• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 30/09/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សុខភាព - អប់រំ

ទ្រឿងទ័រ៖ ធ្វើតេស្តរហ័សរកករណីជ្រាបវិរុស Sars-Cov-២ នៅតំបន់មានគ្រោះអាសន្នខ្ពស់

20/08/2021 09:05

ដើម្បីឆាប់រកឃើញករណីជ្រាបជំងឺ សង្ស័យជ្រាបជំងឺចំពោះតំបន់ដែលមាន​គ្រោះអាសន្នខ្ពស់ កាលពីថ្ងៃទី ១៥ ខែសីហា ឃុំទ្រឿងទ័រ ស្រុកកូវង៉ាង សហការ​ជាមួយមជ្ឈមណ្ឌលសុខាភិបាលស្រុកកូវង៉ាងធ្វើតេស្តរហ័សរកករណីជ្រាបវីរុសធន់បដិបក្ខ Sars-Cov-២ ជូនប្រជាជនភូមិផ្នោរអំពក់។

លោកសឺនសុភា ប្រធានគណៈកម្មការប្រជាជនភូមិផ្នោរអំពក់បានឱ្យដឹងថា៖ អនុវត្តការតេស្តរហ័សដោយឥតគិតថ្លៃ ប្រជាជនជាច្រើនរីករាយយ៉ាងខ្លាំង ប៉ុន្តែមាមីងក៏ព្រួយបារម្ភ ព្រោះមូលដ្ឋាននៅភ្ជាប់ជាមួយភូមិសាស្រ្តមានសំបុកមេរោគ (ឃុំភឿកហ៊ឹង ស្រុកថ្កូវ) មិនដឹងតើ​ខ្លួនមានជ្រាបជំងឺឬទេ ពេលដឹងលទ្ធផលអវិជ្ជមានទើបស្ងប់ចិត្ត។

យកសំណាកធ្វើតេស្តរហ័សជូនប្រជាជនភូមិផ្នោរអំពក់។

ភូមិផ្នោរអំពក់មានគ្រួសារប្រជាជនជាង ៣០០ គ្រួ ជាមួយចំនួនមនុស្សរាយជាង ១.៦០០​​ នាក់ ក្នុងនោះ ជនរួមជាតិខ្មែរស្រូបយកអត្រាជាង ៦៣%។ ការអនុវត្តន៍តេស្តរហ័សជូនប្រជាជនមានអាយុពី ១៨ ឆ្នាំឡើងទៅបានយកសំណាកជាង ៧០០ នាក់។ ដើម្បីធានាប្រសិទ្ធភាពការ​ងារតេស្តរហ័ស កងកម្លាំងធ្វើភារកិច្ចបានបែងទៅជា ១០ ក្រុម ដោយមានបុគ្គលិកសុខាភិ​បាល ២០​ នាក់។ ក្រុមនីមួយៗទទួល បន្ទុកគ្រួ​សារប្រជាជនពី ២០‑៣០ គ្រួ ដោយមានអ្នកពីគ្រប់អាយុ ១៨ ឆ្នាំប្រមាណ ៦០‑៧០ នាក់។ អាស្រ័យការបែងចែកចេញជាច្រើនក្រុម ម៉្លោះហើយការយកសំណាក​ធ្វើតេស្តជូនប្រជាជនក៏ប្រព្រឹត្តទៅយ៉ាងឆាប់រហ័ស ប្រជាជនតែងឆ្លៀតទៅធ្វើតេស្ត រួចរង់ចាំ​ដល់ពេលមានការប្រកាសពីលទ្ធផលអំពីសុខភាពទើបត្រឡប់ទៅផ្ទះវិញ។

បងថាច់វណ្ណា ប្រជាជននៅភូមិផ្នោរអំពក់បានឱ្យដឹងថា៖ បានរដ្ឋអំណាចមូលដ្ឋានប្រ​កាសធ្វើតេស្តរហ័ស ឆាប់ដឹងបានពីស្ថានភាពសុខភាពរបស់ខ្លួនយ៉ាងណា ម៉្លោះហើយ​ ខ្ញុំបម្រុងពេលមកធ្វើតេស្តរហ័សដូចអ្នកដទៃដែរ។ ពីព្រោះនេះជាឱកាសល្អ បើសិនដឹងថាខ្លួនជ្រាបជំងឺនោះ ឆាប់បាន​ធ្វើចត្តាឡីស័ក ព្យាបាល ជៀសវាងកុំឲ្យឆ្លងរាលដាលក្នុងសហគមន៍។ ប្រការដែលធ្វើ​ឱ្យខ្ញុំសប្បាយរីករាយ​ ពីព្រោះការតេស្តរហ័សនេះគឺមិនគិតថ្លៃ។

លោកត្រឹវ៉ាំងទ្រុង ប្រធានគណៈកម្មាធិការប្រជាជនឃុំទ្រឿងទ័របានឱ្យដឹង៖ ទន្ទឹមជាមួយការបំផុសចលនាបណ្តាគ្រួសារអនុវត្តបណ្តា វិធានការបង្ការទប់ស្កាត់អាសន្ន​រោគកូវីដ‑១៩ មូលដ្ឋានក៏មានការព្រួយបារម្ភពីការរាតត្បាតរបស់ជំងឺនៅក្នុងសហគមន៍។ អាស្រ័យហេតុនោះ មូលដ្ឋានស្នើដល់មជ្ឈមណ្ឌលសុខាភិបាលស្រុកធ្វើតេស្តរហ័សជូនប្រជាជនទាំងអស់លើភូមិសាស្រ្តភូមិផ្នោរអំពក់ ជាភូមិនៅភ្ជាប់​ជាមួយឃុំភឿកហ៊ឹង ជាមូលដ្ឋានរកឃើញករណីកើតជំងឺកូវីដច្រើន ហើយកំពុងអនុវត្តការបិទខ្ទប់ ឆ្លងតាមរយៈការធ្វើតេស្តរហ័សមិនរកឃើញករណីជ្រាបជំងឺណាជាប្រការបញ្ជាក់ឱ្យឃើញលទ្ធផលដំបូងពីស្មារតីបង្ការ ទប់ស្កាត់អាសន្នរោគក្នុងប្រជាជនល្អបង្គួរ។

ទោះបីប្រជាជននៅភូមិផ្នោរអំពក់សុទ្ធតែមានលទ្ធផលអវិជ្ជមានក៏ដោយ ប៉ុន្តែរដ្ឋអំ​ណា​ច​មូលដ្ឋាននៅតែព្រមានដល់ប្រជាជនត្រូវជ្រោងខ្ពស់ស្មារតីប្រុងប្រយ័ត្នក្នុងការ​ប្រតិបត្តិតាមការព្រមានរបស់គណៈចង្អុលការបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ‑១៩ និងរបស់ផ្នែក​សុខាភិបាល ពីព្រោះបច្ចុប្បន្ន ស្ថានភាពអាសន្នរោគ នៅតែប្រែប្រួលយ៉ាងស្មុគស្មាញ។ ដើម្បីកាត់ផ្តាច់ប្រភពចម្លងពីខាងក្រៅចូលមកមូលដ្ឋានបានបង្កើតប៉ុស្តិ៍គ្រប់គ្រងអាសន្ន​រោគកូវីដ‑១៩ នៅលើភូមិសាស្រ្តភូមិផ្នោរអំពក់ ពិនិត្យហ្មត់ចត់រាល់ការធ្វើដំណើរទៅមករបស់​ប្រ​ជា​ជន​លើភូមិសាស្រ្ត​អនុវត្តល្អជាងទៀតបណ្តាវិធានការបង្ការ  ទប់ស្កាត់អាសន្នរោគ៕      ​​​​​​

អត្ថបទ‑រូបថត៖ សម្បត្តិ

TIN CÙNG MỤC

ពង្រីកប្រសិទ្ធភាពដំណាក់សុខាភិបាល កងទ័ពប្រជាជននៅព្រំដែនសមុទ្រ

អានិសង្សបាយបាត្រ

  • អនុស្សាវរីយ៍សម័យប្រឡងសញ្ញាបត្រពុទ្ធិកមធ្យមសិក្សាបឋម - ទុតិយភូមិនៅ វត្តពោធិសាលរាជ (កំពង់)
  • អត់ហូបបាយនិងសាច់អាចបង្ការបានជំងឺមហារីកឬទេ?
  • ថែទាំសុខភាពជូនជនរួមជាតិខ្មែរ
  • ដំណាក់សុខាភិបាលកងទ័ព-ប្រជាជនពង្រីកតួនាទីសុខាភិបាលនៅមូលដ្ឋាន
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.