• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 26/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សុខភាព - អប់រំ

ពង្រីកប្រសិទ្ធភាពដំណាក់សុខាភិបាល កងទ័ពប្រជាជននៅព្រំដែនសមុទ្រ

29/04/2025 16:24

ដំណាក់សុខាភិបាល កងទ័ពប្រជាជនប៉ុសិ៍្តការពារព្រំដែនឡុងវិញ(ដំណាក់សុខាភិបាលសហការជាមួយពេទ្យកងទ័ពប្រជាជន)មានទីតាំងនៅលើឃុំឡុងវិញ ស្រុកយ្វៀងហាយ។ នេះជាភូមិសាស្រ្តមួយក្នុងបណ្តាភូមិសាស្រ្តនៃឃុំកោះស្រុកយ្វៀងហាយដែលមានលក្ខណសេដ្ឋកិច្ច-សង្គមលំបាកជាច្រើន។ កន្លងហើយ ដំណាក់សុខាភិបាល កងទ័ពប្រជាជនពង្រីកបានប្រសិទ្ធភាពក្នុងការអនុវត្តន៍ភារកិច្ចថែទាំសុខភាពជូនកម្មាភិបាល យុទ្ធជន ក្នុងអង្គភាព ជាពិសេសជាទីបង្អែកយ៉ាងសំខាន់របស់ប្រជាជននៅបណ្តាឃុំព្រំដែនសមុទ្រផងដែរ។

ដំណាក់សុខាភិបាល កងទ័ពប្រជាជនមានភារកិច្ចថែទាំសុខភាពដំបូងជូនកម្មាភិបាល  យុទ្ធជនប៉ុស្តិ៍ការពារព្រំដែនឡុងវិញ និងប្រជាជននៅបណ្តាភូមិសាស្រ្តព្រំដែនអាស្រ័យដោយប៉ុស្តិ៍ការពារព្រំដែនឡុងវិញគ្រប់គ្រង។ ទន្ទឹមនឹងនោះដំណាក់ក៏បានផ្គត់ផ្គង់មូលដ្ឋានសម្ភារ ថ្នាំគ្រប់ប្រភេទដើម្បីបម្រើការងារហ្វឹកហាត់ ត្រៀមប្រយុទ្ធទប់ទល់ជាមួយសភាពការណ៍ទាន់ហន់ គ្រោះធម្មជាតិនិងបណ្តាករណីផ្សេងៗ។ បច្ចុប្បន្ននេះដំណាក់បានវិនិយោគកសាងដោយមានមូលដ្ឋានសម្ភារ ឧបករណ៍សុខាភិបាលជាដំបូង និងបណ្តាប្រភេទថ្នាំសម្រាប់បម្រើការពិនិត្យព្យាបាលជំងឺធម្មតា ការសង្រ្គោះបន្ទាន់ដំបូងដល់កងទ័ពនិងប្រជាជន លើភូមិសាស្រ្ត។

អនុសេនីយ៍ឯក ង៉ូវ៉ាំងយ៉ាក វាស់សម្ពាធឈាម និងពិនិត្យជំងឺជូនអ្នកមានវ័យចាស់។ រូបថត៖ ថាញ់ញ៉ា

ក្រៅពីការអនុវត្តន៍ភារកិច្ចថែទាំសុខភាពជូនកម្មាភិបាល យុទ្ធជនក្នុងអង្គភាពដំណាក់សុខាភិបាល កងទ័ពប្រជាជនតែង តែរក្សាបណ្តាបែបបទអញ្ជើញទៅសួរសុខទុក្ខពិនិត្យជំងឺ ថែទាំសុខភាព សង្រ្គោះជាបន្ទាន់ជូនកម្មាភិបាលក្នុងពេលមានហេតុ ការណ៍កើតឡើង។ កម្មាភិបាលបុគ្គលិកដំណាក់សុខាភិបាលនៅទាំងអនុវត្តម៉ឺងម៉ាត់ការងារត្រួតពិនិត្យអាហារមុនពេលធ្វើម្ហូប វាយតម្លៃស្ថានភាពគុណភាពសុវត្ថិភាពរបស់ប្រភេទអាហារនីមួយៗ ត្រួតពិនិត្យលក្ខណៈអនាម័យនៅនឹងចង្រ្កានបាយរបស់អង្គភាព ចែកចាយប្រភេទអាហារ រក្សាទុកពេលអាហារបានច្នៃស្របតាមកំណត់។ល។ រួមចំណែកអនុវត្តល្អការងារថែទាំសុខភាពជាដំបូង អត្រាកងទ័ពមានសុខភាពល្អរបស់អង្គភាពសម្រេចជិត ៩៩%។

មិនត្រឹមតែថែទាំសុខភាពជូនកម្មាភិបាល យុទ្ធជនក្នុងអង្គភាពដំណាក់សុខាភិបាល កងទ័ពប្រជាជននៅទាំងអនុវត្តល្អការងារថែទាំងសុខភាពជូនប្រជាជនលើភូមិសាស្រ្តដែលបោះទីតាំង។ ដើម្បីការងារថែទាំសុខភាពជូនប្រជាជនលើភូមិសាស្រ្តសម្រេចប្រសិទ្ធភាព គុណភាពជាងទៀត ប៉ុស្តិ៍ការពារព្រំដែនឡុងវិញអនុវត្តទម្រង់ “ដំណាក់សុខាភិបាលកងទ័ពប្រជាជន”។ យោងតាមនោះកម្មាភិបាលបុគ្គលិកដំណាក់សុខាភិបាល កងទ័ពប្រជាជនលើកកម្ពស់ស្មារតីទទួលបន្ទុកបម្រើប្រជាជនត្រួតពិនិត្យថែរក្សាបណ្តាឧបករណ៍សុខាភិបាលជាប្រចាំ ត្រួតពិនិត្យស្ថានការណ៍រក្សាទុកចំនួនប្រភេទថ្នាំ ត្រៀមប្រយុទ្ធនិងបង្ការប្រឆាំងអាសន្នរោគថែទាំសុខភាពជូនប្រជាជន។ ទម្ទឹមនឹងនោះចាត់ឲ្យកម្មាភិបាលបុគ្គលិកប្រចាំការ ២៤/២៤ ម៉ោង ដើម្បីទទួលវិនិច្ច័យបណ្តាករណីពិនិត្យព្យាបាលជំងឺសង្រ្គោះជាបន្ទាន់ដល់ប្រជាជននៅលើភូមិសាស្រ្ត។

គិតតាំងពីឆ្នាំ ២០២០ មកដល់ចុងឆ្នាំ ២០២៤ ដំណាក់សុខាភិបាលសហការជាមួយពេទ្យកងទ័ពប្រជាជនបានពិនិត្យព្យាបាលជំងឺឲ្យប្រជាជន ១៦.៨៥៤ លើកនាក់បញ្ជូនឡើងមន្ទីរពេទ្យថ្នាក់លើ ៦២ នាក់សង្រ្គោះជាបន្ទាន់ ២៧៤ លើកនាក់ ពិនិត្យផ្តល់ថ្នាំដោយឥតគិតថ្លៃជូនប្រជាជន ១៨៩ លើកនាក់។ ក្រៅពីនោះកម្មាភិបាលបុគ្គលិកដំណាក់សុខាភិបាលនៅទាំងចុះទៅភូមិសាស្រ្តពិនិត្យព្យាបាលជំងឺ១៤៨លើកនាក់ជាមុខសញ្ញាគោលនយោបាយគ្រួសារមានស្ថានភាពលំបាកអ្នកមានវ័យចាស់អនាថា នៅលើភូមិសាស្រ្ត។ ដោយឡែកក្នុង ឆ្នាំ ២០២៤ បានពិនិត្យ ព្យាបាលជំងឺជូនអ្នកជំងឺលើភូមិសាស្រ្តជាង ៧.៩៥០ លើកនាក់។

លោកយាយហ្វិញធីខែវ នៅភូមិយ៉ុងបាង ឃុំឡុងវិញមានអាយុជាង ៨០ ឆ្នាំ សុខភាពថមថយ ម៉្លោះហើយបានគ្រួសារនាំគាត់ មកកាន់ដំណាក់សុខាភិបាលសហការជាមួយពេទ្យកងទ័ពប្រជាជនជារឿយៗដើម្បីពិនិត្យជំងឺ។ ចំពោះលោកយាយ ស៊ើងធីហ៊ីវ នៅភូមិតាលោង ឃុំឡុងវិញមានជំងឺសម្ពាធឈាមនិងបណ្តាជំងឺផ្សេងៗឲ្យតែសុខភាពមិនសូវបានល្អគាត់តែងពឹងពាក់កូន ចៅនាំមកកាន់ដំណាក់ដើម្បីព្យាបាល។ លោកយាយ ស៊ើងធីហ៊ីវ បានឲ្យដឹងថា៖ បណ្តាគ្រូពេទ្យនៅទីនេះតែងធ្វើការដោយអស់ ពីចិត្ត។ ពេលខ្ញុំមានជំងឺហើយឡើងដល់ទីនេះគឺបានធូរស្បើយភ្លាម។

អនុសេនីយ៍ឯក ង៉ូវ៉ាំងយ៉ាក ប្រធានដំណាក់សុខាភិបាលសហការជាមួយពេទ្យកងទ័ពប្រជាជនមានប្រសាសន៍ឲ្យដឹងថាតំបន់ ភូមិសាស្រ្តអង្គភាពបោះទីតាំងស្ថិតនៅតំបន់ឆ្ងាយដាច់ស្រយាល ជីវភាពរបស់ប្រជាជននៅទីនេះជួបនឹងការលំបាកច្រើន។ ជាមួយការខិតខំ របស់កម្មាភិបាលបុគ្គលិកដំណាក់សុខាភិបាលគ្រប់រូបបានអនុវត្តសម្រេចល្អភារកិច្ចដែលបានប្រគល់ជូន។

ក្នុងពេលប្រារព្ធឡើងបណ្តាសកម្មភាពសប្បាយទទួលបុណ្យចូលឆ្នាំថ្មី ប៉ុន្តែកម្មាភិបាលយុទ្ធជនប៉ុស្តិ៍ការពារព្រំដែនឡុងវិញតែង តែរក្សាចំនួនទ័ពត្រៀមប្រយុទ្ធ ក្នុងនោះកម្មាភិបាលបុគ្គលិកដំណាក់សុខាភិបាលសហការជាមួយពេទ្យកងទ័ពប្រជាជនចាត់ឲ្យកងកម្លាំងប្រចាំការត្រៀមប្រយុទ្ធថែទាំសុខភាពកម្មាភិបាលយុទ្ធជនបម្រើថែទាំសុខភាពប្រជាជន។ដើម្បីថែទាំល្អសុខភាព ឲ្យកម្មាភិបាលយុទ្ធជននិងប្រជាជននាឱកាសបុណ្យចូលឆ្នាំថ្មី ដំណាក់សុខាភិបាលសហការជាមួយពេទ្យកងទ័ពប្រជាជនចាត់កម្មាភិបាលបុគ្គលិកប្រចាំការត្រៀមប្រយុទ្ធនៅនឹងអង្គភាពដើម្បីធានាថែទាំសុខភាពប្រជាជនជាបន្តបន្ទាប់ ២៤/២៤ ម៉ោង ធានាប្រចាំការពេលប្រជាជនត្រូវការកម្មាភិបាលបុគ្គលិកដំណាក់តែងតែត្រៀមបម្រុងបម្រើការជានិច្ច។

អនុសេនីយឯក ង្វៀងវ៉ាំងកឿង ស្នងការនយោបាយរងប៉ុស្តិ៍ការពារព្រំដែនឡុងវិញមានប្រសាសន៍ថា៖ រយៈពេលកន្លង កម្មា ភិបាលយុទ្ធជនដំណាក់សុខាភិបាល សហការជាមួយពេទ្យកងទ័ពប្រជាជនបានពង្រីកស្មារតីទទួលបន្ទុកអនុវត្តល្អការងារថែ ទាំសុខភាពជូនកម្មាភិបាលយុទ្ធជននិងប្រជាជន។ កម្មាភិបាលយុទ្ធជនក្នុងអង្គភាពបានថែទាំសុខភាពល្អ ម៉្លោះហើយតែង តែខិតខំក្នុងការរៀនសូត្រធ្វើការ អនុវត្តសម្រេចល្អភារកិច្ចបានប្រគល់ជូន។ ផ្ដើមពីនោះបានរួមចំណែកថែទាំល្អសុខភាព ជូនប្រជាជន អនុវត្តល្អការងារចលនាមហាជន ជួយឲ្យប្រជាជនលំនឹងជីវភាពនិងជឿជាក់រួមដំណើរជាមួយអង្គភាពអនុវត្តភារកិច្ចរក្សាសន្តិសុខសណ្តាប់ធ្នាប់ការពាររឹងមាំអធិបតេយ្យព្រំដែនសមុទ្រដែលអង្គភាពទទួលបន្ទុក៕

ប្រែសម្រួល៖ លឺវវ៉ូ

TIN CÙNG MỤC

អានិសង្សបាយបាត្រ

អនុស្សាវរីយ៍សម័យប្រឡងសញ្ញាបត្រពុទ្ធិកមធ្យមសិក្សាបឋម - ទុតិយភូមិនៅ វត្តពោធិសាលរាជ (កំពង់)

  • អត់ហូបបាយនិងសាច់អាចបង្ការបានជំងឺមហារីកឬទេ?
  • ថែទាំសុខភាពជូនជនរួមជាតិខ្មែរ
  • ដំណាក់សុខាភិបាលកងទ័ព-ប្រជាជនពង្រីកតួនាទីសុខាភិបាលនៅមូលដ្ឋាន
  • វត្តអូរក្តារសកម្មក្នុងការបង្រៀនអក្សរសាស្រ្តខ្មែរជូនសិស្សក្នុងរដូវវិស្សមកាល
Tin Nổi Bật

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.