• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 09/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សុខភាព - អប់រំ

ត្រាវិញមាន “គ្រូពេទ្យប្រជាជន” បន្ថែម ០២ រូបទៀត

02/03/2021 09:09

នាឱកាសខួបអនុស្សាវរីយ៍ឆ្នាំទី ៦៦ ទិវាគ្រូពេទ្យវៀតណាម (២១ កុម្ភៈឆ្នាំ ​១៩៥៥-២១ កុម្ភៈឆ្នាំ ២០២១) កាលពីថ្ងៃទី​ ២៥ កុម្ភៈ មន្ទីរសុខាភិបាលត្រាវិញ ចាត់តាំងសន្និបាតបូកសរុបការងារផ្នែកសុខាភិបាលឆ្នាំ ២០២១ ប្រគល់ជូនកិត្តិនាម “គ្រូពេទ្យប្រជាជន” “គ្រូពេទ្យឆ្នើម” ដល់កម្មាភិបាល និយោជិត ១៤ នាក់ក្នុងផ្នែក។ លោកឡេថាញ់បិញ សមាជិកគណៈ អចិន្រ្តៃយ៍បក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអញ្ជើញចូលរួម។

 

លោកឡេថាញ់បិញជូនបណ្ណកិត្តិនាមគ្រូពេទ្យប្រជាជន។ រូបថត៖ ង៉ុកស្វង

          ឆ្នាំ ២០២០ ផ្នែកសុខាភិបាលខេត្តត្រាវិញផ្សព្វផ្សាយទាន់ពេលមានប្រសិទ្ធភាពបណ្តាសកម្មភាពមុខជំនាញ ប្រព័ន្ធពិនិត្យព្យាបាលជំងឺពីថ្នាក់ខេត្តដល់មូលដ្ឋានបានពង្រីកទូលាយ និងពង្រឹងឧបករណ៍សុខាភិបាលបានយកចិត្តទុកដាក់វិនិយោគសេវាសុខាភិបាលសម្បូរបែប និង​មានគុណភាព។ ជាពិសេសការងារ បង្ការទប់ស្តាត់អាសន្នរោគកូវីជ-១៩ សម្រេចបានលទ្ធផលល្អ។

         ឆាំ ២០២១ ផ្នែកសុខាភិបាលខេត្តត្រាវិញបន្តភាវូបនីយកម្មទំនើបនៅមន្ទីរពេទ្យថ្នាក់ខេត្ត សម្រេចការបង្កើនកម្រិតបណ្តាមជ្ឈមណ្ឌលសុខាភិបាលថ្នាក់ស្រុក​ធានាលទ្ធភាពឆ្លើយតបតម្រូវការទាន់ពេល និងគ្រប់គ្រាន់​អំពីសេវាសុខាភិបាលក្នុងរាល់ករណីដែលកើតឡើង។ ខិតខំមានវេជ្ជបណ្ឌិត ០៩ រូប ឱសថការីមហាវិទ្យាល័យ ១,៥ រូបសម្រាប់ថែទាំសុខភាពប្រជាជនមួយម៉ឺននាក់​ និងមាន ២៥ គ្រែសម្រាប់អ្នកជំងឺមួយម៉ឺននាក់ អាយុគិតជាមធ្យមសម្រេច ៧៤,៨ ឆ្នាំ វិនិយោគមូលដ្ឋានសម្ភារ បច្ចេកទេស លើកកម្ពស់គុណភាពធ្វើសកម្មភាពរបស់ប្រព័ន្ធសុខាភិបាល។

           នៅក្នុងសន្និបាត ថ្នាក់ដឹកនាំមន្ទីរសុខាភិ បាលខេត្តត្រាវិញបានប្រកាសសេចក្តីសម្រេចចិត្តរបស់អគ្គលេខាបក្ស ប្រធានរដ្ឋង្វៀងភូ ត្រុង ស្តីពីការប្រទានជូនកិត្តិនាម “គ្រូពេទ្យប្រជាជន” “គ្រូពេទ្យឆ្នើម” ដល់កម្មាភិបាល និយោជិត ១៤ នាក់នៅខេត្តត្រាវិញ។ ក្នុងនោះមានបុគ្គល ០២ នាក់បានទទួលស្គាល់កិត្តិនាម “គ្រូពេទ្យប្រជាជន” រួមមាន៖ ឱសថការីជំនាញ ផ្នែកទី​១ បូយវ៉ាំងមិញ អតីតនាយកមន្ទីរសុខាភិបាល និងមហាបរិញ្ញាវេជ្ជបណ្ឌិត ង្វៀងថាញ់ក្វឹង អតីតនាយកមជ្ឈមណ្ឌលសុខាភិបាលស្រុកកូវកែ និងបុគ្គល​ ១២ នាក់ទៀតបានទទួលស្គាល់កិត្តិនាម “គ្រូពេទ្យឆ្នើម”។ ដូច្នោះ គិតមកដល់បច្ចុប្បន្ន ខេត្តត្រាវិញមានបុគ្គល ០៣ នាក់បានប្រទានកិត្តិនាម “គ្រូពេទ្យប្រជាជន”៕                   

ប្រែសម្រួល៖ សុខា

TIN CÙNG MỤC

ពង្រីកប្រសិទ្ធភាពដំណាក់សុខាភិបាល កងទ័ពប្រជាជននៅព្រំដែនសមុទ្រ

អានិសង្សបាយបាត្រ

  • អនុស្សាវរីយ៍សម័យប្រឡងសញ្ញាបត្រពុទ្ធិកមធ្យមសិក្សាបឋម - ទុតិយភូមិនៅ វត្តពោធិសាលរាជ (កំពង់)
  • អត់ហូបបាយនិងសាច់អាចបង្ការបានជំងឺមហារីកឬទេ?
  • ថែទាំសុខភាពជូនជនរួមជាតិខ្មែរ
  • ដំណាក់សុខាភិបាលកងទ័ព-ប្រជាជនពង្រីកតួនាទីសុខាភិបាលនៅមូលដ្ឋាន
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.