• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 21/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សុខភាព - អប់រំ

ទីប្រជុំជនឌិញអាងជាមួយការងារបង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩

15/06/2021 08:27

លោកត្រាងវុាំងង៉ាវ ប្រធានគណៈកម្មាធិការ ប្រជាជនទីប្រជុំជនឌិញអាងបានឲ្យដឹង៖ ទីប្រជុំជនឌិញអាងជាមជ្ឈមណ្ឌល សេដ្ឋកិច្ចសមុទ្រធំបំផុតរបស់ស្រុកថ្កូវនិយាយដោយឡែក របស់ខេត្តនិយាយរួម។ នៅលើភូមិសាស្រ្តទីប្រជុំជនមានផ្លូវទឹកសំខាន់ ០២ ខ្សែ គឺកំពង់នាវាឡាងសាក់ឆ្លងទៅឃុំឡុងវិញ ស្រុកយ្វៀងហាយ និងកំពង់នាវាសម្រាប់ឆ្លងពីទីប្រជុំជនឌិញអាងទៅឃុំអាង ថាញ់បា ស្រុកកូវឡាវយុង ខេត្តសុកត្រាំង។ ក្រៅ ពីនោះកំពង់ផែឌិញអាងជាកន្លែងមានទូក កប៉ាល់ នេសាទរាប់រយគ្រឿងតែងចូលមកចតនៅទីនេះ ដើម្បីសម្រាកឬជួសជុលគ្រឿងម៉ាស៊ីន ដេរបះសំណាញ់ ដើម្បីត្រៀមបម្រុងបន្តចេញទៅលំហរសមុទ្រ។ ដូច្នោះហើយ ចំនួនមនុស្ស ពីបណ្តាកន្លែងមកទីប្រជុំជនឌិញអាងច្រើនកុះករ បើប្រៀប ជាមួយនឹងបណ្តាមូលដ្ឋានដទៃក្នុងស្រុក។

ស្ទង់កាយឧណ្ហធាតុនៅចំណត់នាវាឡាងសាក់។ រូបថត៖ ហុងភុក
     អនុវត្តសារាចរលេខ ០៤/CT-UBND ចុះថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២១ របស់គណៈកម្មាធិការ ប្រជាជនខេត្តត្រាវិញ “ស្តីពីប្រញាប់អនុវត្តបណ្តាវិធានការជាបន្ទាន់បង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ លើភូមិសាស្រ្តខេត្តត្រាវិញ” ទីប្រជុំជនឌិញអាងចាត់តាំងបង្កើតក្រុមតាមដាន ពិនិត្យ អង្កេតបាន ០២ ក្រុម ដើម្បីត្រួតពិនិត្យនៅកំពង់ នាវាឡាងសាក់ និងកំពង់នាវាអាងថាញ់បា  រួមជាមួយកងកម្លាំងសុខាភិបាល នគរបាល កងស្វ័យ ការពារ និងកងកម្លាំងកម្មាភិបាល បុគ្គលិកទីប្រជុំជនដើម្បីចាត់តាំងតាមដាន ក្រើនរំលឹកប្រជាជន ឲ្យពាក់របាំងមុខពេលឆ្លងនាវាទៅមក លាងដៃ រម្ងាប់មេរោគ និងអនុវត្តរបាយការណ៍សុខាភិបាល ចំពោះភ្ញៀវដែលមកពីក្រៅខេត្ត។
     បងដាំជីកុង ប្រធានក្រុមការងារនៅកំពង់នាវាឡាងសាក់បានឲ្យដឹងថា៖ ជារៀងរាល់ថ្ងៃកំពង់ នាវាមានមនុស្ស ធ្វើដំណើរទៅមកពី ៣២០-៣៥០ នាក់។ ភាគច្រើនគឺប្រជាជននៅឃុំឡុង វិញ ឃុំដាយអាង រួមជាមួយបណ្តាឃុំជិតខាងទៅ មកលក់ដូរ ផ្តោះប្តូរមុខទំនិញនៅផ្សារដាយអាង។ អាស្រ័យហាមបណ្តាមធ្យោបាយផ្អាកការដឹកជញ្ជូន ភ្ញៀវ ម្ល៉ោះហើយចំនួនមនុស្សទៅមកតិចជាងមុន ពេលមានសារាចរលេខ ០៤។ ភារកិចរបស់ ក្រុមការងារគឺស្ទង់កាយឧណ្ហធាតុ ក្រើនរំលឹកអ្នកដែលចូលរួមធ្វើចរាចរត្រូវពាក់របាំងមុខ លាងដៃដោយទឹករម្ងាប់មេរោគ របាយការណ៍សុខាភិបាលចំពោះអ្នកដែលមកពីក្រៅខេត្ត។ ក្រុមមាន សមាជិក ០៨ រូបចែកវេនប្រចាំការ ០២ ពេល (ព្រឹក និងរសៀល)។ អាស្រ័យកំពង់នាវាធ្វើ សកម្មភាព ២៤/២៤ ម៉ោង ម្ល៉ោះហើយការងារ របស់បងប្អូនក្នុងក្រុមក៏ហត់នឿយ ជាពិសេសគឺពេលមានភ្លៀងខ្យល់ម្តងៗ។ បងដាំងជីកុង បានឲ្យដឹងថា៖ ពិនិត្យរួមមាមីងធ្វើដំណើរទៅមកតែង អនុវត្តល្អវិធានការបង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ ដូចជាពាក់របាំងមុខ បពា្ឈប់មធ្យោបាយ តាមតម្រូវការរបស់ប៉ុស្តិ៍ពិនិត្យសុខាភិបាលដើម្បី ស្ទង់កាយឧណ្ហធាតុលាងដៃ  ចំពោះអ្នកដែលមកពីបណ្តាមូលដ្ឋានក្រៅខេត្តត្រូវរបាយការណ៍ សុខាភិបាលតាមសំណូមពររបស់បុគ្គលិកសុខាភិបាល។
    នៅកំពង់នាវាឃុំអាងថាញ់បា  តាមការកត់សំ គាល់របស់យើងខ្ញុំគឺមានភាពស្ងៀមស្ងាត់គួរឲ្យចំឡែក។ តាមការស្វែងយល់ក្នុងរវាងមួយម៉ោង មាននាវាឆ្លងទៅឃុំអាងថាញ់បាតែមួយលើករួច ដឹកចម្លងភ្ញៀវវិលត្រឡប់មកវិញ។ ក្នុងមួយលើក មានភ្ញៀវប្រមាណតែ ១០ នាក់ ថយចុះជាង ៥០% បើប្រៀបនឹងមុនពេលបានដាក់ប៉ុស្តិ៍ពិនិត្យសុខាភិបាលរាំងស្កាត់ជំងឺ ពីព្រោះមាមីងក្រែងរអែងធ្វើរបាយការណ៍សុខាភិបាល រួចបន្ថយការធ្វើដំណើរទៅមកដើម្បីសុវត្ថិភាពដល់ខ្លួន។
     ចំណែកក្រុមការងារការពារព្រំដែន ស្ថិតក្រោម ឱវាទប៉ុស្តិ៍ការពារព្រំដែនលេខ ៦២៦ នៅមណ្ឌល គ្រប់គ្រងកំពង់ផែឌិញអាង អនុសេនីយ៍ឯកបម្រុង ថាច់ហឹមសម្បូរ បានឲ្យដឹង៖ ក្រុមការងារបែងប៉ុស្តិ៍ពិនិត្យសុខាភិបាលចេញជាពីរផ្នែក រួមមាន ប៉ុស្តិ៍ពិនិត្យសុខាភិបាលត្រួតពិនិត្យអន្តោបវេសន៍នៅកំពង់ផែត្រី និងក្រុមត្រួតពិនិត្យបញ្ជីរាយនាម នាវិករបស់បណ្តាកប៉ាល់នេសាទ។ គិតជាមធ្យមក្នុងមួយថ្ងៃៗមានកប៉ាល់ប្រមាណ ១០ គ្រឿង ចូលមកចត់នៅកំពង់នាវា ដោយមាននេសាទករប្រមាណ ១០០ នាក់ ភាគច្រើនមានអាសយដ្ឋាន នៅក្នុងខេត្ត ម្ល៉ោះហើយការគ្រប់គ្រងក៏ងាយស្រួលជាង។ ថ្វីត្បិតដូច្នោះក្តី បងប្អូនក្នុងក្រុមមិនព្រ ងើយ តែងប្រុងប្រយ័ត្នគ្រប់ពេល ដើម្បីពិនិត្យ ឃើញ វិនិច្ឆ័យបណ្តាកប៉ាល់នេសាទពីក្រៅខេត្ត ចូលមកចតទាន់ពេល ដើម្បីអនុវត្តបណ្តាសុំណុំ លិខិតតាមសេចក្តីកំណត់ក្នុងការបង្ការទប់ស្កាត់ អាសន្នរោគជំងឺ សំដៅធានាសុវត្ថិភាពដល់កំពង់ ផែឌិញអាង។
     អាចបញ្ជាក់ឲ្យឃើញការលើកកម្ពស់ការងារបង្ការទប់ស្កាត់អាសន្នរោគកូវីដ-១៩ នៅទីប្រជុំជនឌិញអាងក្នុងបណ្តាថ្ងៃនេះប្រកបដោយស្មារ តីមមាញឹក និងប្តូរផ្តាច់។ តាមប្រសាសន៍លោក ត្រាងវុាំងង៉ាវប្រធានគណៈកម្មាធិការប្រជាជនទីប្រជុំ ជនឌិញអាង ទីប្រជុំជនបង្កើតក្រុមត្រួតពិនិត្យសហគមន៍បាន ២១ ក្រុមដើម្បីក្រើនរំលឹក ប្រជាជននៅលើភូមិសាស្រ្តឲ្យបង្ការទប់ស្កាត់អាសន្នរោគជំងឺ។ ពិសេសគឺអនុវត្តម៉ឹងម៉ាត់ការងាររបាយការណ៍សុខាភិបាលពេលមានកូនចៅ ពីមូលដ្ឋានផ្សេងមកកាន់គ្រួសារ។ តាមដំណាក់ សុខាភិបាលទីប្រជុំជន គិតតាំងពីថ្ងៃទី ០១-០៨  ខែមិថុនាឆ្នាំ ២០២១ នៅលើភូមិសាស្រ្តទីប្រជុំជនមានកម្មករ ៥០ នាក់ មកពីទីក្រុងហូជីមិញ ពលករ ០២ នាក់ ពីខេត្តតីណិញមកកាន់មូលដ្ឋានហើយបានអនុវត្តការរបាយការណ៍សុខាភិបាលមុនពេលចូលដល់គ្រួសារ។ ទីប្រជុំជនក៏បានបង្កើតក្រុមផ្សាយព័ត៌មាន ពិសេសគឺពង្រីក តួនាទីរបស់សមាជិកសមាគមអង្គការមហាជនក្នុងការបង្ការទប់ស្កាត់អាសន្នរោគកូវីដ-១៩ ជា មួយស្មារតី “ប្រឆាំងជំងឺដូចប្រឆាំងសត្រូវ” ដើម្បី នាំមកភាពសុខសាន្តជូនសហគមន៍៕               ហុងភុក-តឹងង៉ុក

 

TIN CÙNG MỤC

ពង្រីកប្រសិទ្ធភាពដំណាក់សុខាភិបាល កងទ័ពប្រជាជននៅព្រំដែនសមុទ្រ

អានិសង្សបាយបាត្រ

  • អនុស្សាវរីយ៍សម័យប្រឡងសញ្ញាបត្រពុទ្ធិកមធ្យមសិក្សាបឋម - ទុតិយភូមិនៅ វត្តពោធិសាលរាជ (កំពង់)
  • អត់ហូបបាយនិងសាច់អាចបង្ការបានជំងឺមហារីកឬទេ?
  • ថែទាំសុខភាពជូនជនរួមជាតិខ្មែរ
  • ដំណាក់សុខាភិបាលកងទ័ព-ប្រជាជនពង្រីកតួនាទីសុខាភិបាលនៅមូលដ្ឋាន
Tin Nổi Bật

Làm báo - nghề tay trái mà cả đời tôi theo đuổi

Hội Đoàn kết sư sãi yêu nước tỉnh Trà Vinh kỷ niệm 60 năm thành lập

100 năm ngày Báo chí cách mạng Việt Nam (21/6/1925 - 21/6/2025) - GẶP ĐỒNG NGHIỆP CŨ TRÊN BÁO CŨ

Buổi tọa đàm thiết thực - sống trách nhiệm, giữ gìn gia đình, quản lý tốt tài chính

Bưu điện tỉnh Trà Vinh chúc mừng ngày Báo chí Cách mạng Việt Nam

Lịch sử Báo chí Cách mạng Việt Nam

Xã Tân Sơn đạt chuẩn nông thôn mới nâng cao

Chi bộ Ban Tổ chức Tỉnh ủy hoàn thành xuất sắc nhiệm vụ chính trị nhiệm kỳ 2020 - 2025

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.