• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 09/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សុខភាព - អប់រំ

រកឃើញមូលហេតុដែលធ្វើឱ្យកូវីដអូមីក្រុង (Omicron)មិនសូវធ្ងន់ឃើញហើយ!

31/12/2021 07:36

តាមការសិក្សាស្រាវជ្រាវជាបឋមបង្ហាញថា កូវីដបំប្លែងថ្មីអូមីក្រុង បង្កើតរោគសញ្ញាមិនសូវធ្ងន់ធ្ងរក្នុងចំណោមអ្នកជំងឺដែលមានមេរោគប្រភេទផ្សេងទេ ហើយឥឡូវនេះអ្នកវិទ្យាសាស្រ្តបានរកឃើញអំណះអំណាងពីការលើកឡើងនេះហើយ។

ផ្នែកសុខាភិបាលអាហ្រ្វិកខាងត្បូង Joseph Phaahla បាននិយាយថា វ៉ាក់សាំង និងការឆ្លងកូវីដម្តងរួចទៅហើយអាចជាហេតុផលនៃការស្តែងចេញរោគសញ្ញាស្រាលរបស់អូមីក្រុង។

លោករដ្ឋមន្រ្តីបានលើកឡើងថា​៖ “យើងជឿថា ការគ្របដណ្តប់នៃការចាក់វ៉ាក់សាំងនេះបន្ថែមពីលើភាពស៊ាំធម្មជាតិរបស់មនុស្សដែលមានទំនាក់ទំនងជាមួយមេរោគរួចហើយ ក៏កំពុងបន្ថែមការការពារផងដែរ។ នោះហើយជាមូលហេតុដែលយើងឃើញជំងឺស្រាល។”

ទន្ទឹមនឹងនេះ លោកវេជ្ជបណ្ឌិត Michelle Groome មន្ត្រីនៅវិទ្យាស្ថានជាតិសម្រាប់ជំងឺឆ្លងនៅអាហ្រ្វិកខាងត្បូង បាននិយាយនៅក្នុងធ្វីតធឺថា៖ “អូមីក្រុងទំនងជាស្រាលជាងកូវីដមុនៗ  ដោយសារភាពស៊ាំជាមូលដ្ឋានរបស់យើងច្រើនជាងភាពសាហាវរបស់មេរោគ” ។ រោគសញ្ញាទូទៅ បំផុតរបស់កូវីដអូមីក្រុងរួមមាន៖ ហៀរសំបោរ ឈឺក្បាល អស់កម្លាំង កណ្តាស់ និងឈឺបំពង់ក។ នេះគឺស្រដៀងគ្នាទៅនឹងកូវីដពីមុន។

ដូចគ្នានេះដែរ របាយការណ៍ជាច្រើនពីចក្រភពអង់គ្លេសណែនាំថា អ្នកជំងឺដែលមានការឆ្លងមេរោគកូវីដអូមីក្រុង មានលក្ខណៈឈឺបំពង់ក ខុសពីការឈឺបំពង់ករបស់កូវីដពីមុនៗ៕

                                                            ប្រភពសុខភាពសម្រាប់គ្រួសារ

ដើមត្រថុក(ឬតាថុក) គុណប្រយោជន៍ និងរបៀបប្រើប្រាស់ជាថ្នាំពិសេស

ជាថ្នាំពិសេសម្យ៉ាងក្នុងវេជ្ជសាស្រ្តបុរាណ មានឥទ្ធិពលឧបត្ថម្ភព្យាបាលជំងឺយ៉ាង​ច្រើន។ ក្នុងនោះលេចធ្លោ និងបានដឹងច្រើនបំផុតគឺគុណប្រយោជន៍ព្យាបាលជំងឺសន្លាក់ឆ្អឹងដៃជើង។

ចំណែកដែលប្រើប្រាស់ និងរបៀបច្នៃ៖ ជាមួយប្រភេទឈើនេះ ចំណែកដែលបានប្រើប្រាស់សម្រាប់ធ្វើថ្នាំនោះគឺឫស ដើម និងមើម។  របៀបច្នៃធ្វើជាថ្នាំពីដើមត្រថុក យ៉ាងងាយស្រួល ឆ្លងកាត់បណ្ដាជំហានដូចខាងក្រោម៖

ប្រមូលផលរួចយកទៅលាងឱ្យជ្រះ ហើយហាន់ឱ្យតូចៗ។ យកទៅហាលឱ្យស្ងួតឬក៏លីង ឱ្យឡើងសម្បុរលឿង រួចដាក់ចូលក្នុងកញ្ចប់នីឡុងដើម្បីរក្សាទុក និងប្រើជាបណ្ដើរៗ។ មិត្តអាចប្រើប្រាស់ប្រភេទថ្នាំ​នេះទាំងក្នុងលក្ខណៈដើមនៅស្រស់ និងប្រភេទស្ងួត។ បើសិនប្រើប្រាស់ក្នុងលក្ខណៈ​ស្រស់ គួរកាត់ឫសតូចចោលខ្លះ បំបាត់ចោលស្លឹកចាស់ស្ងួត ចោលចំណែកខាងចុងផ្កា និងផ្លែ។       

​របៀបប្រើប្រាស់ដើមត្រថុកសម្រាប់ព្យាបាលជំងឺ

ឈឺចុកចាប់សន្លាក់ឆ្អឹងដៃ ជើង៖ យកដើមត្រថុក ៥០ ក្រាមដណ្ដាំជាមួយទឹកចំនួន ១ លីត្រ។ ផឹកក្នុងមួយថ្ងៃមួយកញ្ចប់។  បែងផឹកជា ២ ដងក្នុងមួយថ្ងៃ ផឹកក្នុងរយៈពេលជាច្រើន​ថ្ងៃ ជំងឺនឹងជាសះស្បើយ។

ឧបត្ថម្ភព្យាបាលជំងឺសរសៃប្រសាទ៖  ផឹកទឹកដណ្ដាំពីដើមត្រថុករៀងរាល់ថ្ងៃ អាចឃើញប្រសិទ្ធភាពកាត់បន្ថយការឈឺសរសៃប្រសាទជាបន្ទាន់។

ក្រៅពីការប្រើប្រាស់របៀបធ្វើថ្នាំខាងលើ មិត្តក៏អាចអនុវត្តដោយរបៀបយកដើមត្រថុកត្រាំជាមួយស្រា។ ល្អបំផុតមិត្តគួរត្រាំពីរយៈពេល ៦ ខែឡើងទៅដើម្បីឱ្យបណ្ដាជាតិបំប៉នរបស់ដើមថ្នាំចេញអស់ជាតិជ្រាបទៅក្នុងស្រា រួចយកស្រាពិសា ១ កែវប្រមាណពី ២៥‑៣០ មីលីលីត្រនៅមុនពេលបាយរៀងរាល់ថ្ងៃនឹងឃើញប្រសិទ្ធភាពភ្លាម៕

​​​​​​​​​​​​​​​​​​​​​​​                                            ប្រភព៖ ឱសថសាស្រ្តបុរាណវៀតណាម

TIN CÙNG MỤC

ពង្រីកប្រសិទ្ធភាពដំណាក់សុខាភិបាល កងទ័ពប្រជាជននៅព្រំដែនសមុទ្រ

អានិសង្សបាយបាត្រ

  • អនុស្សាវរីយ៍សម័យប្រឡងសញ្ញាបត្រពុទ្ធិកមធ្យមសិក្សាបឋម - ទុតិយភូមិនៅ វត្តពោធិសាលរាជ (កំពង់)
  • អត់ហូបបាយនិងសាច់អាចបង្ការបានជំងឺមហារីកឬទេ?
  • ថែទាំសុខភាពជូនជនរួមជាតិខ្មែរ
  • ដំណាក់សុខាភិបាលកងទ័ព-ប្រជាជនពង្រីកតួនាទីសុខាភិបាលនៅមូលដ្ឋាន
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.