02/10/2020 13:11
ប្អូនថាច់ប៊ិនធឿន។ រូបថតៈ បាធី
ចរិតស្លូតបូត រួសរាយ ស្និទ្ធស្នាល ព្យាយាមធ្វើការងារនិងជួយធុរៈគ្នាគ្រាមានអាសន្ន។ល។ នោះ គឺជាគុណសម្បត្តិរបស់កម្មករវ័យក្មេងថាច់ ប៊ិនធឿនកំពុងធ្វើការនៅក្រុមហ៊ុនម៉ី ឡាង តំបន់ ឧស្សាហកម្មឡុងឌឹក ទីក្រុងត្រាវិញ។
ថាច់ប៊ិនធឿនកើតឆ្នាំ ១៩៩៤ ក្នុងគ្រួសារកសិ ករ នៅឃុំង៉ុកបៀង ស្រុកថ្កូវ។ ប៊ិនធឿនជាកូនពៅក្នុងគ្រួសារដែលមានបងប្អូន ០៥ នាក់ ។ ក្រោយពេលរៀនចប់ថ្នាក់វិទ្យាល័យ យុវ ជនវ័យ ក្មេងរូបនេះ ក៏រៀនមុខជំនាញផ្នែកគ្រឿងយន្តនៅសាលាមហាវិទ្យាល័យត្រាវិញវគ្គសិក្សាឆ្នាំ ២០១២ -២០១៧។ នេះជាផ្នែកវិជ្ជាដែលបានសាលា សហការជាមួយអាជីវកម្មបណ្តុះបណ្តាលតាមរូបភាព co-op គឺ របៀបបណ្តុះបណ្តាលតាមកម្មវិធីសហការ ឬកម្មវិធីចង សម្ព័ន្ធសិក្សានៅសាលា គួបផ្សំ នឹងធ្វើការនៅអាជីវកម្មចន្លោះវគ្គសិក្សានី មួយៗ។ ដោយសាររៀនតាមកម្មវិធីដូច្នោះ រួមជាមួយស្មារតីព្យាយាមរៀនសូត្រផងនោះ ផ្នែក ជម្រើសបុគ្គលិកនៃក្រុមហ៊ុនម៉ីឡាងតែងយកចិត្ត ទុកដាក់ចំពោះថាច់ប៊ិនធឿនជានិច្ច។ ពេលរៀន ចប់ផ្នែកសិក្សានេះ ហើយទទួលបានសញ្ញាប័ត្រ វិស្វករខាងគ្រឿងយន្តថាច់ប៊ិនធឿនក៏បានធ្វើការនៅផ្នែករោងចក្រនៃក្រុមហ៊ុនម៉ីឡាងនោះតែម្តង។
ចាប់តាំងពីចូលធ្វើការ (ខែសីហា ឆ្នាំ ២០១៧) មកទល់ពេលនេះ ថាច់ប៊ិនធឿនតែង ខិតខំធ្វើការ ហើយសម្រេចឆ្នើមភារកិច្ចដែលបានប្រគល់ឲ្យ។ ទទួលបន្ទុកផ្នែកត្រួតពិនិត្យគុណភាពច្រកចេញនៃឧបករណ៍ម៉ាស៊ីនបោះពុម្ពឧស្សាហកម្មសម្រាប់ ប្រើក្នុងការបោះពុម្ពបណ្តាវត្ថុធាតុដើមជាច្រើន ប្រភេទដូចជាក្រដាស់ លោហធាតុ ។ល។ ប៊ិន ធឿនតែងធ្វើឲ្យថ្នាក់ដឹកនាំនៅអង្គភាពទុកចិត្ត និងអតិថិជនពេញចិត្តជានិច្ច។ក្រៅពីនោះ ប៊ិន ធឿន នៅទាំងជាកម្មករវ័យក្មេងដែលធ្វើសេនាធិ ការ រួមបំពេញយោបល់ ក្នុងការកែប្រែ ឧបករណ៍ គ្រឿងម៉ាស៊ីនឲ្យជឿនលឿនដើម្បីផលិតបានល្អ។ល។ អាស្រ័យហេតុនោះ បណ្តាផលិតផលតែង ផលិតចេញបានល្អ ជឿនលឿនជាលំដាប់។ ប្រការគួឲ្យចាប់អារម្មណ៍នោះ គឺផលិតផលមួយ ក្នុងចំណោមផលិតបានក្រុមហ៊ុនម៉ីឡាង នីហ រ័ណទៅទីផ្សារបរទេស។ បច្ចុប្បន្នផលិតផលម៉ាស៊ីនបោះពុម្ពឧស្សាហកម្មនេះ បាននីហរ័ណទៅ ជាង ៥០ ប្រទេសលើពិភពលោក។
ក្នុងការងារសហជីព ជាមួយតួនាទីជាប្រធាន ក្រុមនៃក្រុមសហជីពលេខ ៣ សហជីពមូល ដ្ឋានក្រុមហ៊ុនម៉ីឡាង ថាច់ប៊ិនធឿន តែងធ្វើជា គំរូក្នុងបណ្តាចលនា។ ប៊ិនធឿនបានសកម្មក្នុងការផ្សព្វផ្សាយអំពីសិទ្ធិនិងផលប្រយោជន៍ គោល ការណ៍ កាតព្វកិច្ចជូនដល់បណ្តាសមាជិកសហ ជីពម្នាក់ៗ។ ចលនាសមាជិកសហជីពឲ្យចូលរួមហើយប៊ិនធឿន ក៏ចូលរួមផ្ទាល់បណ្តាកម្មវិធីដែល អាស្រ័យដោយសហជីពមូលដ្ឋាន និងសហជីព ថ្នាក់លើចាត់តាំងដូចជា៖ កម្មវិធីសន្ទនាជាមួយថ្នាក់ដឹកនាំនៅកន្លែងធ្វើការ។ ពិធីបំផុសចលនា “ខែកម្មករ” និងខែអនុវត្តសុវត្ថិភាពអនាម័យពលកម្ម ។ ចូលរួមពិធីប្រឡងសុវត្ថិភាពអនាម័យ ពលកម្ម ពូកែឆ្នាំ ២០១៩ ទទួលរង្វាន់លេខ ២ ជាក្រុម ចូលរួមពិធីប្រឡងទាញព្រ័ត្រសម្រាប់ កម្មករ និយោជិត ពលករថ្នាក់ខេត្តឆ្នាំ ២០១៩ ទទួលបានរង្វាន់ចលនា។ល។ ជាពិសេស ចាប់ តាំងពីថ្ងៃទទួលនាទីជាប្រធានក្រុមសហជីពលេខ ៣ កាលពីខែមេសា ឆ្នាំ ២០១៩ មកទល់ ពេល នេះ ប៊ិនធឿនចលនាពង្រីកសមាជិកពីបាន ៣៣ នាក់ កើនឡើង ៤៦ នាក់។
អស់រយៈកាលជាង ០៤ ឆ្នាំបំពេញការងារនៅ ក្រុមហ៊ុនម៉ីឡាង កម្មករវ័យក្មេង ថាច់ ប៊ិនធឿន សម្រេចកិត្តិនាម ០២ ប្រភេទគឺ “សមាជិកសហ ជីពឆ្នើម” និងទទួលបាន លិខិតសរសើរកាលពីឆ្នាំ ២០១៩ ។ ក្នុងនោះមានកិត្តិនាម ០១ អាស្រ័យដោយសហជីពមូលដ្ឋានក្រុមហ៊ុនម៉ីឡាងជូន និង កិត្តិនាម ០១ ទៀត អាស្រ័យដោយសហជីពតំ បន់សេដ្ឋកិច្ចជូន៕ ប្រែសម្រួល៖ សុជា