• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 30/09/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សុខភាព - អប់រំ

ឆ្នាំសិក្សា ២០២១-២០២២៖ ត្រៀមបម្រុងបណ្តាលក្ខណៈចាំបាច់ដើម្បីបង្រៀននិងរៀនលើបណ្តាញអនឡាយ

24/08/2021 09:33

ឆ្នាំសិក្សាថ្មីជិតចាប់ផ្តើម ប៉ុន្តែអាសន្នរោគកូវីដ ១៩ នៅតែប្រែប្រួលយ៉ាងស្មុគស្មាញ។ អាស្រ័យហេតុនោះ ផ្នែកអប់រំដាក់ចេញភារកិច្ចសម្រាប់ឆ្នាំសិក្សាថ្មីគឺអនុវត្តល្អគោលដៅបង្ការ ទប់ស្កាត់ អាសន្នរោគកូវីដ ១៩ ធានាសាលារៀនសុវត្ថិភាព លើកកម្ពស់គុណភាពអប់រំ។ ឆ្លងតាមរយៈនោះ កសាងផែនការឆ្នាំសិក្សាថ្មីមានភាពរវៀសរវៃ ម្ចាស់ការទប់ស្កាត់ជាមួយការប្រែប្រួលពិបាកប៉ាន់ស្មាន របស់អាសន្នរោគ។

សិស្សានុសិស្សចូលរួមប្រឡងយកវិញ្ញាបនបត្រវិទ្យាល័យនៅមណ្ឌលប្រឡងសាលាវិទ្យាល័យញីទ្រឿង។   
     លោកថាច់ថ្លៃ នាយករងមន្ទីរអប់រំ បណ្តុះបណ្តាលខេត្ត បានឱ្យដឹងថា៖ ឆ្នាំសិក្សា ២០២១-២០២២ ជាឆ្នាំលំបាកដោយសារអាសន្នរោគកូវីដ-១៩។ ហេតុនោះ មន្ទីរបានម្ចាស់ការកសាងផែនការលេខ ៥០/KH-SDĐT ចុះថ្ងៃទី ៦ ខែឧសភា ឆ្នាំ ២០២១ ស្តីពីការបង្រៀនលើបណ្តាញអនឡាយសម្រាប់ សិស្សក្នុងលក្ខណៈបង្ការ ទប់ស្កាត់ជំងឺ។ ដើម្បីធានាគោលលំនាំរបស់ផ្នែកអប់រំ “ផ្អាកទៅសាលារៀនបណ្តោះអាសន្ន ប៉ុន្តែមិនផ្អាកការសិក្សា”។ ក្នុងផែនការមន្ទីរច្បាមតាមខ្លឹមសារបង្រៀននិងរៀនលើបណ្តាញអនឡាយសម្រាប់សិស្សក្នុងខេត្ត ពីកម្រិតបឋមសិក្សាដល់វិទ្យាល័យឆ្នាំសិក្សា ២០២១ ២០២២។ រួច ដើម្បីធានាបណ្តាលក្ខណៈចាំបាច់ សម្រាប់ការបង្រៀន លើបណ្តាញ អនឡាយ មានប្រសិទ្ធភាព មន្ទីរអប់រំ-បណ្តុះបណ្តាលធ្វើសេនាធិការ សំណើជាមួយគណៈកម្មាធិការប្រជាជនខេត្តបំពេញបន្ថែមឧបករណ៍សម្ភារចាំបាច់មួយចំនួនទៀតសម្រាប់បម្រើឱ្យការងារបង្ហាត់បង្រៀន នៅតាមបណ្តាសាលា។ ទន្ទឹមនឹងនោះ មន្ទីរអប់រំ បណ្តុះបណ្តាលចាត់តាំងយកយោបល់ឪពុកម្តាយ សិស្សអំពីរូបភាព និងលក្ខណៈចាត់តាំងបង្រៀន និងរៀនលើបណ្តាញ។
     ក្រោយពេលផែនការបានសម្រេចរួចរាល់ មន្ទីរអប់រំ បណ្តុះបណ្តាខេត្ត ផ្ញើទៅដល់បណ្តាអង្គភាព សាលារៀនប្រកាសជូនឪពុកម្តាយសិស្សឲ្យបញ្ចូលប្រព័ន្ធណែនាំដើម្បីអនុវត្តការស្ទាបស្ទង់ ផ្តើមពីនោះ ដើម្បីទទួលបានការគាំទ្រយ៉ាងសកម្មពីសំ  ណាក់ឪពុកម្តាយសិស្ស ។
     បងស្រីសឺនធីសារេត នៅភូមិទៀវចាស់ ឃុំម៉ីហ្វា ស្រុកកូវង៉ាង បានឱ្យដឹងថា៖ ក្នុងឆ្នាំសិក្សា ២០២១-២០២២ ខ្ញុំមានកូនចូលរៀនថ្នាក់ទី ៨ នៅសាលាសកលជនជាតិអន្តេវាសិកអនុវិទ្យាល័យស្រុក។  ពេលឮដំណឹងថាឱ្យប្អូនៗរៀនសូត្រលើ បណ្តាញនោះ គ្រួសារក៏ឆ្លៀតទិញបណ្តាប្រភេទ ឧបករណ៍ដើម្បីឆ្លើយតបដល់ការរៀនរបស់កូន។ ខ្ញុំគិតឃើញថា បើសិនផ្នែកអប់រំអនុវត្តបានការបង្រៀនលើបណ្តាញនោះ មានន័យថាអនុវត្តម៉ឹងម៉ាត់ បណ្តាវិធានការបង្ការ ទប់ស្កាត់ជំងឺ បណ្តាឋានៈឪពុកម្តាយសិស្សក៏មានការស្ងប់ចិត្តជាង។
     កូវង៉ាងជាស្រុកមួយដែលមានការត្រៀមបម្រុង បានល្អសម្រាប់ឆ្នាំសិក្សាថ្មី ២០២១-២០២២។ បច្ចុប្បន្ន ទូទាំងស្រុកមានសាលាបឋមសិក្សាចំនួន ២៤ កន្លែង សាលាអនុវិទ្យាល័យ ១៦ កន្លែង សាលាវិទ្យាល័យ ៤ កន្លែង និងមានមជ្ឈមណ្ឌល អប់រំវិជ្ជាជីវៈ និងអប់រំប្រចាំ ០១ កន្លែង ដោយមានសិស្សសរុបរួមជាង ២០.០០០រូប។ រយៈពេលកន្លង បានការយកចិត្តទុកដាក់របស់គណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ និងផ្នែក អប់រំបានវិនិយោគ ឧបករណ៍ សម្រាប់បម្រើការ បង្រៀន និងរៀនដល់បណ្តាសាលាលើភូមិសាស្ត្រ បានគ្រប់គ្រាន់បង្គួរ។ ទោះជាដូច្នោះក៏ដោយ បើសិនចាត់តាំងរៀនលើបណ្តាញអនឡាយ ជារូបភាពថ្មីចំពោះប្អូនៗនៅតំបន់ជនបទ។ អាស្រ័យហេតុនោះ ការិយាល័យអប់រំ បណ្តុះបណ្តាលស្រុក បានចង្អុលការដល់បណ្តាសាលាជូនដំណឹងដល់ ឪពុកម្តាយសិស្ស ដើម្បីត្រៀមបម្រុងបណ្តាឧបករណ៍រៀនសូត្រ ក្នុងនោះមានម៉ាស៊ីកាំព្យុទ័រតភ្ជាប់ បណ្តាញ ឬទូរស័ព្ទមានការតភ្ជាប់ដោយឧបករណ៍ WiFi ពុំនោះសោតប្រើប្រាស់ ៣G ៤G ។ល។ ដើម្បីប្អូនៗថ្នឹកជាមួយការរៀនលើបណ្តាញ។ អ្នកគ្រូថាច់ធីអៀងលិញ អនុប្រធានការិយាល័យអប់រំ  បណ្តុះបណ្តាលស្រុកកូវង៉ាង បានឱ្យដឹងថា៖ នៅចំពោះមុខស្ថានភាពលំបាករួម ការិយាល័យតែងត្រាប់ប្រតិបត្តិល្អកិច្ចចង្អុលការរបស់ថ្នាក់លើ។ តាមរយៈការក្តាប់មតិមហាជន ឪពុកម្តាយសិស្ស ភាគច្រើនយល់ព្រមតាមការរៀនលើបណ្តាញដើម្បីធានាសុខភាពសម្រាប់ប្អូនៗ និងចូលរួមបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ ១៩ មានប្រសិទ្ធភាព៕       
        

អត្ថបទ-រូបថត៖ សម្បត្តិ

 

 

TIN CÙNG MỤC

ពង្រីកប្រសិទ្ធភាពដំណាក់សុខាភិបាល កងទ័ពប្រជាជននៅព្រំដែនសមុទ្រ

អានិសង្សបាយបាត្រ

  • អនុស្សាវរីយ៍សម័យប្រឡងសញ្ញាបត្រពុទ្ធិកមធ្យមសិក្សាបឋម - ទុតិយភូមិនៅ វត្តពោធិសាលរាជ (កំពង់)
  • អត់ហូបបាយនិងសាច់អាចបង្ការបានជំងឺមហារីកឬទេ?
  • ថែទាំសុខភាពជូនជនរួមជាតិខ្មែរ
  • ដំណាក់សុខាភិបាលកងទ័ព-ប្រជាជនពង្រីកតួនាទីសុខាភិបាលនៅមូលដ្ឋាន
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.