• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 30/09/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សុខភាព - អប់រំ

ត្រៀមបម្រុងជាស្រេចសម្រាប់ឆ្នាំសិក្សាថ្មី

24/09/2021 08:22

សាលាសកលជនជាតិអន្តេវាសិកអនុវិទ្យាល័យស្រុកកូវង៉ាង ត្រៀមបម្រុងបានល្អអំពីការចាត់តាំងបង្រៀន និងរៀនលើបណ្តាញ។ គិតមកទល់ថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២១ សាលាបានប្រមូលផ្តុំសិស្សសម្រេចជាង ៩៤% ចូលរៀនពិសោធលើបណ្តាញ និងត្រៀមបម្រុងទទួលថ្ងៃបវេសនកាលឆ្នាំសិក្សាថ្មីលើប្រព័ន្ធ​ទូរទស្សន៍ត្រាវិញ នៅវេលាម៉ោង ៧ និង ៣០ នាទីព្រឹក ថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២១។

លោកគ្រូ ថាច់សា ចាងហ្វាងរងសាលាសកលជនជាតិអន្តេវាសិកអនុវិទ្យាល័យស្រុកកូវង៉ាងបានឱ្យដឹងថា៖ ក្នុងឆ្នាំសិក្សា ២០២១‑២០២២ ជាឆ្នាំដំបូង​ ដែលប្អូនៗប្រសព្វជាមួយការរៀនលើបណ្តាញ។ យល់បានច្បាស់ពីស្ថានភាព​របស់ឪពុកម្តាយសិស្សម្នាក់ៗមានភាពខុសគ្នា ម៉្លោះហើយសាលាក៏ប្រតិបត្តិល្អភាពទំនាក់ទំនងជាមួយឪពុកម្តាយសិស្សដើម្បីបង្កើតបញ្ជីក្រុមរបស់ថ្នាក់រៀនដើម្បីប្អូនៗបានចូលរៀនគ្រប់ចំនួនក្រោយថ្ងៃបវេសនកាលឆ្នាំសិក្សាថ្មី។ ពេលមានដំណឹងអំពីការបង្រៀននិងរៀនលើ​បណ្តាញ សាលាក៏សម្រេចការពិនិត្យជ្រើសរើសប្អូនៗចូលថ្នាក់ដើមកម្រិត(ទី៦) ដើម្បីឪ​ពុកម្តាយសិស្សមានការត្រៀមបម្រុងបណ្តាឧបករណ៍រៀនលើបណ្តាញសម្រាប់ប្អូនៗត្រូវតាម​ស្មារតីចង្អុលការរបស់មន្ទីរអប់រំ‑បណ្តុះបណ្តាល។

​បងស្រីគាងធីប៊ិចឡៀង(ឆ្វេង)តាមដានការបញ្ចូលកម្មវិធីរៀនលើបណ្តាញរបស់កូនៗ។

បងស្រីគាងធីប៊ិចឡៀង បានឱ្យដឹងថា៖ ឆ្នាំនេះ ជាឆ្នាំដែលចាត់ទុក​ដូចជាសំណាងល្អសម្រាប់គ្រួសារខ្ញុំ ពីព្រោះកូនស្រីរបស់ខ្ញុំឈ្មោះតូធីង៉ុកញឺ បានជាប់ជ្រើសចូលរៀននៅសាលាសកលជនជាតិអន្តេវាសិកស្រុកកូវង៉ាង។ ពេលទទួលបានដំណឹងសាលានឹងចាត់តាំងបង្រៀនលើបណ្តាញនោះ ខ្ញុំក៏ត្រៀមបម្រុងបានឧបករណ៍ និងខ្ញុំពឹងពាក់ដល់អ្នក​ដែលស្ទាត់ជំនាញក្នុងការប្រើប្រាស់ទូរស័ព្ទ ដើម្បីបញ្ចូលផ្នែកទន់តាមការ ណែនាំរបស់​សាលាដើម្បីបម្រើការរៀនសូត្ររបស់កូន។ សង្ឃឹមថា ឈាន​ចូលរៀនជាផ្លូវការនោះនឹងល្អជាក់ជាមិនខាន។

គ្រួសារបងស្រីគាងធីប៊ិចឡៀង ស្ថិតក្នុងមុខសញ្ញាជិតក្រ។ បច្ចុប្បន្ន គ្រួសារបងកំពុងគិតគូរដល់កូន ២ នាក់របស់គាត់កំពុងស្ថិតក្នុងវ័យសិក្សា។ កូនច្បងរៀនថ្នាក់ទី ១០ សាលាវិទ្យាល័យញីទ្រឿង រីឯកូនស្រីពៅ ជាប់ជ្រើសចូលរៀនសាលាអន្តេវាសិកជនជាតិ។ អាស្រ័យហេតុនោះ ពេលផ្នែកអប់រំឱ្យសិស្សានុសិស្ស រៀនសូត្រលើបណ្តាញ គ្រួសារត្រូវគិតគូរគ្រប់យ៉ាងដល់ការ​រៀនសូត្ររបស់កូនទាំងពីរនាក់។ ពេលសាលាជនជាតិអន្តេវាសិកស្រុកកូវង៉ាងចាត់តាំងបង្រៀនពិសោធដំបូងមុខ​វិញ្ញាសាភូមិសាស្រ្ត រយៈពេលរៀនពីម៉ោង ១៤ ដល់ម៉ោង ១៦ នៃថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២១ អាស្រ័យប្អូនៗជាច្រើន​មិនទាន់ធ្លាប់ជាមួយការរៀនលើបណ្តាញ ម៉្លោះហើយក៏ច្រើនកើតមានភាពលំបាកមួយចំនួនក្នុងម៉ោងរៀន ជាតួយ៉ាងដូចជា ប្អូនៗនៅបើកមិក្រូ និយាយសំឡេងធំៗ បញ្ចូលមិនទាន់ត្រូវតាមម៉ោងកំណត់របស់សាលា។ល។

ក្នុងរដូវវិស្សមកាលក៏ដូចជាក្នុងរដូវសម្រាកគម្លាតសង្គមដើម្បីបង្ការ ទប់ស្កាត់អាសន្ន​រោគកូវីដ‑១៩ សាលាសកលជនជាតិអន្តេវាសិកអនុវិទ្យាល័យស្រុកកូវង៉ាង មានប្អូនៗជិត ២០ នាក់ទៅតាមឪពុកម្តាយរកស៊ីឆ្ងាយ ដល់ថ្ងៃបវេសនកាលឆ្នាំសិក្សាថ្មី​មកមិនទាន់។ សាលាក៏កំពុងទាក់ទងជាមួយឪពុកម្តាយសិស្សដើម្បីជួយដល់ប្អូនៗទោះជា​នៅទីណាក៏តែងមានលក្ខណៈដើម្បីបានចូលរៀនសូត្រលើបណ្តាញ។ ឈានចូលឆ្នាំសិក្សា​ថ្មី ទោះបីក្នុងស្ថានភាពអាសន្នរោគកូវីដ‑១៩ នៅតែប្រែប្រួលយ៉ាងស្មុគស្មាញ ប៉ុន្តែជាមួយ​ការខិតខំរបស់ផ្នែកអប់រំរបស់កងជួរគ្រូបង្រៀន ការយកចិត្តទុកដាក់ដល់កូនចៅរបស់​ឪពុកម្តាយសិស្ស សង្ឃឹមថាឆ្នាំសិក្សាថ្មីនឹងនាំមកក្តីរីករាយថ្មី ទន្ទឹមនឹងនោះ នឹងអនុវត្តសម្រេចបានស្នាដៃថ្មីជាច្រើនទៀតក្នុងការងារអប់រំ៕

អត្ថបទ‑រូបថត៖ ថាច់សម្បត្តិ

TIN CÙNG MỤC

ពង្រីកប្រសិទ្ធភាពដំណាក់សុខាភិបាល កងទ័ពប្រជាជននៅព្រំដែនសមុទ្រ

អានិសង្សបាយបាត្រ

  • អនុស្សាវរីយ៍សម័យប្រឡងសញ្ញាបត្រពុទ្ធិកមធ្យមសិក្សាបឋម - ទុតិយភូមិនៅ វត្តពោធិសាលរាជ (កំពង់)
  • អត់ហូបបាយនិងសាច់អាចបង្ការបានជំងឺមហារីកឬទេ?
  • ថែទាំសុខភាពជូនជនរួមជាតិខ្មែរ
  • ដំណាក់សុខាភិបាលកងទ័ព-ប្រជាជនពង្រីកតួនាទីសុខាភិបាលនៅមូលដ្ឋាន
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.