• Tiếng Việt
  • ភាសាខ្មែរ
Thứ Sáu, ngày 08/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សុខភាព - អប់រំ

ថែទាំសុខភាពជូនជនរួមជាតិខ្មែរ

24/01/2025 09:45

ទន្ទឹមនឹងការខិតខំកាត់បន្ថយភាពក្រីក្រ បង្កលក្ខណៈ ពង្រីកសេដ្ឋកិច្ច និង អប់រំដល់ជនរួមជាតិខ្មែរ រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ក្នុង ឃុំង៉ូវឡាក ស្រុកយ្វៀងហាយ ក៏បានយកចិត្តទុកដាក់ជាពិសេសលើការងារសុខាភិបាលនិងថែទាំសុខភាពជូនមាមីងខ្មែរផងដែរ។

គ្រូពេទ្យដំណាក់សុខាភិបាលពិនិត្យជំងឺជូនប្រជាជន។

     លោក ង្វៀងវ៉ាំងនី ប្រធានដំណាក់សុខាភិបាល​ឃុំ ង៉ូវឡាក បានឱ្យដឹង៖ ដំណាក់សុខាភិបាលឃុំមានកម្មាភិបាល បុគ្គលិក ០៦ នាក់ ក្នុងនោះមានវេជ្ជបណ្ឌិតពហុព្យាបាល ០២​នាក់ គ្រូពេទ្យបុរាណម្នាក់ បរិញ្ញាគិលានុបដ្ឋាយិកាម្នាក់ ឱសថការីម្នាក់ ឧត្តមសិក្សាគិលានុបដ្ឋាយិកាម្នាក់ និង សហការីចំនួនប្រជាជន ១០​ នាក់ ក្នុងនោះមាន ០៥ នាក់ បានបណ្ដុះបណ្ដាលស្របតាមសេចក្តីកំណត់របស់ក្រសួងសុខាភិបាល។ ដើម្បីបម្រើដល់ការពិនិត្យនិងព្យាបាលជំងឺជូនប្រជាជន ដំណាក់សុខាភិបាល ​ឃុំង៉ូវឡាក តែងវិនិយោគលើឧបករណ៍ និងលើកកម្ពស់សមត្ថភាពមុខជំនាញ សម្រាប់គ្រូពេទ្យ វេជ្ជបណ្ឌិតដែលបម្រើដល់តម្រូវការពិនិត្យនិងព្យាបាលេជំងឺឱ្យប្រជាជន។

     ការអប់រំនយោបាយនិងសតិអារម្មណ៍ដល់បក្ខជន និងកម្មាភិបាលទាំងអស់របស់ដំណាក់សុខាភិបាល តែងបានយកចិត្តទុកដាក់ក្នុងការពង្រឹងស្មារតីទទួល ខុសត្រូវនិងអនុវត្តឱ្យ ល្អ សីលធម៌វេជ្ជសាស្ត្រទាំង ១២ យ៉ាង។ ក្នុងឆ្នាំ ២០២៤ ដំណាក់សុខាភិបាលពិនិត្យនិងព្យាបាលជំងឺឱ្យប្រជាជនចំនួន ៦.២២០ នាក់ រួមមានបណ្តាជំងឺគ្រុនឈាម ផ្តាសាយ សរសៃឈាមបេះដូង ចាក់ថ្នាំបង្ការជំងឺឲ្យកុមារ និង ពិនិត្យរោគស្រ្តី។ល។ ដំណាក់សុខាភិបាលបានចំណាប់អារម្មណ៍លើការងារផ្សព្វផ្សាយការពារជំងឺ ចាត់តាំងបំផុសចលនាដើម្បីបញ្ចូលខ្លឹមសារអំពីផលប៉ះពាល់ដ៏គ្រោះថ្នាក់នៃជំងឺគ្រុនឈាមមកលើសុខភាពមនុស្ស ការផ្សព្វផ្សាយពីរោគសញ្ញាចម្បងនៃជំងឺមួយចំនួនដើម្បីឱ្យប្រជាជនបង្កើនចំណេះដឹងពី ការពារជំងឺ។

     ដើម្បីបំពេញតម្រូវការពិនិត្យនិងព្យាបាលជំងឺដល់ប្រជាជនបានត្រឹមត្រូវ ជារៀងរាល់ឆ្នាំ ដំណាក់សុខាភិបាលឃុំ ង៉ូវឡាក តែងតែបង្កើតផែនការពិនិត្យ ព្យាបាល បង្ការ និងការពារជំងឺ។  មីង ថាច់ធីហុងញ៉ុង នៅភូមិសំពោងសក់ធំ ឃុំង៉ូវឡាក បានឱ្យដឹង៖ បច្ចុប្បន្នអាកាសធាតុប្រែប្រួល ចៅទាំងពីរនាក់មានជំងឺផ្ដាសាយ មីងមានប័ណ្ណគាំពារសុខាភិបាល ដូច្នេះក្រោយពីម៉ោងរៀន មីងនាំចៅ​ ០២ នាក់ មកកាន់ដំណាក់សុខាភិបាលពិនិត្យជំងឺ។ មីងក៏មានជំងឺផងដែរ ដូច្នេះតែងតែមកដំណាក់សុខាភិបាលដើម្បីឱ្យគ្រូពេទ្យជួយវាស់សរសៃឈាម។ គ្រូពេទ្យ វេជ្ជបណ្ឌិតនៅទីនេះ តែងតែរីករាយក្នុងពេលពិនិត្យជំងឺ ដូច្នេះមីងរំភើបចិត្តខ្លាំងណាស់។

     ដំណាក់សុខាភិបាលឃុំ ង៉ូវឡាក ធានាការងារសង្គ្រោះបន្ទាន់ ការពិនិត្យ និងព្យាបាលលើកដំបូង អនុវត្តការបង្ការជំងឺ និង គម្រោងកម្មវិធីគោលដៅសុខាភិបាល។ គ្រូពេទ្យវេជ្ជបណ្ឌិតដំណាក់សុខាភិបាលឃុំ ង៉ូវឡាក តែងតែពង្រឹងស្មារតី ទទួលបន្ទុកខុសត្រូវ និងការខិតខំជម្នះការលំបាក ដើម្បីបំពេញភារកិច្ចបានជោគជ័យ។ អស់រយៈកាលជាច្រើនឆ្នាំកន្លង ដំណាក់សុខាភិបាលឃុំ ង៉ូវឡាក បានថ្នាក់លើវាយតម្លៃ សម្រេចបានលទ្ធផលល្អនិងបំពេញភារកិច្ចបានល្អ៕

អត្ថបទ‑រូបថត៖ សុខា

TIN CÙNG MỤC

ពង្រីកប្រសិទ្ធភាពដំណាក់សុខាភិបាល កងទ័ពប្រជាជននៅព្រំដែនសមុទ្រ

អានិសង្សបាយបាត្រ

  • អនុស្សាវរីយ៍សម័យប្រឡងសញ្ញាបត្រពុទ្ធិកមធ្យមសិក្សាបឋម - ទុតិយភូមិនៅ វត្តពោធិសាលរាជ (កំពង់)
  • អត់ហូបបាយនិងសាច់អាចបង្ការបានជំងឺមហារីកឬទេ?
  • ដំណាក់សុខាភិបាលកងទ័ព-ប្រជាជនពង្រីកតួនាទីសុខាភិបាលនៅមូលដ្ឋាន
  • វត្តអូរក្តារសកម្មក្នុងការបង្រៀនអក្សរសាស្រ្តខ្មែរជូនសិស្សក្នុងរដូវវិស្សមកាល
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.