02/07/2021 10:37
វាស់កម្តៅខ្លួនជូនប្រជាជនចូលរួមលក់ដូរនិងទិញរបស់របរ។
វរសេនីយ៍ត្រី ថាច់ថាញ់ហាយ ប្រធាននគរបាលឃុំថាញ់ហ្វាស៊ើងបានឱ្យដឹងថា៖ គិតតាំងពីដើមខែមិថុនារហូតមកទល់ពេលនេះ អនុវត្តកិច្ចចង្អុលការរបស់គណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនឃុំ កងកម្លាំងនគរបាលមូលដ្ឋានតែងធ្វើការល្បាតតាមដានយ៉ាងដិតដល់រាល់សកម្មភាពរបស់ប្រជាជន ក្នុងនោះមានសកម្មភាពលក់ដូររបស់ប្រជាជននៅរៀងរាល់ពេលព្រឹក។ ក្នុងការល្បាតតាមដាន មានករណីត្រូវពិន័យជាង ១០ ករណី មានករណីត្រូវរំលឹកដោយពាក់របាំងមុខមិនត្រូវរបៀបជិត ២០ ករណី។ល។ ការដើរល្បាតរបស់កងកម្លាំងនគរបាលឃុំ សហការជាមួយយោធាមូលដ្ឋាន គឺក្នុងគោលបំណងរំលឹកប្រជាជនអនុវត្តតាមអនុសាសន៍ ៥K របស់ក្រសួងសុខាភិបាលជាការសំខាន់បំផុត។ បណ្តាករណីត្រូវពិន័យ គឺអាស្រ័យបំពានច្រើនលើករហូតដល់ថ្នាក់ត្រូវធ្វើឱ្យខ្លាំងបន្តិច។ ក្រៅពីនោះឃុំថាញ់ហ្វាស៊ើងបានលៃលកកងកម្លាំងសុខាភិបាលប្រចាំការនៅតំបន់ទីផ្សារដើម្បីវាស់កម្តៅខ្លួនជូនប្រជាជនចូលរួមលក់ដូរ ទិញរបស់របរ និងអនុវត្តបណ្តាវិធានការទប់ស្កាត់ មិនឱ្យអាសន្នរោគជ្រាបចូលមកភូមិសាស្រ្ត។
លោកដឿងក្វាងថឹប លេខាគណៈកម្មាធិការបក្សឃុំថាញ់ហ្វាស៊ើងបានឱ្យដឹងថា៖ អនុវត្តសារាចរលេខ ០៤/CT-UBND ចុះថ្ងៃទី ៣១ ឧសភា ឆ្នាំ ២០២១ របស់គណៈកម្មាធិការប្រជាជនខេត្តស្តីពី “អនុវត្តបន្ទាន់បណ្តាវិធានការចាំបាច់បង្ការ ទប់ស្កាត់អាសន្នរោគកូវីដ-១៩ លើភូមិសាស្រ្តខេត្ត” រួមជាមួយការអនុវត្តន៍ការព្រមានរបស់ស្ថាប័នសុខាភិបាល ឃុំចង្អុលការដល់បណ្តាផ្នែកពាក់ព័ន្ធបង្កើនការងារគ្រប់គ្រងភូមិសាស្រ្ត រឹតបន្តឹងការអនុវត្តន៍អនុសាសន៍ ៥K បើសិនរកឃើញករណីបំពាននោះនឹងធ្វើការពិន័យ ដើម្បីប្រជាជនមានការភ្ញាក់រលឹក ក្នុងការប្រតិបត្តិតាមបណ្តាវិធានការសុវត្ថិភាព។ បច្ចុប្បន្ន តាមការកត់សម្គាល់របស់យើងខ្ញុំ ប្រជាជនមានស្មារតីយល់ដឹង អនុវត្តបណ្តាវិធានការបង្ការ ទប់ស្កាត់អាសន្នរោគបានល្អប្រសើរជាង។ គិតដោយឡែកតែក្នុងតំបន់ទីផ្សារ ប្រជាជននរណាក៏ពាក់របាំងមុខពេលចូលរួមលក់ដូរ ទិញរបស់របរ។
តាមអនុក្រឹត្យលេខ ១១៧/២០២០/NĐ-CP ចុះថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២០ របស់រដ្ឋាភិបាល “កំណត់ការពិន័យរដ្ឋបាលក្នុងវិស័យសុខាភិបាល” មានសុពលភាពចាប់ពីថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២០។ ជាក់ស្តែងគឺនៅត្រង់ចំណុច a ខ្ទង់ទី ១ មាត្រាទី ១២ នៃអនុក្រឹត្យនេះ កំណត់ពិន័យជាទឹកប្រាក់ពី ១ លានដល់ ៣ លានដុងចំពោះអំពើមិនអនុវត្តវិធានការការពារឯកជនចំពោះអ្នកចូលរួមទប់ស្កាត់អាសន្នរោគ និងអ្នកមានបាតុភាពកើតជំងឺតាមការណែនាំរបស់ស្ថាប័នសុខាភិបាល។ ដូច្នេះ មិនរង់ចាំដល់ការរំលឹកឬក៏ត្រូវពិន័យ ផ្ទុយមកវិញ នោះគឺជាបន្ទុករបស់ប្រជាជនគ្រប់រូបដើម្បីធានាសុវត្ថិភាពសម្រាប់ខ្លួន គ្រួសារ និងសហគមន៍៕
អត្ថបទ-រូបថត៖ ថាច់សម្បត្តិ