជាង។ ប្អូន និងមិត្តភក្តិមាន លក្ខណៈ និងពេលវេលាផ្ដុំរៀនបណ្ដាវិញ្ញាសាទាក់ទងដល់មុខរបរដែលប្អូនបានជ្រើសរើស។ ចំណុចពូកែរបស់ប្អូនគឺរៀនពូកែវិញ្ញាសាគណិតវិទ្យា ម៉្លោះហើយ ប្អូនមានបំណង ជ្រើសផែន (អា) (វិញ្ញាសា គណិតវិទ្យា រូបវិទ្យា និងគីមីសាស្រ្ត)។ ព្រោះផែននេះ មានជំនាញច្រើនសម្រាប់ជ្រើសរើស។ លោកគ្រូ អ្នកគ្រូនៅសាលាបានណែនាំឲ្យប្អូនៗអំពីការ ជ្រើសវិញ្ញាសាជ្រើសជំនាញដើម្បីងាយស្រួល ក្នុងការរៀនសូត្រក៏ដូចជាជួយគ្រួសារ។

សកម្មភាពរបស់សិស្សសាលាជនជាតិអន្តេវាសិកខេត្តវិទ្យាល័យខេត្តត្រាវិញដាំនិងថែទាំផ្កា។
      ឆ្នាំសិក្សា ២០២២-២០២៣ សាលាសកលជន ជាតិអន្តេវាសិកអនុវិទ្យាល័យស្រុកយ្វៀងហាយ មានសិស្ស ៧០ រូបប្រឡងចូលរៀនថ្នាក់ទី ១០។ ទន្ទឹមនឹងរៀន និងបង្រៀនល្អ សាលានៅទាំងចាត់ តាំងសកម្មភាពអប់រំកំណត់ទិសដៅជ្រើសមុខរបរជួយឲ្យសិស្សកំណត់ទិសដៅជំនាញសិក្សាដោយមិនស្ទាក់ស្ទើរពេលចូលរៀនតាមកម្មវិធីថ្មីថ្នាក់ទី ១០។
      លោកគ្រូលីង៉ុកត្រឿង ចាងហ្វាងរងសាលាសកលជនជាតិអន្តេវាសិកអនុវិទ្យាល័យ ស្រុកយ្វៀងហាយមានប្រសាសន៍ថា៖ ទន្ទឹមនឹងការចាត់តាំង បង្រៀនឲ្យប្អូនៗរៀននៅក្នុងថ្នាក់  សាលានៅទាំងចាត់តាំងឲ្យប្អូនៗរៀននៅពេលល្ងាច រៀបចំឲ្យ គ្រូបង្រៀនរំលឹកមេរៀនក្រៅម៉ោងដល់សិស្ស។ ធ្វើយ៉ាងណាដើម្បីប្អូនៗសម្រេចបានលទ្ធផលល្អ ក្នុងសម័យប្រឡង។ រៀងរាល់ឆ្នាំ សាលានៅទាំង សហការជាមួយសាលាឧត្តមសិក្សាវិជ្ជាជីវៈត្រាវិញ ចាត់តាំងណែនាំជ្រើសមុខរបរដល់សិស្ស មានសិស្សានុសិស្សពី ១០-១៥% ចុះឈ្មោះរៀនរបរ៕           អត្ថបទ-រូបថត៖ សុខា

គប្បីឆាប់មានវិធីសាស្រ្តអំពីគ្រូបង្រៀនសម្រាប់បណ្ដាវិញ្ញាសាថ្មី

បណ្ដាសាលាជនជាតិអន្តេវាសិកនៅលើភូមិសាស្រ្តខេត្តត្រាវិញផ្សព្វផ្សាយការបង្រៀន និងរៀនតាមកម្មវិធីអប់រំសកលឆ្នាំ ២០១៨។ រូបថត៖ សុជា

     កម្មវិធីអប់រំសកលឆ្នាំ ២០១៨ សម្រាប់ថ្នាក់ទី ១០ ក្រៅពីបណ្ដាវិញ្ញាសាជ្រើសរើសដោយខ្លួន ឯងនៅទាំងមានបណ្ដាវិញ្ញាសាថ្មី ដូចជា៖ វិចិត្រ សិល្បៈ តន្រ្តី ភាសាបរទេសទី ២។ បច្ចុប្បន្ន ភាគច្រើន បណ្ដាសាលាវិទ្យាល័យនៅខេត្តត្រាវិញ ក្នុងនោះមានបណ្ដាសាលាជនជាតិអន្តេវាសិកសុទ្ធ តែកំពុងខ្សត់គ្រូបង្រៀនសម្រាប់បណ្ដាវិញ្ញាសាថ្មី។ នេះជាបញ្ហា មួយក្នុងបណ្ដាបញ្ហាលំបាកដែល ផ្នែកអប់រំខេត្តត្រាវិញបាន និងកំពុងស្វែងរកដំណោះ ស្រាយដើម្បីផ្សព្វផ្សាយមានប្រសិទ្ធភាពកម្មវិធីអប់រំថ្មីសម្រាប់ថ្នាក់ទី ១០ ក្នុងឆ្នាំសិក្សា ២០២២-២០២៣។
      អ្នកស្រី ថាច់ធីសារ៉ាហ្វី ចាងហ្វាងសាលាសកលជនជាតិអន្តេវាសិកវិទ្យាល័យខេត្តត្រាវិញ ឲ្យដឹងថា៖ រៀនវិញ្ញាសាដែលជ្រើសរើសខ្លួនឯង ចំពោះសាលាសកលជនជាតិអន្តេវាសិក មានប្រ ភពគ្រូបង្រៀនវិញ្ញាសាខ្មែរ ម៉្លោះហើយ សាលា កំណត់ទិដៅឲ្យសិស្សានុសិស្សជ្រើសវិញ្ញាសាភាសាខ្មែរ ព្រោះសិស្សរបស់សាលានេះភាគច្រើន ជាជនជាតិខ្មែរ។ សាលាកសាងបណ្ដាវិធីសាស្រ្ត ជ្រើសរើសក្រុមបណ្ដាវិញ្ញាសាជ្រើសរើស សាលា មានបម្រុងវិធីសាស្រ្តមួយចំនួនដោយយោងតាម ស្ថានភាពកងជួរគ្រូបង្រៀន។ ចំពោះវិញ្ញាសាជំនាញ បច្ចុប្បន្នសាលាគ្មានគ្រូបង្រៀនវិញ្ញាសា វិចិត្រសិល្បៈ និងគ្រូបង្រៀនវិញ្ញាសាតន្រ្តី។ ដូច្នោះឆ្នាំសិក្សា ២០២២-២០២៣ សាលាមិនទាន់ កសាង បានវិធីសាស្រ្តជ្រើសរើសខាងទេពកោសល្យ។
      ដូចសាលាដទៃដែរ បញ្ហាលំបាករបស់សាលា នាពេលបច្ចុប្បន្នគឺនៅខ្វះគ្រូបង្រៀនសម្រាប់បណ្ដា វិញ្ញាសាថ្មី ដូចជា៖ តន្រ្តី វិចិត្រសិល្បៈ។ល។ លោកគ្រូចិន្តនាឲ្យដឹងបន្ថែមទៀតថា៖ តាមកម្រិតផែន ការដែលបានបត់បែង ឆ្នាំសិក្សា ២០២២-២០២៣ សាលាសកលជនជាតិអន្តេវាសិកស្រុកទីវកឹងនឹង ជម្រើសសិស្ស ៧០ រូបរៀនថ្នាក់ទី ១០ (០២ ថ្នាក់)។ ថ្វីត្បិតដូច្នោះក្ដីការអនុវត្តន៍កម្មវិធីអប់រំសកលថ្មីនឹងបណ្ដាលឲ្យបាត់តុល្យភាពចំនួនសិស្ស នៃថ្នាក់នីមួយៗ ហើយអាចលេចចេញបន្ថែមថ្នាក់ថ្មីអាស្រ័យត្រូវបត់បែងថ្នាក់ត្រូវតាមបំណងជម្រើសវិញ្ញាសារបស់សិស្ស ព្រោះផែននីមួយៗមានតែ ០២ ថ្នាក់។ ម្យ៉ាងទៀត បច្ចុប្បន្ន សាលាក៏នៅខ្វះ គ្រូបង្រៀនសម្រាប់បណ្ដាវិញ្ញាសាថ្មី។
      ស្ថិតក្នុងស្ថានភាពលំបាករួមនាពេលបច្ចុប្បន្ន មន្ទីរអប់រំ និងបណ្ដុះបណ្ដាលស្វែងរកវិធីសាស្រ្ត ជម្នះបញ្ហាលំបាកក្នុងការខ្វះគ្រូបង្រៀនសម្រាប់ បណ្ដាវិញ្ញាសាថ្មី។ លោកង្វៀងថាញ់ត្វឹង នាយករងមន្ទីរអប់រំ និងបណ្ដុះបណ្ដាលខេត្តត្រាវិញឲ្យដឹងថា៖ អំពីកងជួរគ្រូបង្រៀន មន្ទីរអប់រំ និងបណ្ដុះ បណ្ដាលក៏បានធ្វើមួយជំហានគឺបណ្ដាសាលាខ្វះ សល់គ្រូបង្រៀនដោយអន្លើ ធ្វើយ៉ាងណាដើម្បីធានាឲ្យគ្រប់ចំនួនគ្រូបង្រៀនសម្រាប់ចូលរួមបង្ហាត់បង្រៀន។ ទន្ទឹមនឹងនោះ មន្ទីរចាត់តាំងហ្វឹកហាត់ផ្សព្វផ្សាយឲ្យបណ្ដាសាលាអំពីផែនការ កសាងផែនការត្រៀមបម្រុងជ្រើសរើសសិស្សថ្នាក់ទី ១០។ នេះជាកត្តាសំខាន់ដើម្បី ឆ្លើយតបតម្រូវ ការតាមកម្មវិធីអប់រំសកលឆ្នាំ ២០១៨។
       ថ្វីត្បិតនៅជួបការលំបាកច្រើនក្នុងការបង្រៀនវិញ្ញាសាជ្រើសដោយខ្លួនឯង និងបណ្ដាវិញ្ញាសា ផ្នែកខាងទេពកោសក្យ ប៉ុន្តែដោយមានការប្ដេជ្ញា ក្នុងការផ្សព្វផ្សាយកម្មវិធីអប់រំ សកលថ្មីសម្រាប់សិស្សថ្នាក់ទី ១០ ឆ្នាំសិស្សា ២០២២-២០២៣ ជឿជាក់ថាផ្នែកអប់រំខេត្តត្រាវិញកសាងរួចផ្សព្វ ផ្សាយល្អបណ្ដាវិធីសាស្រ្តបង្រៀន និងរៀនសមស្រប ខិតខំអនុវត្តមានប្រសិទ្ធភាពកម្មវិធីអប់រំថ្មី ត្រូវតាមគោលដៅដាក់ចេញ៕       ថាច់ហ្វាង

 

 

 

 

 

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន
  • អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)
  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • សមមិត្តគឹមរឿង៖ បន្តជ្រោងខ្ពស់ស្មារតីទទួលបន្ទុករបស់កម្មាភិបាលទទួលបន្ទុកចង្អុលការភូមិសាស្រ្ត
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.