• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 21/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សុខភាព - អប់រំ

ប្រសិនបើអ្នកឃើញសញ្ញាទាំងនេះ អ្នកត្រូវផឹកទឹកបន្ថែម

04/01/2022 19:41

ការទទួលទានទឹកឱ្យបានគ្រប់គ្រាន់គឺជាអ្វីដែលសំខាន់សម្រាប់សុខភាពរបស់យើងគ្រប់គ្នា។ តើនៅពេលដែលអ្នកទទួលទានទឹកមិនគ្រប់ គ្រាន់ អាចស្តែងចេញជាសញ្ញាអ្វីខ្លះ? ប្រសិនបើអ្នកឃើញសញ្ញាខាងក្រោម នេះ អ្នកត្រូវផឹកទឹកបន្ថែម។

១. អ្នកមានអារម្មណ៍ក្តៅក្នុងគ្រប់ពេល៖ វេជ្ជបណ្ឌិត Arielle Levitan បាននិយាយថា ទឹកគឺចាំបាច់សម្រាប់ការគ្រប់គ្រងសីតុណ្ហភាពរាងកាយ។ ដូច្នេះកង្វះវាបណ្តាលឱ្យអសមត្ថភាពក្នុងការរក្សាភាពត្រជាក់របស់អ្នក។ កង្វះទឹក បណ្តាលឱ្យឡើងកំដៅ ពីព្រោះរាងកាយរបស់អ្នកបាត់បង់សមត្ថភាពគ្រប់គ្រងសីតុណ្ហភាពឱ្យបានត្រឹមត្រូវ។

២. ស្បែករបស់អ្នកឡើងស្ងួត៖ បបូរមាត់មានសភាពប្រេះ? អ្នកទំនងជាផឹកទឹកមិនគ្រប់គ្រាន់ទេ។ ទាញស្បែកខ្នងដៃរបស់អ្នក ប្រសិនបើវាទាញមកហាក់បីដូចជាមិនសូវរលាស់ វាអាចនឹងជាសញ្ញាដែលអ្នកផឹកទឹកមិនគ្រប់។ អ្នកត្រូវផឹកទឹកបន្ថែមទៀត។ សញ្ញាផ្សេងទៀតរួមមាន ក្រចកផុយ អារម្មណ៍ស្អិតនៅក្នុងភ្នែករបស់អ្នក និងមាត់ស្ងួត។

វេជ្ជបណ្ឌិត Mirwat Sami មានប្រសាសន៍ថា៖ “នៅពេលដែលរាងកាយមិនមានទឹកគ្រប់គ្រាន់ ដោយសារមូលហេតុណាមួយ ស្បែកដែលជាសរីរាង្គធំបំផុតនៃរាងកាយអាចបង្ហាញសញ្ញាឱ្យដឹង។ មាត់ឡើងស្ងួត និងបបូរមាត់ឡើងប្រេះ។ ជាមួយគ្នានេះដែរ ភ្នែកនឹងឡើងស្ងួត ដោយសារតែទឹកភ្នែកថយចុះការផលិត។

៣. អ្នកពិបាកបត់ជើងធំ៖ មានអារម្មណ៍ទល់លាមកខ្លាំង? វាជាអារម្មណ៍មួយដែលពិបាកទ្រាំ។ វេជ្ជបណ្ឌិត Burchett បានបញ្ជាក់ថា៖ “ការខ្សោះជាតិទឹកក៏អាចនាំឱ្យមានការទល់លាមកបានដែរ។ ពោះវៀនរបស់យើង ត្រូវការទឹកដើម្បីរំលាយចំណីអាហារ និងផ្លាស់ទីកាកសំណល់ផ្សេងៗ។ ទឹកជួយឱ្យពោះវៀនមានភាពរអិលល្អ”៕

ប្រភពសុខភាព-គ្រួសារ

TIN CÙNG MỤC

ពង្រីកប្រសិទ្ធភាពដំណាក់សុខាភិបាល កងទ័ពប្រជាជននៅព្រំដែនសមុទ្រ

អានិសង្សបាយបាត្រ

  • អនុស្សាវរីយ៍សម័យប្រឡងសញ្ញាបត្រពុទ្ធិកមធ្យមសិក្សាបឋម - ទុតិយភូមិនៅ វត្តពោធិសាលរាជ (កំពង់)
  • អត់ហូបបាយនិងសាច់អាចបង្ការបានជំងឺមហារីកឬទេ?
  • ថែទាំសុខភាពជូនជនរួមជាតិខ្មែរ
  • ដំណាក់សុខាភិបាលកងទ័ព-ប្រជាជនពង្រីកតួនាទីសុខាភិបាលនៅមូលដ្ឋាន
Tin Nổi Bật

Làm báo - nghề tay trái mà cả đời tôi theo đuổi

Hội Đoàn kết sư sãi yêu nước tỉnh Trà Vinh kỷ niệm 60 năm thành lập

100 năm ngày Báo chí cách mạng Việt Nam (21/6/1925 - 21/6/2025) - GẶP ĐỒNG NGHIỆP CŨ TRÊN BÁO CŨ

Buổi tọa đàm thiết thực - sống trách nhiệm, giữ gìn gia đình, quản lý tốt tài chính

Bưu điện tỉnh Trà Vinh chúc mừng ngày Báo chí Cách mạng Việt Nam

Lịch sử Báo chí Cách mạng Việt Nam

Xã Tân Sơn đạt chuẩn nông thôn mới nâng cao

Chi bộ Ban Tổ chức Tỉnh ủy hoàn thành xuất sắc nhiệm vụ chính trị nhiệm kỳ 2020 - 2025

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.