• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 21/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សុខភាព - អប់រំ

សុខភាពមនុស្សប៉ះពាល់អាក្រក់ពីការជក់បារី

20/09/2022 09:04

ការជក់បារីជាមូលហេតុបង្កឲ្យមានជំងឺ និងបាត់បង់ជីវិតព្រោះតែមានជំងឺច្រើនយ៉ាង។ ឱ្យតែជក់​បារីមួយបារី គឺធ្វើអាយុជីវិតខាតចុះ ៥,៥ វិនាទី។ អាយុនៃអ្នកជក់បារីគិតជាមធ្យមខ្លីជាងប្រៀបជាមួយអ្នកមិនជក់បារី។ ជក់បារីបង្កជាជំងឺច្រើនយ៉ាង និងបង្កើនអត្រាបាត់បង់ជីវិត។

         នរណាក៏ដឹងថា ជក់បារីញាំញីដល់សុខភាព។ បើទុកជាដូច្នោះក៏ដោយ អត្រាអ្នកជក់បារីកំពុងមាននិន្នាការកើនឡើង ជាពិសេសនៅតាមបណ្ដាប្រទេសកំពុងអភិ​វឌ្ឍ។  មានមូលហេតុខុសប្លែកជាច្រើន ប៉ុន្តែភាគច្រើនគឺអាស្រ័យយល់ដឹងដោយរបៀបជាក់​ស្ដែងគឺយល់ដឹងពីឥទ្ធិពលអាក្រក់នៃផ្សែងបារីនៅអន់ខ្សោយ យល់ដឹងមិនទាន់បានគ្រប់គ្រាន់។ ប្រការនេះ ផ្ដើមចេញពីការខ្វះបណ្ដាវិធានការផ្សព្វផ្សាយ អប់រំស្ដីពីបារី និងការឥទ្ធិពលអាក្រក់នៃបារីចំពោះសុខភាពមនុស្ស។

        តាមការវិភាគបានឱ្យឃើញថា ផ្សែងបារីផ្ទុកជាតិគីមីជាង ៤.០០០ ប្រភេទ ក្នុងនោះ មានជាតិគីមីជាច្រើនជាមូលហេតុបង្កមហារីក គ្រោះថ្នាក់បំផុតគឺជាតិម្រ័ក្សណ៍ nicotin ជាតិបង្កញៀន។ល។ ក្រៅពីនោះ ក្នុងផ្សែងបារី នៅទាំងមានជាតិសណ្ដំដុំពក សណ្ដំបង្កការរលាកជ្រាបមេរោគផ្លូវដកដ្ហើម បង្ករបួសក្នុងប្រអប់សរសៃឈាម។

        ពេលជក់បារី ផ្សែងបារី ឆ្លងតាមសួតជ្រាបទៅក្នុងឈាម ដក់ជាប់ជាយូរថ្ងៃក្លាយជាលក្ខណៈ និងមូលហេតុបង្កទៅជាជំងឺច្រើនយ៉ាងដូចខាងក្រោម។

        -ជំងឺសរសៃបេះដូង៖​ មានតួនាទីចម្បងក្នុងបណ្ដាជំងឺអាស្រ័យផ្សែងបារីបង្កឡើង។ វាបង្កជាស្រទាប់ជ្រាំង របួសដល់ប្រអប់សរសៃ បង្កឲ្យស្ទះសរសៃឈាម​ បង្កឲ្យឈឺចុកដៃ​ជើង រញ្ជួយឈាមទងបេះដូង ចេញឈាមខួរក្បាល បន្ថយការចងចាំ បន្ថយភាពឈ្លាសវៃ និងសមត្ថភាពរៀនសូត្រ។ល។

        - ជំងឺមហារីក៖ សំខាន់គឺមហារីកទងសួត មហារីកបំពង់ក មាត់ បំពង់អាហារ (ជក់បារី​ច្រើនគួបផ្សំនឹងផឹកស្រា បាតុភាពមហារីកបំពង់កយ៉ាងខ្ពស់) មហារីកពោះវៀន។ល។ ចំពោះអ្នកជក់បារី  ជំងឺមហារីកងាយកើតមានជាងអ្នកមិនជក់បារី។

        -ជំងឺផ្លូវដកដង្ហើម៖ ជំងឺផ្លូវដកដង្ហើមរ៉ាំរ៉ៃ ស្ទះខ្យល់ រលាកទងសួតរ៉ាំរ៉ៃ។ ជាពិសេស ចំពោះអ្នកជក់បារី នៅទាំងបង្កការកខ្វក់ខ្យល់អាកាស និងឥទ្ធិពលដល់បរិស្ថាន បណ្ដាអ្នកជុំវិញហឺតក្លិនផ្សែងបារីក៏ត្រូវជ្រាបពុល គ្រោះថ្នាក់បំផុតគឺចំពោះកុមារ។

        -ជំងឺធ្មេញ និងអញ្ចាញធ្មេញ៖ រលាករលែង កំបោរធ្មេញ បណ្ដាស្រទាប់ជាប់តាមធ្មេញធ្វើឱ្យធ្មេញងាយត្រូវកជាតិខ្ទុះ ងាយជ្រុះតាមធម្មតា។

        -បណ្ដាជំងឺដទៃទៀត៖ បង្កើនបាតុភាពខ្សោយឆ្អឹង បង្កការឈឺចុកចាប់រាងកាយ ពិបាកដេក និងកម្លាំងកាយថមថយអាស្រ័យខ្វះជាតិអុកស៊ីហ្សែនប្រចាំកាយ។

        -ចំពោះបុរសភេទ៖ បរិមាណភាព និងគុណភាពទឹកកាមថយចុះ ងាយបណ្ដាលឱ្យគ្មានកូន។

        -ចំពោះនារីភេទ និងគភ៌៖​ បង្កើនបាតុភាពមហារីកស្បូន ឈាមរដូវមកមិនទៀងទាត់ មហារីកដោះ គភ៌ប្រែប្រួល។ បាតុភាពត្រូវខ្វះទម្ងន់នឹងខ្ពស់ជាង ២ ដងប្រៀបជាមួយអ្នកមិនជក់បារី។

        -ចំពោះកុមារ៖ ងាយកើតមានជំងឺក្រិនឆ្អឹង បញ្ញារីកចម្រើនយឺត ខ្វះអាហារូបត្ថម្ភ។ រាងកាយនឹងផ្ដុំជាតិពុល លើកលែងមូលហេតុ និងលក្ខណៈបណ្ដាជំងឺដូចបានពោលខាង​លើ។ បើសិនឈប់ជក់បារីមុនអាយុ ៥០ ឆ្នាំ នឹងបន្ថយបាន ៥០%បាតុភាពស្លាប់មុនអាយុ ៦៥ ឆ្នាំ បន្ថយ ៥០%បាតុភាពស្លាប់អា​ស្រ័យជំងឺសរសៃបេះដូងក្រោយពេលឈប់ជក់បារីបាន ១ ឆ្នាំ បន្ថយ ៥០% បាតុភាពកើតជំងឺមហារីក្រោយពេលឈប់ជក់បារីរយៈពេល ១០ ឆ្នាំ។

        ចលនា “ទូទាំងប្រជាជនសាមគ្គីកសាងជីវភាពវប្បធម៌” កសាងភូមិវប្បធម៌ សុខភាពមនុស្សជាតម្រូវការយ៉ាងសំខាន់ក្នុងយុទ្ធសាស្រ្តថែទាំ និងការពារសុខភាពប្រជាជនកំពុងបានបណ្ដាផ្នែកគ្រប់លំដាប់ថ្នាក់យកចិត្តទុកដាក់ និងប្រជាជនគាំទ្រដោយសុទ្ធចិត្ត។ ក្នុងនោះ ការងារបង្ការ ទប់ស្កាត់ឥទ្ធិពលពីបារី ដើម្បីសុខភាពសហគមន៍ ដើម្បីអនាគតកូនៗរបស់យើងរាល់គ្នា គួរនិយាយថាទេ ជាមួយបារី៕

 ប្រែសម្រួល៖ ថាច់សម្បត្តិ

TIN CÙNG MỤC

ពង្រីកប្រសិទ្ធភាពដំណាក់សុខាភិបាល កងទ័ពប្រជាជននៅព្រំដែនសមុទ្រ

អានិសង្សបាយបាត្រ

  • អនុស្សាវរីយ៍សម័យប្រឡងសញ្ញាបត្រពុទ្ធិកមធ្យមសិក្សាបឋម - ទុតិយភូមិនៅ វត្តពោធិសាលរាជ (កំពង់)
  • អត់ហូបបាយនិងសាច់អាចបង្ការបានជំងឺមហារីកឬទេ?
  • ថែទាំសុខភាពជូនជនរួមជាតិខ្មែរ
  • ដំណាក់សុខាភិបាលកងទ័ព-ប្រជាជនពង្រីកតួនាទីសុខាភិបាលនៅមូលដ្ឋាន
Tin Nổi Bật

Làm báo - nghề tay trái mà cả đời tôi theo đuổi

Hội Đoàn kết sư sãi yêu nước tỉnh Trà Vinh kỷ niệm 60 năm thành lập

100 năm ngày Báo chí cách mạng Việt Nam (21/6/1925 - 21/6/2025) - GẶP ĐỒNG NGHIỆP CŨ TRÊN BÁO CŨ

Buổi tọa đàm thiết thực - sống trách nhiệm, giữ gìn gia đình, quản lý tốt tài chính

Bưu điện tỉnh Trà Vinh chúc mừng ngày Báo chí Cách mạng Việt Nam

Lịch sử Báo chí Cách mạng Việt Nam

Xã Tân Sơn đạt chuẩn nông thôn mới nâng cao

Chi bộ Ban Tổ chức Tỉnh ủy hoàn thành xuất sắc nhiệm vụ chính trị nhiệm kỳ 2020 - 2025

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.