• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 21/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សុខភាព - អប់រំ

សិស្សសាលាជាមួយនឹងបធានបទស្រាវជ្រាវ ទម្រង់សាលារៀនភ្ជាប់ជាមួយបេតិកភណ្ឌ

17/04/2023 10:23

ការអភិរក្ស និងអភិវឌ្ឍន៍តម្លៃបេតិកភណ្ឌប្រវត្តិសាស្រ្ត វប្បធម៌មូលដ្ឋានមានតួនាទីសំខាន់ចំពោះការអភិវឌ្ឍន៍របស់ប្រទេស ជនជាតិ មូលដ្ឋាននីមួយៗ។ ខេត្តត្រាវិញមានវត្តខ្មែរចំនួន ១៤៣ វត្តដែលមានតម្លៃប្រវត្តិសាស្រ្ត វប្បធម៌ ត្រូវ ការអភិរក្ស ជាពិសេសគឺការអប់រំសិស្សានុសិស្សយល់ដឹងពីតម្លៃវប្បធម៌នោះដើម្បីបន្តអភិរក្ស និងអភិវឌ្ឍបណ្តាតម្លៃ។

    ដោយយល់ដឹងអំពីអត្ថន័យនោះ មានសិស្សមួយក្រុមគឺ ប្អូនង្វៀងធីយីមហុងនិងឡេតាំងបាវង៉ុក (សាលាវិទ្យាល័យជំនាញង្វៀងទៀងថាញ់) បានអនុវត្តបធានបទស្រាវជ្រាវ “អភិរក្ស និងអភិវឌ្ឍន៍តម្លៃបេតិកភណ្ឌប្រវត្តិសាស្រ្ត-វប្បធម៌ មូលដ្ឋាន ដោយទម្រង់សាលារៀនភ្ជាប់ជាមួយបេតិកភណ្ឌ”។ ប្អូនឡេតាំងបាវង៉ុកឲ្យដឹងថា៖ បន្ទាប់ពីបានស្វែងយល់ ពួក ប្អូនបានដឹងថា នៅខេត្តត្រាវិញយើងមានកេរដំណែលជាច្រើនគប្បីត្រូវបានរៀបចំណាត់ថ្នាក់ជាតិ និងថ្នាក់ខេត្ត។ ចំ ណុចលេចធ្លោក្នុងប្រព័ន្ធកេរដំណែលប្រវត្តិសាស្រ្ត-វប្បធម៌ មូលដ្ឋាននៅខេត្តត្រាវិញ គឺបណ្តាសំណង់ដែលពាក់ព័ន្ធដល់បណ្តាវិស័យវប្បធម៌ សាសនារបស់ជនរួមជាតិខ្មែរ ក្នុងនោះ អស្ចារ្យបំផុតគឺវត្តខ្មែរ។

ប្អូនង្វៀងធីយីមហុង (ខាងស្តាំ) និងប្អូនឡេតាំងបាវង៉ុក ឧទ្ទេសនាមអំពីបធានបទស្រាវជ្រាវរបស់ខ្លួន។ រូបថត៖ ង៉ុកស្វង

     ចូលរួមសកម្មភាពក្នុងកម្មវិធីសិក្សា ពួកប្អូនបានគ្រូបង្រៀននាំទៅទស្សនាកេរដំណែលមួយចំនួន ក្នុងនោះមានវត្តពិសីវរារាម (ពិសី) ភូមិពិសី ឃុំភឿងថាញ់ ស្រុកកាងឡុង។ នេះជាវត្តមួយដែលបានទទួលស្គាល់ជាកេរដំណែលថ្នាក់ ជាតិកាលពីឆ្នាំ ២០១២។ ក្រៅពីតម្លៃប្រវត្តិសាស្រ្ត វត្តពិសីវរារាមជាស្ថាបត្យកម្មពិសេស ប្រកបដោយលក្ខណៈវប្បធម៌របស់ជនរួមជាតិខ្មែរ គឺជាមជ្ឈមណ្ឌលវប្បធម៌ សិក្សាអប់រំ និងជាកន្លែងរក្សាទុកនូវបណ្តាតម្លៃវប្បធម៌ប្រពៃណីអរូបីរបស់ជនរួមជាតិខ្មែរ។ ថ្វីត្បិតដូច្នោះ បច្ចុប្បន្ន វត្តមានការទ្រុឌទ្រោម អាចនឹងបាត់តម្លៃប្រវត្តិសាស្រ្ត។ ហេតុនោះ ប្អូនៗអនុវត្តបធានបទស្រាវជ្រាវដើម្បីអភិរក្ស និងអភិវឌ្ឍន៍បណ្តាតម្លៃប្រវត្តិសាស្រ្ត វប្បធម៌របស់វត្ត។

     ការស្រាវជ្រាវរបស់សិស្សទាំង ០២ រូបនេះ បានចាប់ផ្ដើមអនុវត្តចាប់តាំងពីខែមេសាដល់ខែវិច្ឆិកា ឆ្នាំ ២០២២ ដោយ មានបណ្តាសកម្មភាពពិនិត្យ ស្វែងយល់អំពីលក្ខណៈរបស់កេរដំណែលប្រវត្តិសាស្រ្ត ស្រាវជ្រាវ ប្រមូលបណ្តាឯកសាររួចវិភាគពីតម្លាភាពតម្លៃប្រវត្តិសាស្រ្ត អប់រំ វប្បធម៌។ល។ ពីប្រភពភោគផលធម្មជាតិនៃកេរដំណែលប្រវត្តិសាស្រ្ត-វប្បធម៌នៅមូលដ្ឋាន។ ទន្ទឹមនឹងនោះ ប្អូនៗនៅទាំងបង្កើតការត្រួតពិនិត្យនៅលើប្រព័ន្ធ Google Forms រួចផ្ញើឲ្យមុខសញ្ញាដែលបានត្រួតពិនិត្យ។ ឆ្លងតាមរយៈប្រមូលព័ត៌មានអំពីការយល់ដឹងរបស់ប្រជាជន និងរបស់សិស្សសាលាវិទ្យា ល័យ ចំពោះកេរដំណែលប្រវត្តិសាស្រ្ត-វប្បធម៌មូលដ្ឋាន។ ទន្ទឹមនឹងនោះ ចាប់ផ្តើមសម្ភាសចំពោះសិស្សមួយចំនួននៅ នឹងសាលាវិទ្យាល័យជំនាញង្វៀងទៀងថាញ់ និងសម្ភាស ព្រះសង្ឃមួយចំនួនអង្គ និងគណៈអារាមាភិបាលវត្តពិសីវរារាម និងលោកគ្រូ អ្នកគ្រូដែលបង្រៀនវិញ្ញាសាអក្សរសាស្រ្ត ប្រវត្តិសាស្រ្ត និងអប់រំមូលដ្ឋាន និងគ្រូបង្រៀនផ្នែកភាសា-វប្បធម៌-សិល្បៈខ្មែរណាមបូ។ល។

     ផ្ដើមពីបណ្ដាលទ្ធផលដែលប្រមូលបាន ប្អូនៗបានចងក្រងជាឯកសារភ្ជាប់នឹងខ្លឹមសារពង្រីកតម្លៃកេរដំណែលប្រវត្តិសាស្រ្ត-វប្បធម៌មូលដ្ឋានជាមួយនឹងការសិក្សា អប់រំនៅក្នុងសាលារៀន និងស្នើទម្រង់ “សាលារៀនភ្ជាប់ជាមួយ បេតិកភណ្ឌ”  ដើម្បីអនុវត្តទៅក្នុងកម្មវិធីសិក្សាអប់រំវិទ្យាល័យឆ្នាំ ២០១៨ នៅក្នុងសាលារៀន។ ជាមួយអត្ថន័យជាក់ស្តែង នេះ ដើម្បីពង្រីកតម្លៃកេរដំណែល ផ្សព្វផ្សាយកេរដំណែលដល់កន្លែងនានាតាមយៈការសិក្សាអប់រំ ពង្រីកវិស័យទេស ចរណ៍។ ឯកសារចងក្រងរបស់សិស្សទាំង ០២ រូបនេះ ទទួលបានជ័យលាភីលេខមួយក្នុងពិធីប្រឡងសិក្សាស្រាវជ្រាវវិទ្យាសាស្រ្ត-បច្ចេកទេសថ្នាក់ខេត្ត សម្រាប់សិស្សកម្រិតមធ្យមសិក្សា ឆ្នាំសិក្សា ២០២២-២០២៣។

     ដោយទទួលបានជ័យលាភីលេខមួយក្នុងពិធីប្រឡង ប្អូនទាំង ០២ រូបមានមោទនភាព ហើយសង្ឃឹមថាបធានបទ នេះ បន្តពង្រីកប្រសិទ្ធភាពក្នុងការសិក្សា រក្សាទុក និងរកឃើញនូវបណ្តាតម្លៃរបស់កេរដំណែលរបស់វត្តពិសីវរារាម។  ប្អូនង្វៀងធីយីមហុងឲ្យដឹងបន្ថែម៖ ពួកប្អូនសង្ឃឹមថា ការស្រាវជ្រាវរបស់ប្អូនៗបានរួមចំណែកលើកកម្ពស់ប្រសិទ្ធភាពការអប់រំ ទន្ទឹមនឹងនោះ ពង្រីកតម្លៃបណ្តាកេរដំណែលក្នុងខេត្ត ជាពិសេសគឺ បណ្តាកេរដំណែលរបស់ជនជាតិខ្មែរ គួបផ្សំជាមួយនឹងវិស័យទេសចរណ៍ផ្លូវជំនឿ ទេសចរណ៍វប្បធម៌ នាំមកផលប្រយោជន៍សេដ្ឋកិច្ចជូនខេត្តត្រាវិញ៕

ង៉ុកស្វង-ថាច់ហៀង

TIN CÙNG MỤC

ពង្រីកប្រសិទ្ធភាពដំណាក់សុខាភិបាល កងទ័ពប្រជាជននៅព្រំដែនសមុទ្រ

អានិសង្សបាយបាត្រ

  • អនុស្សាវរីយ៍សម័យប្រឡងសញ្ញាបត្រពុទ្ធិកមធ្យមសិក្សាបឋម - ទុតិយភូមិនៅ វត្តពោធិសាលរាជ (កំពង់)
  • អត់ហូបបាយនិងសាច់អាចបង្ការបានជំងឺមហារីកឬទេ?
  • ថែទាំសុខភាពជូនជនរួមជាតិខ្មែរ
  • ដំណាក់សុខាភិបាលកងទ័ព-ប្រជាជនពង្រីកតួនាទីសុខាភិបាលនៅមូលដ្ឋាន
Tin Nổi Bật

Làm báo - nghề tay trái mà cả đời tôi theo đuổi

Hội Đoàn kết sư sãi yêu nước tỉnh Trà Vinh kỷ niệm 60 năm thành lập

100 năm ngày Báo chí cách mạng Việt Nam (21/6/1925 - 21/6/2025) - GẶP ĐỒNG NGHIỆP CŨ TRÊN BÁO CŨ

Buổi tọa đàm thiết thực - sống trách nhiệm, giữ gìn gia đình, quản lý tốt tài chính

Bưu điện tỉnh Trà Vinh chúc mừng ngày Báo chí Cách mạng Việt Nam

Lịch sử Báo chí Cách mạng Việt Nam

Xã Tân Sơn đạt chuẩn nông thôn mới nâng cao

Chi bộ Ban Tổ chức Tỉnh ủy hoàn thành xuất sắc nhiệm vụ chính trị nhiệm kỳ 2020 - 2025

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.