• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 09/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សុខភាព - អប់រំ

សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកទីវកឹង៖ បង្កើនគុណភាពអប់រំសិស្សប្រកបដោយគុណសម្បត្តិ-វិជ្ជាសម្បត្តិ

27/01/2023 08:38

     កំណត់ច្បាស់ថា វិ​ស័យអប់រំផ្នែកពុទ្ធិកសិក្សាគឺជាមូលដ្ឋានកសាងសមាគមរឹងមាំ។ ជាច្រើនឆ្នាំកន្លងសមាគមព្រះសង្ឃសាមគ្គីសេ្នហាជាតិស្រុកទីវកឹងចង្អុលការបណ្តាវត្តអនុវត្តល្អការងារអប់រំពុទ្ធិកសិក្សា ដើម្បីអប់រំសិស្សប្រកបដោយគុណសម្បត្តិ-វិជ្ជាសម្បត្តិ។

     តាំងពីបុរាណកាលមក វត្ដអារាមខ្មែរមិនត្រឹមតែជាបូជនីយដ្ឋានប៉ុណ្ណោះទេ នៅទាំងជាមជ្ឈមណ្ឌលអប់រំព្រះសង្ឃ និងប្រជាពុទ្ធបរិស័ទខ្មែរទៀតផង។ ដើម្បីបង្កើនគុណភាពអប់រំពុទ្ធិកសិក្សា ក៏ដូចជាអប់រំអក្សរសាស្រ្ត វប្បធម៌ខ្មែរ សមាគមព្រះសង្ឃសាមគ្គីសេ្នហាជាតិស្រុកទីវកឹងតែងចង្អុលការបណ្ដាវត្ដបង្កើនការគ្រប់គ្រងគ្រូបង្រៀនឲ្យបានល្អ ផ្លាស់ប្ដូរវិធីសាស្ដ្រអប់រំតាមកម្មវិធីសិក្សារបស់សមាគមព្រះសង្ឃសាមគ្គីសេ្នហាជាតិខេត្ដ-ស្រុក ។ ថ្នាក់ស្រុក គឺរៀននូវថ្នាក់ពុទ្ធិកមធ្យមសិក្សាបឋមភូមិឆ្នាំទី ១, ទី ២ និងឆ្នាំ ទី ៣ ។ បេក្ខសិស្សត្រូវរៀនទាំងផ្លូវលោក និងផ្លូវធម៌ពី ១០- ១៣ មុខវិជ្ជា​​ដូចជា៖ ព្រះគាថា ពុទ្ធានុពុទ្ធ វេយ្យាករណ៍បាលី សម្ព័ន្ធមាលា តែងសេចក្តី គណិតវិទ្យា ភាសាអង់គ្លេស។ល។

គណៈអចិន្ត្រៃយ៍សមាគមស្រុក ធ្វើជាអធិបតីមណ្ឌលប្រឡងរួមនៅវត្តកំពង់មាស។

     ព្រះអាចារ្យសឺនហ្វាង គង់នៅវត្តកំពង់ឈូក (ផ្នោសង្រ្កម) បង្រៀនបណ្តាថ្នាក់ពុទ្ធិកសិក្សាក្នុងស្រុកទីវកឹងមានថេរដីកាថា៖ ឆ្នាំសិក្សា ២០២២- ២០២៣ អាត្មាទទួលបង្រៀន ០២ វត្ត។ អាត្មាបង្រៀនមុខវិជ្ជាសម្ព័ន្ធមាលានៃពុទ្ធិកមធ្យមសិក្សាបឋមភូមិឆ្នាំទី ១ នៅវត្តសាសនសាមគ្គីរង្សី (អូរត្រាវ) និងបង្រៀនមុខវិជ្ជាភាសាខ្មែរនៃពុទ្ធិកមធ្យមសិក្សាបឋមភូមិឆ្នាំទី ២ នៅវត្តកំពង់ឈូក (ផ្នោសង្រ្កម)។ ទន្ទឹមនឹងបង្រៀនបេក្ខសិស្សបង្កើនចំណេះដឹងមុខជំនាញចំពោះមុខវិជ្ជានីមួយៗដែលអាត្មាទទួលបន្ទុកនោះ អាត្មានៅទាំងឆ្លៀតពេលអប់រំបេក្ខសិស្សអំពីវប្បធម៌ ប្រពៃណីខ្មែរអំពីសុជីវធម៌ក្នុងជីវភាពជាបព្វជិតក៏ដូចជាជីវភាពជាគ្រហស្ថដើម្បីរួមចំណែកអប់រំសិស្សមានចំណេះដឹងផងមានសុជីវធម៌ក្នុងការរស់នៅផង ។

     ព្រះតេជគុណគឹមម័ន ព្រះអនុប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុក ប្រធានគណៈកម្មាធិការពុទ្ធិកសិក្សាស្រុកទីវកឹង ព្រះចៅអធិការរងវត្តពោធិវង្សកំពង់ដូង (ផ្នោដូង)មានថេរដីកាថា៖ គុណភាពនៃឆ្នាំសិក្សា ២០២២-២០២៣ មានការកើនឡើង បើប្រៀបនឹងឆ្នាំសិក្សាកន្លង។ ពីព្រោះឆ្នាំសិក្សាកន្លង មានការជះឥទ្ធិពលអំពីអាសន្នរោគកូវីដ-១៩ ការប្រឡងបញ្ចប់ឆ្នាំសិក្សាបានចាត់តាំងនៅតាមវត្ត ដូច្នោះហើយគុណភាពមិនសូវបានខ្ពស់។ ឆ្នាំសិក្សានេះ សមាគមស្រុកបានចាត់តាំងប្រឡងរួម មានគណៈមន្ត្រីសង្ឃស្រុកធ្វើជាអធិបតីនៃមណ្ឌលប្រឡង។ ការចេញវិញ្ញាសាប្រឡងក៏ដូចជាលក្ខន្តិកៈនៃការប្រឡងបានប្រព្រឹត្តទៅយ៉ាងម៉ឺងម៉ាត់។ ដើម្បីអនុវត្តសម្រេចភារកិច្ចសំខាន់ៗក្នុងវិស័យសិក្សាអប់រំរបស់ស្រុកនាឆ្នាំសិក្សា ២០២៣-២០២៤ សមាគមស្រុកបានចង្អុលការបណ្តាវត្តយកព្រះទ័យទុកដាក់ និងអនុវត្តល្អការងារគ្រប់គ្រងគ្រូបង្រៀន រំលឹកគ្រូបង្រៀនឲ្យចូលបង្រៀនឲ្យបានទៀងទាត់មានវិធីសាស្រ្តបង្រៀនល្អ ពិនិត្យវាយតម្លៃសិស្សទាំងគុណសម្បត្តិ និងវិជ្ជាសម្បត្តិ ដើម្បីបន្តការបង្កើនគុណភាពវិស័យអប់រំពុទ្ធិកសិក្សាស្រុកឲ្យកើនឡើងទាំងបរិមាណ និងគុណភាព។

បេក្ខសិស្សថ្នាក់ពុទ្ធិកមធ្យមសិក្សាបឋមភូមិឆ្នាំទី ២ ទទួលជ័យលាភីពីលេខ ១ ដល់លេខ ៥ (រាប់ពីស្តាំទៅឆ្វេង)

     ឆ្នាំសិក្សា ២០២២-២០២៣ ស្រុកទីវកឹងបើកបង្រៀនពុទ្ធិកមធ្យមសិក្សាបឋមភូមិ (ឆ្នាំទី ១ ទី ២ ទី ៣) ចំនួន ០៨ បន្ទប់ ដោយមានបេក្ខសិស្ស ២២៤ អង្គ និងរូបចូលរៀន។ ក្នុងនោះថ្នាក់ពុទ្ធិកមធ្យមសិក្សាបឋមភូមិឆ្នាំទី ១ មានបេក្ខសិស្ស ១៣០ អង្គ និងរូប ចូលរួមប្រឡង ។ លទ្ធផល ១០០% បេក្ខសិស្សប្រឡងជាប់ថ្នាក់។ សមណសិស្សដោតឹងវ៉ូវ សិក្សានៅវត្តផ្នោសង្រ្កម​ទទួលជ័យលាភីលេខ ១ ។ ថ្នាក់ពុទ្ធិកមធ្យមសិក្សាបឋមភូមិឆ្នាំទី ២ មានបេក្ខសិស្ស ៤១ អង្គ និងរូប ចូលរួមប្រឡង។ លទ្ធផល ១០០% បេក្ខសិស្សប្រឡងជាប់ថ្នាក់។ បេក្ខសិស្សថាច់វ៉ាំងសាន្ត​ សិក្សាវត្តផ្នោសង្ក្រម ទទួលជ័យលាភីលេខ ១។ ថ្នាក់ពុទ្ធិកមធ្យមសិក្សាបឋមភូមិឆ្នាំទី ៣ មានបេក្ខសិស្ស ៥៩ អង្គ និងរូប ចូលរួមប្រឡង។ លទ្ធផល ១០០% បេក្ខសិស្សប្រឡងជាប់ថ្នាក់។ បេក្ខសិស្សគឹមវិសែល សិក្សានៅវត្តពោធិវង្សកំពង់ដូងទទួលជ័យលាភីលេខ ១ ៕

អត្ថបត‑រូបថត៖ សុជា

TIN CÙNG MỤC

ពង្រីកប្រសិទ្ធភាពដំណាក់សុខាភិបាល កងទ័ពប្រជាជននៅព្រំដែនសមុទ្រ

អានិសង្សបាយបាត្រ

  • អនុស្សាវរីយ៍សម័យប្រឡងសញ្ញាបត្រពុទ្ធិកមធ្យមសិក្សាបឋម - ទុតិយភូមិនៅ វត្តពោធិសាលរាជ (កំពង់)
  • អត់ហូបបាយនិងសាច់អាចបង្ការបានជំងឺមហារីកឬទេ?
  • ថែទាំសុខភាពជូនជនរួមជាតិខ្មែរ
  • ដំណាក់សុខាភិបាលកងទ័ព-ប្រជាជនពង្រីកតួនាទីសុខាភិបាលនៅមូលដ្ឋាន
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.