• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 30/09/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សុខភាព - អប់រំ

អត់ហូបបាយនិងសាច់អាចបង្ការបានជំងឺមហារីកឬទេ?

21/03/2025 08:38

     ប្រសិនបើមិនហូបបាយឬសាច់អាចនឹងបណ្តាលឱ្យសព៌ាង្គកាយកង្វះថាមពល ទ្រុឌទ្រោមប្រព័ន្ធធន់នឹងរោគជំងឺ ជាពិសេសចំពោះអ្នកមានជំងឺមហារីក។ វេជ្ជបណ្ឌិតឯកទេសទី ១ ឌិញត្រឹងង៉ុកម៉ាយ វិទ្យាអាហារូបត្ថម្ភ-កាត់បន្ថយនៃមន្ទីរមហា វិទ្យាល័យឱសថទីក្រុងហូជីមិញបានឱ្យដឹងថា៖ សព៌ាង្គកាយ​តម្រូវការគ្រប់គ្រាន់បណ្តាក្រុមជីវជាតិអាហារូបត្ថម្ភដើម្បីរក្សាសុខភាព។  បណ្តាក្រុមអាហារូបត្ថម្ភរួមមាន៖

     សារធាតុម្សៅ៖ គឺជាប្រភពថាមពលសម្រាប់ធ្វើសកម្មភាពប្រចាំថ្ងៃ។ ខួរក្បាល និងសាច់ដុំតម្រូវការសារធាតុ glucose ពីសារធាតុម្សៅ​ដើម្បីធ្វើចលនា។

   ជីវជាតិប្រូតេអ៊ីន៖ ជីវជាតិប្រូតេអ៊ីនជួយឱ្យកកើតឡើងវិញ និងកែលម្អបណ្តាជាលិកាឧបត្ថម្ភការធន់នឹងជំងឺ ប្រការសំខាន់នោះគឺចំពោះអ្នកជំងឺមហារីកពេលដែលសព៌ាង្គកាយមានតម្រូវការកម្លាំងប្រតិកម្មនឹងជំងឺ។

    ជាតិខ្លាញ់៖ ផ្គត់ផ្គង់ថាមពលស្តុកទុក និងជួយស្រូបយកបណ្តាសារ​ជាតិ​វីតាម៉ីនរំលាយក្នុងប្រេងដូចជាវីតាម៉ីន A, D, E, K។

  សារធាតុវីតា​ម៉ីន និងសារធាតុខនិងជ៖ជួយបង្កើនប្រព័ន្ធធន់នឹងជំងឺ ឧបត្ថម្ភក្នុងដំណាក់កាលផ្លាស់ប្តូរសារធាតុ ប្រឆាំងនឹងបណ្តាភ្នាក់ងារ បង្កនូវជំងឺ។

  សារធាតុកាកសរសៃ៖ កែលម្អប្រព័ន្ធរំលាយអាហារ បន្ថយគ្រោះអាសន្ន​បណ្តារោគជំងឺរ៉ាំរ៉ៃរួមមានជំងឺមហារីកពោះវៀនជាដើម។

ដែលជាទម្លាប់​បរិភោគ​បង្កើនគ្រោះអាសន្នជំងឺមហារីក៖

តាមប្រ​​សាសន៍​​វេជ្ជបណ្ឌិតង៉ុកម៉ាយ ទម្លាប់មួយចំនួនដែល​បរិភោគ​មិន​តម្លាភាពអាចនឹងបង្កើនគ្រោះអាសន្នជំងឺមហារីកដូចជា៖ សាច់​ក្រ​ហម និងសាច់កែច្នៃស្រាប់។ ពេលយើងបរិភោគសាច់ក្រហមច្រើន (គោ ជ្រូក ចៀម) និងសាច់ដែលកែច្នៃស្រាប់ (ហតដត សាច់ផាត់) អាចបណ្តាល​ឱ្យកើនគ្រោះអាសន្នជំងឺមហារីកក្រពះ ពោះវៀនធំ អាស្រ័យដោយផ្ទុក​ច្រើនសារធាតុដែលបង្កឱ្យគ្រោះថ្នាក់ដល់ប្រព័ន្ធរំលាយអាហារ។

ម្ហូបឆ្អើរនិងបំពង៖ អាហារឆ្អើរដោយកម្រិតកម្តៅខ្ពស់ឬ​ឆេះខ្លោច​មានកើតឡើងបណ្តាសារធាតុ acrylamide និង HCAs អាចនឹងបង្កជា​ភាពប្រែប្រួលយ៉ាងឆាប់រហ័សដល់កោសិកា។

អាហារដាក់កំប៉ុង៖ អាហារជាច្រើនប្រភេទដែលបានកែច្នៃស្រាប់សុទ្ធ​តែមានផ្ទុកសារធាតុសម្រាប់រក្សាទុកបានយូរ និងគ្រឿងផ្សំឬមានជាតិអំបិល​ច្រើនបណ្តាលឱ្យបង្កើនគ្រោះអាសន្នជំងឺមហារីកប្រព័ន្ធរំលាយអាហារដែរ។

របបបរិភោគតិចបន្លែបង្ការ និងផ្លែឈើ៖ ការកង្វះសារជាតិ​ភាវូបនីយកម្មអ៊ុកស៊ីកម្ម (វីតាម៉ីន C វីតាម៉ីន E វីតាម៉ីន caro tenoids) ក្នុងបន្លែបង្ការ ផ្លែឈើបណ្តាលឱ្យបន្ថយសមត្ថភាពប្រឆាំងមកវិញ​បណ្តា​ឫសគល់សេរី-មូលហេតុបង្កជាជំងឺមហារីក។

អត់ហូបបង្ការបានជំងឺមហារីកឬទេ?

ការអត់អាហារត្រឹមត្រូវ ជាពិសេសគឺចោលទាំងស្រុងបណ្តាក្រុមអាហារដូចជា បាយ ជាតិម្សៅ (បិដ្ឋជាតិ) សាច់ (ជីវជាតិប្រូតេ អ៊ីន) មិនពាក់ព័ន្ធដល់ការបង្ការ​ជំងឺមហារីកឡើយ ហើយនៅទាំងបង្កឡើងនូវភាពអន្តរាយផ្សេងៗដូចជា៖

-បាត់តុល្យភាពអាហារូបត្ថម្ភ កង្វះថាមពល។  

- អន់ថយប្រព័ន្ធធន់នឹងជំងឺ បន្ថយសមត្ថភាពស្តារឡើងកោសិកា។

- បាត់សាច់ដុំ ថមថយសព៌ាង្គកាយ គ្រោះអាសន្នចលាចល វិបត្តិ នៃការផ្លាស់ប្តូរសារជាតិ។

ប្រសិនបើចង់សាកល្បងបណ្តាវិធានការអត់អាហារ (អត់អាហារអាក់ខាន)​ គប្បីត្រូវមានការណែនាំរបស់វេជ្ជបណ្ឌិតឬអ្នកឯក ទេសខាងអាហារូបត្ថម្ភដើម្បីបានធានាសមស្របជាមួយនឹងសុខភាព និងគោលដៅ។

របបបរិភោគតម្លាភាព៖ យោងតាមប្រសាសន៍វេជ្ជបណ្ឌិតង៉ុកម៉ាយ ប្រសិនបើអត់អាហារគប្បីអនុវត្តតាមរបបបរិភោគតម្លាភាព និងតុល្យភាព​ដូចជាបណ្តារបៀបបង្កើនបន្លែបៃតង ផ្លែឈើស្រស់ដែល​មានផ្ទុកសារធាតុ​ភាវូបនីយកម្មអ៊ុកស៊ីកម្ម និងសារធាតុកាកសរសៃ។ បន្ថយសាច់ក្រហម និងអាហារកែច្នៃស្រាប់ បន្ថយចំណែកអាហារ និងជំនួសដោយបណ្តាប្រភព​តម្លភាព ដូចជាត្រី សណ្តែក គ្រាប់។ល។ អាទិភាពវិធានការ​ដណ្តាំអាហារ​តម្លាភាពដូចជា៖ ចំហុយ ស្រុស ស្ងោរ ឆាបន្ទាន់ ជំនួសឱ្យម្ហូបឆ្អើរ អាំង បំពងវិញ។ ប្រើប្រាស់ធញ្ញជាតិទាំងគ្រាប់ជំនួសឱ្យអង្ករសម្រួប ធញ្ញជាតិ នំបុ័ងជំនួយឱ្យការផ្គត់ផ្គង់សារធាតុកាកសរសៃ និងថាមពលស្ថិរភាព។ គប្បីពិនិត្យជាតិស្ករ អំបិលនៅក្នុងរបបបរិភោគដើម្បីកាត់​បន្ថយគ្រោះ​អាសន្នរលាក និងជំងឺរ៉ាំរ៉ៃ។ កសាងរបបបរិភោគតុល្យភាព តម្លាភាព គួបផ្សំជាមួយរបៀបរស់​នៅសកម្មដើម្បីរក្សាសុខភាពល្អបំផុត។ ប្រសិនបើចង់តម្រែតម្រង់របបបរិភោគរបស់ខ្លួន គប្បីពិគ្រោះជាមួយអ្នកឯកទេសដើម្បីបានណែនាំសមស្របជាង៕

តាមប្រភព vnexpress.net

TIN CÙNG MỤC

ពង្រីកប្រសិទ្ធភាពដំណាក់សុខាភិបាល កងទ័ពប្រជាជននៅព្រំដែនសមុទ្រ

អានិសង្សបាយបាត្រ

  • អនុស្សាវរីយ៍សម័យប្រឡងសញ្ញាបត្រពុទ្ធិកមធ្យមសិក្សាបឋម - ទុតិយភូមិនៅ វត្តពោធិសាលរាជ (កំពង់)
  • ថែទាំសុខភាពជូនជនរួមជាតិខ្មែរ
  • ដំណាក់សុខាភិបាលកងទ័ព-ប្រជាជនពង្រីកតួនាទីសុខាភិបាលនៅមូលដ្ឋាន
  • វត្តអូរក្តារសកម្មក្នុងការបង្រៀនអក្សរសាស្រ្តខ្មែរជូនសិស្សក្នុងរដូវវិស្សមកាល
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.