• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 09/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សុខភាព - អប់រំ

អនុវិទ្យាល័យទ្រឿងទ័រ៖ បង្ការ ទប់ស្កាត់ជំងឺកូវីដ ១៩ ភ្ជាប់ជាមួយនឹងការបង្កើនគុណភាពអប់រំ

05/03/2021 15:24

អនុវិទ្យាល័យទ្រឿងទ័រ ស្រុកកូវង៉ាងមានកម្មាភិបាល គ្រូបង្រៀន បុគ្គលិក ៣៥ នាក់និងសិស្ស ៤៦៨ នាក់ ក្នុងនោះសិស្សជនជាតិខ្មែរជាង ៧២%។ ចាប់តាំងពីពេលសិស្សត្រឡប់មករៀនវិញបន្ទាប់ពីសម្រាករៀនដើម្បីទទួលអំណរបុណ្យតេត សាលាអនុវិទ្យាល័យទ្រឿងទ័របានអនុវត្តវិធានការបង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ ១៩ និងផ្សព្វផ្សាយបណ្តារូបភាពចាត់តាំងបង្រៀនឲ្យសមស្របនឹងស្ថានភាពជាក់ស្តែងរបស់សាលា ដើម្បីការពារសុខភាពគ្រូបង្រៀននិងសិស្ស ព្រមទាំងបង្កើនគុណភាពអប់រំទៀតផង។

គ្រូនិងសិស្សសាលាអនុវិទ្យាល័យទ្រឿងទ័រកំពុងបង្រៀននិងរៀន។

         ដោយយល់ឃើញថាមកសាលារៀនត្រូវមានសុវត្ថិភាព និងសុវត្ថិភាពទើបមកសាលា​រៀន សាលាបានផ្សព្វផ្សាយអនុវត្តល្អតាមសារលិខិតលេខ ៤៣៣/UBND-VX ចុះថ្ងៃទី ១៩ កុម្ភៈ ឆ្នាំ ២០២១ របស់គណៈកម្មាធិការប្រជាជនស្រុកកូវង៉ាង ស្តីពីក្រើនលំលឹកអនុវត្តការងារបង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ‑១៩ នៅលើភូមិសាស្រ្តស្រុក។ សារលិខិតលេខ ២៧/ PGDĐT ចុះថ្ងៃទី ២២ កុម្ភៈ ឆ្នាំ ២០២១ របស់ការិយាល័យអប់រំនិងបណ្តុះបណ្តាលស្រុកកូវង៉ាងស្តីពីរបាយការណ៍កាលវិភាគរបាយការណ៍ជាមួយផ្នែកសុខាភិបាលជូនសិស្ស និងឪពុកម្តាយសិស្សក្នុងការបង្ការនិងទប់ស្កាត់អាសន្នរោគជំងឺកូវីដ‑១៩។ ទន្ទឹមនឹងនោះ សាលានៅទាំងម្ចាស់ការត្រួតពិនិត្យបណ្តាករណីកម្មាភិបាល គ្រូបង្រៀន បុគ្គលិក សិស្សរបស់សាលាដែលត្រឡប់មកពីតំបន់អាសន្នរោគចូលកាន់មូលដ្ឋាន ឬក៏ជួបជាមួយអ្នកមកពីតំបន់អាសន្នរោគ។ ក្នុងអំឡុងប៉ុន្មានថ្ងៃមករៀនបន្ទាប់ពីសម្រាករៀនអំណរបុណ្យតេតសាលាបានពិគ្រោះជាមួយឪពុកម្តាយសិស្សដើម្បីសហការគ្រប់គ្រង ពិនិត្យសុខភាពសិស្សម្នាក់ៗឲ្យបានល្អ និងតម្រូវឲ្យសិស្សទាំងអស់ត្រូវពាក់របាំងមុខ ស្ទង់កាយឧណ្ហធាតុមុនពេលចូលសាលា។  

            នៅមណ្ឌលសាលា គណៈចាងហ្វាងសាលានៅទាំងចង្អុលការកម្មាភិបាល គ្រូបង្រៀន ត្រៀមបម្រុងទឹកលាងដៃរម្ងាប់មេរោគ ៤០ ដបដាក់កន្លែងងាយយកសម្រាប់សិស្សងាយប្រើប្រាស់។ ចង្អុលការឲ្យគ្រូបង្រៀនក្រើនរំលឹកដល់សិស្សឲ្យលាងដៃជារឿយៗនិងពាក់របាំងមុខសុខាភិបាលជាប្រចាំក្នុងម៉ោងរៀន។ ទន្ទឹមនឹងការបង្ការ ទប់ស្កាត់អាសន្នរោគ សាលានៅទាំងបម្រុងជាស្រេចកម្មវិធីរំលឹកមេរៀនឡើងវិញ ពង្រឹងចំណេះដឹង ត្រួតពិនិត្យ វាយតម្លៃសិស្ស បន្ទាប់ពីសម្រាករៀនអំណរបុណ្យតេត និងបន្តការបង្រៀនសិស្ស តាមការណែនាំ ចង្អុលការរបស់ផ្នែកអប់រំដើម្បីធានា សម្រេចកម្មវិធីសិក្សាតាមផែនការនៃវគ្គសិស្សាទី ២ ឆ្នាំសិក្សា ២០២០-២០២១ បានកំណត់។ តាមរយៈនោះ សាលាផ្តុំកម្លាំងបំពាក់បំប៉ន សិស្សថ្នាក់ទី ៩ ជ្រើស និងបំពាក់បំប៉នសិស្ស ១១០ នាក់ ដើម្បីចូលរួមប្រឡងសិស្សពូកែថ្នាក់សាលា និងខិតខំបង្រៀនបន្ថែមសិស្សខ្សោយ។ យោងតាមការការវាយតម្លៃលទ្ធផលសិក្សាវគ្គទី ១ ឆ្នាំសិស្សា ២០២០-២០២១ សាលាមានសិស្សពូកែ ១៦% សិស្សគ្រាន់បើ ៣៥% សិស្សមធ្យម ៤៣% ។

             ជាសិស្សពូកែម្នាក់ចំណោមសិស្សពូកែដែលបានសាលាជ្រើសឲ្យប្រឡង​សិស្សពូកែថ្នាក់សាលានាឆ្នាំសិក្សា ២០២០-២០២១ ប្អូនថាច់ធីង៉ុកត្រឹម (សិស្សថ្នាក់ទី ៩/១ នៃសាលាអនុវិទ្យាល័យទ្រឿងទ័រ) អរផងភ័យផង។ ប្អូនង៉ុកត្រឹមបានឲ្យដឹងថា៖  ប្អូនបារម្ភណាស់ មិនដឹងតើបន្ទាប់ពីសម្រាករៀនអំណរបុណ្យតេតរួចសាលាមានឲ្យសម្រាករៀនបន្តទៀតដែរឬទេ ប្អូនបារម្ភក្រែងមានអាសន្នរោគរាតត្បាតស្មុគស្មាញសាលាឲ្យសម្រាករៀនបន្តទៀតដូចបុណ្យតេតឆ្នាំ ២០២០។ ប៉ុន្តែលុះដល់ថ្ងៃចូលរៀនវិញ អ្វីៗគ្រប់យ៉ាងប្រព្រឹត្តទៅធម្មតា ប្អូនសប្បាយចិត្តណាស់ពេលមករៀនវិញបានជួបលោកគ្រូ អ្នកគ្រូនិងមិត្តភ័ក្តិ។ មកកាន់សាលារៀននៅថ្ងៃដំបូងបន្ទាប់ពីសម្រាករៀនអំណរបុណ្យតេត លោកគ្រូ អ្នកគ្រូបានស្វាគមន៍ប្អូនៗយ៉ាងស្និទ្ធស្នាល យកចិត្តទុកដាក់សួរសុខទុក្ខប្អូនៗ។ ជាពិសេស ណែនាំប្អូនៗពីរបៀបបង្ការ ទប់ស្កាត់អាសន្នរោគ រំលឹកមេរៀនចាស់ រៀនមេរៀនថ្មី។ ប្អូនជាសិស្សម្នាក់បានសាលាជ្រើសឲ្យប្រឡងសិស្សពូកែថ្នាក់សាលា និងជួយណែនាំមិត្តរៀនខ្សោយម្នាក់ ម្ល៉ោះហើយប្អូនតែងព្យាយាមទន្ទេញមេរៀន ខំធ្វើលំហាត់ណាពិបាកៗដែលគ្រូបានណែនាំនិងចំណាយពេលជួយណែនាំមិត្តធ្វើលំហាត់ ដើម្បីឲ្យមិត្តរៀនបានពូកែដូចៗគ្នា។

          បង្ការ ទប់ស្កាត់អាសន្នរោគ បំពាក់បំប៉នសិស្សពូកែ បង្រៀនបន្ថែមសិស្សខ្សោយ តែងបានគណៈចាងហ្វាងសាលាយកចិត្តទុកដាក់ចង្អុលការកម្មាភិបាល គ្រូបង្រៀនទាំងអស់។ លោកគ្រូផាមវ៉ាំងង៉ក ចាងហ្វាងសាលាអនុវិទ្យាល័យទ្រឿងទ័របានឲ្យដឹង៖ សាលាតែងម្ចាស់ការអនុវត្តបណ្តាវិធានការបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ‑១៩ នៅនឹងសាលាដើម្បីធានាសុវត្ថិភាពជូនគ្រូបង្រៀននិងសិស្ស។  ទន្ទឹមនឹងនោះ សាលានៅទាំងផ្តុំកម្លាំង បង្កើនគុណភាពអប់រំរបស់សាលា ជាមួយនឹងគោលលំនាំ បំប៉នសិស្សពូកែ បង្រៀនបន្ថែមសិស្សខ្សោយ។ ការបង្រៀនបន្ថែមសិស្សខ្សោយគឺជាកត្តាដ៏សំខាន់ និងចាំបាច់មិនអាចណាខ្វះបានចំពោះមុខវិជ្ជានីមួយៗ។ ម្ល៉ោះហើយ គណៈចាងហ្វាងសាលាតែងចង្អុលការគ្រូបង្រៀនទាំងអស់របស់សាលាឲ្យយកចិត្តទុកដាក់បង្រៀនបន្ថែមសិស្សខ្សោយ ទន្ទឹមនឹងការបំប៉នសិស្សពូកែ។ ដើម្បីសម្រេចលទ្ធផលក្នុងការបង្រៀនបន្ថែមសិស្សខ្សោយ គណៈចាងហ្វាងបានចង្អុលការឲ្យគ្រូបង្រៀនគ្រប់មុខវិជ្ជា ដំបូងបង្អស់គប្បីធ្វើយ៉ាងណាឱ្យសិស្សចូលចិត្តរៀន ណែនាំសិស្សខ្សោយធ្វើលំហាត់ឲ្យបានច្រើន ធ្វើលំហាត់ធម្មតា ដល់លំហាត់ពិបាក។ ណែនាំសិស្សពីរបៀបរៀនជាក្រុមៗ ណែនាំសិក្សពូកែជួយណែនាំសិស្សខ្សោយ ណែនាំពីរបៀបនៅផ្ទះធ្វើលំហាត់ ដើម្បីជំនួយឲ្យប្អូនៗម្ចាស់ការក្នុងការស្រាវជ្រាវ ស្វែងយល់រៀនសូត្របានល្អជាងទៀត។

         បច្ចុប្បន្ន ទន្ទឹមនឹងការអនុវត្តន៍ល្អតាមតម្រូវការបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ­‑១៩ គ្រូនិងសិស្សសាលាអនុវិទ្យាល័យទ្រឿងទ័រតែងខិតខំអស់ពីសមត្ថភាពក្នុងការបង្រៀន និងរៀនដើម្បីទទួលបានលទ្ធផលល្អក្នុងវគ្គសិក្សាទី ២ នាឆ្នាំសិក្សា ២០២០-២០២១ នេះ៕

                   អត្ថបទ‑រូបថត៖ សុជា

TIN CÙNG MỤC

ពង្រីកប្រសិទ្ធភាពដំណាក់សុខាភិបាល កងទ័ពប្រជាជននៅព្រំដែនសមុទ្រ

អានិសង្សបាយបាត្រ

  • អនុស្សាវរីយ៍សម័យប្រឡងសញ្ញាបត្រពុទ្ធិកមធ្យមសិក្សាបឋម - ទុតិយភូមិនៅ វត្តពោធិសាលរាជ (កំពង់)
  • អត់ហូបបាយនិងសាច់អាចបង្ការបានជំងឺមហារីកឬទេ?
  • ថែទាំសុខភាពជូនជនរួមជាតិខ្មែរ
  • ដំណាក់សុខាភិបាលកងទ័ព-ប្រជាជនពង្រីកតួនាទីសុខាភិបាលនៅមូលដ្ឋាន
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.