09/07/2021 09:11
ចំពោះស្ថានភាពប្រែប្រួលយ៉ាងស្មុគស្មាញរបស់អាសន្ន រោគជំងឺកូវីដ-១៩ នៅលើភូមិសាស្ត្រខេត្ត មានកើនករណី វិជ្ជមានជាមួយនឹងវីរុស SARS-កូវីដ-២ នៅខាងក្រៅ សហគមន៍ជាបន្តបន្ទាប់។ ក្នុងនោះមានបណ្តាអ្នកជំងឺបានរកឃើញនៅនឹងទីប្រជុំជនកូវកែ ស្រុកកូវកែ ឃុំអាង ក្វាងហឺវ ស្រុកថ្កូវ ឃុំហុងហ្វា ស្រុកទីវកឹង ហើយថ្មីៗនេះ គឺមាន ០៣ ករណីវិជ្ជមានជាមួយនឹងវីរុស SARS-កូវីដ-២ បានរកឃើញនៅឃុំលឿងហ្វា ស្រុកចូវថាញ់នា ថ្ងៃទី ០១ និងទី ០២ កក្កដា។ គិតមកដល់ថ្ងៃទី ០១ កក្កដា ស្ថិតនៅនឹងមន្ទីរពេទ្យបណ្តោះអាសន្នលេខ ០១ របស់ ខេត្តធ្វើចត្តាឡីស័ក ព្យាបាលអ្នកជំងឺកូវីដ-១៩ ចំនួន ១២ នាក់ ក្នុងនោះមាន ០៥ ករណី អន្តោប្រវេសន៍បានរកឃើញនៅក្នុងតំបន់ធ្វើចត្តាឡីស័ក និង ០៧ ករណីរកឃើញនៅក្រៅសហគមន៍របស់បណ្តាស្រុក។
ចំពោះស្ថានភាពខាងលើស្ថិតក្នុងអង្គប្រជុំបន្ទាប់ពី បានស្តាប់បណ្តាដ្នាក់ដឹកនាំ បណ្តាមូលដ្ឋាន និងផ្នែកជំនាញ ការរបាយការណ៍ លោកប្រធានគណៈកម្មាធិការប្រជាជនខេត្ត ឡេវុាំងហាំងចង្អុលការ គប្បីបញ្ជាក់ឡើងវិញការងារបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ នៅមានការប្រែប្រួលយ៉ាងស្មុគស្មាញជាច្រើន ពេលវេលា អនុវត្តនៅវែង។ ផ្តើមពីនោះបណ្តាផ្នែក បណ្តមូលដ្ឋាន គប្បីត្រូវបន្តការអត់ធ្មត់ អនុវត្តល្អសារាចរលេខ ០៦/CT-UBND ចុះថ្ងៃទី ២៩ ឧសភា ឆ្នាំ ២០២១ របស់ គណៈកម្មាធិការប្រជាជនខេត្ត “ស្តីពីបន្តអនុវត្តបណ្តាវិធីសាស្ត្រ បង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ នៅលើភូមិសាស្ត្រខេត្ត”។ មន្ទីរសុខាភិបាលត្រាវិញ គប្បីធានាជីវសាស្ត្រ និងមូលដ្ឋានសម្ភារបម្រើការងារ បង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩។
ចំពោះបណ្តាករណីវិជ្ជមានទើបរកឃើញត្រូវបានតាម ប្រមាញ់ជាបន្ទាន់ យ៉ាងរហ័ស យ៉ាងប្រញាប់ចំពោះ បណ្តាជនដែលជួបសំណេះសំណាល ដើម្បីមានគោលដៅវិនិច្ឆ័យទាន់ពេល។ ផ្នែកសុខាភិបាលគប្បីបន្តឧបត្ថម្ភបណ្តាមូលដ្ឋានអំពីមុខជំនាញក្នុងការងារបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩។ គប្បីយកចិត្តទុកដាក់ គ្រប់គ្រងកងកម្លាំងពលករធ្វើការនៅបណ្តាតំបន់ឧស្សាហកម្ម បណ្តាមណ្ឌលពិនិត្យជំងឺ និងគ្រប់គ្រងដិតដាមបណ្តា កំពង់ផែចម្លងស្ទឹងជាមួយនឹងបណ្តាខេត្តជិតខាង។ មន្ទីរ ព័ត៌មាន និងឃោសនាការស្រាវជ្រាវកសាងផ្នែកទន់អនុវត្តការបម្រើឱ្យការងាររាយការណ៍សុខាភិបាល ចេញចូលខេត្ត។ល។ ពិសេសគឺ លោកឡេវុាំងហាំងបានចង្អុលការបណ្តាផ្នែកជំនាញការ ពិសេសគឺមន្ទីរសុខាភិបាលជាមួយនឹងតួនាទីស្នូលសហករជាមួយនឹងបណ្តាផ្នែក និងមូលដ្ឋានត្រៀមបម្រុងប្រភពធនធាន កម្លាំងសម្ភារៈ អានុភាពអនុវត្តការជ្រើសគំរូធ្វើពិសោធន៍តេស្តជាបន្ទាន់ ពិនិត្យរោគវីរុស SARS -កូវីដ-២ នៅនឹងប៉ូស្តិ៍ត្រួតពិនិត្យ សុខាភិបាលស្ពានកោចៀង។
លោក គឹមង៉ុកថាយ បានវាយតម្លៃសរសើរស្មារតី “ប្រឆ្នាំងអាសន្នរោគដូចជាប្រឆាំងខ្មាំង” របស់បណ្តាផ្នែក មូលដ្ឋានក្នុងពេលកន្លង។ ពេលខាងមុខនេះ លោកអនុលេខាប្រចាំការបក្សខេត្តចង្អុលការបណ្តាមូលដ្ឋានក្នុងខេត្ត គប្បីប្រញាប់បំពេញបន្ថែមអនុលេខាបក្សចូលធ្វើជាសមាជិកគណៈចង្អុលការបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ- ១៩ ។ ចំណុចផ្សងទៀត បណ្តាអង្គការ មហាជននៅបណ្តាមូលដ្ឋាន គប្បីពង្រីកតួនាទីជាងទៀតក្នុងការផ្សព្វផ្សាយ ចលនាប្រជាជនបង្ការទប់ស្កាត់អាសន្នរោគជំងឺ និងស្តាប់ដិតដាមសមាជិកសម្ព័ន្ធ យុវជន សមាជិកសមាគមរបស់ខ្លួនតាំងពីខេត្តនានាវិលត្រឡប់ មកដើម្បីរាបាយការណ៍ជូនក្រុមកូវីដ សហគមន៍ទាន់ ពេល។ ចំពោះបណ្តាប៉ូស្តិ៍ ត្រួតពិនិត្យសុខាភិបាល គប្បី ច្បាមរហ័សព័ត៌មាន បណ្តាករណីប្រជាជនចូលមកខេត្ត ក្នុងថ្ងៃ ដើម្បីទុកឱ្យបណ្តាមូលដ្ឋានក្តាប់ខ្ជាប់និងមាន ទិសដៅវិនិច្ឆ័យ។ វិនិច្ឆ័យម៉ឹងម៉ាត់បណ្តាករណីរាយការណ៍ សុខាភិបាលមិនទៀងត្រង់បង្កការលំបាកឱ្យការងារតាមប្រមាញ់ដែលចាំបាច់។
ដោយឡែកមន្ទីរអប់រំ និងបណ្តុះបណ្តាលគប្បីសហ ការល្អជាមួយនឹងបណ្តាមូលដ្ឋាន ដើម្បីត្រៀមបម្រុងបាន ល្អសម្រាប់សម័យប្រឡងយកវិញ្ញាបនបត្រវិទ្យាល័យ ឆ្នាំ ២០២១ ក្នុងស្ថានភាពប្រែប្រួល យ៉ាងស្មុគស្មាញរបស់ អាសន្នរោគជំងឺកូ វីដ-១៩៕ ប្រែសម្រួល៖ រតនា