• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 21/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សុខភាព - អប់រំ

ចលនាកសាងសង្គមរៀនសូត្រនៅឃុំតឹងហ្វា

09/07/2021 08:23

ការកសាងសង្គមរៀនសូត្រ ដើម្បីរួមចំណែកបណ្តុះបណ្តាលប្រភពធនធាន មនុស្ស ដើម្បីបម្រើក្នុងការពង្រីកសេដ្ឋកិច្ច-សង្គម ក្នុងអាណត្តិកាល ២០១៥-២០២០ សមាគមជំរុញការសិក្សាឃុំតឹងហ្វា ស្រុកទីវកឹង បានកសាង រួចអនុវត្ត ទម្រង់ពូកែ និងបង្កបានការរាលដាលក្នុងសហគមន៍។

លោកថាច់សុភាព ប្រធានសមាគមជំរុញការសិក្សាឃុំតឹងហ្វាបានឲ្យដឹង៖ ក្នុងបណ្តាឆ្នាំកន្លង គណៈចង្អុលការកសាងសង្គមរៀនសូត្រឃុំតឹងហ្វាបានសកម្មបំផុសចលនាសប្បុរសជន នៅក្នុងនិងក្រៅមូលដ្ឋានបំពេញមូលនិធិជំរុញការសិក្សាដើម្បីឧបត្ថម្ភដល់សិស្សក្រីក្រឲ្យមានលក្ខណៈបន្តការសិក្សា។ ឆ្លងតាម បណ្តាសកម្មភាពដូចជា៖ ជូនទោចក្រយាន​ សិក្ខូបករណ៍ ជូនអាហារូបករណ៍។ល។ ក្នុងរយៈកាល ៥ ឆ្នាំកន្លង សមាគមជំរុញការសិក្សាឃុំបានបំផុសចលនាបណ្តាអង្គការចាត់តាំង សប្បុរសជនរួមវិភាគទានទឹកប្រាក់ និងសម្ភារ គិតជាតម្លៃជាង ២,១ ពាន់លានដុង ឧបត្ថម្ភសិស្ស និស្សិតក្រីក្ររបស់ឃុំរាប់ពាន់លើកឆ្លងកាត់រាល់ការលំបាកបន្តការសិក្សា។

ទន្ទឹមនឹងការងារចលនាមូលនិធិជំរុញការសិក្សា ជំរុញបញ្ញាឃុំតឹងហ្វានៅទាំងជំរុញមាំចលនា “ប្រិតសំចៃចិញ្ចឹមជ្រូកដីជំរុញការសិក្សា” ពីបណ្តាសមូហភាព បុគ្គល សមាជិកសមាគម​ និងប្រជាជន។ ជាពិសេស ក្នុងរយៈកាល ០៥ ឆ្នាំកន្លង ឃុំមានជ្រូកដីរបស់បណ្តាសាលាអនុវិទ្យាល័យតឹងហ្វា សាលាបឋមសិក្សាតឹងហ្វា(អា) និងសាលាបឋមសិក្សាតឹងហ្វា(បេ) ចំនួន ៤.៥១៥ ក្បាល ប្រិតសំចៃបានប្រាក់ជាង ២,៣ ពាន់លានដុង គិតជាមធ្យមជ្រូកដីមួយក្បាលប្រិតសំចៃបាន ៥២០.០០០​ ដុង (ច្រើនបំផុតជាង ១,៣ លានដុង និងតិចបំផុត ៣៤៥.០០០​​ដុង)។ ជាមួយប្រាក់ដែលប្រិតសំចៃបានពីការចិញ្ចឹមជ្រូកដី សិស្សភាគច្រើនប្រើសម្រាប់ទិញសិក្ខូបករណ៍ រួមចំណែកបន្ថយការលំបាករបស់គ្រួសារក្នុងដើមឆ្នាំសិក្សា។

ទន្ទឹមជាមួយការងារបំផុសចលនាឧបត្ថម្ភសិស្សក្រីក្រ កម្មាភិបាល សមាជិកសមាគមជំរុញការសិក្សាឃុំតឹងហ្វា នៅទាំងជំរុញមាំចលនារៀនសូត្រអស់មួយជីវិត ក្នុងគ្រួសារ ក្នុងវង្សត្រកូល និងក្នុងសហគមន៍តាមសេចក្តីសម្រេចចិត្តលេខ ២១៨/QĐ-TTg ចុះថ្ងៃទី ២០ កុម្ភៈឆ្នាំ ២០១៤ របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល។ សមាគមផ្តុំកម្លាំងផ្សព្វផ្សាយ និងនាំយកគម្រោងការនេះអនុវត្តក្នុងជីវភាព។ ផ្តើមពីនោះ ស្មារតីយល់ដឹងអំពីការរៀនសូត្ររបស់ប្រជាជនបានលើកកម្ពស់បណ្តាទម្រង់រៀនសូត្រពីមួយថ្ងៃទៅមួយថ្ងៃកាន់តែបានពង្រីកទូលាយ និងរីករាលដាល។ ទន្ទឹមនឹងនោះ ក្នុងការអនុវត្តចលនាកសាងបណ្តាទម្រង់រៀនសូត្រភ្ជាប់ជាមួយចលនាប្រឡងប្រណាំងកសាងជនបទថ្មី ចលនា “ទូទាំងប្រជាជនសាមគ្គីកសាងជីវភាពវប្បធម៌នៅតំបន់អាសយជន”។ល។ ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែមានគំរូឆ្នើមជាច្រើន រួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញទឹកចិត្តអ្នករាល់គ្នាចូលរួមកសាងសង្គមរៀនសូត្រ វង្សត្រកូលរៀនសូត្រ។ គិតតាំងពីឆ្នាំ ២០១៥-២០២០ ទូទាំងឃុំមានគ្រួសារ ២.៣៦៨ គ្រួចុះឈ្មោះ កសាងគ្រួសាររៀនសូត្រ ឆ្លងតាមការពិនិត្យវាយតម្លៃ មានគ្រួសារ ២.២៨៩ គ្រួបានទទួលស្គាល់កិត្តិនាមគ្រួសាររៀនសូត្រ មានវង្សត្រកូល ០២ អង្គភាព ០៥ កន្លែង ភូមិ ០៨ ក្រុម ១០០ ក្រុម មូលដ្ឋានធ្វើសក្ការបូជា ០១ កន្លែងសម្រេច កិត្តិនាមរៀនសូត្រ។ ឃុំតឹងហ្វាអនុវត្ត និងសម្រេច ១៥ លក្ខឋានកសាង “សហគមន៍រៀនសូត្រ” ថ្នាក់ឃុំ បានគណៈកម្មាធិការប្រជាជនស្រុកទីវកឹងចេញសេចក្តីសម្រេចចិត្តទទួលស្គាល់កាលពីឆ្នាំ ២០២០។

ផ្តើមពីលទ្ធផលសម្រេចបាននោះ ជះឥទ្ធិពលយ៉ាងសកម្មក្នុងចលនាកសាង “គ្រួសាររៀនសូត្រ” ផ្តើមពីនោះលើកទឹកចិត្តមនុស្សរាល់គ្នាចូលរួមរៀនសូត្រ បង្កើនគុណភាពជីវភាពក្នុងគ្រួសារ រួមចំណែកកសាងគ្រួសារសុភមង្គល គ្រួសារវប្បធម៌ គ្រួសារជនបទថ្មី។ ទន្ទឹមនឹងនោះ ការជំរុញមាំចលនាសិក្សា ជំរុញ បញ្ញា កសាងសង្គមរៀនសូត្រនៅមូលដ្ឋានតែងបានយកចិត្តទុកដាក់។ ចលនាមិនត្រឹមតែ រួមចំណែកទប់ស្កាត់ឲ្យជៀសឆ្ងាយពីអបាយមុខសង្គម ហើយនៅទាំងរួមចំណែកកាត់បន្ថយស្ថានភាពបោះបង់ការរៀនសូត្រពាក់កណ្តាលការទៀតផង។

មិនត្រឹមយកចិត្តទុកដាក់គិតគូរដល់សិស្សក្រីក្រ សមាគមជំរុញការសិក្សាឃុំនៅទាំងបង្កលក្ខណៈឲ្យប្រជាជនគ្រប់ជាន់ស្រទាប់បានរៀនសូត្រនៅមជ្ឈមណ្ឌលរៀនសូត្រសហគមន៍។​ រៀងរាល់ឆ្នាំ សមាគមសហការជាមួយគណៈនាយកមជ្ឈមណ្ឌលចាត់តាំងក្ដាប់តម្រូវការរៀនសូត្ររបស់ប្រជាជន ផ្តើមពីនោះកសាងផែនការសកម្មភាពសមស្រប។ គិតពីឆ្នាំ ២០១៥ មកដល់ពេលនេះមជ្ឈមណ្ឌលរៀនសូត្រសហគមន៍ សហការជាមួយបណ្តាផ្នែក គណៈ អង្គការមហាជន ចាត់តាំងផ្ទេរជូនវិទ្យាសាស្ត្របច្ចេកទេសបាន ១៣០ ថ្នាក់ ដោយមានមនុស្ស ៣.៩០០ នាក់ចូលរួម។ ចាត់តាំងវគ្គផ្សព្វផ្សាយអំពីច្បាប់ រៀនសូត្រនយោបាយបាន ៣៣៦ លើក​ ថ្នាក់បំបាត់អនក្ខរកម្មបាន ០១ ថ្នាក់មានសិក្ខាកាម ១០ នាក់ចូលរួម​ និងមានសិក្ខាកាម ១២៣ នាក់ចូលរួមក្នុងក្រុមថ្នាក់ឧត្តានកម្មឧភយភាសារខ្មែរ-វៀតចំនួន ៥ ក្រុម។​ ឆ្លងតាមនោះបង្កលក្ខណៈឲ្យប្រជាជនរាល់គ្នា គ្រប់វ័យបានចូលរួមរៀនសូត្រ។ ក្រៅពីនោះសមាគមជំរុញការសិក្សាឃុំនៅទាំងចាត់តាំងឧស្សាហ៍ផ្សព្វផ្សាយ ជំរុញទឹកចិត្តប្រជាជនឲ្យរៀនសូត្រដោយខ្លួនឯងតាមសៀវភៅពុម្ព កាសែត សំដៅលើកកម្ពស់កម្រិតវិជ្ជាដើម្បីយកទៅអនុវត្តក្នុងការផលិត បង្កើនប្រភពចំណូល កែលម្អជីវភាព រួមចំណែកជាមួយមូលដ្ឋានកាត់បន្ថយគ្រួសារក្រីក្រចុះនៅ ០,៣៦%។

ប្រែសម្រួល៖ សុខា

TIN CÙNG MỤC

ពង្រីកប្រសិទ្ធភាពដំណាក់សុខាភិបាល កងទ័ពប្រជាជននៅព្រំដែនសមុទ្រ

អានិសង្សបាយបាត្រ

  • អនុស្សាវរីយ៍សម័យប្រឡងសញ្ញាបត្រពុទ្ធិកមធ្យមសិក្សាបឋម - ទុតិយភូមិនៅ វត្តពោធិសាលរាជ (កំពង់)
  • អត់ហូបបាយនិងសាច់អាចបង្ការបានជំងឺមហារីកឬទេ?
  • ថែទាំសុខភាពជូនជនរួមជាតិខ្មែរ
  • ដំណាក់សុខាភិបាលកងទ័ព-ប្រជាជនពង្រីកតួនាទីសុខាភិបាលនៅមូលដ្ឋាន
Tin Nổi Bật

Làm báo - nghề tay trái mà cả đời tôi theo đuổi

Hội Đoàn kết sư sãi yêu nước tỉnh Trà Vinh kỷ niệm 60 năm thành lập

100 năm ngày Báo chí cách mạng Việt Nam (21/6/1925 - 21/6/2025) - GẶP ĐỒNG NGHIỆP CŨ TRÊN BÁO CŨ

Buổi tọa đàm thiết thực - sống trách nhiệm, giữ gìn gia đình, quản lý tốt tài chính

Bưu điện tỉnh Trà Vinh chúc mừng ngày Báo chí Cách mạng Việt Nam

Lịch sử Báo chí Cách mạng Việt Nam

Xã Tân Sơn đạt chuẩn nông thôn mới nâng cao

Chi bộ Ban Tổ chức Tỉnh ủy hoàn thành xuất sắc nhiệm vụ chính trị nhiệm kỳ 2020 - 2025

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.