• Tiếng Việt
  • ភាសាខ្មែរ
Thứ Tư, ngày 25/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ នយោបាយ - សង្គម

ក្តីសង្ឃឹមថ្មីសម្រាប់ប្រជាកសិករដាំដើមដូង

09/04/2021 13:05

ចុងឆ្នាំ ២០១៩ ដើមឆ្នាំ ២០២០ នៅលើភូមិសាស្រ្តខេត្ត ទឹកប្រៃជ្រាបចូល គ្រោះរាំងស្ងួតកើតឡើងដូចឆ្នាំ២០១៦។ បណ្តា ខ្សែព្រែកសំខាន់ៗនិងលូសម្រួលទឹកនៅលើភូមិសាស្រ្តខេត្តមានការប្រែប្រួលស្មុគស្មាញ និងទឹកប្រៃនៅកម្រិតខ្ពស់ ជ្រាបជ្រៅចូលវាលស្រែបណ្តាលឲ្យជះឥទ្ធិពលដល់ការផលិតកសិកម្ម ពិសេសគឺស្រូវ ដំណាំឈើហូបផ្លែ ត្រូវខូតខាត់ធ្ងន់ធ្ងរដល់ជីវភាពប្រជាកសិករ។ ចំពោះការលំបាកនោះ គណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្ត បាន ចង្អុលការទាន់ពេលដល់មន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទឡើងផែនការជម្នះការរងឥទ្ធិពលពីគ្រោះរាំងស្ងួត ជ្រាបជាតិជូរប្រៃ ចលនា លើកទឹកចិត្តប្រជាកសិករបង្វែរការផលិត ។ល។ ពិសេសគឺបង្វែរមកដាំដូងសរីរាង្គផ្តល់ប្រាក់ចំណូលខ្ពស់។

ទម្រង់ដាំដូងសរីរាង្គ ។​ រូបថត៖ រតនា

     យោងតាមព័ត៌មានពីមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទ ឆ្នាំ ២០២០ ក្នុងទូទាំងខេត្ត បង្វែរផ្ទៃដីផលិតស្រូវអន់គុណភាពមកដាំដំណាំប្រចាំឆ្នាំនិងដើមឈើយូរឆ្នាំ ឬរួមផ្សំជាមួយការចិញ្ចឹមជលជាតិបានប្រមាណ២.៣៤៨ហិកតា ។ ក្នុងនោះបង្វែរមកដាំដំណាំប្រចាំឆ្នាំផ្សេងៗចំនួន ៨៨០ ហិកតា ប្រសិទ្ធភាពកើនពី ១,២២ដល់៣,៥ ដង បង្វែរមកដាំដូងនិងឈើហូបផ្លែចំនួន ៨៨៣ ហិកតា បង្វែរមករួមផ្សំនិងចិញ្ចឹមជលជំនាញបាន ៥៨៦ ហិកតា ប្រសិទ្ធភាពកើនពី ២,៨ដល់៧,៥ ដង។ល។ អាស្រ័យហេតុនោះ ស្ថានភាពផលិត ឆ្នាំ ២០២០ មានជំហានស្ថិរភាព បណ្តាសកម្មភាពចងសម្ព័ន្ធលក់ផលិតផលបានរក្សាលំនឹងនិងបើកទូលាយ។ ចំណុចគូសបញ្ជាក់ពីវិស័យនេះគឺមានអាជីវកម្មមួយចំនួននៅក្នុង និងក្រៅខេត្តបានចុះកិច្ចសន្យាចងសម្ព័ន្ធនិងលក់ផលិតផលដូងសរីរាង្គជាមួយកសិករ នេះត្រូវបានចាត់ទុកថាជាសញ្ញាសប្បាយរីករាយសម្រាប់ប្រជាកសិករនៅខេត្តត្រាវិញ។
     តាមមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទនេះដែរ ផ្ទៃដីចម្ការឈើហូបផ្លែរបស់ខេត្តនាបច្ចុប្បន្នមានប្រមាណ ៤២.០០០ ហិកតា។ ក្នុងនោះ ឈើ ហូបផ្លែ ១៨.៨០០ ហិកតាដូង ២៣.២០០ ហិកតា ផ្ទៃដីផ្តល់ផ្លែចំនួន ៣៥.១៣៣ ហិកតា បរិមាណ ផលក្នុងមួយឆ្នាំសម្រេចបាន ៥៧៧.៧៧៥ តោន ។ ចំពោះដើមដូង បណ្តាឆ្នាំមុនៗនេះ តម្លៃដូង មិនលំនឹង ដំណាក់កាលខ្ពស់បំផុត ក្នុងមួយផ្លូន ថ្លៃ ១៥០.០០០ ដុង (១២ ផ្លែ) ប៉ុន្តែមានពេល ខ្លះចុះនៅត្រឹមតែ ៧០.០០០ ដុងក្នុងមួយផ្លូន។ មូលហេតុចម្បង គឺទីផ្សារច្រកចេញខ្វះចីរភាព។ 
      ចំពោះស្ថានភាពខាងលើ បន្ទាប់ពីរយៈពេលអនុវត្តកម្មវិធីកែលម្អគុណភាពផ្លែឈើ អនុវត្តវិធីសាស្រ្តផលិតទៅតាមទិសដៅ «ដូងស្អាត» កាលពីថ្ងៃទី ៣១ ធ្នូឆ្នាំ ២០២០ មន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទត្រាវិញបានចុះកិច្ចសន្យាប្រមូល ទិញដូងរវាងក្រុមហ៊ុនភាគហ៊ុនកែច្នៃដូងអាចូវ (បេនត្រែ) និងសហករណ៍កសិកម្មតឹង ថាញ់ ឃុំតឹងហ្វា ស្រុកទីវកឹង។ ក្រុមហ៊ុនភាគហ៊ុនត្រាបាក់ចុះកិច្ចសន្យាចំនួន ៣​ ច្បាប់ ប្រមូលទិញដូងជាមួយសហករណ៍កសិកម្មព្រែកលប(ឃុំហុងហ្វា) សហករណ៍កសិកម្មតឹងង៉ាយនិងសហករណ៍កសិកម្មង៉ាយហុងនៅស្រុកទីវកឹង។ 
    តាមប្រសាសន៍របស់អនុសាស្រ្តាចារ្យ បណ្ឌិត ង្វៀងភូសង គ្រូបង្រៀន មហាវិទ្យាល័យកឹងធើ ទីប្រឹក្សាកន្សោមគម្រោងពង្រីកអាជីវកម្មតូចនិងល្មម (គម្រោងការ SME ត្រាវិញ) នារយៈ កាលកន្លងហើយ គម្រោងការ SME ត្រាវិញបានរួមដំណើរជាមួយប្រជាកសិករ ពិសេសគឺកសិករដាំដូងនៅលើភូមិសាស្រ្តខេត្ត។ គម្រោងការបានលៃទុកថវិកាសម្រាប់អនុវត្តកន្សោមតម្លៃដូងមានជាច្រើនអនុគម្រោងការវិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ ពិសេសគឺផ្លូវគមនាគមន៍ ដើម្បី លើកកំពស់តម្លៃដូង កាត់បន្ថយចំណាយថវិកា កើនប្រាក់ចំណូលដល់អ្នកចម្ការ។ ក្នុងផ្ទៃដីចម្ការ ដូងរួមរបស់ខេត្ត មាន ១.២៩៤ ហិកតាដូងសារីរាង្គបានទទួលស្គាល់សម្រេចសម្បទា ០២ យ៉ាង អឺរុប -EU អាមេរិក - USDA ក្នុងនោះមាន ២៦០ ហិកតាសម្រេចសម្បទា ០៦ យ៉ាង អឺរុប-EU អាមេរិក - USDA  ជប៉ុន- JAS  អូស្ត្រាលី- ACO ប្រទេសស្វីស -KRAV និង GlobalGAP។ល។ អនុវត្តតាមការចង្អុលការរបស់គណៈកម្មាធិការប្រជាជនខេត្ត  មន្ទីរធ្វើជាអាជ្ញា កណ្តាល តភ្ជាប់ក៏ដូចជាសហការនឹងអាជីវកម្មជាច្រើនដូចជាៈ ក្រុមហ៊ុនភាគហ៊ុននីហរ័ណ អហរ័ណបេនត្រែ (Betrimex) វាយតម្លៃទទួល ស្គាល់ដូងសារីរាង្គនៅស្រុកកាងឡុងជាមួយនឹងផ្ទៃដីចំនួន ៧៦៣ ហិកតា ក្រុមហ៊ុនភាគហ៊ុនកែច្នៃ ដូងអាចូវកំពុងរៀបចំវាយតម្លៃទទួលស្គាល់ដូងសារីរាង្គផ្ទៃដីចំនួន ២២១ ហិកតា របស់គ្រួសារ កសិករឃុំតឹងហ្វា ស្រុកទីវកឹង ចំនួន ២០២ គ្រួ  ក្រុមហ៊ុនចំកាត់កែច្នៃដូងឡុងក្វឺយ កំពុងផ្សព្វផ្សាយកសាងតំបន់វត្ថុធាតុដើមដូងសារីរាង្គលើផ្ទៃដីចំ ១៥០ ហិកតានៅឃុំឡុងឌឹក ទីក្រុង ត្រាវិញ។ 
      លោក ហូក្វាងខាយ អគ្គនាយករងក្រុមហ៊ុនភាគហ៊ុនត្រាបាក់បានឲ្យដឹងៈ ក្រុមហ៊ុនកំពុងកសាងតំបន់វត្ថុធាតុដើមដូងសារីរាង្គប្រមាណ ៣០០ ហិកតានៅឃុំភូកឹង ហុងហ្វា ង៉ាយហុង ស្រុកទីវកឹង។  
    ការលើកកំពស់កន្សោមតម្លៃដើមដូងគឺរួមចំណែកជួយប្រជាកសិករបង្កើនប្រាក់ចំណូលអាជីវកម្មមានផលិតផលល្អ។ បណ្តាអាជីវកម្មយល់ព្រមឲ្យបណ្តាសហករណ៍ធ្វើអ្នកតំណាងគ្រប់គ្រងផ្ទាល់តំបន់វត្ថុធាតុដើមសារីរាង្គ ប្រមូលទិញផ្លែដូងនៅតាមបណ្តាគ្រួសារដែលបាន ទទួលស្គាល់សម្រេចសម្បទាសារីរាង្គ។ ទន្ទឹមនឹងនោះបណ្តាសហករណ៍ចាត់តាំងប្រមូលទិញ បកសម្បក ផ្តោះផ្តូរតម្លៃតាមកិច្ចព្រមព្រៀងជាមួយនឹងបណ្តាអាជីវកម្មឲ្យសមស្របជាមួយនឹង តម្លៃសព្វថ្ងៃ ដោយយោងតាមពាក្យស្លោកសងខាងរួមមានប្រយោជន៍។
     គោលការណ៍កែលម្អពូជ លើកកំពស់គុណភាពដូងពាណិជ្ជកម្មដើម្បីឈានដល់គោលដៅជម្នះហានិភ័យអាស្រ័យអាកាសធាតុប្រែប្រួល ជំរុញល្បឿនផ្លាស់ប្តូររចនាសម្ព័ន្ធដំណាំ។ ជាក់ស្តែងបានផ្តល់ប្រសិទ្ធភាពជំហានដំបូង កន្លងហើយទោះបីរដូវរាំងស្ងួត ជាតិជូរប្រៃជ្រាបចូល ប៉ុន្តែដើមដូងរបស់ប្រជាកសិករនៅតែផ្តល់ផ្លែពេញនៅតាមស្រុក ទីផ្សាររួមខេត្តលើភូមិសាស្រ្តខេត្ត។ បើប្រៀបធៀបជាមួយដំណាំនានាលើភូមិសាស្រ្តខេត្តគឺដើមដូងជានិច្ចកាលមានកម្លាំងធន់ទ្រំនឹងជាតិជូរប្រៃល្អ បំផុត ។ ប្រការនេះសមស្របជាមួយការកំណត់ទិសដៅដូងជាដំណាំសំខាន់របស់ខេត្ត សមស្របជាមួយប្រវេណីដាំដូងយូរអង្វែង។ល។ 
 ជាមួយលទ្ធផលដែលសម្រេចបាន ខិតខំប្រឹង ប្រែងដល់ឆ្នាំ ២០២៥ ផ្ទៃដីដូងរបស់ខេត្តនឹងសម្រេចបានជាង ២៥.០០០ ហិកតា ជាមួយ បរិមាណផលផ្លែជាង ៣៧៥.០០០ តោនក្នុង មួយឆ្នាំ ក្នុងទូទាំងខេត្តមានគ្រួសារប្រជាកសិករ ៨៩.០០០ គ្រួដាំដូង សម្រេច ៤០% នៃចំនួគ្រួសារ ជនបទសរុបរួមជាមួយនឹងកម្លាំងពលកម្មប្រមាណ ១៧០.០០០ នាក់ចូលរួមផលិត គិតជាមធ្យមក្នុងមួយគ្រួសារដាំដូងផ្តល់ផ្លែបានប្រមាណ ២,៥ កុង  ក្នុងមួយហិកតា ផ្តល់ប្រភពចំណូល ពី ៣០-៤០ លានដុង ៕  រតនា

 

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន
  • អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)
  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • សមមិត្តគឹមរឿង៖ បន្តជ្រោងខ្ពស់ស្មារតីទទួលបន្ទុករបស់កម្មាភិបាលទទួលបន្ទុកចង្អុលការភូមិសាស្រ្ត
Tin Nổi Bật

Thị xã Duyên Hải - 10 năm xây dựng và phát triển - (Bài cuối)

Tập trung thu ngân sách, vốn đầu tư công và phát triển doanh nghiệp

Tiếp tục đẩy mạnh các giải pháp thực hiện Đề án 06

Hội LHPN tỉnh biểu dương 45 tập thể, 21 cá nhân tiêu biểu trong phong trào thi đua yêu nước

Cầu Kè phát huy nội lực phát triển kinh tế

Tăng cường công tác chống hàng gian, hàng giả

Ngày 25/6: Diễn ra Kỳ họp thứ 25 - HĐND tỉnh Trà Vinh khóa X

Ý thức phân loại rác - góp phần bảo vệ môi trường, nâng cao ý thức cộng đồng

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.