• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 21/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សុខភាព - អប់រំ

សិស្សចូលរៀនឡើងវិញនៅតែធានាការបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ-១៩

26/02/2021 08:47

ក្រោយរយៈពេលឈប់សម្រាកបុណ្យតេតតឹងស៊ឺវ និងឈប់សម្រាកបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ-១៩ ​ដល់ព្រឹកថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២១ សិស្សានុសិស្សលើភូមិសាស្រ្តខេត្តបានចាប់ផ្តើមចូលរៀនឡើងវិញ។ ការចូលរៀនមកវិញរបស់ប្អូនៗ ខណៈដែលរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ និងប្រជាជនកំពុងបន្តបង្កើនបណ្តាវិធានការបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ-១៩ ម៉្លោះហើយ ឪពុកម្តាយសិស្សតែងត្រៀមបម្រុងគ្រប់គ្រាន់របាំងមុខសម្រាប់ប្អូនៗពាក់ពេលចូលរៀន និងអនុវត្តគ្រប់គ្រាន់បណ្តាការណែនាំបង្ការ ទប់ស្កាត់អាសន្នរោគរបស់ផ្នែកសុខាភិបាល។

 

អនុវត្តការវាស់កម្តៅខ្លួនឱ្យសិស្សនៅសាលាសកលជនជាតិអន្តេវាសិកស្រុកកូវង៉ាង។

តាំងពីព្រឹកព្រលឹម សាលាសកលជនជាតិអន្តេវាសិកអនុវិទ្យាល័យស្រុកកូវង៉ាងបានចាត់កងជួរគ្រូបង្រៀនដើម្បីទទួលសិស្សានុសិស្ស។ ពេលប្អូនៗឈានចូលដល់ខ្លោងទ្វារសាលារៀន ការងារដំបូងបានសាលារៀនអនុវត្តនោះគឺស្ទង់កាយឧណ្ហធាតុ ឱ្យប្អូនលាងដៃដោយទឹករម្ងាប់មេរោគ បន្ទាប់មកទើបឱ្យប្អូនចូលកាន់អន្តេវាសិដ្ឋាន។ ពេលប្អូនៗស្នាក់នៅក្នុងអន្តេវាសិកដ្ឋាន សាលាតែងបំផុសចលនាឲ្យប្អូនៗកាត់បន្ថយដល់កម្រិតទាបបំផុការប្រសព្វផ្ទាល់ជាមួយសាច់ញាតិនៅខាងក្រៅចូលមក ដើម្បីងាយគ្រប់គ្រងប្អូនៗក៏ដូចជាពិនិត្យទប់ស្កាត់អាសន្នរោគ ។

លោកគ្រូថាច់សា  ចាងហ្វាងរងសាលាសកលជនជាតិអន្តេវាសិកអនុវិទ្យាល័យស្រុកកូវង៉ាងបានឱ្យដឹង៖ ដើម្បីរួមចំណែកជាមួយបណ្តាផ្នែកគ្រប់លំដាប់ថ្នាក់បង្ការ ទប់ស្កាត់អាសន្នរោគមានប្រសិទ្ធភាព សាលាបំពាក់បន្ថែមបណ្តាឧបករណ៍ប្រើប្រាស់ដូចជា៖ ម៉ាស៊ីនស្ទង់កាយឧណ្ហធាតុ ទឹកលាងដៃ ចំពុះលាងដៃដាក់នៅក្នុងទីធ្លាសាលាសម្រាប់សិស្សលាងដៃ និងពាក់របាំងមុខពេលចូលរួមសិក្សា។

ការបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ-១៩ ក៏បានឪពុកម្តាយសិស្សយកចិត្តទុកដាក់ផងដែរ។ បងស្រីសឺនធីថាញ់ នៅភូមិពាក់រហាត់ ឃុំឡុងស៊ើង ស្រុកកូវង៉ាងចែករំលែក៖ ខ្ញុំមានកូនរៀននៅសាលាជនជាតិអន្តេវាសិក ដឹងថាការបង្ការ ទប់ស្កាត់អាសន្នរោគ សាលាមានការគ្រប់គ្រងសិស្សហ្មត់ចត់ជាង ទាំងការមកសួរសុខទុក្ខកូនរបស់ឪពុកម្តាយសិស្សក៏កាត់បន្ថយ ម៉្លោះហើយខ្ញុំត្រៀមបម្រុងគ្រប់គ្រាន់បណ្តាវត្ថុប្រើប្រាស់ដូចជា របាំងមុខ របស់ប្រើប្រាស់ឯកជន ​ទឹកលាងដៃ។ល។ ដើម្បីឱ្យកូនប្រើប្រាស់នៅពេលស្នាក់នៅក្នុងអន្តេវាសិកដ្ឋាន។ បានកូនរៀននៅសាលានេះ រួចបានសាលាគិតគូរ ខ្ញុំក៏មានបំណងរួមចំណែកកិច្ចការតូចតាចដើម្បីរួមជាមួយសាលាអនុវត្តល្អការងារបង្ការ ទប់ស្កាត់អាសន្នរោគ។

នៅមុនពេលប្អូនៗវិលត្រឡប់មករៀនវិញ បណ្តាសាលាសុទ្ធតែទទួលបានបណ្តាសារលិខិត សេចក្តីណែនាំទាក់ទងដល់ការងារបង្ការ ទប់ស្កាត់អាសន្នរោគកូវី-១៩។ ក្នុងនោះ មានសារលិខិតលេខ ៥៥១/UBND= KGVX ចុះថ្ងៃទី៩ខែកុម្ភៈឆ្នាំ ២០២១ ស្តីពី “ការពាក់របាំងមុខបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ-១៩ នៅទីសាធារណៈ”។           

ប្រជាជនពាក់របាំងមុខចូលរួមការបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ-១៩។      

នៅសាលាបឋមសិក្សាញីទ្រឿង(អា) ស្រុកកូវង៉ាង ការងារបង្ការ ទប់ស្កាត់អាសន្នរោគក្នុងពេលទទួលប្អូនៗចូលរៀនក៏បានសាលាអនុវត្តហ្មត់ចត់ផងដែរ។ អ្នកគ្រូវ៉ធីលី ចាងហ្វាងសាលាបឋមសិក្សាញីទ្រឿង(អា)បានឱ្យដឹង៖ អនុវត្តកិច្ចចង្អុលការរបស់ផ្នែកអប់រំ ក្រៅពីការអប់រំចំណេះដឹង សាលាក៏យកចិត្តទុកដាក់ដល់ការងារអប់រំស្មារតីបង្ការ ទប់ស្កាត់អាសន្នរោគជូនប្អូនៗដើម្បីឱ្យប្អូនៗថែទាំខ្លួនឯង។ ជាក់ស្តែងគឺអប់រំឱ្យប្អូនៗមានទម្លាប់ពេលទៅកាន់កន្លែងមានមនុស្សច្រើន សាលារៀនត្រូវពាក់របាំងមុខ។ល។ តួយ៉ាងដូចក្នុងការវិលត្រឡប់មកចូលរៀនក្រោយពេលសម្រាកតេត សា លាក៏ត្រៀមបម្រុងរបាំងមុខ ពេលមករៀនបើសិនពិនិត្យឃើញប្អូនរូបណាមិនទាន់ពាក់របាំងមុខសាលានឹងផ្តល់ជូនប្អូនភ្លាម រួចពេលប្អូនៗចូលរៀន សាលាក៏ចង្អុលការឱ្យគ្រូបង្រៀនអចិន្ត្រៃយ៍តាមដានស្ថានភាពសុខភាពរបស់ប្អូនៗ បើសិនឃើញមានសញ្ញាខុសពីប្រក្រតីនោះ រិះរកវិធានការដោះស្រាយជាបន្ទាន់។

ពិនិត្យរួម ពេលចូលរៀនមកវិញ បណ្តាសាលាទាំងតំបន់ជ្រៅ តំបន់ឆ្ងាយ តំបន់ជនរួមជាតិខ្មែរតែងប្រតិបត្តិល្អបណ្តាការកំណត់ស្តីពីការបង្ការ ទប់ស្កាត់អាសន្នរោគ។ សង្ឃឹមថា ជាមួយការជ្រោមជ្រែងរបស់បណ្តាសាលារៀន ឪពុកម្តាយ សិស្សានុសិស្សនិយាយដោយឡែក របស់ប្រជាជននិយាយរួម ជឿជាក់ថាអាសន្នរោគឆាប់រលត់រលាយអស់ទៅ នាំមកភាពសុខសាន្ត និងក្តីរីករាយជូនទូទាំងប្រជាជន៕

អត្ថបទ-រូបថត៖ ថាច់សម្បត្តិ

TIN CÙNG MỤC

ពង្រីកប្រសិទ្ធភាពដំណាក់សុខាភិបាល កងទ័ពប្រជាជននៅព្រំដែនសមុទ្រ

អានិសង្សបាយបាត្រ

  • អនុស្សាវរីយ៍សម័យប្រឡងសញ្ញាបត្រពុទ្ធិកមធ្យមសិក្សាបឋម - ទុតិយភូមិនៅ វត្តពោធិសាលរាជ (កំពង់)
  • អត់ហូបបាយនិងសាច់អាចបង្ការបានជំងឺមហារីកឬទេ?
  • ថែទាំសុខភាពជូនជនរួមជាតិខ្មែរ
  • ដំណាក់សុខាភិបាលកងទ័ព-ប្រជាជនពង្រីកតួនាទីសុខាភិបាលនៅមូលដ្ឋាន
Tin Nổi Bật

Bảo hiểm xã hội Khu vực XXXI chúc mừng ngày Báo chí Cách mạng Việt Nam tại Báo Trà Vinh

Trà Vinh họp mặt kỷ niệm 100 năm ngày Báo chí Cách mạng Việt Nam

Làm báo - nghề tay trái mà cả đời tôi theo đuổi

Hội Đoàn kết sư sãi yêu nước tỉnh Trà Vinh kỷ niệm 60 năm thành lập

100 năm ngày Báo chí cách mạng Việt Nam (21/6/1925 - 21/6/2025) - GẶP ĐỒNG NGHIỆP CŨ TRÊN BÁO CŨ

Buổi tọa đàm thiết thực - sống trách nhiệm, giữ gìn gia đình, quản lý tốt tài chính

Bưu điện tỉnh Trà Vinh chúc mừng ngày Báo chí Cách mạng Việt Nam

Lịch sử Báo chí Cách mạng Việt Nam

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.