• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 09/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សុខភាព - អប់រំ

មជ្ឈមណ្ឌលគាំពារសង្គមខេត្តត្រាវិញ៖ ជាផ្ទះរួមរបស់កុមារកំព្រា និងកុមារត្រូវបោះបង់ចោល

08/06/2021 09:49

មជ្ឈមណ្ឌលគាំពារសង្គមខេត្តត្រាវិញ មានអាសយដ្ឋាននៅអនុសង្កាត់លេខ ៥ ទីប្រជុំជនចូវថាញ់ ជាកន្លែងសង្គ្រោះ មុខសញ្ញាអភ័ព្វ ១៦០ រូប។ ក្នុងនោះ មានអ្នកវិកលចរិត ១០៣ រូប អ្នកមានវ័យចាស់ ៣០ រូប ជនពិការអវយវៈនិងបញ្ញាញាណ ១០ រូប។ ជាពិសេស បច្ចុប្បន្នមជ្ឈមណ្ឌលមានកុមារកំព្រា កុមារពិការ កុមារត្រូវបោះបង់ចោល ១៧ រូប។

ថ្នាក់បង្រៀនអក្សរប្អូនៗកុមារពិការ នៅមជ្ឈមណ្ឌលថែទាំកុមារមានស្ថានភាពលំបាកពិសេស​។

     បំពេញការងារក្នុងមុខរបរជាង ២៥ ឆ្នាំ ចាប់តាំងពីធ្វើជាអ្នកគ្រូម្នាក់បង្រៀនអក្សរឲ្យប្អូនពិការ នៅមជ្ឈមណ្ឌលថែទាំកុមារ មានស្ថានភាពលំបាកពិសេស ក្រោយពេលមជ្ឈមណ្ឌលថែទាំកុមារ បានឯកូបនីយកម្មបញ្ចូលក្នុងមជ្ឈមណ្ឌលកាលពីឆ្នាំ ២០១៦ អ្នកគ្រូត្រឿងធីបិចជី បានថ្នាក់ដឹកនាំមជ្ឈមណ្ឌលប្រគល់ភារកិច្ចឲ្យថែទាំក្រុមមុខសញ្ញា ០៣ ក្រុម (កុមារកំព្រា អ្នកមានវ័យចាស់ អ្នកពិការ) ។ អ្នកគ្រូបិចជីរំលឹកឡើងវិញថា៖ រាល់ថ្ងៃ គាត់ថែទាំកុមារពិការ កុមារកំព្រាដោយផ្ទាល់ដៃ មានកុមារខ្លះអាយុមិនទាន់ពេញមួយ ឆ្នាំផង ពួកគាត់ត្រូវបញ្ចុកទឹកដោះដោយស្លាបព្រា មានកុមារខ្លះអង្គុយមិនបាន អ្នកថែទាំត្រូវ លើកប្អូនៗឡើងដើម្បីបញ្ចុកទឹកដោះ បបរ អនាម័យឯកជន។ល។ ការសប្បាយព្រួយបារម្ភងាយ ស្រួល ទុក្ខលំបាកលាយឡំជាមួយគ្នា។ អ្នកគ្រូតែងដាក់ចេញទិសដៅសម្រាប់ខ្លួន៖ ត្រូវធ្វើដូចម្ដេចឲ្យក្មួយៗ លោកយាយ លោកតានៅមជ្ឈមណ្ឌលបានហូបឆ្ងាញ់ សម្រាន្តស្រួលសុខភាព មាំមួន ធ្វើយ៉ាងណាដើម្បីអនាគតរបស់ក្មួយៗមានវ័យវឌ្ឍនាការអាចថែទាំខ្លួនឯងបានហើយក្លាយជាអ្នកមានផលប្រយោជន៍សម្រាប់សង្គម ចំណែកលោកយាយ លោកតា រស់ដោយរីក រាយរស់មានសុខភាពល្អ។ល។
     កិច្ចការរាល់ថ្ងៃរបស់អ្នកគ្រូបិចជីគឺគិតគូរពីការ​ហូបចុក សម្រាន ការរៀនសូត្រ ហាត់ពត់របស់ក្មួយៗដូចម្ដាយនិងកូនក្នុងគ្រួសារ។ កិច្ចការទាំង នោះបានក្លាយជាអនុស្សាវរីយ៍ បណ្ដាលឲ្យអ្នកគ្រូផ្សារភ្ជាប់យូរអង្វែងជាមួយនឹងមជ្ឈមណ្ឌល។ ទុក្ខលំបាកដែលធ្វើឲ្យអ្នកគ្រូបិចជីបារម្ភបំផុតនោះគឺករណីដែលមានក្មួយៗឈឺថ្កាត់ព្រមពេលជាមួយកូនរបស់អ្នកគ្រូ ត្រូវគិតគូរឲ្យក្មួយៗផង គិតគូរដល់កូនផង ប៉ុន្តែដោយមនោសញ្ចេតនា របស់អ្នកម្ដាយម្នាក់សម្រាប់កូនៗ អ្នកគ្រូបានពុះ ពារឆ្លងកាត់រាល់ការលំបាករួមជាមួយការចែក រំលែករបស់គ្រួសារ បំផុតគឺ ប្ដីរបស់អ្នកគ្រូបានបង្កជាកម្លាំងជំរុញជួយឲ្យអ្នកគ្រូ សម្រេចភារកិច្ច ទាំងពីរគឺថែទាំក្មួយៗនៅមជ្ឈមណ្ឌលផង គិតគូរគ្រួសារផង។
     អ្នកគ្រូបិចជីសំណេះសំណាល៖ បច្ចុប្បន្ន មជ្ឈមណ្ឌលចិញ្ចឹមបំប៉ន ថែទាំកុមារកំព្រា កុមារពិការ កុមារត្រូវបោះបង់ចោល ១៧ រូប។ បង្រៀននិង ថែទាំប្អូនៗធម្មតាលំបាកណាស់ទៅហើយ ទម្រាំថែទាំកុមារកំព្រាកាន់តែពិបាកជាងទ្វេដង។ មានពេលខ្លះ ក្មួយៗយំ រប៉ិល រប៉ូច កម្មាភិបាលគ្រប់គ្រងក៏មានអារម្មណ៍ពិបាកក្នុងខ្លួន ប៉ុន្តែពេលឮពាក្យហៅថាអ្នកម្ដាយអើយៗភ្លាមទុក្ខព្រួយទាំង នោះក៏ហាក់ដូចរសាត់បាត់ទៅ។
     ក្នុងចំណោមកុមារអភ័ព្វទាំងអស់នៅមជ្ឈមណ្ឌល មានក្មួយង្វៀងង៉ុកបិច (កើតឆ្នាំ ២០១៧ ) ធ្វើឲ្យនរណាក៏អាណិតពេលដឹងស្ថានភាពរបស់ក្មួយ។ ង៉ុកបិច ជាកុមារត្រូវបោះបង់ចោលហើយនៅលើខ្លួនកើតជំងឺសើស្បែកទៀតផង។ ដោយឃើញក្មួយ គ្មានឪពុកម្ដាយ ហើយនៅទាំងមានជំងឺផងនោះ កម្មាភិបាល បុគ្គលិកគ្រប់រូបនៅមជ្ឈមណ្ឌល តែងយកចិត្តទុកដាក់ដល់ប្អូនជានិច្ច។  បច្ចុប្បន្ន ង៉ុកបិច មានអាយុជាង ០៣ ឆ្នាំហើយប៉ុន្តែនៅមាន ជំងឺសើស្បែកនៅឡើយ។ រាល់ថ្ងៃ អ្នកថែទាំក្មួយ ត្រូវលាបថ្នាំ ដើម្បីជួយរក្សាជាតិសំណើមឲ្យស្បែក ប្អូនក្នុងមួយថ្ងៃ ០៣ ដង។ បច្ចុប្បន្ន ក្មួយកំពុងរៀន អក្សរនៅថ្នាក់សិក្សាវប្បធម៌ក្នុងមជ្ឈមណ្ឌល។
     ចំណែកក្មួយឡេហ្វាងញ៉ឹង (កើតឆ្នាំ ២០០៨) ពិការដៃជើង ចលនាដោយរទេះរមៀល អាស្រ័យ ដោយមានការថែទាំការស្រឡាញ់ដោយអស់ពីចិត្តរបស់កម្មាភិបាល បុគ្គលិក នៅមជ្ឈមណ្ឌល បានជួយឲ្យក្មួយរហ័សរហួន ចូលចិត្តបណ្ដាសកម្មភាពសមូហភាព។ ក្មួយង្វៀងឌិញង្វៀង (កើតឆ្នាំ ២០១៥) បញ្ញាអន់ខ្សោយ ប៉ុន្តែអាស្រ័យដោយមានការបង្ហាត់បង្រៀនដោយអស់ពីចិត្តនិងការយកចិត្តទុកដាក់ ពិសេសរបស់ពូមីងជាកម្មាភិបាល បុគ្គលិករបស់មជ្ឈមណ្ឌល ក្មួយក៏រហ័សរហួន សម្របសម្រួលជាមួយមិត្តភ័ក្ដិនិងឆ្លាតទៀតផង។
     តាមប្រសាសន៍របស់អ្នកគ្រូផាមធីង៉ា បង្រៀន វប្បធម៌នៅមជ្ឈមណ្ឌល ថ្វីត្បិតប្អូនៗនៅទីនេះ មានស្ថានភាព មានសុខភាពមិនដូចគ្នា ហើយការថែទាំប្អូនៗពិបាកក៏ដោយ ប៉ុន្តែកម្មាភិបាល បុគ្គលិកថែទាំប្អូនៗយ៉ាងត្រឹមត្រូវ ព្រោះប្អូនៗជា កុមារត្រូវបោះបង់ចោល គ្មានទីពឹង ប្រសិនបើយើង មិនថែទាំទេនោះតើប្អូនៗរស់ដូចម្ដេច។ ការពិចារណានោះ បានស៊ីជម្រៅក្នុងរូបខ្ញុំនិងកម្មាភិបាល បុគ្គលិកម្នាក់ៗនៅមជ្ឈមណ្ឌល។ ហើយនោះ ក៏ជាកម្លាំងជំរុញជួយឲ្យយើងខ្ញុំឆ្លងកាត់រាល់ការ លំបាក បន្តការងារថែទាំនិងគាំពារសង្គម៕            ប្រែសម្រួល៖ ថាច់ហ្វាង

 

TIN CÙNG MỤC

ពង្រីកប្រសិទ្ធភាពដំណាក់សុខាភិបាល កងទ័ពប្រជាជននៅព្រំដែនសមុទ្រ

អានិសង្សបាយបាត្រ

  • អនុស្សាវរីយ៍សម័យប្រឡងសញ្ញាបត្រពុទ្ធិកមធ្យមសិក្សាបឋម - ទុតិយភូមិនៅ វត្តពោធិសាលរាជ (កំពង់)
  • អត់ហូបបាយនិងសាច់អាចបង្ការបានជំងឺមហារីកឬទេ?
  • ថែទាំសុខភាពជូនជនរួមជាតិខ្មែរ
  • ដំណាក់សុខាភិបាលកងទ័ព-ប្រជាជនពង្រីកតួនាទីសុខាភិបាលនៅមូលដ្ឋាន
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.