• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 21/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សុខភាព - អប់រំ

សាលាសកលជនជាតិអន្តេវាសិកអនុវិទ្យាល័យស្រុកយ្វៀងហាយ៖ លទ្ធផលនៃការកសាងសាលាសម្រេចសម្បទាជាតិ

24/10/2022 08:14

គិតមកទល់ពេលនេះ សាលាសកលជនជាតិអន្តេវាសិកអនុវិទ្យាល័យស្រុកយ្វៀងហាយកសាងសម្រេច និងបានទទួលស្គាល់ជាសាលាសម្រេចសម្បទាជាតិ។

  លោកគ្រូលីង៉ុកទ្រឿង ចាងហ្វាងរងសាលាបានឱ្យដឹងថា៖ ការកសាងសាលាសម្រេចសម្បទាជាតិគឺជាដំណាក់កាលខិតខំរបស់កងជួរកម្មាភិបាល គ្រូបង្រៀន បុគ្គលិករបស់សាលា។ សាលាបានប្រមូលផ្ដុំបណ្ដាប្រភពកម្លាំង អនុវត្តបណ្ដាការកំណត់ ក្នុងនោះមានការអនុវត្តន៍តាមសេចក្ដីណែនាំលេខ ១៨/២០១៨/TT-BGDĐT ចុះថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០១៨ របស់ក្រសួងអប់រំ និងបណ្ដុះបណ្ដាល “ចេញផ្សាយសេចក្ដីកំណត់ស្ដីពីការពិនិត្យគុណភាពអប់រំ និងទទួលស្គាល់សម្រេចសម្បទាជាតិចំពោះសាលាអនុវិទ្យាល័យ សាលាវិទ្យាល័យ និងសាលាសកលមានកម្រិតសិក្សាច្រើន”។ តាមរយៈការផ្សព្វផ្សាយអនុវត្ត ទទួលបានការឯកភាពខ្ពស់ពីសំណាក់កម្មាភិបាល គ្រូបង្រៀន បុគ្គលិករបស់សាលា។ សាលាបានទទួលស្គាល់សម្រេចសម្បទាជាតិជាកិត្តិយសធំធេងសម្រាប់សាលានិយាយដោយឡែក ផ្នែកអប់រំរបស់ស្រុកនិយាយរួម។\

ម៉ោងរៀននៃថ្នាក់មួយក្នុងបណ្ដាថ្នាក់រៀននៃសាលាសកលជនជាតិអន្តេវាសិកអនុវិទ្យាល័យស្រុកយ្វៀងហាយ។

   សាលាសកលជនជាតិអន្តេវាសិកអនុវិទ្យាល័យស្រុកយ្វៀងហាយបានបង្កើតឡើងនៅថ្ងៃ​ទី ២៤ ខែមិថុនា ឆ្នាំ ២០០៩ លើផ្ទៃដីចំនួន ៧.៩៦២ ម៉ែត្រក្រឡា។ ជាង ១០ ឆ្នាំដែលបានបង្កើត និងរីកចម្រើន សាលាតែងឆ្លើយតបគោលដៅអប់រំក្នុងដំណាក់កាលនីមួយៗ មានផែនការកែប្រែគុណភាព កៀរគរបណ្ដាប្រភពកម្លាំងរួមចំណែកបង្កលក្ខណៈធានាឱ្យសាលាមិនបង្អង់លើកកម្ពស់គុណភាព ប្រសិទ្ធភាពអប់រំ។ សិស្សានុសិស្សដែលបានជ្រើសចូលរៀននៅសាលា​នេះភាគច្រើនជាជនជាតិខ្មែរ មាននិទ្ទេសសិក្សាពីពូកែ គ្រាន់បើឡើងទៅ ទន្ទឹមនឹងនោះ គ្រូបងង្រៀនម្នាក់ៗតែងជ្រោងខ្ពស់ស្មារតីទទួលបន្ទុកក្នុងការបង្ហាត់បង្រៀន។ ជារៀងរាល់ឆ្នាំចំនួនសិស្សសម្រេចនិទ្ទេសពូកែ គ្រាន់បើមានជាង ៩០%។

   សាលាតែងបង្កទំនាក់ទំនងបានល្អជាមួយឪពុកម្ដាយសិស្សក្នុងការអប់រំប្អូនៗ ម៉្លោះហើយក្នុងបណ្ដាឆ្នាំកន្លង ប្អូនៗដែលចូលមកសិក្សានៅក្នុងសាលាគ្មានករណីណាបំ​ពានបណ្ដាសេចក្ដីកំណត់របស់សាលាក៏ដូចជាការកំណត់របស់ផ្នែកអប់រំឡើយ។ បងថាច់ស្វាង នៅភូមិសារយ៉ាំង ឃុំដូងចូវចែករំលែក៖ សាលារក្សាខ្ជាប់ភាពទំនាក់ទំនង ជាមួយឪពុកម្ដាយ​សិស្សជាទង្វើប្រចាំដើម្បីតម្រែតម្រង់ចរិតរៀនសូត្ររបស់ប្អូនៗ។ ជារៀងរាល់ឆ្នាំ សាលាតែងមានការចាត់តាំងប្រជុំឪពុកម្ដាយសិស្សដើម្បីប្រកាសនូវលទ្ធផលរៀនសូត្ររបស់​ប្អូនៗ។ ទង្វើនោះគឺដើម្បីឆាប់រកឃើញបណ្ដាចំណុចខ្សោយចំពោះប្អូនៗដើម្បីមានទិសដៅ​ដោះស្រាយបានល្អប្រសើរជាង។ ប្រការមួយក្នុងបណ្ដាប្រការដែលខ្ញុំយកចិត្តទុកដាក់គឺ ជារៀងរាល់ឆ្នាំ សាលាតែងមានប្អូនៗទទួលបានរង្វាន់ក្នុងបណ្ដាសម័យប្រឡង។

   ជាមួយលទ្ធផលដែលសម្រេចបានពីការកសាងសាលាសម្រេចសម្បទាជាតិ កងជួរកម្មាភិបាល គ្រូបង្រៀនរបស់សាលាបន្តការខិតខំ ក្នុងនោះមានការសហការជាមួយកា​រិយាល័យអប់រំ និងបណ្ដុះបណ្ដាលស្រុក បន្តការធ្វើសេនាធិការជាមួយគណៈកម្មាធិការប្រជាជនស្រុកចង្អុលការវិនិយោគបានទាន់ពេលបណ្ដាប្រភពកម្លាំង​ដើម្បីសាលាសម្រេចសម្បទាជាតិកម្រិតលេខ ២ ឬក៏បានទទួលស្គាល់ឡើងវិញ។ ទន្ទឹមនឹងនោះ ជំរុញមាំចលនា “បង្រៀនល្អ រៀនល្អ” លោកគ្រូ អ្នកគ្រូម្នាក់ៗតែងជា “គំរូភ្លឺស្វាង និងច្នៃប្រតិដ្ឋ” មិនបង្អង់ពូតផ្ដុំបន្ថែមពីសីលធម៌​គ្រូបង្រៀន មិនបង្អង់ រៀនសូត្រដោយខ្លួនឯងដើម្បីលើកកម្ពស់លទ្ធភាពជំនាញ និងស្វែង​យល់ផ្លាស់ថ្មី ច្នៃប្រតិដ្ឋក្នុងការអប់រំ និងបង្ហាត់បង្រៀន៕​​​​​​

អត្ថបទ-រូបថត៖ ថាច់សម្បត្តិ

TIN CÙNG MỤC

ពង្រីកប្រសិទ្ធភាពដំណាក់សុខាភិបាល កងទ័ពប្រជាជននៅព្រំដែនសមុទ្រ

អានិសង្សបាយបាត្រ

  • អនុស្សាវរីយ៍សម័យប្រឡងសញ្ញាបត្រពុទ្ធិកមធ្យមសិក្សាបឋម - ទុតិយភូមិនៅ វត្តពោធិសាលរាជ (កំពង់)
  • អត់ហូបបាយនិងសាច់អាចបង្ការបានជំងឺមហារីកឬទេ?
  • ថែទាំសុខភាពជូនជនរួមជាតិខ្មែរ
  • ដំណាក់សុខាភិបាលកងទ័ព-ប្រជាជនពង្រីកតួនាទីសុខាភិបាលនៅមូលដ្ឋាន
Tin Nổi Bật

Làm báo - nghề tay trái mà cả đời tôi theo đuổi

Hội Đoàn kết sư sãi yêu nước tỉnh Trà Vinh kỷ niệm 60 năm thành lập

100 năm ngày Báo chí cách mạng Việt Nam (21/6/1925 - 21/6/2025) - GẶP ĐỒNG NGHIỆP CŨ TRÊN BÁO CŨ

Buổi tọa đàm thiết thực - sống trách nhiệm, giữ gìn gia đình, quản lý tốt tài chính

Bưu điện tỉnh Trà Vinh chúc mừng ngày Báo chí Cách mạng Việt Nam

Lịch sử Báo chí Cách mạng Việt Nam

Xã Tân Sơn đạt chuẩn nông thôn mới nâng cao

Chi bộ Ban Tổ chức Tỉnh ủy hoàn thành xuất sắc nhiệm vụ chính trị nhiệm kỳ 2020 - 2025

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.