• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 21/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សុខភាព - អប់រំ

យោធភូមិភាគលេខ ៩ ត្រួតពិនិត្យលទ្ធផលអនុវត្តភារកិច្ច និងការងារ បង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩

25/06/2021 08:01

សប្តាហ៍កន្លង ក្រុមប្រតិភូការងារយោធភូមិភាគលេខ ៩ អាស្រ័យដោយឧត្តមសេនីយ៍ត្រី ង្វៀងមិញទ្រាវ មេបញ្ជាការដ្ឋានរងយោធភូមិភាគធ្វើជាប្រធានបានអញ្ជើញមកធ្វើការត្រួតពិនិត្យលទ្ធផលអនុវត្តភារកិច្ច ០៦ ខែដើមឆ្នាំ និង ការងារបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ នៅនឹងគណៈបញ្ជាការដ្ឋានយោធាខេត្តត្រាវិញ កងវរសេនាធំលេខ ៩២៦ និងមន្ទីរពេទ្យកងទ័ពខេត្ត។

       ក្រុមប្រតិភូការងារបានស្តាប់គណៈបញ្ជាការដ្ឋាន យោធាខេត្តរបាយការណ៍ពីលទ្ធផលអនុវត្តភារកិច្ច ០៦ ខែដើមឆ្នាំ ២០២១។ យោងតាមនោះ អង្គភាពបានជ្រួតជ្រាបផ្សព្វផ្សាយអនុវត្តម៉ឹងម៉ាត់ សេចក្តីកំណត់អំពីភារកិច្ចត្រៀមប្រយុទ្ធការងារ សុវត្ថិភាពទូទាំងភូមិសាស្ត្រ ពិសេសគឺក្នុង បណ្តាថ្ងៃបុណ្យជាតិធំៗ បណ្តាព្រឹត្តតិការណ៍សំខាន់ៗ របស់ប្រទេសជាតិ គុណភាពហ្វឹកហាត់ជូនបណ្តាមុខសញ្ញាតែងបានយកចិត្តទុកដាក់ សកម្មភាព ការងារបក្ស ការងារនយោបាយច្បាមខ្ជាប់សំណូមពរភារកិច្ច ជានិច្ចកាលយកចិត្តទុកដាក់ថែទាំ ដល់ជីវភាពស្មារតីសម្ភារជូនកងទ័ព សាមគ្គីឯកភាព រក្សាខ្ជាប់ក្រឹត្យវិន័យ អង្គភាពសុវត្ថិភាពដាច់អហំការរាល់ចំណុច ចង្អុលការចាត់តាំងប្រគល់ទទួលទ័ពសម្រេច ១០០% នៃផែនការ។
     អំពីការងារបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ- ១៩ គណៈកម្មាធិការបក្ស គណៈបញ្ជាការដ្ឋានយោធាខេត្តបានចេញសេចក្តីសម្រេចចិត្តជំនាញ ដឹកនាំការងារទប់ទល់ជាមួយនឹងកម្រិតអាសន្នរោគ ផ្សព្វផ្សាយ លំនឹងសតិអារម្មណ៍ កសាងប្តេជ្ញា ចិត្តជូនយោធិនគ្រប់រូប ក្នុងការងារបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩។ សហការផ្សព្វផ្សាយប៉ុស្តិ៍ត្រួតពិនិត្យសុខាភិបាល ០៤ ប៉ុស្តិ៍នៅលើបណ្តាកំណាត់ផ្លូវជាតិ និងកន្លែងគម្លាត រយាល ០៣ កន្លែង។ បណ្តាស្រុក ទីក្រុងក្នុងខេត្ត បង្កើតជាច្រើនមណ្ឌលចត្តាឡីស័កប្រមូលផ្តុំ (១២  មណ្ឌលអាស្រ័យដោយកងទ័ពគ្រប់គ្រង) ចាត់តាំងទទួលពលរដ្ឋវិលត្រឡប់មកពីបរទេសតំបន់ អាសន្នរោគបាន ១៥ លើកជាមួយនឹងមនុស្ស ២.៣៨២ នាក់បានធ្វើចត្តាឡីស័ក។
     ឧត្តមសេនីយ៍ត្រីង្វៀងមិញទ្រាវបានវាយតម្លៃ ខ្ពស់ពីលទ្ធផលអនុវត្តភារកិច្ចរបស់អង្គភាព។ ទន្ទឹមនឹងនោះសំណូមពរក្នុងពេលខាងមុខគប្បី បន្តរក្សាម៉ឹងម៉ាត់របបប្រចាំការត្រៀមប្រយុទ្ធ រៀបរយគ្រប់គ្រងក្រឹត្យវិន័យ ចាត់តាំងហ្វឹកហាត់ជូន មុខសញ្ញាធានាគុណភាពត្រួតពិនិត្យកាយឧណ្ហធាតុ រាយការណ៍សុខាភិបាលចំពោះយោធិន ដែលទៅបំពេញការងារក្រៅបន្ទាយ និងអនុវត្ត ត្រឹមត្រូវតាមអនុសាសន៍ “៥K”។ ធ្វើសេនាធិការ ជូនគណៈកម្មាធិការបក្ស រដ្ឋអំណាចមូលដ្ឋានធានាសុវត្ថិភាពបណ្តាមណ្ឌលចត្តាឡីស័កពលរដ្ឋ មិនទុកឲ្យឆ្លងខ្វែងក្នុងមណ្ឌលចត្តាឡីស័ក ម្ចាស់ការកសាងវិធីសាស្ត្រ ត្រៀមបម្រុងបណ្តា បាតូភូតមានកើតឡើង និងវិធានការវិនិច្ឆ័យ ទាន់ពេល បង្កើនការត្រួតពិនិត្យ ពិនិត្យឡើងវិញ បណ្តាកន្លែង ត្រៀមលក្ខណៈ វិធីសាស្ត្របើកទូលាយមណ្ឌលធ្វើចត្តាឡីស័កពេលមានកើតជំងឺ៕     
               ​​    ប្រែសម្រួល៖  រតនា

 

TIN CÙNG MỤC

ពង្រីកប្រសិទ្ធភាពដំណាក់សុខាភិបាល កងទ័ពប្រជាជននៅព្រំដែនសមុទ្រ

អានិសង្សបាយបាត្រ

  • អនុស្សាវរីយ៍សម័យប្រឡងសញ្ញាបត្រពុទ្ធិកមធ្យមសិក្សាបឋម - ទុតិយភូមិនៅ វត្តពោធិសាលរាជ (កំពង់)
  • អត់ហូបបាយនិងសាច់អាចបង្ការបានជំងឺមហារីកឬទេ?
  • ថែទាំសុខភាពជូនជនរួមជាតិខ្មែរ
  • ដំណាក់សុខាភិបាលកងទ័ព-ប្រជាជនពង្រីកតួនាទីសុខាភិបាលនៅមូលដ្ឋាន
Tin Nổi Bật

Làm báo - nghề tay trái mà cả đời tôi theo đuổi

Hội Đoàn kết sư sãi yêu nước tỉnh Trà Vinh kỷ niệm 60 năm thành lập

100 năm ngày Báo chí cách mạng Việt Nam (21/6/1925 - 21/6/2025) - GẶP ĐỒNG NGHIỆP CŨ TRÊN BÁO CŨ

Buổi tọa đàm thiết thực - sống trách nhiệm, giữ gìn gia đình, quản lý tốt tài chính

Bưu điện tỉnh Trà Vinh chúc mừng ngày Báo chí Cách mạng Việt Nam

Lịch sử Báo chí Cách mạng Việt Nam

Xã Tân Sơn đạt chuẩn nông thôn mới nâng cao

Chi bộ Ban Tổ chức Tỉnh ủy hoàn thành xuất sắc nhiệm vụ chính trị nhiệm kỳ 2020 - 2025

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.