25/09/2020 08:04
សប្តាហ៍កន្លង ការិយាល័យអប់រំ‑បណ្តុះបណ្តាលស្រុកទីវកឹងចាត់តាំងពិធីសម្ពោធសាលាមត្តេយ្យតឹបង៉ាយ (មណ្ឌលភូមិកិយហ្គ្រាវ) ឃុំតឹបង៉ាយស្រុកទីវកឹង។
បរិវេណសាលាមត្តេយ្យនេះមានផ្ទៃដីជិត ១.០០០ ម៉ែត្រក្រឡា។ ក្នុងនោះផ្ទៃដីកសាងសំណង់ ២០០ ម៉ែត្រក្រឡា ផ្ទៃដីក្រៅពីនោះ ជាទីធ្លា តំបន់លេងកម្សាន្តរបស់សិស្សនិងបណ្តាផ្នែកសំណង់ផ្សេងៗ។ សាលាមត្តេយ្យតឹបង៉ាយ មាន ០៣ បន្ទប់បានវិនិយោគ ជួសជុល បង្កើនកម្រិតបណ្តាសារប័នសំណង់ដូចជា៖ ផ្លាស់ដំបូលសង្កសីទាំងអស់ ធារក្រាលថ្ម ជញ្ជាំងលាបពណ៌ គូរក្បូរក្បាច់រចនា បន្ទប់អនាម័យនិងសារប័នសំណង់បន្ទាប់បន្សំមួយចំនួនទៀត។ សរុបថវិកាជួសជុលបង្កើនកម្រិតជាង ៣០០ លានដុង។ ក្នុងនោះអង្គការ SCC (Saigon Children) ចលនាក្រុមហ៊ុន FEB ឧបត្ថម្ភ ១៤៣ លានដុង ចំនួនក្រៅពីនោះអាស្រ័យ ថវិកាមូលដ្ឋានបដិភាគ៕តូវៀង‑សុជា