• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 21/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សុខភាព - អប់រំ

សិស្សរៀនពូកែ ០៨ ឆ្នាំបន្តបន្ទាប់

07/06/2022 09:19

នោះគឺប្អូនផាមធីង៉ុកធឺ សិស្សថ្នាក់ទី ៩A/២ សាលាសកលជនជាតិអន្តេវាសិក អនុវិទ្យាល័យស្រុកយ្វៀងហាយ។ ជាមួយស្នាដៃទទួលបានកិត្តិនាមជាសិស្សពូកែ ០៨ ឆ្នាំបន្តបន្ទាប់ ទទួលបានរង្វាន់លេខ ៣ ក្នុងពិធីប្រឡង IOE ថ្នាក់ស្រុក កាលពីឆ្នាំ ២០១៥ និងរង្វាន់លើកទឹកចិត្តក្នុងពិធីប្រឡង IOE លើបណ្តាញ Internet កាលពីឆ្នាំ ២០២១ ព្រមទាំងទទួលបានរង្វាន់លើកទឹកចិត្តក្នុងពិធីប្រឡងវិញ្ញាសារូបវិទ្យា។ល។ ង៉ុកធឺសក្ដិសមជាសិស្សពូកែ ។

ប្អូនផាមង៉ុកធឺ កើតនិងធំដឹងក្ដីក្នុងគ្រួសារមួយមានប្រពៃណីស្រឡាញ់ការសិក្សានៅភូមិខ្វែង ឃុំង៉ូវឡាក ស្រុកយ្វៀងហាយ។ ឪពុកម្ដាយប្អូនបំពេញការងារជាគ្រូបង្រៀនរបស់មត្តេយ្យសាលាង៉ូវឡាក ចំណែកបងប្រុសរបស់ប្អូនកំពុងរៀនថ្នាក់ទី ១២ វិទ្យាល័យយ្វៀងហាយ។

ង៉ុកធឺចែករំលែកថា៖ ប្អូនតែងខិតខំរៀនដោយខ្លួនឯងនៅផ្ទះ ហើយរៀនតាមកម្មវិធីនៅលើបណ្ដាញសង្គមព្រមទាំងខិតខំប្រមូលផ្តុំចំណេះដឹងដែលលោកគ្រូ អ្នកគ្រូបានផ្ទេរឲ្យនៅក្នុងសាលារៀន។ ប្អូនតែងយកចិត្តទុកដាក់ស្ដាប់អ្នកគ្រូ លោកគ្រូពន្យល់មេរៀននៅក្នុងថ្នាក់ និងធ្វើលំហាត់នៅផ្ទះឲ្យបានច្រើន។ ទន្ទឹមនឹងនោះ ការសិក្សាជាក្រុមក៏ផ្ដល់នូវការចងចាំបានយូរផងដែរ។

ប្អូនផាមង៉ុកធី (កណ្តាល) កំពុងផ្តោះប្តូរជាមួយមិត្តភ័ក្តិ។

ទន្ទឹមនឹងភាពងាយស្រួលពេលបានចូលរៀននៅសាលាសកលជនជាតិអន្តេវាសិកអនុវិទ្យល័យស្រុកយៀងហាយ ង៉ុកធឺក៏ជួបបញ្ហាលំបាកក្នុងការរៀនអក្សរខ្មែរដែរ ពីព្រោះប្អូនជាជនជាតិកិញប៉ុន្តែពេលរៀននៅសាលាជនជាតិអន្តេវាសិកត្រូវរៀនអក្សរខ្មែរ។ ដើម្បីជម្នះការលំបាកនេះ ប្អូនព្យាយាមសិក្សាអក្សរខ្មែរបន្ថែមនៅម៉ោងសម្រាករៀន (ចេញលំហែ) ហើយទទួលបានការណែនាំ ដោយអស់ពីចិត្ត ពីសំណាក់លោកគ្រូបង្រៀន និងមិត្តរួមថ្នាក់ប្អូនតែងសម្រេចបានលទ្ធផលល្អក្នុងការសិក្សាខេមរភាសា។ មិនត្រឹមតែមានស្មារតីខិតខំស្វែងរកភាពរីកចម្រើន រៀនសូត្រពូកែ ង៉ុកធឺនៅទាំងជាប្រធានថ្នាក់បានហាត់ពត់លត់ដំ និងរីកចម្រើន ផ្ដើមពីបណ្ដាគំរូរឿង​និទានអំពីអ៊ំហូទៀតផង។ រឿងនិទានដែលប្អូននិទានក៏ទទួលបានរង្វាន់លេខ ២ ក្នុងពិធីប្រឡងនិទានរឿងអំពីអ៊ំហូរង្វង់ថ្នាក់ស្រុកកាលពីឆ្នាំ ២០១៤។

លោកគ្រូ លីង៉ុកត្រឿង ចាងហ្វាងរងសាលាសកលជនជាតិអន្តេវាសិកអនុវិទ្យា​ល័យស្រុក យ្វៀងហាយវាយតម្លៃ៖ ង៉ុកធឺជាសិស្សពូកែរបស់សាលា។ ប្អូនតែងព្យាយាម ហើយមានស្មារតីស្រឡាញ់ការរៀនសូត្រ និងមានឆន្ទៈ ឈានមុខ ម៉្លោះហើយតែងបាន​លោកគ្រូអ្នកគ្រូ និងមិត្តភក្ដិស្រឡាញ់ចូលចិត្ត។ ការខិតខំរៀន សូត្ររបស់​ង៉ុកធឺ បាន​ជួយឲ្យសិស្សានុសិស្ស ដែលរៀនមធ្យម និងរៀនខ្សោយមានការជឿនលឿនដូចគ្នា៕        

អត្ថបទ-រូបថត៖ សុខា

TIN CÙNG MỤC

ពង្រីកប្រសិទ្ធភាពដំណាក់សុខាភិបាល កងទ័ពប្រជាជននៅព្រំដែនសមុទ្រ

អានិសង្សបាយបាត្រ

  • អនុស្សាវរីយ៍សម័យប្រឡងសញ្ញាបត្រពុទ្ធិកមធ្យមសិក្សាបឋម - ទុតិយភូមិនៅ វត្តពោធិសាលរាជ (កំពង់)
  • អត់ហូបបាយនិងសាច់អាចបង្ការបានជំងឺមហារីកឬទេ?
  • ថែទាំសុខភាពជូនជនរួមជាតិខ្មែរ
  • ដំណាក់សុខាភិបាលកងទ័ព-ប្រជាជនពង្រីកតួនាទីសុខាភិបាលនៅមូលដ្ឋាន
Tin Nổi Bật

Làm báo - nghề tay trái mà cả đời tôi theo đuổi

Hội Đoàn kết sư sãi yêu nước tỉnh Trà Vinh kỷ niệm 60 năm thành lập

100 năm ngày Báo chí cách mạng Việt Nam (21/6/1925 - 21/6/2025) - GẶP ĐỒNG NGHIỆP CŨ TRÊN BÁO CŨ

Buổi tọa đàm thiết thực - sống trách nhiệm, giữ gìn gia đình, quản lý tốt tài chính

Bưu điện tỉnh Trà Vinh chúc mừng ngày Báo chí Cách mạng Việt Nam

Lịch sử Báo chí Cách mạng Việt Nam

Xã Tân Sơn đạt chuẩn nông thôn mới nâng cao

Chi bộ Ban Tổ chức Tỉnh ủy hoàn thành xuất sắc nhiệm vụ chính trị nhiệm kỳ 2020 - 2025

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.