14/12/2021 10:37
ផ្កាល្ហុងឈ្មោល។
រូបមន្តថ្នាំមួយចំនួនព្យាបាលរោគក្អកពីផ្កាល្ហុងឈ្មោល៖
១. ចំហុយផ្កាល្ហុងឈ្មោលស្រស់ចំនួន ១៥ ក្រាមជាមួយទឹកឃ្មុំ ២ ស្លាបព្រាក្នុងរយៈពេល ២០ នាទី។ បន្ទាប់មកដាក់ចូលក្នុងផ្ទាំងសំពត់មួយពូតយកទឹក រួចផឹករៀងរាល់ថ្ងៃ។
២. បុកផ្កាល្ហុងឈ្មោលឱ្យម៉ដ្តលាយជាមួយស្ករក្រាមឱ្យស្មើ។ ចំហុយរហូតដល់ឆ្អិន ស្កររលាយ។ ពូតយកទឹកខាប់ផឹក ២‑៣ ស្លាបព្រាកាហ្វេក្នុងមួយថ្ងៃពីរដង។
៣. បុកផ្កាល្ហុងឈ្មោល ១៥ ក្រាម ស្លឹកគូឆាយ ១៥ ក្រាម គ្រាប់ក្រូចឆ្មារស្រស់ ២០ គ្រាប់ ឱ្យម៉ដ្ត។ ដាក់ស្ករក្រាមបន្ថែមច្របល់ឱ្យស្មើចំហុយ ១៥‑២០ នាទី។ ពូតយកទឹកខាប់ផឹកពី ២‑៣ ស្លាបព្រាកាហ្វេ ក្នុងមួយថ្ងៃពី ៣‑៤ ដង។
បរិមាណជាតិ Vitamin C, E ក្នុងផ្កាល្ហុងឈ្មោលខ្ពស់ មានសមត្ថភាពជំរុញផ្លាស់ប្តូរជាតិក្នុងសរីរាង្គកាយ និងធ្វើឱ្យស្មើជាតិអាស៊ីតសេសសល់នៅក្នុងក្រពះ។ ក្រៅពីនោះនៅទាំងមានដំបែ Papain ជួយឧបត្ថម្ភរំលាយអាហារ បង្ការការទល់លាមកទៀតផង។
ផ្កាល្ហុងឈ្មោលឆាជាមួយមើមខ្ទឹម៖ លាងផ្កាល្ហុងឈ្មោលឱ្យជ្រះ ដណ្ដាំទឹកឱ្យពុះ ដាក់ផ្កាល្ហុងស្រុសពី ៣០‑៣៥ នាទី រួចស្រង់មកលាងជាមួយទឹកម្ដងដើម្បីបន្សាបជាតិល្វីង។ ឈ្លីផ្កាល្ហុងឱ្យម៉ដ្ដ បន្ទាប់មកលាយជាមួយអំបិល មីឆ្អិន ម្ទេស គ្រាប់ម្រេចដើម្បីឱ្យគ្រឿងទេសជ្រាបចូលប្រហែល ៣ នាទី។ ចាក់ផ្កាល្ហុងចូលក្នុងខ្ទះឆាជាមួយខ្លាញ់ ច្របល់ឱ្យស្មើរហូតដល់ឆ្អិន ដាក់ខ្ទឹមដែលចិញ្ច្រាំម៉ដ្ដច្របល់ប្រហែល ២០ វិនាទីរួចពន្លត់ភ្លើង។ ទន្ទឹមនឹងនោះ ផ្កាល្ហុងឈ្មោលនៅទាំងប្រើប្រាស់សម្រាប់ស្ល ឬក៏ស្រុសជ្រលក់ជាមួយទឹកត្រី។ មុខម្ហូបណាក៏ឆ្ងាញ់ពិសា បណ្តាអ្នកម្ដាយគប្បីបំពេញបន្ថែមសម្រាប់គ្រួសាររបស់ខ្លួន។
ទោះបីជាប្រភេទថ្នាំប្រកបដោយលក្ខណៈស្លូតបូត ប៉ុន្តែចំពោះបណ្ដាមុខសញ្ញាដូចខាងក្រោម គប្បីយកចិត្តទុកដាក់ពេលប្រើប្រាស់ផ្កាល្ហុងឈ្មោល៖ ស្ត្រីមានផ្ទៃពោះ កំពុងឱ្យកូនបៅ និងកុមារអាយុក្រោមពី ៣ ឆ្នាំ។ អ្នកខ្សោយកម្លាំង ឬច្រើនត្រជាក់ពោះ និងរាករូស។ល។
ក្រៅពីនោះ អ្នកជំងឺគប្បីយកចិត្តទុកដាក់ដល់ចំណុមួយចំនួនដូចខាងក្រោមដើម្បីព្យាបាលមានប្រសិទ្ធភាពជាង៖ ផឹកទឹកផ្កាល្ហុងឈ្មោលក្រោយពេលបាយដើម្បីពង្រីកគុណប្រយោជន៍ ល្អបំផុត។ មិនពិសាអមជាមួយសណ្ដែកបាយ ត្រកួន ត្របស្រួយ ទំពាំងជូរ ស្រា បៀរ បារី។ល។ មិនពិសាផ្កាល្ហុងច្រើនហួសប្រមាណដើម្បីជៀសវាងបណ្តាការឥទ្ធិពលក្រៅចំណង់ដូចជា ឈឺពោះ ក្អួតចង្អោរ រាករូស។ល។
ប្រភព៖ សុខភាព និងគ្រួសារ