• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 09/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សុខភាព - អប់រំ

ដំណាក់សុខាភិបាលឃុំហ៊ុងហ្វារក្សាខ្ជាប់លក្ខឋានជាតិស្តីពីសុខាភិបាលឃុំ ០៧ ឆ្នាំបន្តបន្ទាប់

26/02/2021 08:53

កាលធរមាន លោកប្រធានហូជីមិញបានទូន្មានថា៖ គប្បីស្រឡាញ់អ្នកជំងឺដូចជាបងប្អូនបង្កើតរបស់យើង ចាត់ទុកការឈឺចាប់របស់អ្នកជំងឺដូចការឈឺចាប់របស់យើង។ “ សីលធម៌គ្រូពេទ្យត្រូវដូចទឹកចិត្តមាតា” ដំបូន្មានដ៏ថ្លៃថ្នូររបស់អ៊ំតែងបានកងជួរវេជ្ជបណ្ឌិត គ្រូពេទ្យនៃដំណាក់សុខាភិបាលឃុំហ៊ុងហ្វាស្រុកទីវកឹងគោរពធ្វើតាមជានិច្ច។ ពួកគាត់តែងខិតខំរៀនសូត្រ បង្កើនចំណេះដឹងមុខជំនាញ សីលធម៌ដើម្បីអនុវត្តល្អការងារថែទាំសុខភាពជូនប្រជាជន និងចូលរួមរក្សាខ្ជាប់លក្ខឋានជាតិស្តីពីសុខាភិបាលឃុំតាំងពីឆ្នាំ ២០១៤ រហូតមកទល់បច្ចុប្បន្ន ។

វេជ្ជបណ្ឌិតឡឹមសុើងថាយកំពុងពិនិត្យជំងឺលោកវិញវ៉ាំងក្វឹង។

        លោកវិញវ៉ាំងក្វឹង(អាយុ ៧៣ ឆ្នាំ) នៅភូមិហ្វាថាញ់ ឃុំហ៊ុងហ្វា មានជំងឺហឺតបានមកពិនិត្យសុខភាពនិងទទួលថ្នាំដោយគាំពារនៅដំណាក់សុខាភិបាលឃុំហ៊ុងហ្វាជិត ០២ ឆ្នាំមកហើយ។ លោកក្វឹងមានប្រសាសន៍ថា៖ ខ្ញុំមានជំងឺហឺតជិត ១០ ឆ្នាំកន្លង។ ប្រហែល ០២ ឆ្នាំមកអាយនេះ ជំងឺកាន់តែធ្ងន់ធ្ងរ ក្រុមគ្រូពេទ្យនៅមន្ទីរពហុព្យាបាលតំបន់ទីវកឹងប្រាប់ថាជំងឺរបស់ខ្ញុំមិនអាចជាសះស្បើយឡើយ គ្រាន់តែពិនិត្យនិងទទួលយកថ្នាំទៅលេបដើម្បីសម្រាលជំងឺលំនឹងសុខភាពប៉ុណ្ណោះ។ កាលពីមុនកូនខ្ញុំច្រើនឌុបខ្ញុំទៅពិនិត្យសុខភាព និងទទួលថ្នាំនៅមន្ទីរពហុព្យាបាលតំបន់ទីវកឹងដែរ ប៉ុន្តែទៅផ្លូវឆ្ងាយខ្ញុំហត់នឿយខ្លាំងណាស់ ម៉្យាងវិញទៀតទៅម្តងៗអង្គុយរង់ចាំមួយពេលព្រឹក ដូច្នេះហើយទើបខ្ញុំសម្រេចចិត្តមកពិនិត្យសុខភាពនៅដំណាក់សុខាភិបាលឃុំវិញ។ មកដំណាក់សុខាភិបាលឃុំពិនិត្យសុខភាពបានរហ័សនិងបានវេជ្ជបណ្ឌិត គ្រូពេទ្យនៅទីនេះយកចិត្តទុកដាក់ណែនាំពីរបៀបលេបថ្នាំ វិធីសាស្រ្តថែទាំសុខភាព ណែនាំពីរបៀបហូបចុក។ល។ ខ្ញុំតែងធ្វើល្អតាមការណែនាំទាំងនោះ ទើបសុខភាពរបស់ខ្ញុំបានលំនឹងដូចសព្វថ្ងៃ។

          ឃុំហ៊ុងហ្វាមានប្រជាជនរស់នៅជិត ៨.០០០ នាក់ ក្នុងនោះប្រជាជនខ្មែរជិត ៥០%។  ជាមួយនឹងគោលលំនាំ “សីលធម៌គ្រូពេទ្យដូចទឹកចិត្តមាតា” កងជួរវេជ្ជបណ្ឌិត គ្រូពេទ្យដំណាក់សុខាភិបាលឃុំហ៊ុងហ្វាតែងយកចិត្តទុកដាក់ក្នុងការពិគ្រោះជំងឺ ពិនិត្យ ព្យាបាលជំងឺជូនប្រជាជន បានប្រជាជនទំនុកចិត្តជានិច្ច។ បច្ចុប្បន្ន ដំណាក់សុខាភិបាលឃុំមានម៉ាស៊ីនឆ្លុះអេកូ ០១ គ្រឿង ម៉ាស៊ីនវាស់ចង្វាក់បេះដូង ០១ គ្រឿង មានបន្ទប់មុខងារផ្សេងៗ ០៦ បន្ទប់៖ បន្ទប់ពេទ្យបុរាណ បន្ទប់ផែនការគ្រួសារ បន្ទប់ថែទាំសុខភាពបង្កើតកូន បន្ទប់ពិគ្រោះជំងឺ បន្ទប់សម្រាប់ចាក់ថ្នាំ និង បន្ទប់ពិនិត្យសុខភាព។ ដោយកំណត់ច្បាស់ថាការថែទាំសុខភាពជូនប្រជាជនគឺជាភារកិច្ចដ៏សំខាន់ ជារៀងរាល់ឆ្នាំដំណាក់សុខាភិបាលឃុំម្ចាស់ការកសាងផែនការលម្អិតតាមសប្តាហ៍ ខែ ត្រៃមាស ឆ្នាំ។ ឆ្នាំ ២០២០ ដំណាក់​មានអ្នកជំងឺជាង ៦.៣០០ លើកនាក់មកពិនិត្យ​ព្យាបាលជំងឺដោយប័ណ្ណគាំពារសុខាភិបាល។ ស្រី្តភេទ ៥៥៤ នាក់មកពិនិត្យជំងឺស្ត្រី ក្នុងនោះមានស្ត្រី ៣៧១ នាក់បានព្យាបាលជំងឺស្រី្តភេទនាដំណាក់សុខាភិបាលឃុំតាមវេជ្ជាសាស្ត្រទំនើប។ ស្រី្តមានគភ៌ ២៣៧ លើកនាក់មកពិនិត្យគភ៌ (សម្រេចអត្រា ១០០%)។ កុមារស្ថិតក្នុងអំឡុងអាយុពី ៦ ខែដល់ ៣៦ ខែចំនួន  ៣២៥ លើកនាក់បានលេបវីតាម៉ីន (អា) (សម្រេចអត្រាជិត ៩៨%)។ កុមារមានអាយុក្រោមពី ០១ ឆ្នាំ ១០៨ លើកនាក់មកចាក់ថ្នាំវ៉ាក់ស៊ីនបង្ការជំងឺគ្រប់ប្រភេទ (សម្រេចអត្រាជិត ៩៧%)។ ក្រៅពីនោះដំណាក់នៅទាំងព្យាបាលជំងឺវេជ្ជសាស្រ្តបុរាណជូនអ្នកជំងឺជិត ១.២០០ លើកនាក់ទៀត។ ដោយឡែកតាំងពីថ្ងៃទី ០១ មករាឆ្នាំ ២០២១ ដល់ថ្ងៃទី ១៩ កុម្ភៈ ឆ្នាំ ២០២១ ដំណាក់មានអ្នកជំងឺជិត ១.០០០ លើកនាក់មកពិនិត្យព្យាបាលជំងឺ។ ក្នុងនោះមានអ្នកជំងឺ ១៦០ លើកនាក់បានពិនិត្យនិងព្យាបាលជំងឺតាមវេជ្ជសាស្រ្តបុរាណ។ ដើម្បីជំនួយឲ្យប្រជាជនស្គាល់រុក្ខជាតិជាឱសថបុរាណដ៏ពិសេស បច្ចុប្បន្នដំណាក់សុខាភិបាលឃុំបានដាំរុក្ខជាតិជាឱសថជិត ៥០ ប្រភេទ និងណែនាំប្រជាជនពីរបៀបដាំនិងប្រើប្រាស់ដើម្បីរួមចំណែកក្នុងការព្យាបាលជំងឺតាមវេជ្ជសាស្រ្តទំនើបគួបផ្សំនិងវេជ្ជសាស្រ្តបុរាណនាំមកនូវប្រសិទ្ធភាពខ្ពស់។ ទន្ទឹមនឹងនោះ ដំណាក់នៅទាំងសហការជាមួយដំណាក់ផ្សាយសំឡេងឃុំផ្សព្វផ្សាយជារឿយៗអំពីការបង្ការនិងទប់ស្កាត់ជំងឺកូវីដ‑១៩​ ជំនួយឲ្យប្រជាជននៅលើភូមិសាស្រ្តបង្កើនការយល់ដឹងដើម្បីបង្ការ ទប់ស្កាត់ជំងឺ។

វេជ្ជបណ្ឌិតគ្រូពេទ្យដំណាក់សុខាភិបាលឃុំហ៊ុងហ្វាជាមួយនឹងចម្ការគំរូរុក្ខជាតិឱសថបុរាណ។

         ដំណាក់សុខាភិបាលឃុំហ៊ុងហ្វា មានកងជួរវេជ្ជបណ្ឌិត គ្រូពេទ្យ ០៦ នាក់ (វេជ្ជបណ្ឌិត គ្រូពេទ្យខ្មែរ ០៣ នាក់) ក្នុងនោះរួមមាន៖ វេជ្ជបណ្ឌិតឱសថបារាំងម្នាក់  វេជ្ជបណ្ឌិតឱសថបុរាណម្នាក់ ឱសថការីម្នាក់ គ្រូពេទ្យម្នាក់ គិលានុបដ្ឋាយិកាម្នាក់ និងឆ្មបម្នាក់។ ដោយបានការខិតខំយកចិត្តទុកដាក់របស់កងជួរវេជ្ជបណ្ឌិត គ្រូពេទ្យនៃដំណាក់សុខាភិបាលទើបឃុំហ៊ុងហ្វារក្សាខ្ជាប់លក្ខឋានជាតិស្តីពីសុខាភិបាលឃុំរយៈកាល ០៧ ឆ្នាំបន្តបន្ទាប់។ វេជ្ជបណ្ឌិត ឡឹមថាយស៊ើង ប្រធានដំណាក់សុខាភិបាលឃុំហ៊ុងហ្វាមានប្រសាសន៍ថា៖ បានក្លាយជាទម្លាប់ គឺនៅថ្ងៃទី ២៧ កុម្ភៈជារៀងរាល់ឆ្នាំកម្មាភិបាល បុគ្គលិកសុខាភិបាលទូទាំងប្រទេសនិយាយរួម ពេទ្យវេជ្ជបណ្ឌិត គ្រូពេទ្យនៃដំណាក់សុខាភិបាលឃុំហ៊ុងហ្វានិយាយដោយឡែក​ តែងអបអរសាទរទិវាប្រវេណីរបស់ផ្នែកសុខាភិបាល‑ទិវាគ្រូពេទ្យវៀតណាម គឺជាទិវាដែលអ៊ំហូបានផ្ញើលិខិតជូនកម្មាភិបាល បុគ្គលិកផ្នែកសុខាភិបាល។ យើងខ្ញុំតែងរៀនសូត្រនិងគោរពធ្វើតាមបណ្តាំអ៊ំ ហើយបន្តការខិតខំរក្សាខ្ជាប់កិត្តិនាមដំណាក់សុខាភិបាលសម្រេចសម្បទាជាតិរួមចំណែកថែទាំសុខភាពជូនប្រជាជនក្នុងឃុំ។

       ទន្ទឹមនឹងការពិនិត្យនិងព្យាបាលជំងឺតាមវេជ្ជសាស្រ្តទំនើប គ្រូពេទ្យ និងវេជ្ជបណ្ឌិតដំណាក់នៅទាំងពិនិត្យព្យាបាលជំងឺតាមវេជ្ជសាស្រ្តបុរាណ  សកម្មចលនាប្រជាជនចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្តទៀតផង។ តាំងពីឆ្នាំ ២០១៨‑២០២០ មានប្រជាជន ៦៥ នាក់ចូលរួមបរិច្ចាគឈាម រួចទទួលបាន ៥៤ ឯកតាឈាម។ ជាលទ្ធផលឆ្នាំ ២០១៨ ដំណាក់សុខាភិបាលឃុំបានគណៈចង្អុលការបែបបទប្រជាធិបតេយ្យនៅមូលដ្ឋាន និងចលនាប្រឡងប្រណាំង “ប៉ិនប្រសប់កិច្ចការប្រជាចលនា “ ឃុំហ៊ុងហ្វាជូនលិខិតសរសើរអនុវត្តល្អតាមទម្រង់  “ថែទាំសុខភាពប្រជាជនតាមវេជ្ជសាស្រ្តបុរាណ “។ ឆ្នាំ ២០២០ បានសមាគមកាកបាទក្រហមស្រុកទីវកឹងជូនលិខិតសរសើរសម្រេចល្អការងារសមាគម និងចលនាកាកបាទក្រហម ឆ្នាំ ២០២០ និងបុគ្គលម្នាក់របស់ដំណាក់បានគណៈចង្អុលការចលនាបរិច្ចាគឈាមដោយស្ម័គ្រចិត្តខេត្តត្រាវិញជូនលិខិតសរសើរសម្រេចស្នាដៃបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ០៥ លើក៕

អត្ថបទ‑រូបថត៖ សុជា

TIN CÙNG MỤC

ពង្រីកប្រសិទ្ធភាពដំណាក់សុខាភិបាល កងទ័ពប្រជាជននៅព្រំដែនសមុទ្រ

អានិសង្សបាយបាត្រ

  • អនុស្សាវរីយ៍សម័យប្រឡងសញ្ញាបត្រពុទ្ធិកមធ្យមសិក្សាបឋម - ទុតិយភូមិនៅ វត្តពោធិសាលរាជ (កំពង់)
  • អត់ហូបបាយនិងសាច់អាចបង្ការបានជំងឺមហារីកឬទេ?
  • ថែទាំសុខភាពជូនជនរួមជាតិខ្មែរ
  • ដំណាក់សុខាភិបាលកងទ័ព-ប្រជាជនពង្រីកតួនាទីសុខាភិបាលនៅមូលដ្ឋាន
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.