• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 09/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សុខភាព - អប់រំ

គំរូក្នុងការរៀនសូត្រ និងធ្វើសកម្មភាពរបស់លេខាសាខាសម្ព័ន្ធយុវជនឡឹមថាញ់ហឿង

10/10/2022 07:43

មិត្តឡឹមថាញ់ហឿង(ជនជាតិខ្មែរ) ជាលេខាសាខាសម្ព័ន្ធយុវជនថ្នាក់ទី ១២A១ សាលាវិទ្យាល័យឡុងហ៊ីប ឃុំឡុងហ៊ីប ស្រុកថ្កូវ តែងរក្សាខ្ជាប់កិត្តិនាមជាសិស្សពូកែ ១១ ឆ្នាំបន្តបន្ទាប់ជាមួយនឹងពិន្ទុមធ្យមគ្រប់មុខវិជ្ជានៅចុងឆ្នាំសិក្សាពី ៨.០ ពិន្ទុឡើងទៅ។

          មិត្តឡឹមថាញ់ហឿងចែករំលែក៖ នៅក្នុងម៉ោងរៀន ប្អូនតែងប្រុងស្តាប់គ្រូពន្យល់ និងម្ចាស់ការបញ្ចេញយោបល់ដើម្បីទុកឱ្យលោកគ្រូ អ្នកគ្រូបំភ្លឺឲ្យច្បាស់បន្ថែម។ រាល់ចំណុចណាដែលប្អូនមិនយល់ ប្អូននឹងសួរលោកគ្រូ អ្នកគ្រូជាបន្ទាន់ ដើម្បី ពង្រីកចំណេះដឹងសម្រាប់ខ្លួន និងមិត្តរួមថ្នាក់។ ទន្ទឹមនឹងនោះ ក្រៅពីម៉ោងរៀន ប្អូននៅទាំងឆ្លៀត​ពេល​អាន​សៀវភៅពិភាក្សា​ជាមួយ​មិត្តភ័ក្ដិដើម្បី​ដោះស្រាយ​លំហាត់កម្រិតខ្ពស់ និង​ស្វែង​យល់ចំណេះ​ដឹងផ្សេងៗពី​សង្គម។

ប្អូនឡឹមថាញ់ហឿង លេខាសាខាសម្ព័ន្ធយុវជន។

      ថាញ់ហឿងមិនត្រឹមតែជាសិស្សគំរូឧស្សាហ៍ព្យាយាមក្នុងការរៀនសូត្រប៉ុណ្ណោះប្អូននៅ​ទាំងបានគ្រូបង្រៀន និងមិត្តភ័ក្តិស្រឡាញ់រាប់អាន និងទទួលស្គាល់ជាលេខាសាខា​សម្ព័ន្ធយុវជនសកម្មក្នុងចលនារបស់សម្ព័ន្ធយុវជនទៀតផង។ ថាញ់ហឿងឲ្យ​ដឹងបន្ថែមថា៖ កាលប្អូននៅ​រៀន​ថ្នាក់​ទី ១០ បានគ្រូបង្រៀន និង​មិត្ត​រួម​ថ្នាក់​ទុក​ចិត្ត​ឲ្យ​ធ្វើ​ជា​លេខាសាខា​សម្ព័ន្ធយុវជន​ថ្នាក់ នោះគឺជាកិត្តិយស និង ជាក្តីព្រួយបារម្ភមិនដឹងធ្វើយ៉ាងណាដើម្បីចលនាមិត្តរួមថ្នាក់ចូលរួមអនុវត្តបណ្តាចលនារបស់សម្ព័ន្ធយុវជន​ឲ្យបានល្អ។ ជាមួយគោលដៅ "ដើម្បីបំពេញល្អតួនាទី លេខាសាខាសម្ព័ន្ធយុវជន ដំបូងបង្អស់គឺត្រូវរៀនសូត្រឱ្យបានពូកែ ធ្វើជាគំរូក្នុងចលនា និងចែករំលែក ស្វែងយល់ពីបំណងប្រាថ្នារបស់សមាជិក" ប្អូនបានខិតខំពង្រីកល្អតួនា ទីរបស់ខ្លួន។ ដំបូង អាស្រ័យមិនទាន់មានការស្រុះស្រួលក្នុងចលនាធ្វើសកម្មភាព សមាជិកសម្ព័ន្ធយុវជនក្នុងថ្នាក់មួយចំនួនតែងមានយោបល់ឆ្វេងគំនិត បង្កឲ្យមានវ័ណ្ឌទំនាស់បន្តិចបន្តួចជាមួយគ្នា។ ពេលនោះ ប្អូនបានស្វែងយល់ពីហេតុផលរួចសំណេះសំណាលជាមួយមិត្តរួមថ្នាក់ដោយភាពរាក់ទាក់ និងស្តាប់នូវបំណងប្រាថ្នារបស់មិត្ត ដើម្បីដោះស្រាយបញ្ហាដោយសមហេតុផល។ ក្រៅពីនេះទៀត បើប្អូនជួបបញ្ហាលំបាកឬបញ្ហាដែលពិបាកដោះស្រាយ ប្អូននឹងរាយការណ៍ជូនគ្រូបង្រៀនអចិន្ត្រៃយ៍ឬលេខាសម្ព័ន្ធយុវជនសាលាដើម្បីរកដំណោះស្រាយជួយមិត្តរួមថ្នាក់ឲ្យមានភាពស្និទ្ធស្នាល និងស្រឡាញ់គ្នា ខិតខំតស៊ូក្នុងការរៀនសូត្រ និងសកម្មក្នុងសកម្មភាពរបស់សម្ព័ន្ធយុវជន។

ប្អូន លឹមថាញ់ហឿង (អ្នកទី ២ ពីខាងឆ្វេងទៅខាងស្ដាំ) ពិភាក្សាមេរៀនជាមួយមិត្តរួមថ្នាក់។

      លោកគ្រូហ្វិញភឿកឡឹប អចិន្ត្រៃយ៍ថ្នាក់ ១២A១ បានឱ្យដឹងថា៖ថាញ់ហឿង គឺជាសិស្សឧស្សាហ៍ព្យាយាម ចេះគួរសម និងរៀនសូត្របានពូកែ។ ប្អូនតែង ជួយមិត្តភ័ក្តិ និងសកម្មក្នុងសកម្មភាពរបស់សម្ព័ន្ធយុវជនសាលា។ ក្រៅពីម៉ោងរៀនក្នុង​ថ្នាក់​ បើ​មិត្ត​ណា​មិន​ទាន់យល់​មេរៀន​ ប្អូនតែង​ណែនាំ​ជួយ​ធ្វើលំហាត់​ឱ្យ​បាន​ល្អ។ ប្អូនជា​សិស្ស​គំរូ​ម្នាក់​សម្រាប់ឱ្យសិស្ស​ដទៃ​រៀនសូត្រ​​តាម។

      ឆ្នាំសិក្សា២០២២ - ២០២៣ គឺជាឆ្នាំចុងក្រោយនៃការសិក្សាកម្រិតវិទ្យាល័យ។ បំណងប្រាថ្នារបស់ប្អូនគឺចង់ក្លាយជាគ្រូបង្រៀនអក្សរសាស្ត្រម្នាក់។ ដូច្នោះ ប្អូន តែងខំរៀនសូត្រ និងលត់ដំដើម្បីប្រឡងជាប់បានចូលរៀនមហាវិទ្យាល័យគរុកោសល្យ ។ សង្ឃឹមថាជាមួយនឹងស្នាដៃដែលសម្រេចបានក្នុងបណ្ដាឆ្នាំសិក្សាកន្លង និងការខិតខំ​ប្រឹង​ប្រែងរបស់ប្អូនក្នុងឆ្នាំសិក្សានេះនឹងអាចជួយឱ្យថាញ់ហឿង ទទួលបានពិន្ទុខ្ពស់ក្នុងសម័យប្រឡងយកវិញ្ញាបនប័ត្រវិទ្យាល័យជាតិឆ្នាំ ២០២៣ និងបានចូលរៀនផ្នែកគរុកោសល្យតាមបំណងប្រាថ្នារបស់ប្អូន។ សូមប្រសិទ្ធពរប្អូន៕

អត្ថបទ-រូបថត៖ ហ្វៀងត្រាង

TIN CÙNG MỤC

ពង្រីកប្រសិទ្ធភាពដំណាក់សុខាភិបាល កងទ័ពប្រជាជននៅព្រំដែនសមុទ្រ

អានិសង្សបាយបាត្រ

  • អនុស្សាវរីយ៍សម័យប្រឡងសញ្ញាបត្រពុទ្ធិកមធ្យមសិក្សាបឋម - ទុតិយភូមិនៅ វត្តពោធិសាលរាជ (កំពង់)
  • អត់ហូបបាយនិងសាច់អាចបង្ការបានជំងឺមហារីកឬទេ?
  • ថែទាំសុខភាពជូនជនរួមជាតិខ្មែរ
  • ដំណាក់សុខាភិបាលកងទ័ព-ប្រជាជនពង្រីកតួនាទីសុខាភិបាលនៅមូលដ្ឋាន
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.